ចូរ​មក​តាម​ខ្ញុំ
ថ្ងៃទី ១៤–២០​ ខែ មករា លូកា ២; ម៉ាថាយ ២ ៖ ពួក​យើង​មក​ថ្វាយ​បង្គំ​ទ្រង់


« ថ្ងៃទី ១៤–២០​ ខែ មករា លូកា ២; ម៉ាថាយ ២ ៖ ពួក​យើង​មក​ថ្វាយ​បង្គំ​ទ្រង់ » ចូរ​មក​តាម​ខ្ញុំ—សម្រាប់​បុគ្គល​ម្នាក់ៗ និង​ក្រុមគ្រួសារ ៖ ព្រះគម្ពីរ​សញ្ញា​ថ្មី ឆ្នាំ ២០១៩ ( ឆ្នាំ ២០១៩ )

« ថ្ងៃទី ១៤–២០​ ខែ មករា លូកា ២ ម៉ាថាយ ២ »ចូរ​មក​តាម​ខ្ញុំ—សម្រាប់​បុគ្គល​ម្នាក់ៗ និង​ក្រុមគ្រួសារ ៖ ព្រះគម្ពីរ​សញ្ញា​ថ្មី ឆ្នាំ ២០១៩

ពួក​ហោរា​ធ្វើ​ដំណើរ​ជិះ​សត្វ​អូដ្ឋ

ចូរ​យើង​សរសើរ​ថ្វាយ​ទ្រង់, ដោយ ដាណា ម៉ារីអូ វូឌ

ថ្ងៃទី ១៤–២០​ ខែ មករា

លូកា ២; ម៉ាថាយ ២

ពួក​យើង​មក​ថ្វាយ​បង្គំ​ទ្រង់

សូម​ចាប់​ផ្ដើម​ដោយ​ការ​អាន លូកា ២ និង ម៉ាថាយ ២, ហើយ​ផ្ដោត​យកចិត្ត​ទុកដាក់​ទៅ​លើ​គំនិត​ខាង​វិញ្ញាណ​នានា​ដែល​អ្នក​បាន​ទទួល ។ គំនិត​យោបល់​សម្រាប់​ការសិក្សា​នៅ​ក្នុង​គម្រោង​នេះ អាច​ជួយ​អ្នក​ឲ្យ​ស្គាល់​គោលការណ៍​សំខាន់បំផុត និងការ​ទាក់ទង​គ្នា​មួយ​ចំនួន​នៅ​ក្នុង​ជំពូក​ទាំង​នេះ ។

កត់ត្រា​ចំណាប់អារម្មណ៍​របស់​អ្នក

ចាប់​តាំង​ពី​ថ្ងៃ​នៃ​ការប្រសូត​របស់​ទ្រង់ វា​បង្ហាញ​យ៉ាង​ច្បាស់​ថា ព្រះយេស៊ូវ គឺ​កុមារ​ដ៏​អស្ចារ្យ ។ វា​ពុំ​គ្រាន់​តែ​ជា​ផ្កាយ​ថ្មី​រះ​ឡើង​នៅ​លើ​មេឃ ឬ​ការប្រកាស​របស់​ទេវតា​ដោយ​អំណរ​ដែល​ធ្វើ​ឲ្យ​ភាព​ជា​ទារក​របស់​ព្រះ​យេស៊ូវ​មាន​លក្ខណៈពិសេស​នោះ​ទេ ។ វា​ក៏​ជា​កត្តា​ពិត​ផងដែរ​ដែល​មនុស្ស​ស្មោះត្រង់​ផ្សេងៗ​ទាំង​នោះ—មក​ពី​ជាតិសាសន៍​ដែល​មាន​វិជ្ជាជីវៈ និង​ជីវប្រវត្តិ​ផ្សេងៗ—ទទួល​អារម្មណ៍​ខិត​ទៅ​រក​ទ្រង់​មួយ​រំពេច ។ ពួកគេ​បាន​មក ទាំង​ពីមុន​ទ្រង់​ថ្លែង​ការអញ្ជើញ​របស់​ទ្រង់​ឲ្យ « មក​តាម​ខ្ញុំ​ចុះ » ( លូកា ១៨:២២ ) ។ ប្រាកដ​ណាស់ ពុំ​មែន​មនុស្ស​គ្រប់​រូប​មក​រក​ទ្រង់​ទេ—​មាន​មនុស្ស​ជាច្រើន​ដែល​ពុំ​ស្គាល់​ទ្រង់ ព្រមទាំង​មាន​អ្នកគ្រប់គ្រង​ម្នាក់​ដែល​មាន​ការ​ឈ្នានីស​បាន​ចង់​ផ្ដាច់​ជីវិត​ទ្រង់ ។ ប៉ុន្តែ​អ្នក​ដែល​ស្វែងរក​សេចក្ដី​សុចរិត​ដោយ​រាបសា បរិសុទ្ធ និង​លះបង់ បាន​រក​ឃើញ​នូវ​អ្វី​ដែល​ពួកគេ​ស្វែងរក​នៅ​ក្នុង​ទ្រង់ ។ ការ​លះបង់​របស់​ពួកគេ​បាន​បំផុស​ដល់​ការលះបង់​របស់​ពួក​យើង​ផ្ទាល់​ចំពោះ « ដំណឹងល្អ​ពី​សេចក្ដីអំណរ​យ៉ាង​អស្ចារ្យ » ដែល​បាន​នាំ​មក​ពួក​គង្វាល គឺ​សម្រាប់ « មនុស្ស​ទាំងអស់ » ហើយ « ព្រះគ្រីស្ទ​ដ៏​ជា​ព្រះអម្ចាស់ » ត្រូវ​បាន​ប្រសូត្រ​មក​នៅ​ថ្ងៃ​នោះ​ដើម្បី​យើង​ទាំងអស់​គ្នា ( សូមមើលលូកា ២:១០–១១ ) ។

រូបសញ្ញា​ការសិក្សា​ផ្ទាល់ខ្លួន

គំនិត​យោបល់​សម្រាប់​ការ​សិក្សា​ព្រះគម្ពីរ​ផ្ទាល់ខ្លួន

លូកា ២:១–៧

ព្រះយេស៊ូវគ្រីស្ទ​បាន​ប្រសូត​មក​ក្នុង​ស្ថានភាព​ដ៏​រាបសា ។

ទោះ​ជា​ព្រះ​យេស៊ូវ​គ្រីស្ទ​មាន​សិរីល្អ​ជាមួយ​ព្រះ ជា​ព្រះវរបិតា​« កាល​លោកីយ៍​មិន​ទាន់​បាន​កើត​នៅ​ឡើយ » ក្ដី ( យ៉ូហាន ១៧:៥ ) ទ្រង់​ស្ម័គ្រ​ព្រះទ័យ​ប្រសូត្រ​មក​នៅ​កន្លែង​ដ៏​តូច​ទាប ហើយ​រស់នៅ​ក្នុង​ចំណោម​ពួក​យើង​នៅលើ​ផែនដី ។ នៅ​ពេល​អ្នក​អានលូកា ២:១–៧តើ​អ្នក​កត់​សម្គាល់​ឃើញ​យ៉ាង​ណា​អំពី​ស្ថានភាព​រាបសារ​នៃ​ការ​ប្រសូត​របស់​ទ្រង់ ? សូមព្យាយាម​មើល​លម្អិត ឬ​ព្យាយាម​យល់​នៅក្នុង​រឿង​នេះ ដែល​អ្នក​ពុំ​បាន​កត់​សម្គាល់​កាល​ពី​មុន​មក ។ តើ​អ្នក​បាន​រៀន​អ្វី​ខ្លះ​អំពី​ព្រះអង្គសង្គ្រោះ​មកពី​ស្ថានភាព​នៃ​ការ​ប្រសូត​របស់​ទ្រង់ ? តើ​ការ​យល់​ដឹង​ទាំងនេះ​ជះឥទ្ធិពល​ដល់​អារម្មណ៍​របស់​អ្នក​ចំពោះ​ទ្រង់​យ៉ាង​ដូចម្ដេច ?

សូមមើល​ផងដែរ វីដេអូ « The Nativity » ( LDS.org ) ។

លូកា ២:៨–៣៨; ម៉ាថាយ ២:១–១២

មាន​សាក្សី​ជាច្រើន​ឃើញ​ការ​ប្រសូត​របស់​ព្រះគ្រីស្ទ

ការ​ប្រសូត និង​ភាព​ជា​ទារក​របស់​ព្រះគ្រីស្ទ ត្រូវ​បាន​គូស​ចំណាំ​ដោយ​ពួក​សាក្សី និង​ពួក​អ្នក​ថ្វាយ​បង្គំ​ទ្រង់​ជាច្រើន​ដែល​មកពី​ទិដ្ឋភាព​ផ្សេងៗ​នៃ​ជីវិត—ពួក​អ្នក​គង្វាល​ដ៏​រាបសារ ដែល​បាន​ទៅ​មើល​ទ្រង់​នៅ​ឯ​ក្រោល​ចៀម ពួក​ហោរា​ជា​អ្នក​មាន​បាន​នាំ​អំណោយ​មក​ថ្វាយ​ទ្រង់​នៅ​ឯ​ផ្ទះ​របស់​ទ្រង់ ស្ត្រី​មេម៉ាយ​ដែល​បាន​បម្រើ​នៅ​ក្នុង​ព្រះវិហារ និង​សិស្ស​ស្មោះត្រង់​ម្នាក់ ដែល​បាន​ប្រមើល​មើល​យ៉ាង​អន្ទះសារ​ចំពោះ​ការ​យាងមក​របស់​ព្រះមែស៊ី ។ នៅពេល​អ្នក​រក​មើល​រឿង​របស់​ពួកគេ តើ​អ្នក​បាន​រៀន​អ្វីខ្លះ​អំពី​របៀប​ដើម្បី​ថ្វាយ​បង្គំ និង​ធ្វើ​ជា​សាក្សី របស់​ព្រះគ្រីស្ទ ?

ទីបន្ទាល់​អំពី​ព្រះគ្រីស្ទ

តើ​អ្នក​បាន​រៀន​អ្វីខ្លះ​អំពី​ការ​ថ្វាយ​បង្គំ និង​ការ​ធ្វើ​ជា​សាក្សី ?

ទីបន្ទាល់​អំពី​ព្រះគ្រីស្ទ

ពួក​គង្វាល ( លូកា ២:៨–២០ )

តើ​អ្នក​បាន​រៀន​អ្វីខ្លះ​អំពី​ការ​ថ្វាយ​បង្គំ និង​ការ​ធ្វើ​ជា​សាក្សី ?

ទីបន្ទាល់​អំពី​ព្រះគ្រីស្ទ

ស៊ីម៉ូន ( លូកា ២:២៥–៣៥ )

តើ​អ្នក​បាន​រៀន​អ្វីខ្លះ​អំពី​ការ​ថ្វាយ​បង្គំ និង​ការ​ធ្វើ​ជា​សាក្សី ?

ទីបន្ទាល់​អំពី​ព្រះគ្រីស្ទ

អាណា ( លូកា ២:៣៦–៣៨ )

តើ​អ្នក​បាន​រៀន​អ្វីខ្លះ​អំពី​ការ​ថ្វាយ​បង្គំ និង​ការ​ធ្វើ​ជា​សាក្សី ?

ទីបន្ទាល់​អំពី​ព្រះគ្រីស្ទ

ពួក​ហោរា ( ម៉ាថាយ ២:១–១២ )

តើ​អ្នក​បាន​រៀន​អ្វីខ្លះ​អំពី​ការ​ថ្វាយ​បង្គំ និង​ការ​ធ្វើ​ជា​សាក្សី ?

សូមមើល​ផងដែរ នីហ្វៃទី  ១ ១១:១៣–២៣; នីហ្វៃទី  ៣ ១:៥–២១;វីដេអូអំពី « Shepherds Learn of the Birth of Christ » និង « The Christ Child Is Presented at the Temple » ( វីដេអូ, LDS.org ) ។

ម៉ាថាយ ២:១៣-២៣ ។

ឪពុក​ម្ដាយ​អាច​ទទួល​បាន​វិវរណៈ​ដើម្បី​ការពារ​ដល់​ក្រុមគ្រួសារ​របស់​ពួកគេ ។

យ៉ូសែប ពុំ​ធ្លាប់​បាន​ធ្វើ​នូវ​អ្វី​ដែល​លោក​ត្រូវ​បាន​សុំ​ឲ្យ​ធ្វើ—ដើម្បី​ការពារ​ដល់​ព្រះយេស៊ូវ​កាល​ពី​កុមារភាព​របស់​ទ្រង់—ដោយ​គ្មាន​ជំនួយ​ពី​ស្ថាន​សួគ៌​នោះទេ ។ ដូចជា​ពួក​ហោរា គាត់​បាន​ទទួល​វិវរណៈ​មួយ​ដែល​ព្រមាន​ដល់​គាត់​អំពី​គ្រោះ​ថ្នាក់ ។ នៅពេល​អ្នក​អាន​អំពី​បទពិសោធន៍​របស់​យ៉ូសែប ចូរ​គិត​អំពី​គ្រោះ​ថ្នាក់​ខាង​សាច់ឈាម និង​ខាង​វិញ្ញាណ​ដែល​ប្រឈម​ចំពោះ​ក្រុមគ្រួសារ​សព្វថ្ងៃនេះ ។ ចូរ​ពិចារណា​អំពី​បទពិសោធន៍​ទាំងឡាយ​នៅពេល​អ្នក​បាន​ទទួល​អារម្មណ៍​ដឹកនាំ​របស់​ព្រះ​នៅ ក្នុង​ការ​ការពារ​ដល់​រូបអ្នក និង​គ្រួសារ​របស់​អ្នក ឬ​មនុស្ស​ជា​ទីស្រឡាញ់​របស់​អ្នក ។ ចូរ​គិត​ចែកចាយ​ពី​បទពិសោធន៍​ទាំង​នេះ​ជា​មួយ​នឹង​អ្នកដទៃ ។ តើ​អ្នកអាច​ធ្វើ​អ្វីខ្លះ​ដើម្បី​ទទួល​បាន​ការ​ដឹកនាំ​ដូច្នោះ​នា​ពេល​អនាគត ?

បន្ថែម​ពី​លើ​នោះ​ទៀត អ្នកអាច​នឹងពិចារណា ថានឹង​មើល​វីដេអូ « The First Christmas Spirit » ( LDS.org ) សម្រាប់​ជា​ការ​បរិយាយ​មួយ​អំពី​អ្វី​ដែល​យ៉ូសែប​អាច​មាន​អារម្មណ៍ នៅពេល​លោក​មានការ​ទទួលខុសត្រូវ​ក្នុងការ​មើល​ថែ​ដល់​ព្រះរាជបុត្រា​នៃព្រះ ។

លូកា ២:៤០–៥២

ទោះ​ជា​នៅ​ក្នុង​យុវវ័យ ព្រះយេស៊ូវ​បាន​ផ្ដោត​ទៅលើ​ការ​ធ្វើ​តាម​ព្រះហឫទ័យ​របស់​ព្រះវរបិតា​ទ្រង់ ។

ក្នុង​នាម​ជា​យុវជន​មួយ​រូប ព្រះអង្គសង្គ្រោះ​បាន​បង្រៀន​ដំណឹងល្អ​យ៉ាង​មាន​អានុភាព​ដែល​សូម្បី​តែ​គ្រូបង្រៀន​នៅ​ក្នុង​ព្រះវិហារ​ក៏​មាន​ការ​អស្ចារ្យ​ចំពោះ « ប្រាជ្ញា និង​ពាក្យ​ចម្លើយ » របស់​ទ្រង់​ផង​ដែរ ( លូកា ២:៤៧ ) ។ តើ​អ្នក​បាន​រៀន​អ្វីខ្លះ​មកពី​ខគម្ពីរ​ទាំងនេះ អំពី​ព្រះអង្គសង្គ្រោះ កាល​ទ្រង់​ជា​យុវជន​មួយរូប ? តើ​មនុស្ស​វ័យ​ក្មេង​ដែល​អ្នក​ស្គាល់​កំពុង​ព្យាយាម​ដើម្បី​ធ្វើ « កិច្ចការ​របស់​ព្រះបិតា [ របស់​ពួកគេ ] » យ៉ាង​ដូចម្ដេច ? ( លូកា ២:៤៩ ) ។ តើ​ពួក​យុវវ័យ និង​កុមារ​តូចៗ បាន​ជួយ​អ្នក​ទទួល​បាន​ការ​យល់​ដឹង​អំពី​ដំណឹងល្អ​កាន់​តែ​ជ្រាល​ជ្រៅ​យ៉ាង​ដូចម្ដេច ? តើ​អ្នក​បាន​រៀន​អ្វី​ខ្លះ​ទៀត​មកពី​គំរូ​កាល​ពី​កុមារ​ភាព របស់​ព្រះយេស៊ូវ​នៅ​ក្នុង លូកា ២:៤០–៥២ និង​នៅ​ក្នុង ការ​បកប្រែ​ដោយ​យ៉ូសែប ស្ម៊ីធ, ម៉ាថាយ ៣:២៤–២៦ (នៅ​ក្នុង​ឧបសម្ព័ន្ធព្រះគម្ពីរ​បរិសុទ្ធ ) ?

ព្រះយេស៊ូវ​កាល​នៅ​ជា​កុមារ​នៅ​ជាមួយ​នឹង​ពួក​គ្រូបង្រៀន​នៅ​ក្នុង​ព្រះវិហារបរិសុទ្ធ

« តើ​មិន​ជ្រាប​ថា គួរ​ឲ្យ​ខ្ញុំ​នៅ​ក្នុង​ព្រះវិហារ​របស់​ព្រះវរបិតា​នៃ​ខ្ញុំ​ទេ​ឬ​អី ? » ( លូកា ២:៤៩ ) ។

តើ​ការ​បកប្រែ​របស់​យ៉ូសែប ស្ម៊ីធ​គឺ​ជា​អ្វី ?

ដោយសារ​តែ មាន​សេចក្ដីពិត « ដ៏ច្បាស់ និង​ពិសេសៗ​ទាំងឡាយ » ត្រូវ​បាន​បាត់​បង់​ពី​ព្រះគម្ពីរ​បរិសុទ្ធ​អស់​ជា​ច្រើន​សតវត្សរ៍​មក​ហើយ​នោះ ( នីហ្វៃទី ១ ១៣:២៨សូមមើល​ផងដែរម៉ូសេ ១:៤១ ) ព្រះអម្ចាស់​បាន​បញ្ជា​ឲ្យ​យ៉ូសែប ស្ម៊ីធ ធ្វើ​កំណែ​ព្រះគម្ពីរ​បរិសុទ្ធ​ដ៏​បំផុស​គំនិត​មួយ ដែល​ត្រូវ​បាន​ស្គាល់​ថា​ជា​ការ​បកប្រែ​របស់​យ៉ូសែប ស្ម៊ីធ ។ កំណែ​ថ្មី​ជាច្រើន​ដែល​ត្រូវ​បាន​ធ្វើ​ឡើង​ដោយ​ព្យាការី ត្រូវ​បាន​ដាក់​បញ្ចូល​ទៅ​ក្នុង​ឧបសម្ព័ន្ធ​នៃ​ការ​បោះពុម្ព​ព្រះគម្ពីរ​របស់​ពួកបរិសុទ្ធ​ថ្ងៃ​ចុង​ក្រោយ ។ ការ​បោះពុម្ព​នៃ​កំណែ​ថ្មី​នៃ​ព្រះគម្ពីរ​ប៊ីប​របស់​ស្តេច​ជេមស៍​របស់​ប. ថ.ក ក៏​មាន​នូវ​លេខ​យោង​ជាមួយ​នឹង​កំណែថ្មី​របស់​ព្យាការី​ផងដែរ ។ ការ​បកប្រែ​របស់​យ៉ូសែប ស្ម៊ីធ​អំពីម៉ាថាយ ២៤ត្រូវ​បាន​ស្គាល់​ថា​ជាយ៉ូសែប ស្ម៊ីធ--ម៉ាថាយអាច​រក​បាន​នៅ​ក្នុង​ព្រះគម្ពីរ​មុក្តា​ដ៏​មាន​តម្លៃ​មហិមា ។ សម្រាប់​ព័ត៌មាន​បន្ថែម សូមមើល Bible Dictionary « ការបកប្រែ​ដោយ យ៉ូសែប ស្មីធ »,« Bible, Inerrancy of, »Gospel Topicstopics.lds.org ។

រូបសញ្ញា​ការសិក្សា​ជា​គ្រួសារ

គំនិត​យោបល់​សម្រាប់​ការ​សិក្សា​ព្រះគម្ពីរ​ជា​គ្រួសារ និង​រាត្រី​ជួប​ជុំ​ក្រុមគ្រួសារ

នៅពេល​អ្នក​អាន​គម្ពីរ​ជា​មួយ​នឹង​គ្រួសារ​របស់​អ្នក នោះ​ព្រះវិញ្ញាណ​អាច​ជួយ​អ្នក​ស្គាល់​ថា​គោលការណ៍​អ្វី​ដែល​ត្រូវ​គូស​បញ្ជាក់ និង​ពិភាក្សា​ដើម្បី​បំពេញ​តាម​តម្រូវការ​របស់​គ្រួសារ​អ្នក ។ នេះ គឺ​ជាការ​ផ្ដល់​យោបល់​មួយ​ចំនួន ៖

លូកា  ២

សូម​អញ្ជើញ​សមាជិក​គ្រួសារ​ឲ្យ​ជ្រើសរើស​មនុស្ស​ម្នាក់​ដែល​បាន​ពិពណ៌នា​នៅក្នុង លូកា ២, ដោយ​អាន​ខ​មួយចំនួន​អំពី​ការ​ប្រាស្រ័យ​ទាក់​ទង​របស់​បុគ្គល​នោះ​ជាមួយ​នឹង​ព្រះអង្គសង្គ្រោះ ហើយ​ចែកចាយ​អ្វី​មួយ​ដែល​ពួកគេ​បាន​រៀន​ដែល​ចម្រើន​ដល់​សេចក្ដីជំនឿ​របស់​ពួកគេ​ទៅ​លើ​ព្រះយេស៊ូវ​គ្រីស្ទ ។ ច្រៀង​រួមគ្នា​នូវ​បទ « ម៉ារ៉ា​បំពេរ​កូន »« ចម្រៀង​រឿង​ព្រេង​ណូអែល » សៀវភៅ​ចម្រៀង​កុមារ លេខ ២៨–២៩, ៣២–៣៣ ។ តើ​យើង​រៀន​អ្វី​ខ្លះ មក​ពី​ចម្រៀង​ទាំងនេះ​អំពី​ការ​ប្រសូត​របស់​ព្រះអង្គសង្គ្រោះ ?

លូកា ២:៤៩

តើ​អ្វី​ទៅ​ជា​« កិច្ចការ​របស់​ព្រះវរបិតា » ? ( សូម​មើល ម៉ូសេ ១:៣៩ ) ។ តើ​យើង​រៀន​អ្វីខ្លះ​អំពី​កិច្ចការ​នោះ​មក​ពី​រឿង​នេះ និង​មកពី​រឿង​ផ្សេង​ទៀត​ដែល​ព្រះយេស៊ូវ​បាន​ធ្វើ និង​បាន​បង្រៀន​នៅ​ក្នុង​ជីវិត​របស់​ទ្រង់ ? សូម​ពិចារណា​ធ្វើ​ការ​កត់ត្រា​អំពី​របៀប​ខ្លះៗ​ដែល​គ្រួសារ​អ្នក​អាច​ចូលរួម​នៅ​ក្នុង​កិច្ចការ​របស់​ព្រះវរបិតា ហើយ​ដាក់​វា​ចូល​ទៅ​ក្នុង​ក្រឡកែវ​មួយ ។ អំឡុង​សប្ដាហ៍​ក្រោយ នៅពេល​គ្រួសារ​របស់​អ្នក​កំពុង​រក​មើល​របៀប​ដើម្បី​ធ្វើ​នូវ​កិច្ចការ​របស់​ព្រះវរបិតាសួគ៌​នោះ ពួកគេ​អាច​ជ្រើសរើស​គំនិត​យោបល់​មក​ពី​ក្រឡកែវ​នោះ ។ សូម​រៀបចំ​ពេល​មួយ​ជាពេល​ដែល​អ្នក​នឹង​ចែកចាយ​បទពិសោធន៍​របស់​អ្នក ។

លូកា ២:៥២

តើ​យើង​អាច​រៀន​អ្វី​ខ្លះ​មក​ពី លូកា ២:៥២ អំពី​របៀប​ដែល​ព្រះយេស៊ូវ​បាន​អភិវឌ្ឍ​នៅ​ក្នុង​ជីវិត​របស់​ទ្រង់ ? តើ​សមាជិក​គ្រួសារ​អាច​ចម្រើន « ប្រកប​ដោយ​ប្រាជ្ញា​រឹត​តែ​ច្រើន​ឡើង ហើយ​ជា​ទី​គាប់​ព្រះហឫទ័យ​ដល់​ព្រះ និង​ចិត្ត​មនុស្ស​ផង » តាម​របៀប​ណា ?

សម្រាប់គំនិតបន្ថែមដើម្បី​បង្រៀនកុមា​រ សូមមើល គម្រោង​មេរៀន​​សប្ដាហ៍នេះ នៅ​ក្នុង ចូរ​មក​តាម​ខ្ញុំ—សម្រាប់​ថ្នាក់​អង្គការ​បឋមសិក្សា​  ។

ការ​កែលម្អ​ដល់​ការ​សិក្សា​ផ្ទាល់​ខ្លួន

ប្រើ​ជំនួយ​ការសិក្សា​ព្រះគម្ពីរ ដើម្បី​ទទួល​បាន​គំនិត​បន្ថែម​នៅពេល​អ្នក​សិក្សា​ព្រះគម្ពីរ សូម​ប្រើ​ធនធាន ដូចជា​លេខយោង Topical Guide, Bible Dictionary, សេចក្ដីណែនាំ​ដល់​បទគម្ពីរ​ទាំងឡាយ និង​ជំនួយ​ការ​សិក្សា​ដទៃទៀត ដូចជា LDS.org និង សៀវភៅសិក្សា​ព្រះគម្ពីរ​សញ្ញា​ចាស់​សម្រាប់​សិស្ស ( សៀវភៅ​សិក្សា​ប្រព័ន្ធ​អប់រំ​សាសនាចក្រ ឆ្នាំ ២០១៤ ) ។

ម៉ារ៉ា យ៉ូសែប និង​ទារក​យេស៊ូវ

ព្រះអង្គសង្គ្រោះ​នៃ​ពិភពលោក បាន​យាង​មក​ផែនដី​នៅ​ក្នុង​ស្ថានភាព​ដ៏​រាបសា ។