ចូរ​មក​តាម​ខ្ញុំ
ថ្ងៃទី ៣១ ខែ​ធ្នូ–ថ្ងៃទី ៦ ខែ​មករា ។ ពួកយើង​មាន​ការ​ទទួល​ខុសត្រូវ​ចំពោះ​ការ​រៀនសូត្រ​ផ្ទាល់​ខ្លួន​របស់​យើង


« ថ្ងៃ​ទី ៣១ ខែ​ធ្នូ–ថ្ងៃទី ៦ ខែ​មករា ។ ពួកយើង​មាន​ការ​ទទួល​ខុសត្រូវ​ចំពោះ​ការ​រៀនសូត្រ​ផ្ទាល់​ខ្លួន​របស់​យើង » ចូរ​មក​តាម​ខ្ញុំ—សម្រាប់​បុគ្គល​ម្នាក់ៗ និង​ក្រុមគ្រួសារ ៖ ព្រះគម្ពីរ​សញ្ញា​ថ្មី ឆ្នាំ ២០១៩ ( ឆ្នាំ ២០១៩ )

« ថ្ងៃ​ទី ៣១ ខែ​ធ្នូ–ថ្ងៃទី ៦ ខែ​មករា ។ ពួកយើង​មាន​ការ​ទទួល​ខុសត្រូវ​ចំពោះ​ការ​រៀនសូត្រ​ផ្ទាល់​ខ្លួន​របស់​យើង » ចូរ​មក​តាម​ខ្ញុំ—សម្រាប់​បុគ្គល​ម្នាក់ៗ និង​ក្រុមគ្រួសារ ៖ ព្រះគម្ពីរ​សញ្ញា​ថ្មី ឆ្នាំ ២០១៩

គ្រួសារ​មើល​ទៅ​សៀវភៅ​រូបថត

ថ្ងៃទី ៣១ ខែ​ធ្នូ–ថ្ងៃទី ៦ ខែ​មករា ។

ពួកយើង​មាន​ការ​ទទួល​ខុសត្រូវ​ចំពោះ​ការ​រៀនសូត្រ​ផ្ទាល់​ខ្លួន​របស់​យើង

គោលបំណង​នៃ​ចូរ​មក​តាម​ខ្ញុំ—សម្រាប់​បុគ្គល​ម្នាក់ៗ និង​ក្រុមគ្រួសារ គឺ​ដើម្បី​ជួយ​បងប្អូន​មក​រក​ព្រះគ្រីស្ទ ហើយ​ផ្លាស់ប្រែ​ចិត្ត​ជឿ​កាន់​តែខ្លាំង​ទៅ​លើ​ដំណឹងល្អ​របស់​ទ្រង់ ។ ធនធាន​នេះ​អាច​ជួយ​បងប្អូន​ឲ្យ​យល់​បទគម្ពីរ ហើយ​ស្វែងរក​កម្លាំង​ខាង​វិញ្ញាណ​ដែល​បងប្អូន និង​ក្រុមគ្រួសារ​បងប្អូន​ត្រូវការ​ចេញ​ពី​ក្នុង​បទគម្ពីរ​ទាំងឡាយ ។ បន្ទាប់មក ពេល​នៅ​ក្នុង​ថ្នាក់​រៀន​ក្នុង​សាសនាចក្រ​របស់​បងប្អូន នោះ​បងប្អូន​នឹង​រៀបចំ​ខ្លួន​ដើម្បី​ចែកចាយ​ពី​គំនិត​យោបល់ ហើយ​លើក​ទឹកចិត្ត​ដល់​បងប្អូន​ពួក​បរិសុទ្ធ​ឲ្យខិតខំ​ធ្វើ​តាម​ព្រះគ្រីស្ទ ។

កត់ត្រា​ចំណាប់អារម្មណ៍​របស់​បងប្អូន

« តើ​អ្នក​មក​រក​អី ? » ព្រះ​យេស៊ូវ​បាន​សួរ​ទៅ​ពួក​សិស្ស​របស់​ទ្រង់ ( យ៉ូហាន ១:៣៨ ) ។ អ្នក​អាច​នឹង​សួរ​សំណួរ​ដល់​ខ្លួន​ឯង​នូវ​សំណួរ​ដូចគ្នា​នេះ​—ដ្បិត​អ្វី​ដែល​អ្នក​រកឃើញ​នៅក្នុង​ព្រះគម្ពីរ​សញ្ញា​ថ្មី​ក្នុង​ឆ្នាំ​នេះ នឹង​អាស្រ័យ​ទៅ​លើ​អ្វី​ដែល​អ្នក​ស្វែង​រក​យ៉ាង​ខ្លាំង​នោះ ។ « ចូរ​រក នោះតែងនឹងឃើញ » គឺ​ជា​ការ​សន្យា​របស់​ព្រះអង្គសង្គ្រោះ ( ម៉ាថាយ ៧:៧ ) ។ ដូច្នេះ​ចូរ​សួរ​សំណួរ​ដែល​ផុស​មក​ក្នុង​គំនិត​របស់​អ្នក​នៅពេល​អ្នក​សិក្សា បន្ទាប់​មក​ស្វែងរក​ចម្លើយ​ដោយ​ឧស្សាហ៍​ព្យាយាម ។ នៅក្នុងព្រះ​គម្ពីរ​សញ្ញា​ថ្មី អ្នក​នឹង​អាន​អំពី​បទពិសោធន៍​ខាង​វិញ្ញាណ​ដ៏​មាន​អានុភាព​របស់​សិស្ស​ស្មោះត្រង់​របស់​ព្រះយេស៊ូវ​គ្រីស្ទ ។ ក្នុង​នាម​ជា​សិស្ស​ស្មោះត្រង់​របស់​ព្រះអង្គសង្គ្រោះ អ្នក​អាច​មាន​បទពិសោធន៍​ខាងវិញ្ញាណ​ផ្ទាល់​ខ្លួន​ដ៏​មាន​អានុភាព​ផងដែរ នៅពេល​អ្នក​ទទួល​យក​ការ​អញ្ជើញ​របស់​ព្រះអង្គសង្គ្រោះ ដែល​មាន​នៅ ក្នុង​វ៉ុល​ពិសិដ្ឋ​នេះ « ចូរ​មក​តាម​ខ្ញុំ » ( លូកា ១៨:២២ ) ។

រូបសញ្ញា​ការសិក្សា​ផ្ទាល់ខ្លួន

គំនិត​យោបល់​សម្រាប់​ការ​សិក្សា​ព្រះគម្ពីរ​ផ្ទាល់ខ្លួន

ដើម្បី​រៀន​មក​ពី​ព្រះអង្គសង្គ្រោះ​ដ៏​ពិត ខ្ញុំ​ត្រូវ​តែ​ទទួល​យក​ការ​អញ្ជើញ​របស់​ទ្រង់ « ចូរ​មក​តាម​ខ្ញុំ » ។

ការ​អញ្ជើញ​របស់​ព្រះអង្គសង្គ្រោះ « ចូរ​មក​តាម​ខ្ញុំ » អនុវត្ត​ចំពោះ​មនុស្ស​គ្រប់​រូប—ទោះ​ជា​យើង​ថ្មី​នៅ​ក្នុង​ការ​ដើរ​នៅ​លើ​ផ្លូវ​នៃ​ភាព​ជា​សិស្ស ឬ​បាន​ដើរ​លើ​ផ្លូវ​នេះ​ពេញ​មួយ​ជីវិត​យើង​ហើយ​ក្ដី ។ នេះ​គឺ​ជា​ការ​អញ្ជើញ​របស់​ទ្រង់​ចំពោះ​កម្លោះ​អ្នក​មាន ដែល​កំពុង​ព្យាយាម​ដើម្បី​រក្សា​បទបញ្ញត្តិ​ទាំងឡាយ ( សូមមើលម៉ាថាយ ១៩:១៦–២២ ) ។ អ្វី​ដែល​គាត់​បាន​រៀន—និង​អ្វី​ដែល​យើង​ទាំង​អស់​គ្នា​ត្រូវ​រៀន—គឺ​ថា​ការ​ធ្វើ ជា​សិស្ស​ម្នាក់ មានន័យ​ថា យើង​ថ្វាយ​ដួងព្រលឹង​របស់​យើង​ទាំង​មូល​ចំពោះ​ព្រះវរបិតាសួគ៌ និង​ព្រះយេស៊ូវ​គ្រីស្ទ ។ យើង​រីកចម្រើន​នៅ​ក្នុង​ភាព​ជាសិស្ស​របស់​យើង នៅពេល​យើង​ស្គាល់​អ្វី​ដែល​យើង​ខ្វះ​ខាត ផ្លាស់ប្ដូរ ហើយ​ព្យាយាម​ដើម្បី​ធ្វើ​តាម​បទបញ្ញត្តិ​ឲ្យ​បាន​ពេញលេញ ។

ការ​រៀន​សូត្រ​ពី​ព្រះអង្គសង្គ្រោះ ចាប់​ផ្ដើម​ឡើង​នៅពេល​យើង​ព្យាយាម​ដើម្បី​យល់​នូវ​អ្វី​ដែល​ទ្រង់​បាន​បង្រៀន ។ ឧទាហរណ៍ តើ​ការ​យល់​ដឹង​របស់​អ្នក​អំពី​ការ​អភ័យទោស មាន​ភាព​ជ្រៅជ្រះ​យ៉ាងណា​នៅពេល​អ្នកពិនិត្យពិច័យ​មើល​ដូច​ខាង​ក្រោម​នេះ ?

ការបង្រៀន​របស់​ព្រះអង្គសង្គ្រោះ ( សូមមើល ម៉ាថាយ ៦:១៤–១៥; ១៨:២១–៣៥ )

គំរូ​ចេញ​មកពី​ជីវិត​របស់​ទ្រង់ ( សូមមើល លូកា ២៣:៣៣–៣៤ )

ទោះ​ជា​យ៉ាង​ណា​ក៏​ដោយ ការ​រៀន​សូត្រ នឹង​មិន​ពេញ​លេញ​ទេ ទាល់​តែ​យើង​ធ្វើ​តាម​ព្រះអង្គសង្គ្រោះ​ដោយ​ការ​រស់នៅ​តាម​អ្វី​ដែល​ទ្រង់​បាន​បង្រៀន ។ តើ​អ្នក​អាចកាន់តែចេះ​អត់ទោស​បាន​ច្រើន​តាម​របៀប​ណា ?

ប្រសិន​បើ​អ្នក​ចង់​រៀន​បន្ថែម សូម​សាកល្បង​សកម្មភាព​នេះ​ជាមួយ​នឹង​គោលការណ៍​នៃដំណឹងល្អ​ដទៃទៀត ដូចជា​សេចក្ដីស្រឡាញ់ ឬ​ការ​បន្ទាប​ខ្លួន ។

ខ្ញុំ​មាន​ការ​ទទួលខុសត្រូវ​ចំពោះ​ការ​រៀនសូត្រ​ផ្ទាល់​ខ្លួន​របស់​ខ្ញុំ ។

អែលឌើរ ដេវីឌ  អេ បែដណា បានបង្រៀនថា៖ « ក្នុង​នាម​ជា​អ្នក​រៀន អ្នក និង ខ្ញុំ ត្រូវ​ប្រព្រឹត្ត ហើយ​ធ្វើ​ជា​អ្នក​ដែល​ប្រព្រឹត្ត​តាម​ព្រះបន្ទូល មិនមែន​ជា​អ្នក​ស្ដាប់​ដែល​គ្រាន់តែ​ទទួល​សកម្មភាព​តែ​ប៉ុណ្ណោះ​ទេ ។ តើ​អ្នក និង ខ្ញុំ​គឺ​ជា​ភ្នាក់ងារ​ដែល​ធ្វើ​សកម្មភាព ហើយ​ព្យាយាម​រៀន​សូត្រ​ដោយ​សេចក្ដី​ជំនឿ ឬ តើ​យើង​កំពុង​តែ​រង់ចាំ​ឲ្យ​គេ​បង្រៀន ហើយ​ទទួល​សកម្មភាព​ឬ ?… អ្នក​រៀនសូត្រ​ដែល​​កំពុង​អនុវត្ត​សិទ្ធិ​ជ្រើស​រើស​របស់ពួកគេ តាម​រយៈ​ការ​ប្រព្រឹត្ត​ស្រប​ទៅតាម​គោលការណ៍​ត្រឹម​ត្រូវ​នោះ កំពុង​តែ​បើក​ដួង​ចិត្ត​ពួកគេ​ឲ្យ​ព្រះវិញ្ញាណបរិសុទ្ធ ហើយ​អញ្ជើញ​ការបង្រៀន​របស់ទ្រង់ អំណាច​នៃ​ការ​ថ្លែង​ទីបន្ទាល់ និង សាក្សី​បញ្ជាក់​របស់​ទ្រង់ ។ ការ​រៀន​សូត្រ​ដោយ​សេចក្ដីជំនឿ តម្រូវ​ឲ្យ​មាន​ការ​ខិតខំ​ខាង​វិញ្ញាណ ខាង​សតិអារម្មណ៍ និង​ខាង​រូបកាយ ហើយ​មិន​គ្រាន់​តែ​ទទួល​យក​ដោយ​អកម្ម​នោះទេ » ( « Seek Learning by Faith, » Ensign ខែ​កញ្ញា ឆ្នាំ ២០០៧ ទំព័រ ៦៤ ) ។

តើ​ការ​ទទួល​យក​ការ​ទទួលខុសត្រូវ​ចំពោះ​ការ​រៀនសូត្រ​ផ្ទាល់ខ្លួន​របស់​អ្នក​មានន័យ​យ៉ាង​ណា ? សូម​រក​មើល​ចម្លើយ​ដែល​មាន​នៅក្នុង​សេចក្ដីថ្លែង​ការណ៍​របស់​អែលឌើរ បែតណា និង​នៅក្នុង​ខគម្ពីរ​ដូច​ខាងក្រោម​នេះ ៖ យ៉ូហាន ៧:១៧; ថែស្សាឡូនីចទី ១ ៥:២១; យ៉ាកុប ១:៥–៦, ២២; ២:១៧; នីហ្វៃ ទី ១ ១០:១៧–១៩; នីហ្វៃទី ២ ៤:១៥; អាលម៉ា ៣២:២៧; និង គោលលទ្ធិ និង សេចក្ដី​សញ្ញា ១៨:១៨; ៥៨:២៦–២៨; ៨៨:១១៨ ។ តើ​អ្នក​មាន​អារម្មណ៍​បំផុសគំនិត​ឲ្យ​ធ្វើ​អ្វីខ្លះ​ដើម្បី​កាន់តែ​សកម្ម​នៅ​ក្នុង​ការ​រៀនសូត្រ​ដំណឹងល្អ ?

ខ្ញុំ​ចាំបាច់​ត្រូវ​ស្គាល់​សេចក្ដីពិត​ដោយ​ខ្លួន​ឯង ។

ប្រហែល​ជា​អ្នក​ស្គាល់​មនុស្ស​ដែល​ពុំ​ងាយ​បាត់បង់​សេចក្ដីជំនឿ ទោះ​ជា​មាន​រឿង​អ្វី​កើត​ឡើង​នៅ​ក្នុង​ជីវិត​គេ​ក្ដី ។ ពួកគេ​អាច​រំឭក​អ្នក​អំពី​ស្ត្រី​ព្រហ្មចារី​ឆ្លាតចំនួន​ប្រាំ​នាក់​នៅក្នុង​រឿង​ប្រៀបធៀប​របស់​ព្រះអង្គសង្គ្រោះ ( សូមមើលម៉ាថាយ ២៥:១-១៣ ) ។ អ្វី​ដែល​អ្នក​មើល​មិន​ឃើញ គឺ​ការ​ខិតខំ​ដ៏​ឧស្សាហ៍​របស់​ពួកគេ ដើម្បី​ពង្រឹង​ទីបន្ទាល់​អំពី​សេចក្ដីពិត​របស់​ពួកគេ ។ យើង​ទាំងអស់​គ្នា​ត្រូវ​តែ​ព្យាយាម​ដោយ​ឧស្សាហ៍ព្យាយាម​ដើម្បី​ពង្រឹង​ទីបន្ទាល់​របស់​យើង ដោយសារ​តែ​យើង​មិន​អាច​ខ្ចី​ការ​ជឿស៊ប់​មក​ពី​អ្នក​ដទៃបាន​ទេ ដូចជា​ស្ត្រី​ព្រហ្មចារី​ល្ងង់​បាន​រៀន ។

តើ​យើង​ទទួលបាន និង​បីបាច់​ទីបន្ទាល់​ផ្ទាល់ខ្លួន​របស់​យើង​ដោយ​របៀប​ណា ? សូម​កត់​ត្រា​គំនិត​របស់​អ្នក​ទុក នៅពេល​អ្នក​ពិចារណា​អំពី​បទគម្ពីរ​ដូច​ខាង​ក្រោម ៖ លូកា ១១:៩–១៣; យ៉ូហាន ៥:៣៩; យ៉ូហាន ៧:១៤–១៧; កិច្ចការ ១៧:១០–១២; កូរិនថូសទី ១ ២:៩–១១; និង អាលម៉ា ៥:៤៥–៤៦។ ( សូម​មើល​ផងដែរ « Testimony, » Gospel Topics, topics.lds.org ) ។

យុវនារី​នៅ​តាមផ្លូវ

យើង​ម្នាក់ៗ​ត្រូវ​តែ​ទទួល​បាន​ទីបន្ទាល់​មួយ​សម្រាប់​ខ្លួន​យើង ។

តើ​ខ្ញុំ​គួរ​ធ្វើ​អ្វី​ខ្លះ នៅពេល​ខ្ញុំ​មាន​សំណួរ ?

នៅពេល​អ្នក​ស្វែងរក​ចំណេះដឹង​ខាង​វិញ្ញាណ នោះ​សំណួរ​ជាច្រើន​នឹង​កើត​មាន​នៅ​ក្នុង​គំនិត​របស់​អ្នក ។ គោលការណ៍​ដូច​ខាង​ក្រោម​អាច​ជួយ​អ្នក​លើក​ជាសំណួរ​ឡើង​តាម​របៀប​ដែល​ស្ថាបនា​ដល់​សេចក្ដីជំនឿ និង​ទីបន្ទាល់ ៖

  1. ព្យាយាម​យល់ដឹង​តាមរយៈ​ធនធាន​ដែល​បាន​ប្រទាន​មក​ពី​ព្រះ ។ ព្រះគឺ​ជា​ប្រភព​នៃ​សេចក្ដីពិត​ទាំងអស់ ហើយ​ទ្រង់​បើក​សម្ដែង​សេចក្ដីពិត​តាមរយៈ​ព្រះវិញ្ញាណបរិសុទ្ធ ព្រះគម្ពីរ និង​ពួកព្យាការី និង​ពួកសាវក​របស់​ទ្រង់ ។

  2. ធ្វើ​សកម្មភាព​ដោយ​សេចក្ដី​ជំនឿ ។ ប្រសិន​បើ​ចម្លើយ​ពុំ​ទទួល​បាន​ភ្លាមៗ​ទេ សូម​ទុក​ចិត្ត​ថា ព្រះអម្ចាស់​នឹង​បើក​សម្ដែង​ចម្លើយ​នានា​តាម​ពេល​វេលា​ត្រឹមត្រូវ ។ នៅ​ក្នុង​ពេល​នេះ សូម​បន្ដ​រស់​នៅ​តាម​សេចក្ដីពិត​ដែល​អ្នក​បាន​ស្គាល់​រួច​ហើយ​នោះ ។

  3. រក្សា​ទស្សនវិស័យ​អស់​កល្បជានិច្ច សូម​ព្យាយាម​មើល​រឿង​ទាំងឡាយ​ដូចជា​ព្រះអម្ចាស់​ទត​មើល ពុំ​មែន​ដូចជា​លោកិយ​មើល​នោះទេ ។ មើល​ទៅ​សំណួរ​របស់​អ្នក​តាម​បរិបទ​នៃ​ផែនការ​នៃ​សេចក្ដី​សង្គ្រោះ​របស់​ព្រះវរបិតាសួគ៌​របស់​យើង ។

រូបសញ្ញា​ការសិក្សា​ជា​គ្រួសារ

គំនិត​យោបល់​សម្រាប់​ការ​សិក្សា​ព្រះគម្ពីរ​ជា​គ្រួសារ និង​រាត្រី​ជួប​ជុំ​ក្រុមគ្រួសារ

នៅពេល​អ្នក​អាន​គម្ពីរ​ជា​មួយ​នឹង​គ្រួសារ​របស់​អ្នក នោះ​ព្រះវិញ្ញាណ​អាច​ជួយ​អ្នក​ស្គាល់​ថា​គោលការណ៍​អ្វី​ដែល​ត្រូវ​គូស​បញ្ជាក់ និង​ពិភាក្សា​ដើម្បី​បំពេញ​តាម​តម្រូវការ​របស់​គ្រួសារ​អ្នក ។ នេះ គឺ​ជាការ​ផ្ដល់​យោបល់​មួយ​ចំនួន ៖

ម៉ាថាយ ១៣:១-២៣

របៀប​ដ៏​អស្ចារ្យ​មួយ​ដើម្បី​ជួយ​គ្រួសារ​របស់​អ្នក​រៀបចំ​រៀន​អំពី​ព្រះគម្ពីរ​សញ្ញា​ថ្មី​ក្នុង​ឆ្នាំ​នេះ គឺ​ត្រូវរំឭកឡើងវិញនូវ​រឿង​ប្រៀបប្រដូច​អំពី​អ្នក​ព្រោះ​ពូជ ។ គ្រួសារ​របស់​អ្នក​អាច​នឹង​ពេញ​ចិត្ត​មើល​ទៅ​ប្រភេទ​ដី​ផ្សេងៗ​គ្នា​ដែល​នៅ​ជិត​ផ្ទះ​របស់​អ្នក ដើម្បី​ឲ្យ​ឃើញ​ពី​ប្រភេទ​ដី​ដែល​បាន​ពិពណ៌នា​នៅ ក្នុង​រឿង​ប្រៀបប្រដូច​នោះ ។ តើ​យើង​អាច​ធ្វើ​អ្វី​ខ្លះ​ដើម្បី​បណ្ដុះ « ដី​ល្អ » នៅក្នុង​គេហដ្ឋាន​របស់​យើង ? (ម៉ាថាយ ១៣:៨) ។

កាឡាទី ៥:២២–២៣; ភីលីព ៤:៨

« យើង​សូម​ទូន្មាន​ដល់​ឪពុកម្តាយ និង កូន​ចៅ​ទាំងឡាយ ឲ្យ​ដាក់​អាទិភាព​ខ្ពស់​បំផុត​ទៅ​លើ ការអធិស្ឋាន​ជា​គ្រួសារ រាត្រីជួបជុំ​ក្រុមគ្រួសារ ការសិក្សា និង​ការបង្រៀន​ដំណឹងល្អ ហើយ​នឹង​សកម្មភាពល្អៗ​ជា​គ្រួសារ។ ថ្វីបើ​តម្រូវ​ការ ឬ​សកម្ម​ភាព​ដទៃ​ទៀត​អាច​មើល​ទៅ ហាក់​ដូច​ជាសក្តិ​សម និង​ត្រឹម​ត្រូវ​ក៍​ដោយ ក៏​មិន​ត្រូវ​អនុញ្ញាត​ឲ្យ​វា​មក​ជំនួស​កាតព្វ​កិច្ច ដែល​បាន​ចាត់​មក​ពីព្រះ​នោះឡើយ ដែល​មាន​តែ​ឪពុក​ម្តាយ និង​ក្រុមគ្រួសារ​ប៉ុណ្ណោះ ទើប​អាច​ធ្វើ​បាន​ដោយ​សក្តិ​សម » ( « Letter from the First Presidency, » Liahona, ខែ​ធ្នូ ឆ្នាំ ១៩៩៩ ទំព័រ ១ ) ។

នៅ​ដើម​ឆ្នាំ​ថ្មី គឺ​ជា​ពេល​ដ៏​ល្អ​មួយ​ដើម្បី​មាន​ក្រុមប្រឹក្សា​គ្រួសារ អំពី​ការ​ធ្វើ​ឲ្យ​គេហដ្ឋាន​របស់​យើង​កាន់តែ​ផ្តោត​ទៅ​លើ​ដំណឹងល្អ ។ តើ​អ្នក​ទទួល​បាន​គំនិត​អ្វី​ខ្លះ​នៅពេល​អ្នក​អាន​អំពី​ពរជ័យ និង​ការ​ទូន្មាន​នៅក្នុង កាឡាទី ៥:២២–២៣ and ភីលីព ៤:៨ ? អ្នក​ប្រហែល​ជា​អាច​ធ្វើ ជា​បដា​ដើម្បី​ដាក់​នៅ​ជុំ​វិញ​ផ្ទះ​ដើម្បី​រំឭក​ខ្លួន​អ្នក​អំពី​គោលដៅ​ទាំងឡាយ​របស់​អ្នក ។

សម្រាប់គំនិតបន្ថែមដើម្បី​បង្រៀនកុមា​រ សូមមើល គម្រោង​មេរៀន​​សប្ដាហ៍នេះ នៅ​ក្នុង ចូរ​មក​តាម​ខ្ញុំ—សម្រាប់​ថ្នាក់​អង្គការ​បឋមសិក្សា​  ។

ការ​កែលម្អ​ដល់​ការ​សិក្សា​ផ្ទាល់​ខ្លួន

រក​មើល​គោលលទ្ធិ គោលលទ្ធិ​គឺ​ជា​សេចក្ដីពិត​ដ៏​អស់កល្ប និង​ពុំ​ផ្លាស់​ប្ដូរ ។ ប្រធាន ប៊យ  ឃេ ផាកកឺ បាន​ប្រកាស​ថា « គោលលទ្ធិ​ពិត ពេល​ត្រូវ​បាន​យល់​ច្បាស់ វា​កែប្រែ​ឥរិយាបថ និង ចរិត​របស់​មនុស្ស » ។ (« Little Children, » Ensign ខែ​វិច្ឆិកា ឆ្នាំ ១៩៨៦ ទំព័រ ១៧ ) ។ នៅពេល​អ្នក និង​គ្រួសារ​អ្នក​សិក្សា​ព្រះគម្ពីរ សូម​រក​មើល​សេចក្ដីពិត​ដែល​អាច​ជួយ​អ្នក​ឲ្យ​រស់​នៅ​កាន់​តែ​ដូចជា​ព្រះអង្គសង្គ្រោះ ។

ព្រះយេស៊ូវគ្រីស្ទ

ពន្លឺ​ដល់​ពិភពលោកដោយ ប្រែន បូរ៉ាប់

ព្រះគ្រីស្ទ​ចាក​ចេញ​ពី​ផ្នូរ

ទ្រង់​រស់​ឡើង​វិញដោយ ដេល ផាសុន