ចូរ​មក​តាម​ខ្ញុំ
ថ្ងៃទី ១២–១៨ ខែ សីហា ។ រ៉ូម ៧–១៦ ៖ ‹ ឈ្នះ​សេចក្ដីអាក្រក់ ដោយ​សារ​សេចក្ដីល្អ ›


« ថ្ងៃទី ១២–១៨ ខែ សីហា ។ រ៉ូម ៧–១៦ ៖ ‹ ឈ្នះ​សេចក្ដីអាក្រក់ ដោយសារ​សេចក្ដីល្អ › » ចូរ​មក​តាម​ខ្ញុំ—សម្រាប់​បុគ្គល​ម្នាក់ៗ និង​ក្រុមគ្រួសារ ៖ព្រះគម្ពីរ​សញ្ញា​ថ្មី ឆ្នាំ ២០១៩ ( ឆ្នាំ ២០១៩ )

« ថ្ងៃទី ១២–១៨ ខែ សីហា ។ រ៉ូម ៧–១៦ » ចូរ​មក​តាម​ខ្ញុំ—សម្រាប់​បុគ្គល​ម្នាក់ៗ និង​ក្រុមគ្រួសារ ៖ ឆ្នាំ ២០១៩

រូបភាព
រ៉ូម

ថ្ងៃទី ១២–១៨ ខែសីហា

រ៉ូម ៧–១៦

« ឈ្នះ​សេចក្ដីអាក្រក់ ដោយសារ​សេចក្ដីល្អ »

មាន​គោលលទ្ធិ​ដំណឹងល្អ​តែមួយចំនួន​តូច​ប៉ុណ្ណោះ​នៅក្នុង រ៉ូម ៧–១៦ ដែល​អាច​ត្រូវ​បាន​ដាក់​បញ្ចូល​នៅ​ក្នុង​គម្រោង​មេរៀន​នេះ ដូច្នេះចូរ​កុំ​កំណត់​ខ្លួន​បងប្អូន​ធ្វើ​ត្រឹម​តែ​អ្វី​ដែល​មាន​នៅ​ទីនេះ​នោះ​ឡើយ ។ សូម​យកចិត្ត​ទុកដាក់​ទៅ​លើ​ការ​បំផុសគំនិត​ដែល​បងប្អូន​បាន​ទទួល​នៅពេល​បងប្អូន​សិក្សា ។

កត់ត្រា​ចំណាប់​អារម្មណ៍​របស់​បងប្អូន

នៅពេល​គាត់​បើក​សំបុត្រ​របស់​គាត់​ទៅ​កាន់​ពួក​រ៉ូម ប៉ុល​បាន​ជម្រាបសួរ​ដល់​សមាជិក​សាសនាចក្រ​នៅ​រ៉ូម​តាមរយៈ​ការហៅពួកគេ​ថា « មនុស្ស​សំណព្វ​របស់​ព្រះ » ដែល​ត្រូវ​បាន « ហៅថា​ជា​ពួកបរិសុទ្ធ » ។ គាត់​បាន​កំណត់សម្គាល់​ថា « ជំនឿ​របស់​ពួកគេ [ ត្រូវ​បាន​និយាយ ] នៅ​ទូទាំង​ពិភពលោក​ទាំងមូល » ( រ៉ូម ១:៧–៨ ) ។ ទោះ​ជា​ប៉ុល​បាន​ចំណាយ​ពេល​យ៉ាងច្រើន​ទៅលើ​សំបុត្រ​របស់​គាត់​ដើម្បី​កែតម្រូវគំនិត​ខុស​ឆ្គង និង​ឥរិយាបទ​មិន​ត្រឹមត្រូវ​ក្ដី ក៏​ហាក់ដូចជា​គាត់​ចង់អះអាង​ដល់​ពួក​អ្នក​ផ្លាស់ប្រែចិត្តជឿ​គ្រីស្ទាន​ថ្មីៗ​ទាំង​នេះ​ថា ពួកគេ​គឺ​ពិត​ជា​ពួកបរិសុទ្ធ​ដែល​ជា​ទីសំណព្វ​របស់​ព្រះ​ផង​ដែរ ។ នៅក្នុងការ​បង្ហាញ​ក្ដីអាណិតអាសូរ​ដោយរាបសារ ប៉ុល​បាន​ទទួល​ស្គាល់​ថា ជួន​កាល​គាត់​មាន​អារម្មណ៍​ដូចជា « វេទនាណាស់ » ( រ៉ូម ៧:២៤ ) ប៉ុន្តែ​ដំណឹងល្អ​នៃ​ព្រះយេស៊ូវ​គ្រីស្ទ​បាន​ប្រទាន​អំណាច​ដល់​គាត់​ដើម្បី​យក​ឈ្នះ​អំពើបាប ( សូមមើល ការបកប្រែ​របស់​យ៉ូសែប ស្ម៊ីធ រ៉ូម ៧:២២–២៧ [ នៅក្នុង​ឧបសម្ព័ន្ធ​ព្រះគម្ពីរ​ប៊ីប ] ) ។ គាត់​បាន​បន្ដ​ចែកចាយ​ដំបូន្មាន​ទន់ភ្លន់​សម្រាប់​យើង​ទាំងអស់​គ្នា ដែល​លំបាក​ដើម្បី​ទទួល​អារម្មណ៍​ថា​ជា​ទីសំណព្វ និង​សម្រាប់​ពួកបរិសុទ្ធ​ដែល​ហាក់​ដូចជា​ពុំ​មាន​អ្នក​ឈោងទៅ​ជួយ ។ គាត់បាន​មានប្រសាសន៍​ថា « កុំ​ឲ្យ​សេចក្ដី​អាក្រក់​ឈ្នះ​អ្នក​ឡើយ—ទាំង​សេចក្ដីអាក្រក់​ក្នុងលោកិយ និង​សេចក្ដី​អាក្រក់​ក្នុង​ខ្លួន​យើង—ប៉ុន្តែ​ត្រូវ​ឲ្យ​ឈ្នះ​សេចក្ដីអាក្រក់ ដោយសារ​សេចក្ដីល្អវិញ » ( រ៉ូម ១២:២១ ) ។

រូបភាព
រូបសញ្ញា​ការសិក្សា​ផ្ទាល់ខ្លួន

គំនិត​យោបល់​សម្រាប់​ការ​សិក្សា​ព្រះគម្ពីរ​ផ្ទាល់ខ្លួន

រ៉ូម ៧–៨

បើ​ខ្ញុំ​ធ្វើ​តាម​ព្រះវិញ្ញាណ ខ្ញុំ​អាច​យកឈ្នះ​លើ​អំពើបាប ហើយ​រៀបចំ​ខ្លួន​ដើម្បី​ទទួលគ្រង​មរតក​ជាមួយ​នឹង​ព្រះ ។

ទោះ​បីជា​បន្ទាប់​ពី​យើង​ចូល​ទៅ​ក្នុង « ជីវិត​ថ្មី » តាមរយៈ​ពិធីបរិសុទ្ធ​នៃ​បុណ្យជ្រមុជទឹក​ក្ដី ( រ៉ូម ៦:៤ ) ប្រហែល​ជា​អ្នក​មាន​អារម្មណ៍​ជំទាស់​នៅ​ក្នុង​ខ្លួន​ខ្លះៗ​ដូច​ប៉ុល​បាន​ពិពណ៌នា​នៅក្នុង រ៉ូម ៧ ថា​— « ច្បាំង » គ្នា​រវាង​មនុស្ស​ខាង​សាច់ឈាម និង​បំណងប្រាថ្នា​សុចរិត​របស់​យើង ( រ៉ូម ៧:២៣ ) ។ ប៉ុន្តែ​ប៉ុល​ក៏​បាន​និយាយ​អំពី​សេចក្ដីសង្ឃឹម​នៅក្នុង រ៉ូម ៨:២៣–២៥ ផងដែរ ។ តើ​មាន​មូលហេតុ​អ្វី​ខ្លះ​សម្រាប់​សេចក្ដីសង្ឃឹម​នេះ​ដែល​បងប្អូន​រកឃើញ​នៅក្នុង ជំពូក ៨ ? បងប្អូន​ក៏​អាច​ស្វែងរក​ពរជ័យ​ដែល​កើត​មាន​មក​ពី​ការ​មាន « ព្រះវិញ្ញាណនៃព្រះ​សណ្ឋិត​ក្នុង​អ្នករាល់គ្នា » ផងដែរ ( រ៉ូម ៨:៩ ) ។ តើ​បងប្អូន​អាច​ស្វែងរក​ភាព​ជា​ដៃគូ​ពី​ព្រះវិញ្ញាណ​បរិសុទ្ធ​កាន់តែ​ពេញលេញ​នៅ​ក្នុង​ជីវិត​របស់​បងប្អូន​ដោយ​របៀបណា ?

រ៉ូម ៨:១៧–៣៩

សិរីល្អ​ដ៏​អស់កល្ប​ជានិច្ច​ដែល​រង់ចាំ​ពួក​បរិសុទ្ធ​មាន​តម្លៃអស្ចារ្យ​ជាង​ការសាកល្បង​នៃ​ជីវិត​រមែង​ស្លាប់ ។

រយៈ​ពេល​ប៉ុន្មាន​ឆ្នាំ​បន្ទាប់​ពី​ប៉ុល​បាន​សរសេរ​សំបុត្រ​នេះ ពួកបរិសុទ្ធ​នៅ​ទីក្រុង​រ៉ូម​បាន​រងទុក្ខ​នឹង​ការ​បៀតបៀន​ដ៏​អាក្រក់ ។ តើ​បងប្អូន​រកឃើញ​អ្វីខ្លះ​នៅក្នុង រ៉ូម ៨:១៧–៣៩ ដែល​អាច​នឹង​បាន​ជួយ​ដល់​ពួកបរិសុទ្ធ​ទាំងនេះ​នៅពេល​មាន​ការ​បៀតបៀន​កើតឡើង ? តើ​ពាក្យ​សម្ដី​ទាំងនេះ​អនុវត្ត​ចំពោះ​បងប្អូន និង​ការសាកល្បង​ទាំងឡាយ​ដែល​បងប្អូន​ជួប​ប្រទះ​ក្នុង​ពេល​ថ្មីៗ​នេះ​យ៉ាង​ដូចម្ដេច ?

សូម​រក​មើល​ទំនាក់ទំនង​រវាង​ខគម្ពីរ​ទាំងនេះ និង​ការ​ប្រឹក្សា​នេះ​មក​ពី​ស៊ិស្ទើរ លីនដា  អេស រីវស៍ ៖ « ​ខ្ញុំ​មិនដឹង​ថា ហេតុអ្វី​យើង​មាន​ការ​សាក​ល្បង​ច្រើន​ដូច្នេះ​ទេ ប៉ុន្តែ​ខ្ញុំ​មាន​អារម្មណ៍​ផ្ទាល់ខ្លួន​ថា រង្វាន់​មាន​សន្ធឹក​ណាស់ វា​នៅ​អស់កល្ប និង​ជា​និរន្ដរ ពេញ​ដោយអំណរ ហើយ​ហួស​ពី​ការ​យល់ដឹង​របស់​យើង​នៅ​ក្នុង​ថ្ងៃ​នៃ​ការ​ទទួល​រង្វាន់​នោះ យើង​អាច​មាន​អារម្មណ៍​ចង់​ទូល​ទៅ​ព្រះបិតា​ជាទី​ស្រឡាញ់ ប្រកប​ដោយ​ព្រះគុណ និង​ក្ដី​សប្បុរស​របស់​យើង​ថា ‹ ត្រូវ​ធ្វើ តែ​ ប៉ុណ្ណឹង​ឬ ? › ខ្ញុំ​ជឿ​ថា ប្រសិន​បើ​យើង​ចងចាំ ហើយ​ទទួលស្គាល់​ជម្រៅ​នៃ​ក្ដី​ស្រឡាញ់​ដែល​ព្រះវរបិតាសួគ៌ និង ព្រះអង្គ​សង្គ្រោះ​របស់​យើង​មាន​ចំពោះ​យើង​ជា​ប្រចាំ នោះ​យើង​នឹង​មាន​ឆន្ទៈ​ធ្វើ​អ្វីៗគ្រប់យ៉ាង ដើម្បី​ត្រឡប់​ទៅ​ក្នុង​វត្តមាន​ទ្រង់​ម្ដង​ទៀត ដែល​មាន​ពេញ​ដោយ​ក្ដីស្រឡាញ់​ដ៏​អស់កល្ប​របស់​ទ្រង់​ ។ តើ​អ្វី​ដែលសំខាន់… អ្វី​ដែល​យើង​បាន​រងទុក្ខ​នៅ​ទី​នេះ​បើ​នៅ​ទី​បំផុត ការសាកល្បង​ទាំងនោះ គឺ​ជា​រឿង​ដែល​ធ្វើ​ឲ្យ​យើង​សក្ដិសម​ចំពោះ​ជីវិត​អស់​កល្ប​ជានិច្ច និង​ភាព​តម្កើង​ឡើង​នៅ​ក្នុង​នគរ​នៃ​ព្រះ​ជាមួយព្រះវរបិតា​យើង និង​ព្រះអង្គសង្គ្រោះ​​នោះ ? » ( « Worthy of Our Promised Blessings, » EnsignLiahona ខែ វិច្ឆិកា ឆ្នាំ ២០១៥ ទំព័រ ១១ ) ។

ចូរ​សម្រេច​ចិត្ត​ថា តើ​បងប្អូន​នឹង​ធ្វើ​អ្វី​ដើម្បី « ចងចាំ ហើយ​ស្គាល់ » សេចក្ដីស្រឡាញ់​របស់​ព្រះ​ប្រចាំ​ថ្ងៃ​មាន​ចំពោះ​បងប្អូន​ ។

រ៉ូម ៨:២៩–៣០, , ៩–១១ ។

តើ​ប៉ុល​ចង់​មាន​ន័យ​យ៉ាង​ណាដោយ​ពាក្យ « តម្រូវ​ទុក​ជា​មុន » « ជ្រើសរើស » និង « បាន​ស្គាល់​ជា​មុន ? »

ប៉ុល​ប្រើ​ពាក្យ​ទាំង​នេះ​ដើម្បី​បង្រៀន​ថា កូនចៅ​មួយចំនួន​របស់​ព្រះ​ត្រូវ​បានតម្រូវ​ទុក​ជា​មុន ឬ​បាន​តែងតាំង​ទុក​ជាមុន​ដើម្បី​ទទួល​ពរជ័យ និង​កាតព្វកិច្ច​ជា​ពិសេស​ដើម្បី​ពួកគេ​អាច​ប្រទានពរ​ដល់​ជាតិសាសន៍​នៅ​លើ​ពិភពលោក ( សូមមើល សេចក្ដីណែនាំដល់បទគម្ពីរទាំងឡាយ​« ការជ្រើសរើស » ) ។ ការណ៍​នេះ​ផ្ដោត​ទៅលើ​ចំណេះដឹង​ពី​មុន​របស់​ព្រះ​អំពី​ការ​ស្ម័គ្រចិត្ត​របស់​កូនចៅទ្រង់​ដើម្បី​ដើរ​តាម​ព្រះយេស៊ូវ​គ្រីស្ទ ហើយ​ប្រែក្លាយ​ដូចជា​ទ្រង់ ( សូមមើល​ផងដែរ ថែស្សាឡូនិច ១:៣–៤,ពេត្រុសទី  ១ ១:២ ) ។ ទោះ​ជា​យ៉ាង​ណា​ក៏​ដោយ ប៉ុលបាន​គូស​បញ្ជាក់​នៅក្នុង រ៉ូម ៩–១១ ថា មិន​ថា​យើង​មក​ក្នុង​វង្ស​នៃ​អ៊ីស្រាអែល​តាម​របៀប​ណា​នោះទេ— ឬ​ប្រែក្លាយ​ជា​សមាជិក​នៃ​សាសនាចក្រ​ទេ​—​មនុស្ស​ទាំងអស់ ត្រូវ​ទទួល​សេចក្ដីសង្គ្រោះ​ជា​បុគ្គល​ម្នាក់ៗ តាមរយៈ​សេចក្ដីជំនឿ​ទៅ​លើ​ព្រះយេស៊ូវ​គ្រីស្ទ ហើយ​គោរព​ប្រតិបត្តិ​តាម​បទបញ្ញត្តិ​របស់​ទ្រង់ ។

សម្រាប់​ព័ត៌មាន​បន្ថែម សូមមើល អាលម៉ា ១៣:១–៥; « Foreordination » Gospel Topics ( topics.lds.org ) ។

រ៉ូម ១២–១៦

ប៉ុល​អញ្ជើញ​ខ្ញុំ​ឲ្យ​ក្លាយ​ជា​ពួកបរិសុទ្ធ ហើយ​ជា​អ្នកដើរ​តាម​ដ៏​ពិត​របស់​ព្រះយេស៊ូវ​គ្រីស្ទ ។

ជំពូក​ប្រាំ​ចុង​ក្រោយ​ក្នុង​គម្ពីរ​រ៉ូម​មាន​នូវ​ការ​ណែនាំ​ជាក់លាក់​រាប់មិនអស់​ស្ដីអំពី​របៀប​រស់នៅ​របស់​ពួកបរិសុទ្ធ​ ។ បងប្អូន​អាច​នឹង​មិន​អាច​អនុវត្ត​តាម​ដំបូន្មាន​ទាំងអស់​នេះ​ក្នុង​ពេល​តែមួយ​នោះទេ ប៉ុន្តែ​ចូរ​ស្ដាប់​តាម​ព្រះវិញ្ញាណ ហើយ​ទ្រង់​អាច​ជួយ​បងប្អូន​ឲ្យ​រក​ឃើញ​ចំនុច​មួយ ឬពីរ​ដែល​បងប្អូន​អាច​ចាប់​ផ្ដើម​អនុវត្ត​នៅ​ថ្ងៃ​នេះ ។ សូម​ចែកចាយ​បំណង​ប្រាថ្នា​របស់​បងប្អូន​ជាមួយ​នឹង​ព្រះវរបិតាសួគ៌​របស់​បងប្អូន​នៅ​ក្នុង​ការ​អធិស្ឋាន ហើយ​ទូល​សូម​ជំនួយ​របស់​ទ្រង់ ។

រូបភាព
រូបសញ្ញា​ការសិក្សា​ជា​គ្រួសារ

គំនិត​យោបល់​សម្រាប់​ការ​សិក្សា​ព្រះគម្ពីរ​ជា​គ្រួសារ និង​រាត្រី​ជួប​ជុំ​ក្រុមគ្រួសារ

នៅពេល​បងប្អូន​អាន​គម្ពីរ​ជា​មួយ​នឹង​គ្រួសារ​របស់​បងប្អូន នោះ​ព្រះវិញ្ញាណ​អាច​ជួយ​បងប្អូន​ឲ្យ​ស្គាល់​ថា​គោលការណ៍​អ្វី​ដែល​ត្រូវ​គូស​បញ្ជាក់ និង​ពិភាក្សា​ដើម្បី​បំពេញ​តាម​តម្រូវការ​របស់​គ្រួសារ​បងប្អូន ។ នេះ​គឺ​ជាការ​ផ្ដល់​យោបល់​មួយ​ចំនួន ៖

រ៉ូម ៧:២៣

ដើម្បី​ជួយ​សមាជិក​គ្រួសារ​របស់​បងប្អូន​ឲ្យ​យល់​បន្ថែម​អំពី « ការច្បាំង » ដែល​បាន​ពិពណ៌នា​ដោយ​ប៉ុល​នៅក្នុង​ខគម្ពីរ​នេះ សូម​ពិចារណា​ធ្វើ​ការ​ចែកចាយ​រឿង​អំពី​ឆ្កែ​ចចក​នៅ​ក្នុង​អត្ថបទ​របស់​អែលឌើរ សាយអាន អែម បូវែន « Agency and Accountability »New Era ខែ កញ្ញា ឆ្នាំ ២០១២ ទំព័រ ៨–៩ ) ។

រ៉ូម ៩:៣១–៣២

សារលិខិត​របស់​អែលឌើរ វីលហ្វត  ដបុលយូ អាន់ឌើរសិន « The Music of the Gospel »Ensignលីអាហូណា ខែ​ឧសភា ឆ្នាំ ២០១៥ ទំព័រ ៥៤–៥៦ ) អាច​ជួយ​បង្ហាញ​ពី​អ្វី​ដែល​ប៉ុល​បង្រៀន​អំពី​ក្រឹត្យវិន័យ ការងារ និង​សេចក្ដី​ជំនឿ ។ គ្រួសារ​របស់​បងប្អូន​អាច​រីករាយ​ក្នុង​ការ​ពិភាក្សា​អំពី​ប្រសាសន៍​របស់​គាត់ ហើយ​ព្យាយាម​រាំ​ដោយ​គ្មាន​ភ្លេង ។ តើ​ការ​រាំ​ដោយ​គ្មានភ្លេង​ដូចជា​ការ​គោរព​តាម​ដំណឹងល្អ​ដោយ​គ្មាន​ជំនឿ​យ៉ាង​ដូចម្ដេច ?

រូបភាព
ឪពុក និង​កូនស្រី​កំពុង​រាំ

អែលឌើរ វីលហ្វត  ដបុលយូ អាន់ឌើរសិន បាន​បង្រៀន​ថា « តន្ត្រី​នៃ​ដំណឹងល្អ​គឺ​ជា​អារម្មណ៍​ខាង​វិញ្ញាណ​ប្រកប​ដោយ​អំណរ » ។

រ៉ូម ១០:១៧, ១៥:៤

តើ​ការ​សិក្សា​ព្រះបន្ទូល​នៃ​ព្រះ​នាំ​មកនូវ​ពរជ័យ​ដល់​យើង ដូច​បាន​ពិពណ៌នា​នៅ​ក្នុង​ខគម្ពីរ​ទាំង​នេះ​យ៉ាង​ដូចម្ដេច ? ប្រហែល​ជា​សមាជិក​គ្រួសារ​អាច​ចែកចាយ​បទគម្ពីរ​ដែល​ពួកគេ​ចូលចិត្ត​មួយចំនួន ( សូមមើល​ផងដែរ នីហ្វៃទី  ២ ២៥:២៦ ) ។

រ៉ូម ១២

តើ​ការ​ធ្វើ​ឲ្យ​ខ្លួន​យើង « បាន​ថ្វាយ​រូបកាយ​ទុក​ជា​យញ្ញ​បូជារស់ ហើយ​បរិសុទ្ធ ដែល​គាប់​ព្រះហឬទ័យ​ដល់​ព្រះ » មានន័យ​យ៉ាង​ណា ? ( រ៉ូម ១២:១ ) ។

រ៉ូម ១៤:១៣–២១

គ្រួសារ​របស់​បងប្អូន​អាច​នឹង​ទទួល​ប្រយោជន៍​មក​ពី​ការ​សិក្សា​ពី​ដំបូន្មាន​របស់​ប៉ុល​អំពី​ការ​និន្ទា​គ្នា និង​ការ​ជជែក​វែកញែក​អំពី​ចំណូល​ចិត្ត​ផ្ទាល់​ខ្លួន​របស់​អ្នកដទៃ ។ ប្រហែល​ជា​បងប្អូន​អាច​ពិពណ៌នា​អំពី​របៀប​ត្រឹមត្រូវ​ដើម្បី​ឆ្លើយ​តប​នៅពេល​ជម្រើស​របស់​អ្នកដទៃ​ខុស​ពី​ជម្រើស​របស់​បងប្អូន ។ តើ​យើង​កាន់តែ​ដឹង​អំពី​របៀប​ដែល​ជម្រើស​ផ្ទាល់​ខ្លួន​របស់​យើង​ជះឥទ្ធិពល​លើ​អ្នកដទៃ​យ៉ាង​ដូចម្ដេច ? វីដេអូ « ការ​និន្ទា​ដល់​អ្នកដទៃ ? បញ្ឈប់​វា ! » និង « ការ​មើល​តាម​បង្អួច » ( LDS.org ) អាច​ផ្ដល់​ជា​គំនិត​យោបល់​បន្ថែម​ទៅលើ​ប្រធាន​បទ​នេះ ។

សម្រាប់គំនិតបន្ថែមដើម្បី​បង្រៀនកុមា​រ សូមមើល គម្រោង​មេរៀន​​សប្ដាហ៍នេះ នៅ​ក្នុង ចូរ​មក​តាម​ខ្ញុំ—សម្រាប់​ថ្នាក់​អង្គការ​បឋមសិក្សា​  ។

ការ​កែលម្អ​ការ​បង្រៀន​របស់​យើង

ចូរ​ឲ្យ​កូនៗ​បាន​បង្ហាញ​អំពី​ភាព​ច្នៃ​ប្រឌិត​របស់​ពួកគេ ។ « នៅពេល​បងប្អូន​អញ្ជើញ​កុមារ​តូចៗ​ឲ្យ​បង្កើត​អ្វីមួយ​ដែល​ទាក់ទង​នឹង​គោលការណ៍​ដំណឹងល្អ​មួយ នោះ​បងប្អូន​ជួយ​ពួកគេ​ឲ្យ​យល់​បាន​គោលការណ៍​បាន​កាន់​តែ​ល្អ​ប្រសើរ ។ … សូម​អនុញ្ញាតឲ្យ​ពួកគេ​សង់ គូរ​រូប ផាត់ពណ៌ សរសេរ និង​បង្កើតវា » ( សូមមើល ការ​បង្រៀន​តាម​របៀប​របស់​ព្រះអង្គ​សង្គ្រោះ ទំព័រ ២៥ ) ។

រូបភាព
ព្រះគ្រីស្ទ​លាត​ព្រះហស្ត​ចេញទៅ​

សូម​គង់​នឹង​ខ្ញុំ ដោយ ឌែល ផាសិន

បោះពុម្ព