ចូរ​មក​តាម​ខ្ញុំ
ថ្ងៃទី ២១–២៧ ​ខែ មករា យ៉ូហាន ១ ៖ យើង​បាន​រក​ឃើញ​ព្រះមែស៊ី


« ថ្ងៃទី ២១-២៧​ ខែ មករា ។ យ៉ូហាន ១ ៖ យើង​បាន​រក​ឃើញ​ព្រះមែស៊ី »ចូរ​មក​តាម​ខ្ញុំ—សម្រាប់​បុគ្គល​ម្នាក់ៗ និង​ក្រុមគ្រួសារ ៖ ព្រះគម្ពីរ​សញ្ញា​ថ្មី ឆ្នាំ ២០១៩( ឆ្នាំ ២០១៩ )

« ថ្ងៃទី ២១–២៧​ ខែ មករា ។ យ៉ូហាន ១ »ចូរ​មក​តាម​ខ្ញុំ—សម្រាប់​បុគ្គល​ម្នាក់ៗ និង​ក្រុមគ្រួសារ ៖ ឆ្នាំ ២០១៩

ស្ត្រី​ម្នាក់​កំពុង​ចែកចាយ​ដំណឹងល្អ ​នៅ​ស្ថានីយ៍​រថភ្លើង

ថ្ងៃទី ២១–២៧​ ខែ មករា

យ៉ូហាន  ១

យើង​បាន​រក​ឃើញ​ព្រះមែស៊ី

នៅ​ពេល​អ្នក​អាន ហើយ​ពិចារណា យ៉ូហាន ១ សូម​កត់ត្រា​ចំណាប់​អារម្មណ៍​ខាង​វិញ្ញាណ ដែល​អ្នក​បាន​ទទួល ។ តើ​សារលិខិត​អ្វីខ្លះ​ដែល​អ្នក​រកឃើញ​ថា​មាន​តម្លៃ​បំផុត​ចំពោះ​អ្នក និង​គ្រួសារ​អ្នក ? តើ​អ្នក​អាច​ចែកចាយ​អ្វី​ខ្លះ​នៅក្នុង​ថ្នាក់​រៀន​នៅឯ​ព្រះវិហារ​របស់​អ្នក ?

កត់ត្រា​ចំណាប់អារម្មណ៍​របស់​បងប្អូន

តើ​អ្នក​ធ្លាប់​ងឿង​ឆ្ងល់​ថា​តើ​អ្នក​នឹង​ទទួល​ស្គាល់​ព្រះយេស៊ូវ​នៃ​ស្រុក​ណាសារ៉ែត​ជា​ព្រះរាជបុត្រា​នៃ​ព្រះ​ឬទេ ប្រសិន​បើ​អ្នក​បាន​រស់​នៅ​ក្នុង​ជំនាន់​នៃ​ការ​បម្រើ​ក្នុង​ជីវិត​រមែង​ស្លាប់​របស់​ទ្រង់​នោះ ? អស់​រយៈពេល​ជា​ច្រើន​ឆ្នាំ ពួក​អ៊ីស្រាអែល​ស្មោះត្រង់ រួម​មាន​ទាំង អនទ្រេ ពេត្រុស ភីលីព និង ណាថាណែល បាន​រង់ចាំ ហើយ​អធិស្ឋាន​សម្រាប់​ការ​យាងមក​របស់​ព្រះមែស៊ី ដែល​បាន​សន្យា​នោះ ។ តើ​ពួកគេ​បាន​ជួប​ទ្រង់​នៅ​ពេល​ណា តើ​ពួកគេ​ស្គាល់​ថា​ទ្រង់​គឺ​ជា​ព្រះ​ដែល​ពួកគេ​កំពុង​ស្វែងរក​ដោយ​របៀប​ណា ? យើង​ទាំង​អស់​គ្នា​មក​ស្គាល់​ព្រះអង្គសង្គ្រោះ​តាម​របៀប​ដូចគ្នា—ដោយ​ការ​ទទួល​យក​ការ​អញ្ជើញ​ឲ្យ​ « មក​តាម ​ហើយ​ទៅ មើល » ដោយ​ខ្លួន​យើង ( យ៉ូហាន ១:៣៩ ) ។ យើង​អាន​អំពី​ទ្រង់​នៅ ក្នុង​បទគម្ពីរ ។ យើង​ស្ដាប់​ឮ​គោលលទ្ធិ​របស់​ទ្រង់ ។ យើង​សង្កេត​មើល​របៀប​ដែល​ទ្រង់​រស់​នៅ ។ យើង​ទទួល​អារម្មណ៍​ពី​ព្រះវិញ្ញាណ​របស់​ទ្រង់ ។ នៅ​តាម​ផ្លូវ យើង​បាន​រកឃើញ ដូចជា​ណាថាណែល​បាន​រកឃើញ​ថា ព្រះអង្គសង្គ្រោះ​ស្គាល់​យើង ហើយ​ស្រឡាញ់​យើង ព្រមទាំង​ចង់​រៀបចំ​យើង​ឲ្យ​ទទួល « ការណ៍​ដ៏​ធំ​វិសេស » ( យ៉ូហាន ១:៥០ ) ។

រូបសញ្ញា​ការសិក្សា​ផ្ទាល់ខ្លួន

គំនិត​យោបល់​សម្រាប់​ការ​សិក្សា​ព្រះគម្ពីរ​ផ្ទាល់ខ្លួន

ដំណឹងល្អ​របស់ យ៉ូហាន

តើ យ៉ូហាន ជា​នរណា ?

យ៉ូហាន គឺ​ជា​សិស្ស​មួយ​រូប​របស់​យ៉ូហាន-បាទីស្ទ ហើយ​ក្រោយ​មក​ក្លាយ​ជា​អ្នក​ដើរ​តាម​ម្នាក់​នៃ​អ្នកដើរ​តាម​ដំបូង​គេ​របស់​ព្រះយេស៊ូវ​គ្រីស្ទ និង​ជា​សាវក​ម្នាក់​ក្នុង​ចំណោម​សាវក​ដប់ពីរ​នាក់​របស់​ទ្រង់ ។ លោក​បាន​សរសេរ​ដំណឹងល្អ​របស់​យ៉ូហាន បាន​សរសេរ​សំបុត្រ​ជា​ច្រើន​ច្បាប់ និង​បាន​សរសេរ​គម្ពីរ​នៃ​វិវរណៈ ។ នៅក្នុង​ដំណឹងល្អ​របស់​លោក លោក​សំដៅ​ខ្លួន​លោក​ថា​ជា​សិស្ស « ម្នាក់​ដែល​ព្រះយេស៊ូវ​ស្រឡាញ់ » និង « សិស្ស​មួយ​នោះ » (យ៉ូហាន ១៣:២៣,២០:៣) ។ ចំណង់​របស់​យ៉ូហាន​ក្នុង​ការ​ផ្សាយ​ដំណឹងល្អ គឺ​មាន​យ៉ាង​ខ្លាំង​ក្លា ដែល​លោក​បាន​សូម​ដើម្បី​ស្ថិត​នៅលើ​ផែនដី រហូត​ដល់​ការ​យាងមក​ជា​លើក​ទីពីរ​របស់​ព្រះអង្គសង្គ្រោះ ដូច្នេះ​លោក​អាច​នាំ​ព្រលឹង​ជាច្រើន​មក​រក​ព្រះគ្រីស្ទ ( សូមមើលគ. និង ស. ៧:១–៦) ។

សូមមើល​ផងដែរ Bible Dictionary, « John » និង « John, Gospel of »

យ៉ូហាន ១:១–៥

ព្រះយេស៊ូវគ្រីស្ទ « គង់​នៅ​ជា​មួយ​នឹង​ព្រះ​តាំង អំពី​ដើម​មក » ។

យ៉ូហាន​បាន​ចាប់​ផ្ដើម​ដំណឹងល្អ​របស់​លោក​ដោយ​ការ​ពិពណ៌នា​អំពី​កិច្ចការ​ដែល​ព្រះគ្រីស្ទ បាន​ធ្វើ​ពីមុន​ទ្រង់​ប្រសូត្រ ៖ « កាល​ដើម​ដំបូង​…មាន​ព្រះបន្ទូល [ ព្រះយេស៊ូវគ្រីស្ទ ] គង់​នៅ​ជាមួយ​នឹង​ព្រះ » ។ តើ​អ្នក​រៀន​អ្វី​ខ្លះ​មកពី ខ ១–៥ អំពី​ព្រះអង្គសង្គ្រោះ និង​កិច្ចការ​របស់​ទ្រង់ ? អ្នក​អាច​រក​បាន​ការ​ស្រាយបញ្ជាក់​ដែល​ជា​ជំនួយ​នៅក្នុង​ការ​បក​ប្រែ​ដោយ​យ៉ូសែប ស្ម៊ីធ យ៉ូហាន ១:១-៥ ( នៅក្នុង​Bible appendix ) ។ នៅ​ពេល​អ្នក​ចាប់​ផ្ដើម​ការ​សិក្សា​របស់​អ្នក​អំពី​ជីវិត​របស់​ព្រះអង្គសង្គ្រោះ ហេតុអ្វី​ក៏​វា​សំខាន់​ដើម្បី​ដឹង​អំពី​កិច្ចការ​នៃ​ជីវិតមុនផែនដី​របស់​ទ្រង់ ?

សូមមើល​ផងដែរ « Jesus Christ Chosen as Savior, » Gospel Topics, topics.lds.org ។

យ៉ូហាន ១:១–១៨

ពួក​សិស្ស​របស់​ព្រះយេស៊ូវគ្រីស្ទ​ធ្វើ​ជា​សាក្សី​អំពី​ទ្រង់ ។

យ៉ូហាន​ត្រូវ​បាន​បំផុស​គំនិត​ឲ្យ​ស្វែងរក​ព្រះអង្គសង្គ្រោះ ដោយសារ​តែ​ទីបន្ទាល់​របស់​យ៉ូហាន បាទីស្ទ ដែល​បាន​ប្រកាស​ថា លោក « គឺ​មក​គ្រាន់​តែ​នឹង​ធ្វើ​បន្ទាល់​ពី​ពន្លឺ​ពិត​តែ​ប៉ុណ្ណោះ… »​(យ៉ូហាន ១:៨–៩, ១៥–១៨) ។ យ៉ូហាន​ផ្ទាល់​ក៏​បាន​ថ្លែង​ទីបន្ទាល់​ដ៏​មាន​អានុភាព​អំពី​ជីវិត និង​បេសកកម្ម​របស់​ព្រះអង្គសង្គ្រោះ ។

វា​អាច​នឹង​គួរ​ឲ្យ​ចាប់​អារម្មណ៍​ដើម្បី​ធ្វើ​បញ្ជី​អំពីសេចក្ដីពិត​ដែល​យ៉ូហាន​បាន​ដាក់​បញ្ចូល​នៅក្នុង​ទីបន្ទាល់​ដំបូង​របស់​លោក​អំពី​ព្រះគ្រីស្ទ (ខ ១–១៨; សូមមើល​ផងដែរ ការបកប្រែ​របស់​យ៉ូសែប ស្ម៊ីធ, យ៉ូហាន ១:១–១៩ [in the Bible appendix]) ។ ហេតុអ្វី​ក៏​អ្នក​គិត​ថា យ៉ូហាន​បាន​ចាប់​ផ្ដើម​ដំណឹងល្អ​របស់​លោក​ជាមួយ​នឹង​សេចក្ដីពិត​ទាំង​នេះ​ដូច្នេះ ? សូមពិចារណា​ធ្វើ​ការសរសេរ​អំពី​ទីបន្ទាល់​របស់​អ្នក​អំពី​ព្រះយេស៊ូវ​គ្រីស្ទ—តើ​អ្នក​នឹង​ចង់​ចែកចាយ​អំពី​អ្វីខ្លះ ? តើ​បទពិសោធន៍​អ្វី​ខ្លះ​ដែល​បាន​ជួយ​អ្នក​ឲ្យ​មក​ស្គាល់ ហើយ​ដើរ​តាម​ព្រះអង្គសង្គ្រោះ ? តើ​នរណា​ខ្លះ​អាច​នឹង​ត្រូវ​បាន​ប្រទានពរ តាមរយៈ​ការ​ស្ដាប់​ឭ​ទីបន្ទាល់​របស់​អ្នក ?

យ៉ូហាន ១:១២

តើ​« ឲ្យ​បាន​ត្រឡប់​ជា​កូន​ព្រះ » មានន័យ​យ៉ាងណា ?

យើង​ទាំង​អស់​គ្នា​គឺ​ជា​បុត្រា និង​បុត្រី​ខាង​វិញ្ញាណ​របស់​ព្រះ នៅពេល​យើង​មាន​អំពើបាប នោះ​យើង​បាន​ឃ្លាត​ឆ្ងាយ ឬ​បំបែក​ចេញ​ពី​ទ្រង់ ។ ព្រះយេស៊ូវគ្រីស្ទ​ប្រទាន​ផ្លូវ​មួយ​ឲ្យ​យើង​ត្រឡប់​ទៅ​វិញ ។ តាមរយៈ​ពលិកម្ម​ដ៏​ធួន​របស់​ទ្រង់ និង​ការគោរព​ប្រតិបត្តិ​របស់​យើង​ចំពោះ​សេចក្ដីសញ្ញា​នៃ​ដំណឹងល្អ នោះ​ទ្រង់ « [ ប្រទាន​ដល់​យើង ] នូវ​ព្រះចេស្ដា​ដើម្បី​ប្រែក្លាយ​ជា​បុត្រា [ និង បុត្រី ] របស់​ព្រះ » ជា​ថ្មី​ម្ដង​ទៀត ។ យើង​ត្រូវ​កើត​សារ​ជា​ថ្មី ហើយ​បាន​ស្រុះស្រួល​នឹង​ព្រះ​បិតា​របស់​យើង មាន​ភាពសក្ដិសម​ដើម្បី​ទទួល​គ្រង​មរតក​ដ៏​អស់កល្បជានិច្ច​របស់​ទ្រង់ ហើយ​ក្លាយ​ជា​អ្នក​គ្រង​មរតក​នៃ​អ្វីៗ​ទាំងអស់​ដែល​ទ្រង់​មាន ( សូមមើល រ៉ូម ៨:១៤–១៨; យ៉ាកុប ៤:១១) ។

យ៉ូហាន ១:១៨

តើមាន​នរណា​ម្នាក់បានឃើញ​ព្រះ​ឬ​ទេ ?

ព្រះគម្ពីរសញ្ញាចាស់​បាន​កត់ត្រា​គំរូ​របស់​មនុស្ស​ដែល​បាន​មើល​ឃើញ​ព្រះ ( សូមមើល លោកុប្បត្តិ ៣២:៣០; និក្ខមនំ ៣៣:១១; អេសាយ ៦:៥) ។ ដូច្នេះ​ហេតុ​អ្វី​ក៏​យ៉ូហាន​បាទីស្ទ​និយាយ​ថា « គ្មាន​អ្នក​ណា​ដែល​ឃើញ​ព្រះ​ឡើយ » ដូច្នេះ ? ការបកប្រែ​របស់​យ៉ូសែប ស្ម៊ីធ​ក្នុង​ខ​នេះ ( សូមមើល យ៉ូហាន ១:១៨, លេខ​យោង ) បញ្ជាក់​ថា ព្រះ​ជា​ព្រះវរបិតា បាន​បង្ហាញ​ព្រះកាយ​ដល់​មនុស្ស ហើយ​នៅពេល​ទ្រង់​ធ្វើ​ដូច្នោះ ទ្រង់​ថ្លែង​ទីបន្ទាល់​អំពី​ព្រះរាជបុត្រា​របស់​ទ្រង់ ។ ឧទាហរណ៍ នៅពេល​ទ្រង់​បង្ហាញ​ព្រះកាយ​ដល់​យ៉ូសែបស៊្មីធ​នៅ ក្នុង​ព្រៃពិសិដ្ឋ នោះ​ទ្រង់​បាន​មាន​បន្ទូល​ទៅ​យ៉ូសែប​ថា « នេះជា​ព្រះរាជ​បុត្រា​ដ៏​ស្ងួនភ្ងា​របស់​យើង។ ចូរ​ស្ដាប់​តាម​ទ្រង់​ចុះ ! » (យ៉ូសែប ស្ម៊ីធ—ប្រវត្តិ ១:១៧; សូមមើល​ផងដែរ គ. និង ស. ៧៦:២៣) ។ មាន​ព្រឹត្តការណ៍​ដទៃទៀត​ជា​ច្រើន​ដែល​បាន​កត់ត្រា​ពី​ទីកន្លែង​ដែល​មនុស្ស​បាន​ឃើញ​ព្រះ​ជា​ព្រះវរបិតា​នៅក្នុង​ការ​និមិត្ត ( សូមមើល កិច្ចការ ៧:៥៥–៥៦; វិវរណៈ ៤:២; នីហ្វៃទី ១  ១:៨; គ. និង ស. ១៣៧:១–៣) ឬ​បាន​ស្ដាប់ឮ​ព្រះសូរ​សៀង​របស់​ទ្រង់​ថ្លែង​ទីបន្ទាល់​អំពី​ព្រះរាជបុត្រា ( សូមមើល ម៉ាថាយ ៣:១៧; ១៧:៥; នីហ្វៃទី៣  ១១:៦–៧) ។

យ៉ូហាន ១:១៩–២៣

តើ​អេលីយ៉ាស​ជា​នរណា ហើយ​នរណា​គឺជា « ហោរា​នោះ » ?

ពួក​អ្នក​ដឹកនាំ​សាសន៍​យូដា បាន​ងឿង​ឆ្ងល់​ប្រសិន​បើ​យ៉ូហាន​បាទីស្ទ កំពុង​បំពេញ​តាម​ការ​ព្យាករណ៍​ពីបុរាណ​អំពី​ពួក​ព្យាការី​ដែល​នឹង​មក​នៅ ក្នុង​ចំណោម​មនុស្ស​នៅ​ថ្ងៃ ណា​មួយ​នោះ ។ ពួកគេ​បាន​សួរ​លោក ថាតើ​លោក​គឺ​ជា​អេលីយ៉ាស ដែល​ជា​ទម្រង់​អក្សរ​ក្រិកថាអេលីយ៉ាជា​ឈ្មោះ​របស់​ព្យាការី​ដែល​ត្រូវ​បាន​ព្យាករ​ថា​មក​ស្ដារ​ឡើង​វិញ​នូវ​រឿង​គ្រប់​យ៉ាង​នោះ​មែន​ឬ​ទេ ( សូមមើលម៉ាឡាគី ៤:៥–៦) ។ ពួកគេ​ក៏​បាន​សួរ​ផងដែរ ថាតើ​លោក​គឺជា « ហោរា​នោះ » ដែល​អាច​សំដៅ​ទៅលើ « ព្យាការី » ដែល​បាន​ថ្លែង​នៅ​ក្នុងចោទិយកថា ១៨:១៥ មែន​ឬ​ទេ ។ យ៉ូហាន បាន​ពន្យល់​ថា លោក​ពុំ​មែន​ទាំង​ពីរ​ហ្នឹង ប៉ុន្តែ​លោក​គឺ ជា​ព្យាការី​ដែល​លោក​អេសាយ​បាន​ថ្លែង​ថា​នឹង​មក​រៀបចំ​ផ្លូវ​សម្រាប់​ការ​យាងមក​របស់​ព្រះ​អម្ចាស់ ( សូមមើល​អេសាយ ៤០:៣ ) ។

សូមមើល​ផងដែរ Bible Dictionary « Elias » ។

រូបសញ្ញា​ការសិក្សា​ជា​គ្រួសារ

គំនិត​យោបល់​សម្រាប់​ការ​សិក្សា​ព្រះគម្ពីរ​ជា​គ្រួសារ និង​រាត្រី​ជួប​ជុំ​ក្រុមគ្រួសារ

នៅពេល​អ្នក​អាន​គម្ពីរ​ជា​មួយ​នឹង​គ្រួសារ​របស់​អ្នក នោះ​ព្រះវិញ្ញាណ​អាច​ជួយ​អ្នក​ស្គាល់​ថា​គោលការណ៍​អ្វី​ដែល​ត្រូវ​គូស​បញ្ជាក់ និង​ពិភាក្សា​ដើម្បី​បំពេញ​តាម​តម្រូវការ​របស់​គ្រួសារ​អ្នក ។ នេះ​គឺ​ជាការ​ផ្ដល់​យោបល់​មួយ​ចំនួន ៖

យុវនារី​កំពុង​អាន​ព្រះគម្ពីរ

នៅពេល​យើង​សិក្សា​ព្រះគម្ពីរ នោះ​យើង​នឹង​ទទួល​បាន​ការ​បំផុសគំនិត​សម្រាប់​ជីវិត​រស់​នៅ​របស់​យើង ។

យ៉ូហាន ១:៤–១០

តើ​អ្នក​អាច​ជួយ​គ្រួសារ​របស់​អ្នក​ឲ្យ​មើល​ឃើញ​អ្វី​ដែល​ពួកគេ​អាន​អំពី​ពន្លឺ​នៅក្នុង​ខគម្ពីរ​ទាំងនេះ​បាន​យ៉ាង​ដូចម្ដេច ? អ្នក​អាច​ឲ្យ​សមាជិក​គ្រួសារ​អ្នក​បើក​ពន្លឺ​ភ្លើង​បំភ្លឺ​នៅក្នុង​បន្ទប់​ងងឹត​មួយ ហើយ​ចែកចាយ​អំពី​របៀប​ដែល​ព្រះអង្គសង្គ្រោះ គឺ​ជា​ពន្លឺ​នៅ​ក្នុង​ជីវិត​រស់​នៅ​របស់​ពួកគេ ។ បន្ទាប់​មក នៅ​ពេល​អ្នក​អាន យ៉ូហាន ១:៤–១០, សមាជិក​គ្រួសារ​អាច​មាន​គំនិត​បន្ថែម​ចំពោះ​ទីន្ទាល់​របស់​យ៉ូហាន​អំពី​ព្រះយេស៊ូវ​គ្រីស្ទ ថា​ជា​ពន្លឺ​នៃ​លោកិយ ។

យ៉ូហាន ១:៣៥–៤៦

កត់សម្គាល់​អំពី​ទីបន្ទាល់​របស់​យ៉ូហាន​បាទីស្ទ​នៅក្នុង ខ ៣៦ ។ តើ​លទ្ធផល​នៃ​ទីបន្ទាល់​របស់​លោក​ទៅ​ជា​យ៉ាងណា ? ( សូមមើល ខ ៣៥–៤៦) ។ តើ​គ្រួសារ​របស់​អ្នក​រៀន​បាន​អ្វី​ខ្លះ​មក​ពី​មនុស្ស​ដែល​បាន​ពិពណ៌នា​នៅ ក្នុង​ខគម្ពីរ​ទាំងនេះ អំពី​របៀប​ចែកចាយ​ដំណឹងល្អ ?

យ៉ូហាន ១:៤៥–៥១

តើ​ណាថាណែល​បាន​ធ្វើ​អ្វីខ្លះ ដើម្បី​ជួយ​គាត់​ទទួល​បាន​ទីបន្ទាល់​មួយ​អំពី​ព្រះអង្គសង្គ្រោះ ? តើ​យើង​បាន​ទទួល​ទីបន្ទាល់​របស់​យើង​យ៉ាង​ដូចម្ដេច ?

សម្រាប់គំនិតបន្ថែមដើម្បី​បង្រៀនកុមា​រ សូមមើល គម្រោង​មេរៀន​​សប្ដាហ៍នេះ នៅ​ក្នុង ចូរ​មក​តាម​ខ្ញុំ—សម្រាប់​ថ្នាក់​អង្គការ​បឋមសិក្សា​  ។

ការ​កែលម្អ​ការ​បង្រៀន​របស់​យើង

ចែកចាយ កម្មវត្ថុ​មេរៀន ។ សូម​អញ្ជើញ​សមាជិក​គ្រួសារ​ឲ្យ​ស្វែង​រក​កម្ម​វត្ថុ​ទាំងឡាយ​ដែល​ពួកគេ​អាច​ប្រើ​ដើម្បី​ជួយ​ពួកគេ​ឲ្យយល់​គោលការណ៍​ទាំងឡាយ​ដែល​បាន​រក​ឃើញ​នៅ ក្នុង​ព្រះគម្ពីរ​ដែល​ពួកគេ​កំពុង​អាន​ជាមួយ​នឹង​គ្រួសារ​មួយ ។ ជា​ឧទាហរណ៍ ពួកគេ​អាច​ប្រើ​ទៀន​មួយ​ដើម្បី​តំណាង​ឲ្យ​ពន្លឺ​នៃ​ព្រះគ្រីស្ទ ( សូមមើលយ៉ូហាន ១:៤) ។

ព្រះយេស៊ូវគ្រីស្ទ​កំពុង​បង្កើត​ផែនដី

ព្រះយេហូវ៉ា​បង្កើត​ផែនដីដោយ វលធើរ រេន