ចូរ​មក​តាម​ខ្ញុំ
ថ្ងៃទី ៧-១៣ ខែ មករា ។ ម៉ាថាយ ១ លូកា ១ ‹ សូម​ឲ្យ​បាន​សម្រេច​ដូច​ពាក្យ​លោក​ចុះ ›


« ថ្ងៃទី ៧-១៣ ខែ មករា ។ ម៉ាថាយ ១ លូកា ១ ‹ សូម​ឲ្យ​បាន​សម្រេច​ដូច​ពាក្យ​លោក​ចុះ › » ចូរ​មក​តាម​ខ្ញុំ—សម្រាប់​បុគ្គល​ម្នាក់ៗ និង​ក្រុមគ្រួសារ ៖ ព្រះគម្ពីរ​សញ្ញា​ថ្មី ឆ្នាំ ២០១៩ ( ឆ្នាំ ២០១៩ )

« ថ្ងៃទី ៧-១៣ ខែ មករា ។ ម៉ាថាយ ១ លូកា ១ »ចូរ​មក​តាម​ខ្ញុំ—សម្រាប់​បុគ្គល​ម្នាក់ៗ និង​ក្រុមគ្រួសារ ៖ គម្ពីរ​សញ្ញា​ថ្មី ឆ្នាំ ២០១៩

ម៉ារា និង​អេលីសាបិត

ថ្ងៃទី ៧-១៣ ខែ មករា

ម៉ាថាយ ១; លូកា ១

« សូម​ឲ្យ​បាន​សម្រេច​ដូច​ពាក្យ​លោក​ចុះ »

នៅ​ពេល​អ្នក​អាន ហើយ​ពិចារណា ម៉ាថាយ ១ និង លូកា ១, សូម​កត់ត្រា​ចំណាប់​អារម្មណ៍​ខាង​វិញ្ញាណ ដែល​អ្នក​បាន​ទទួល ។ តើ​សេចក្ដីពិត​ខាង​គោលលទ្ធិ​អ្វី​ខ្លះ​ដែល​អ្នក​បាន​រកឃើញ ? តើ​សារលិខិត​អ្វី​ខ្លះ​នឹង​មាន​តម្លៃ​បំផុត​ចំពោះ​អ្នក និង​គ្រួសារ​អ្នក ? គំនិត​យោបល់​សម្រាប់​ការ​សិក្សា​នៅ​ក្នុង​គម្រោង​នេះ អាច​ជួយ​អ្នក​ឲ្យ​រកឃើញ​គំនិត​បន្ថែម ។

កត់ត្រា​ចំណាប់អារម្មណ៍​របស់​បងប្អូន

មើល​ពី​ទស្សនវិស័យ​នៃ​ជីវិត​រមែង​ស្លាប់ នោះ​វា​មិន​អាច​ធ្វើ​ទៅ​បាន​ទេ ។ ស្ដ្រី​ព្រហ្មចារី​ម្នាក់​ពុំ​អាច​មាន​គ៌ត​បាន​ទេ ។ ស្ត្រី​អារ​ក៏​ពុំ​អាច​មាន​កូន​កាល​ហួស​វ័យ​មាន​កូន​ផង​ដែរ ។ ប៉ុន្តែ​ព្រះ​មាន​ផែនការ​មួយ​សម្រាប់​ការ​ប្រសូត្រ​នៃ​ព្រះរាជបុត្រា​របស់​ទ្រង់ និង យ៉ូហាន បាទីស្ទ ដូច្នេះ​ទាំង​ម៉ារា និង​អេលីសាបិត បានទប់ទល់​គ្រប់​ការ​ជំទាស់​ខាង​លោកិយ ក្នុង​ការ​ក្លាយ​ជា​ម្ដាយ​នោះ ។ វា​អាច​នឹង​ជា​ប្រយោជន៍​ដើម្បី​ចងចាំ​អំពី​បទពិសោធន៍​ប្រកប​ដោយ​អព្ភូតហេតុ​របស់​ពួកគេ នៅពេល​ណា​យើង​ប្រឈម​មុខ​នឹង​រឿង​ដែល​ហាក់​ដូចជា​មិន​អាច​ធ្វើ​ទៅ​រួច ។ តើ​យើង​អាច​យក​ឈ្នះ​លើ​ភាព​ទន់​ខ្សោយ​របស់​យើង​បាន​ដែរ​ឬ​ទេ ? តើ​យើង​អាច​មាន​ឥទ្ធិពល​លើ​ដួងចិត្ត​របស់​សមាជិក​គ្រួសារ​ដែល​ពុំ​ទទួល​ខុស​ត្រូវ​បាន​ដែរ​ឬ​ទេ ? កាព្រីយ៉ែល អាច​ថ្លែង​មក​កាន់​យើង​ដោយ​ងាយ នៅ​ពេល​ទ្រង់​រំឭក​ម៉ារា ថា « ដ្បិត​ការណ៍​អ្វី​ដែល​ព្រះ​ទ្រង់​ធ្វើ​ពុំ​បាន នោះ​គ្មាន​សោះ​ឡើយ » (លូកា ១:៣៧) ។ ហើយ​ចម្លើយ​របស់​ម៉ារា ក៏​អាច​ជា​ចម្លើយ​របស់​យើង​ផងដែរ នៅពេល​ព្រះ​បើក​សម្ដែង​ពី​ព្រះទ័យ​របស់​ទ្រង់​ថា ៖ « សូម​ឲ្យ​បាន​សម្រេច​ដូច​ពាក្យ​លោក​ចុះ » (លូកា ១:៣៨) ។

រូបសញ្ញា​ការសិក្សា​ផ្ទាល់ខ្លួន

គំនិត​យោបល់​សម្រាប់​ការ​សិក្សា​ព្រះគម្ពីរ​ផ្ទាល់ខ្លួន

ដំណឹងល្អ​របស់ ម៉ាថាយ និង លូកា

តើ​ម៉ាថាយ និង​លូកា​ជា​នរណា ?

ម៉ាថាយ គឺ​ជា​អ្នក​ទារពន្ធ​សាសន៍​យូដា ឬ​អ្នក​ប្រមូល​ពន្ធ ដែល​ព្រះយេស៊ូវ​បាន​ហៅ​ជា​សាវក​ម្នាក់​របស់​ទ្រង់ ( សូម​មើលម៉ាថាយ ១០:៣សូម​មើល​ផង​ដែរ Bible Dictionary« Publicans ») ។ ម៉ាថាយ បាន​សរសេរ​ដំណឹងល្អ​របស់​លោក​ជា​ចម្បង​ទៅ​កាន់​បងប្អូន​សាសន៍​យូដា ហេតុដូច្នោះ​ហើយ លោក​បាន​ជ្រើសរើស​គូស​បញ្ជាក់​អំពី​ការព្យាករណ៍​ក្នុង​ព្រះគម្ពីរ​សញ្ញា​ចាស់ អំពី​ព្រះម៉ែស៊ី ដែល​ត្រូវ​បាន​បំពេញ​តាម​រយៈ​ជីវិត និង​ការ​បម្រើ​របស់​ព្រះយេស៊ូវ ។

លូកា គឺ​ជា​គ្រូពេទ្យ​ពួក​សាសន៍​ដទៃ​មួយ​រូប ( ពុំ​មែន ជា​សាសន៍​យូដា ) ដែល​បាន​ធ្វើ​ដំណើរ​ជាមួយ​នឹង​សាវក​ប៉ុល​ទេ ។ បន្ទាប់​ពី​ការ​សុគត​របស់​ព្រះអង្គសង្គ្រោះ លោក​បាន​សរសេរ​ដំណឹងល្អ​របស់​លោក​ជា​ចម្បង​ទៅ​កាន់​អ្នក​ស្ដាប់​ដែល​ពុំ​មែន​ជា​សាសន៍​យូដា ។ លោក​ថ្លែង​ទីបន្ទាល់​ពី​ព្រះយេស៊ូវ​គ្រីស្ទ ថា​ជា​ព្រះអង្គសង្គ្រោះ​របស់​ទាំង​សាសន៍​ដទៃ និង​សាសន៍យូដា ។ លោក​បាន​កត់ត្រា​ដំណើរ​រឿង​ជា​សាក្សី​ផ្ទាល់​ភ្នែក​អំពី​ព្រឹត្តការណ៍​នានា​នៅ ក្នុង​ជីវិត​របស់​ព្រះអង្គសង្គ្រោះ ហើយ​លោក​បាន​ដាក់​បញ្ចូល​នូវ​រឿង​ជាច្រើន​ទៀត​ដែល​ទាក់ទង​នឹង​ស្ដ្រីៗ ប្រៀបធៀប​ទៅ​នឹង​ដំណឹងល្អ​ដទៃទៀត ។

សូម​មើល​ផង​ដែរ Bible Dictionary, « Gospels, » « Matthew, » « Luke » ។

ម៉ាថាយ ១:១៨–២៥; លូកា ១:២៨–៣៥

ហេតុ​អ្វី​ព្រះអង្គសង្រ្គោះ​ចាំបាច់​ត្រូវ​ប្រសូត្រ​នឹង​មាតា​នៃ​ជីវិត​រមែង​ស្លាប់ និង​ព្រះ​បិតា​អមត​ដូច្នេះ ?

ប្រធាន រ័សុល  អិម ណិលសុន បាន​ពន្យល់​ថា ដង្វាយធួន​របស់​ព្រះយេស៊ូវគ្រីស្ទ « តម្រូវ​ឲ្យ​មាន​ការ​ពលិកម្ម​ផ្ទាល់​ខ្លួន​មួយ ដោយ​តួអង្គ​ដែល​អមត ពុំ​ស្ថិត​នៅ ក្រោម​សេចក្ដីស្លាប់ ។ ហើយ​ទ្រង់​ត្រូវ​តែ​សុគត ហើយ​ទទួល​យក​នូវ​រាងកាយ​របស់​ទ្រង់​ផ្ទាល់​ម្ដង​ទៀត ។ ព្រះអង្គ​សង្គ្រោះ​គឺជា​អង្គ​តែ​មួយ​គត់​ដែល​អាច​សម្រេច​ការណ៍​នេះ​បាន ។ ដោយ​សារ​ម្ដាយ​របស់​ទ្រង់ នោះទ្រង់​ទទួល​បាន​អំណាច​ដែល​អាច​ស្លាប់ ។ ទ្រង់​ទទួល​បាន​អំណាច​ដើម្បី​យក​ឈ្នះ​លើ​ការសុគត​នោះ ពី​ព្រះវរបិតា​របស់​ទ្រង់ » ( Constancy amid Change »Ensignខែ វិច្ឆិកា ឆ្នាំ ១៩៩៣  ទំព័រ ៣៤ ) ។

លូកា ១:៥–២៥, ៥៧–៨០

ពរជ័យ​របស់​ព្រះ​កើត​មាន​តាម​ពេល​វេលា​របស់​ទ្រង់​ផ្ទាល់ ។

មិន​ថា​ដោយ​មូលហេតុ​ណា​ទេ ពេលវេលា​របស់​ព្រះ​ដែល​ត្រូវ​ប្រទាន ពរជ័យ​ដែល​អេលីសាបិត និង សាការី ប៉ង​ប្រាថ្នា​ចង់​បាន កូន​ម្នាក់ នោះ​បាន​កើត​មាន​ឡើង​យូរ​ជាង​អ្វី​ដែល​ពួកគេ​រំពឹង​ទុក ។ ប្រសិន​បើ​អ្នក​រក​ឃើញ​ថា ខ្លួន​អ្នក​ត្រូវ​រងចាំ​ពរជ័យ​មួយ ឬ​ប្រសិន​បើ​វា​ហាក់ដូច​ជា​ថា ព្រះ​ពុំ​ព្រះសណ្ដាប់​ឮ​ការ​អធិស្ឋាន​របស់​អ្នក នោះ​រឿង​របស់​អេលីសាបិត និង សាការី អាច​ធ្វើ​ជា​ការ​រំឭក​មួយ​ថា ទ្រង់​ពុំ​បាន​បំភ្លេច​អ្នក​នោះទេ ។ ទ្រង់​មាន​ផែនការ​មួយ​សម្រាប់​អ្នក ហើយ​ទ្រង់​តែងតែ​រក្សា​ការ​សន្យា​របស់​ទ្រង់​ចំពោះ​ពួក​បរិសុទ្ធ​សុចរិត​របស់​ទ្រង់ ។ ដូច​ជា​អែលឌើរ ជែហ្វ្រី  អ័រ ហូឡិន បាន​សន្យា​ថា « មាន​ពរជ័យ​ខ្លះ​កើត​មាន​ឡើង​យ៉ាង​ឆាប់ ឯ​ពរជ័យ​ខ្លះ​ទៀត​កើត​មាន​នៅ​ពេល​ក្រោយ ហើយ​ពរជ័យ​ខ្លះ​ទៀត​ពុំ​កើត​មាន​នៅ​ក្នុង​ជីវិត​នេះ​ទេ រហូត​ដល់​ទៅ​ដល់​ស្ថានសួគ៌ ប៉ុន្តែ​ចំពោះ​អស់​អ្នក​ដែល​ឱប​ក្រសោប​យក​ដំណឹងល្អ​នៃ​ព្រះយេស៊ូវ​គ្រីស្ទ ពរជ័យ​នឹង​កើត​មាន​មក » ( « An High Priest of Good Things to Come, » Ensign ខែ វិច្ឆិកា ឆ្នាំ ១៩៩៩ ទំព័រ ៣៨ ) ។ តើ​សាការី និង​អេលីសាបិត បន្ដ​មាន​ភាព​ស្មោះត្រង់​យ៉ាង​ដូចម្ដេច ? ( សូម​មើល លូកា ១:៥–២៥, ៥៧–៨០) ។ តើ​អ្នក​មាន​ដឹង​​ថា​ខ្លួន​អ្នក​កំពុង​រង់​ចាំ​ពរជ័យ​មួយ​ដែរ​ឬ​ទេ ? តើ​អ្នក​មាន​អារម្មណ៍​ថា​ព្រះអម្ចាស់​រំពឹង​អ្វីខ្លះ​ពី​រូប​អ្នក ខណៈ​ដែល​អ្នក​កំពុង​រង់ចាំ​នោះ ?

តើ​មាន​នៅ​សារលិខិត​ដទៃទៀត​អ្វីខ្លះ ដែល​ព្រះអម្ចាស់​ចង់ឲ្យ​អ្នក​រៀន​នៅ​ក្នុង​រឿង​នេះ ?

អេលីសាបិត និង សាការី ព្រម​ទាំង ទារក​យ៉ូហាន

បន្ទាប់​ពី​ការ​រង់ចាំ​ដោយ​ស្មោះត្រង់ អេលីសាបិត និង សាការី ត្រូវ​បាន​ប្រទានពរ​ឲ្យ​មាន​កូន​ប្រុស​ម្នាក់ ។

ម៉ាថាយ ១:១៨–២៥លូកា ១:២៦–៣៨

ពួក​ស្មោះត្រង់​ស្ម័គ្រចិត្ត​ចុះចូល​តាម​ព្រះទ័យ​របស់​ព្រះ ។

ក៏​ដូចជា​ម៉ារា ពេល​ខ្លះ​យើង​រក​ឃើញ​ថា ផែនការ​របស់​ព្រះ​សម្រាប់​ជីវិត​របស់​យើង មាន​ភាព​ខុសគ្នា​ពី​អ្វី ដែល​យើង​បាន​គ្រោង​ទុក ។ តើ​អ្នក​រៀន​បាន​អ្វីខ្លះ​មកពី​ម៉ារា អំពី​ការ​ព្រមទទួល​យក​ព្រះទ័យ​របស់​ព្រះ ? នៅ​ក្នុង​តារាង​ដូចខាង​ក្រោម ចូរ​សរសេរ​សេចក្ដីថ្លែង​ដែល​មក​ពី​ទេវតា និង​ម៉ារា ( សូមមើល​លូកា ១:២៦–៣៨), ព្រម​ជាមួយ​នឹង​សារលិខិត​ដែល​អ្នក​រកឃើញ​នៅក្នុង​សេចក្ដីថ្លែង​ការណ៍​របស់​ពួកគេ ៖

ពាក្យ​សម្ដី​របស់​ទេវតា ទៅកាន់​ម៉ារា

សារលិខិត​សម្រាប់​ខ្ញុំ

ពាក្យ​សម្ដី​របស់​ទេវតា ទៅកាន់​ម៉ារា

« ព្រះអម្ចាស់​ទ្រង់​គង់​នៅ​ជា​មួយ​នឹង​នាង » ( ខ ២៨ ) ។

សារលិខិត​សម្រាប់​ខ្ញុំ

ព្រះអម្ចាស់​បាន​ញាណ​ដឹង​ពី​ស្ថានភាព និង​ការ​លំបាក​របស់​ខ្ញុំ ។

ពាក្យ​សម្ដី​របស់​ទេវតា ទៅកាន់​ម៉ារា

សារលិខិត​សម្រាប់​ខ្ញុំ

ពាក្យ​សម្ដី​របស់​ទេវតា ទៅកាន់​ម៉ារា

សារលិខិត​សម្រាប់​ខ្ញុំ

ប្រតិកម្ម​របស់​ម៉ារា

សារលិខិត​សម្រាប់​ខ្ញុំ

ប្រតិកម្ម​របស់​ម៉ារា

« តើ​ធ្វើ​ដូច​ម្តេច​នឹង​ឲ្យ​ការ​នេះ​សម្រេច​បាន ? » ( ខ ៣៤) ។

សារលិខិត​សម្រាប់​ខ្ញុំ

វា​មិន​អី​ទេ​ដើម្បី​សួរ​សំណួរ នៅ​ពេល ខ្ញុំ​មិន​យល់ ។

ប្រតិកម្ម​របស់​ម៉ារា

សារលិខិត​សម្រាប់​ខ្ញុំ

ប្រតិកម្ម​របស់​ម៉ារា

សារលិខិត​សម្រាប់​ខ្ញុំ

នៅពេល​អ្នក​អាន​អំពី​គំរូ​សុចរិត​របស់​យ៉ូសែប នៅក្នុង ម៉ាថាយ ១:១៨–២៥, តើ​អ្នក​រៀន​អ្វី​ខ្លះ​អំពី​ការ​ព្រមទទួល​យក​ព្រះទ័យ​របស់​ព្រះ ? តើ​អ្នក​អាច​រៀន​អ្វីខ្លះ​មក​ពី​បទពិសោធន៍​របស់​សាការី និង​អេលីសាបិត ? ( សូម​មើល លូកា ១) ។

សូម​មើល​ផង​ដែរ ម៉ូសាយ ៣:១៩; លូកា ២២:៤២; ហេលេមិន ១០:៤–៥; Bible Dictionary, « Gabriel »

លូកា ១:៤៦–៥៥

ម៉ារា​ថ្លែង​ទី​បន្ទាល់​អំពី​បេសកកម្ម​របស់​ព្រះយេស៊ូវ​គ្រីស្ទ

ពាក្យ​របស់​ម៉ារា​នៅ​ក្នុងលូកា ១:៤៦–៥៥ប្រាប់​ជាមុន​នូវ​ទិដ្ឋភាព​នៃ​បេសកកម្ម​របស់​ព្រះអង្គ​សង្គ្រោះ ។ តើ​អ្នក​រៀន​អ្វី​ខ្លះ អំពី​ព្រះយេស៊ូវគ្រីស្ទ​ចេញ​មក​ពី​សេចក្ដី​ថ្លែង​ការណ៍​របស់​ម៉ារា ? តើ​អ្នក​ទទួល​បាន​គំនិត​យោបល់​បន្ថែម​អ្វី​ខ្លះ​អំពី​ពរជ័យ​ទាំងឡាយ​ដែល​ព្រះអង្គសង្គ្រោះ​បាន​ប្រទាន​ឲ្យ ដោយ​ការ​ប្រៀបធៀប​ខ​គម្ពីរ​ទាំង​នេះ​ជាមួយ​នឹង​ពាក្យ​សម្ដី​របស់​ហាណា​នៅក្នុង សាំយូអែលទី ១  ២:១–១០ និង​ក្រឹត្យវិន័យ​មាស​របស់​ព្រះយេស៊ូវ​នៅ ក្នុង ម៉ាថាយ ៥:៤–១២ ? តើ​ព្រះវិញ្ញាណ​បង្រៀន​អ្នក​អ្វី​ខ្លះ នៅ​ពេល​អ្នក​ពិចារណា​អំពី​គំនិត​យោបល់​ទាំង​នេះ ?

រូបសញ្ញា​ការសិក្សា​ជា​គ្រួសារ

គំនិត​យោបល់​សម្រាប់​ការ​សិក្សា​ព្រះគម្ពីរ​ជា​គ្រួសារ និង​រាត្រី​ជួប​ជុំ​ក្រុមគ្រួសារ

នៅ​ពេល​អ្នក​អាន​គម្ពីរ​ជា​មួយ​នឹង​គ្រួសារ​របស់​អ្នក នោះ​ព្រះវិញ្ញាណ​អាច​ជួយ​អ្នក​ស្គាល់​ថា​គោលការណ៍​អ្វី​ដែល​ត្រូវ​គូស​បញ្ជាក់ និង​ពិភាក្សា​ដើម្បី​បំពេញ​តាម​តម្រូវការ​របស់​គ្រួសារ​អ្នក ។ នេះ គឺ​ជា​ការ​ផ្ដល់​យោបល់​មួយ​ចំនួន ៖

ម៉ាថាយ ១:១–១៧

នៅពេល​គ្រួសារ​របស់​អ្នក​អាន​ពង្សាវតា​របស់​ព្រះយេស៊ូវ នោះ​អ្នក អាច​ពន្យល់​ថា វា​មាន​តំណ​មក​ពី​ខ្សែ​រាជវង្ស​របស់​ទ្រង់​តាមរយៈ​យ៉ូសែប​ត្រឡប់​ទៅ​ដល់​ស្ដេច​ដាវីឌ ។ វង្ស​ត្រកូល​នេះ គឺ​សំខាន់​ណាស់ ដោយសារ​តែ​វា​ត្រូវ​បាន​ព្យាករ​ថា ព្រះមែស៊ី នឹង​យាងមក​តាមរយៈ​វង្ស​របស់​ដាវីឌ ( សូម​មើលយេរេមា ២៣:៥–៦) ។ នេះ​អាច​ជា​ឱកាស​ល្អ​មួយ​ដើម្បី​ពិភាក្សា​អំពី​ពង្សប្រវត្តិ​របស់​អ្នក​ផ្ទាល់ ហើយ​ចែកចាយ​រឿង​មួយ​ចំនួន​អំពី​ជីដូនជីតា​របស់​អ្នក ។ តើ​ការ​ស្គាល់​អំពី​ពង្សប្រវត្តិ​របស់​អ្នក​ប្រទាន​ពរ​ដល់​គ្រួសារ​អ្នក​យ៉ាង​ដូចម្ដេច ?

ម៉ាថាយ ១:២០លូកា ១:១៣ ៣០

ហេតុអ្វី​ក៏​មនុស្ស​នៅ ក្នុង​ខគម្ពីរ​ទាំងនេះ មាន​ភាព​ភ័យ​ខ្លាច ? តើ​មាន​អ្វីខ្លះ​ដែល​បណ្ដាល​ឲ្យ​យើង​ភ័យ​ខ្លាច ? តើ​ព្រះ​អាច​សុំ​ឲ្យ​យើង​« កុំ​ខ្លាច »​យ៉ាង​ដូចម្ដេច ?

លូកា ១:៣៧

ដើម្បី​ជួយ​គ្រួសារ​របស់​អ្នក​ស្ថាបនា​សេចក្ដីជំនឿ​ថា « ដ្បិត​ការណ៍​អ្វី​ដែល​ព្រះ​ទ្រង់​ធ្វើ​ពុំ​បាន នោះ​គ្មាន​សោះ​ឡើយ » អ្នក​អាច​ស្រាវជ្រាវ​ក្នុងលូកា ១ជាមួយគ្នា ហើយ​ស្វែងរក​អ្វី​ដែល​ព្រះ​បាន​ធ្វើ ដែល​យើង​ចាត់​ទុក​ថា​ជា​រឿង​មិនអាច​ធ្វើ​ទៅ​រួច​នោះ ។ តើ​ពួកគេ​អាច​ចែកចាយ​រឿង​អ្វី​ខ្លះ​ទៀត​—ចេញ​មកពី​បទគម្ពីរ ឬ​ជីវិត​ផ្ទាល់​ខ្លួន​របស់​ពួកគេ —ដែល​ព្រះ​បាន​ធ្វើ ដែល​មើល​ទៅ​ហាក់​ដូចជា​រឿង​ដែល​មិនអាច​ធ្វើ​ទៅបាន​សម្រាប់​យើង ? ការ​ស្រាវជ្រាវ​នៅក្នុង Gospel Art Book អាច​ជួយ​យើង​គិត​អំពី​គំនិត​យោបល់​នានា ។

សម្រាប់គំនិតបន្ថែមដើម្បី​បង្រៀនកុមា​រ សូមមើល គម្រោង​មេរៀន​​សប្ដាហ៍នេះ នៅ​ក្នុង ចូរ​មក​តាម​ខ្ញុំ—សម្រាប់​ថ្នាក់​អង្គការ​បឋមសិក្សា​  ។

ការ​កែលម្អ​ការ​បង្រៀន​របស់​យើង

អនុវត្ដ​បទគម្ពីរ​មក​ក្នុង​ជីវិត​របស់​យើង ។ បន្ទាប់​ពី​ការ​អាន​វគ្គ​បទគម្ពីរ​មួយ សូម​អញ្ជើញ​សមាជិក​គ្រួសារ​ឲ្យ​អនុវត្ត​វា​នៅ​ក្នុង​ជីវិត​របស់​ពួកគេ ( សូម​មើល ការបង្រៀន​តាម​របៀប​របស់​ព្រះអង្គ​សង្គ្រោះ​ ទំព័រ ២១) ។ ឧទាហរណ៍ តើ​យើង​អាច​អនុវត្ត​នូវ​អ្វី​ដែល​យើង​រៀន​អំពី​ការ​ឆ្លើយតប​ចំពោះ​ការហៅ​របស់​ព្រះអម្ចាស់​អំពី​ប្រតិកម្ម​របស់​បុគ្គល​ម្នាក់ៗ​នៅក្នុងម៉ាថាយ ១ និង លូកា ១ ?

កាព្រីយ៉ែល​បានបង្ហាញ​ព្រះកាយ​ដល់​ម៉ារា

ក្នុង​បណ្តា​ពួក​ស្រីៗ នាង​ជា​ស្រ្តី​មាន​ពរ​ពិត ដោយ វលធើរ រេន