ចូរ​មក​តាម​ខ្ញុំ
ថ្ងៃទី ៥–១១ ខែ សីហា ។ រ៉ូម ១–៦ ៖ ‹ ព្រះចេស្តា​នៃ​ព្រះ​សម្រាប់​នឹង​ជួយ​សង្គ្រោះ ›


« ថ្ងៃទី ៥–១១ ខែ សីហា ។ រ៉ូម ១–៦ ៖ ‹ ព្រះចេស្តា​នៃ​ព្រះ​សម្រាប់​នឹង​ជួយ​សង្គ្រោះ › » ចូរ​មក​តាម​ខ្ញុំ—សម្រាប់​បុគ្គល​ម្នាក់ៗ និង​ក្រុមគ្រួសារ ៖ ព្រះគម្ពីរ​សញ្ញា​ថ្មី ឆ្នាំ ២០១៩ ( ឆ្នាំ ២០១៩ )

« ថ្ងៃទី ៥–១១ ខែ សីហា ។ រ៉ូម ១–៦ » ចូរ​មក​តាម​ខ្ញុំ—សម្រាប់​បុគ្គល​ម្នាក់ៗ និង​ក្រុមគ្រួសារ ៖ ឆ្នាំ ២០១៩

រូបភាព
ប៉ុល​សរសេរ​សំបុត្រ​មួយ​ច្បាប់

ថ្ងៃទី ៥–១១ ខែ សីហា

រ៉ូម ១–៦

« ព្រះចេស្តា​នៃ​ព្រះ​សម្រាប់​នឹង​ជួយ​សង្គ្រោះ »

ការកត់ត្រា​ពី​ការ​បំផុសគំនិត​នឹង​ជួយ​បងប្អូន​ឲ្យ​ចងចាំ​ពី​អ្វី​ដែល​ព្រះវិញ្ញាណ​កំពុង​បង្រៀន​បងប្អូន ។ សូម​ពិចារណា​ធ្វើ ការកត់ត្រា​ពី​របៀប​ដែល​បងប្អូន​មាន អារម្មណ៍​អំពី​ការបំផុសគំនិត​នេះ​ផងដែរ ។

កត់ត្រា​ចំណាប់​អារម្មណ៍​របស់​បងប្អូន

មកដល់​ពេល​ដែល​ប៉ុល​សរសេរ​សំបុត្រ​ទៅ កាន់​សមាជិក​ព្រះវិហារ​នៅ​ទីក្រុង​រ៉ូម ដែល​ជា​ក្រុម​ផ្សេង​មួយ​ពី​ពួក​យូដា និង​ពួក​សាសន៍​ដទៃ នោះ​សាសនាចក្រ​របស់​ព្រះយេស៊ូវ​គ្រីស្ទ បាន​រីក​ចម្រើន​ខ្លាំង​ជាង​​ក្រុម​នៃ​ពួក​អ្នក​ជឿ​តូច​មួយមក​ពី​កាលីឡេ​ទៅ​ទៀត ។ ប្រហែល​ជា​រយៈពេល ២០ ឆ្នាំ​បន្ទាប់​ពី​ការ​រស់ឡើង​វិញ​របស់​ព្រះអង្គសង្គ្រោះ នោះ​មាន​ក្រុមជំនុំ​គ្រីស្ទាន​នៅ​ស្ទើរ​តែ​គ្រប់ទីកន្លែង ដែល​ពួក​សាវក​អាច​ធ្វើ​ដំណើរទៅ—រួមទាំង​ទីក្រុង​រ៉ូម ជា​រដ្ឋធានី​នៃ​អណាចក្រ​ដ៏​ធំ​មួយ ។ ប៉ុន្តែ​ខណៈ​ដែល​អ្នក​ស្ដាប់​របស់​ប៉ុល​គឺ​ជា​ពួក​បរិសុទ្ធ​ក្រុង​រ៉ូម នោះ​សារលិខិត​របស់​គាត់​គឺ​ផ្ដល់​ឲ្យ​ជា​សាកល ហើយ​វា​មាន​រួម​បញ្ចូល​ទាំង​ពួក​យើង​ទាំង​អស់​គ្នា​នៅ​សព្វ​ថ្ងៃនេះ​ផងដែរ ៖ « ដំណឹងល្អ​នៃ​ព្រះគ្រីស្ទ… ជា​ព្រះចេស្ដា​នៃព្រះ​សម្រាប់​នឹង​ជួយ​សង្គ្រោះ​ដល់ ​អស់​អ្នក​ណា​ ដែល​ជឿ » ( រ៉ូម ១:១៦ បន្ថែម​អក្សរទ្រេត ) ។

រូបភាព
រូបសញ្ញា​ការសិក្សា​ផ្ទាល់ខ្លួន

គំនិត​យោបល់​សម្រាប់​ការសិក្សា​ព្រះគម្ពីរ​ផ្ទាល់ខ្លួន

រ៉ូម–ភីលេម៉ូន

តើ​សំបុត្រ​ជា​អ្វី ហើយ​តើ​វា​ត្រូវ​បាន​រៀបចំ​ឡើង​ដោយ​របៀប​ណា ?

សំបុត្រ​គឺ​ជា​លិខិត​ដែល​បានសរសេរ​ដោយ​ថ្នាក់​ដឹកនាំ​សាសនាចក្រ​ទៅ​កាន់​ពួកបរិសុទ្ធ​នៅកន្លែង​ផ្សេងៗ​ក្នុង​ពិភពលោក ។ សាវក​ប៉ុល​បាន​សរសេរ​សំបុត្រ​ច្រើន​បំផុត​នៅក្នុង​ព្រះគម្ពីរ​សញ្ញា​ថ្មី–ដែល​ចាប់​ផ្ដើម​ពី​គម្ពីរ​រ៉ូម ហើយ​បញ្ចប់​ក្នុង​គម្ពីរ ភីលេម៉ូន ។ សំបុត្រ​របស់​គាត់​ត្រូវ​បាន​រៀបចំ​ឡើង​តាម​ប្រវែង​ ។ ទោះ​ជា​គម្ពីរ​រ៉ូម​គឺ​ជា​សំបុត្រ​ទីមួយ​នៅ​ក្នុង​ព្រះគម្ពីរ​សញ្ញា​ថ្មី​ក្ដី តែ​តាម​ពិត​វា​ត្រូវ​បាន​សរសេរ​ឡើង​នៅ​ជិត​ចុង​បញ្ចប់​នៃ​ការធ្វើ​ដំណើរ​ផ្សព្វផ្សាយ​របស់​ប៉ុលទៅ​ហើយ ។ សម្រាប់​ព័ត៌មាន​បន្ថែម​អំពី​សំបុត្រ សូម​មើល Bible Dictionary « Pauline Epistles » ។

រ៉ូម ១–៦

នៅពេល​ខ្ញុំ​បង្ហាញ​សេចក្ដីជំនឿ​ទៅលើ​ព្រះអង្គ​សង្គ្រោះ​តាមរយៈ​ការរក្សា​បទបញ្ញត្តិ​របស់​ទ្រង់ នោះ​ខ្ញុំ​ត្រូវ​បានរាប់​ទុកជា​សុចរិត​តាមរយៈ​ព្រះគុណ​របស់​ទ្រង់ ។

និយមន័យ​ដូច​ខាង​ក្រោម​អាច​នឹង​ជួយ​បងប្អូន​ឲ្យ​យល់​កាន់​តែ​ច្បាស់​អំពី​សំបុត្រ​ដែល សរសេរ​ទៅកាន់​ពួក​រ៉ូម ៖

ក្រឹត្យវិន័យ ៖នៅពេល​ប៉ុល​សរសេរ​អំពី « ក្រឹត្យវិន័យ » នោះគាត់​សំដៅ​ទៅលើ​ក្រិតវិន័យ​របស់លោក​ម៉ូសេ ។ ស្រដៀងគ្នា​នេះ​ដែរ ពាក្យ « កិច្ចការ » នៅក្នុង​ការសរសេរ​របស់​ប៉ុល ជាញឹកញាប់​សំដៅ​ទៅលើ​ពិធីការ និង​ក្បួនរីត៍​នៃ​ក្រឹត្យវិន័យ​របស់​លោក​ម៉ូសេ ។ ប៉ុល​បង្ហាញពីភាព​ខុសគ្នា​នៃ​ក្រឹត្យវិន័យ​នេះ​ជាមួយ​នឹង « ក្រឹត្យវិន័យ​នៃ​សេចក្ដីជំនឿ » ( សូមមើល រ៉ូម ៣:២៧–៣១  ) ឬ​គោលលទ្ធិ​របស់​ព្រះយេស៊ូវ​គ្រីស្ទ ដែល​គឺ​ជា​ប្រភព​ពិត​នៃ​សេចក្ដីសង្គ្រោះ​របស់​យើង ។

ការកាត់ស្បែក ការមិនកាត់​ស្បែក ៖កាលពី​បុរាណ ការកាត់ស្បែក​គឺ​ជា​ទីសម្គាល់ ឬ​និមិត្តសញ្ញា​មួយ​នៃ​ការធ្វើ​សេចក្ដីសញ្ញា​នឹង​ព្រះ​ដែល​បាន​ធ្វើ​ឡើង​ជាមួយ​អ័ប្រាហាំ ។ ប៉ុល​បាន​ប្រើ​ពាក្យ « ការកាត់ស្បែក » សំដៅ​ទៅលើ​ពួក​យូដា ( រាស្ត្រ នៃ សេចក្តីសញ្ញា ) ហើយ « ការ​មិន កាត់ស្បែក » សំដៅ​ទៅលើ​ពួក​សាសន៍​ដទៃ ( អស់​អ្នក​ដែល​ពុំ ស្ថិត​នៅ​ក្នុង​រាស្ត្រ​នៃ​សេចក្ដីសញ្ញា​របស់​អ័ប្រាហាំ ) ។ ការកាត់ស្បែក​ឈប់​ចាំបាច់​ជា​ទីសម្គាល់​នៃ​សេចក្ដីសញ្ញា​របស់​ព្រះជាមួយ​នឹង​រាស្ត្រ​របស់​ទ្រង់ ( សូមមើល កិច្ចការ ១៥:២៣–២៩ ) ។

ការរាប់​ជា​សុចរិត, រាប់​ជា​សុចិរត, បាន​រាប់ជា​សុចរិត ៖ពាក្យ​ទាំង​នេះសំដៅ​ទៅលើ​ការផ្ដាច់​បាប ឬ​ការអត់ទោស​ពី​អំពើបាប ។ នៅ​ពេល​យើង​ត្រូវ​បាន​រាប់​ជា​សុចរិត យើង​ត្រូវ​បាន​អភ័យទោស បានប្រកាស​​ភាព​ស្អាត​ពី​កំហុស ហើយ​មាន​សេរីភាព​ពី​ការដាក់​ទណ្ឌកម្ម​ដ៏​អស់កល្ប​ជានិច្ច​ចំពោះ​អំពើបាប​របស់​យើង ។ ដូច​ប៉ុល​បាន​ពន្យល់​ការណ៍​នេះ​កើត​មាន​ឡើង​បាន​តាមរយៈ​ព្រះយេស៊ូវគ្រីស្ទ ( សូមមើល សេចក្ដី​ណែនាំ​​ដល់បទគម្ពីរ​ទាំងឡាយ « ការរាប់ជាសុចរិត, រាប់​ជា​សុចរិត » scriptures.lds.org, សូមមើល​ផងដែរ ឌី  ថត គ្រីស្តូហ្វឺសិន « ការ​រាប់​ជា​សុចរិត និង​ការ​ញែក​ជាបរិសុទ្ធ » Ensign ខែ មិថុនា ឆ្នាំ ២០០១ ទំព័រ ១៨–២៥ ) ។ នៅក្នុងគម្ពីរ​រ៉ូម ពាក្យ​ដូចជា សុចរិត និង សេចក្តីសុចរិត​ អាច​ឃើញ​មាន​ជា​ន័យ​ដូច​ចំពោះ​​ពាក្យ​ដូចជា ​សុចរិត និង ការរាប់ជាសុចរិត ដែរ ។

ព្រះ​គុណ ៖ព្រះគុណ​គឺ​ជា « ​ជំនួយ​ឬ​កម្លាំង របស់​ព្រះ​ដែល​បាន​ប្រទាន​ឲ្យ​តាម​រយៈសេចក្ដី​មេត្តា​ករុណា និង​សេចក្ដី​ស្រឡាញ់​របស់​ព្រះយេស៊ូវ​គ្រីស្ទ ។ តាមរយៈ​ព្រះគុណ មនុស្ស​ទាំងអស់​នឹង​ត្រូវ​បាន​រស់ឡើងវិញ ហើយ​ទទួល​បាន​ជីវិត​អមតភាព ។ បន្ថែមពី​លើ​នោះ​ទៀត « ព្រះគុណ​នេះ​គឺ​ជា​អំណាច​មួយ​ដែល​អាច​ធ្វើ​អ្វី​បាន​ទាំងអស់ ដែល​អនុញ្ញាត​ឲ្យ​បុរស និង​ស្ត្រី​ទទួល​បាន​ជីវិត​អស់កល្ប​ជានិច្ច និង ការលើក​តម្កើង បន្ទាប់​ពី​ពួកគេ​បាន​ពង្រីក​ការខិតខំ​របស់​ពួកគេ​ឲ្យ​អស់​ពី​សមត្ថភាព​របស់​ពួកគេ​ផ្ទាល់ » ។ យើង​ពុំ​អាច​ទទួល​បាន​ព្រះគុណ​តាម ការខិតខំ​របស់​យើង​នោះទេ ប៉ុន្តែ​វា​គឺ​ជា​ព្រះគុណ​ដែល​ត្រូវ​បាន​ប្រទាន​ដល់​យើង​នូវ « កម្លាំង និង​ជំនួយ​ឲ្យ​ធ្វើ​កិច្ចការ​ល្អ ដែល បើ​ពុំ​ដូច្នោះ​ទេ [ យើង ] នឹង​ពុំ​អាច​រក្សា​ទុក​បាន​ឡើយ » ( Bible Dictionary, « Grace »; សូមមើល​ផងដែរ ឌៀថើរ  អេហ្វ អុជដូហ្វ « The Gift of Grace » Ensignលីអាហូណា ខែ ឧសភា ឆ្នាំ ២០១៥ ទំព័រ ១០៧; នីហ្វៃទី  ២ ២៥:២៣ ) ។

រ៉ូម ២:១៧–២៩

សកម្មភាព​ខាង​ក្រៅ​របស់​ខ្ញុំ​ត្រូវ​តែ​ឆ្លុះបញ្ចាំង ហើយ​ចម្រើន​ការ​ផ្លាស់ប្រែចិត្តជឿ​នៅ​ខាង​ក្នុង​ខ្លួន ។

ការ​បង្រៀន​របស់​ប៉ុល​បង្ហាញ​ថា ពួកគ្រីស្ទាន​សាសន៍យូដា​មួយចំនួន​នៅ​ទីក្រុងរ៉ូម​នៅតែ​ជឿ​ថា ការគោរពប្រតិបត្តិ​ចំពោះ​ក្បួនរីត៍ និង​សណ្ដាប់​នៃ​ក្រឹត្យវិន័យ​របស់​លោក​ម៉ូសេ​បាន​នាំ​មកនូវ​សេចក្ដី​សង្គ្រោះ ។ រឿង​នេះ​អាច​ទំនង​ជា​បញ្ហា​មួយ​ដែល​ពុំ​អនុវត្ត​តទៅទៀត​ទេ ពីព្រោះ​យើង​ពុំ​បាន​រស់នៅ​តាម​ក្រឹត្យវិន័យ​របស់​លោកម៉ូសេ​ទៀត​ឡើយ ។ ប៉ុន្តែ​នៅពេល​បងប្អូន​អាន​ការសរសេរ​របស់​ប៉ុល ជាពិសេស រ៉ូម ២:១៧–២៩ ចូរ​គិត​អំពី​ការខិតខំ​ផ្ទាល់​ខ្លួន​របស់​បងប្អូន​ដើម្បី​រស់នៅ​តាម​ដំណឹងល្អ ។ តើ​ទង្វើ​ខាង​ក្រៅ​ខ្លួន​របស់​បងប្អូន ដូចជា​ការ​ទទួល​ទាន​សាក្រាម៉ង់ ឬ​ការ​ចូល​ព្រះវិហារ​កំពុង​នាំ​បងប្អូន​ទៅ​រក​ការផ្លាស់ប្រែចិត្តជឿ ហើយ​ពង្រឹង​ដល់​សេចក្ដីជំនឿ​របស់​បងប្អូន​ទៅ​លើ​ព្រះគ្រីស្ទ​ដែរ​ឬ​ទេ ? ( សូម​មើល អាលម៉ា ២៥:១៥–១៦ ) ។ តើ​បងប្អូន​អាច​ប្រាកដ​ថា សកម្មភាព​ខាង​ក្រៅ​របស់​បងប្អូន​កំពុង​ដឹកនាំ​ទៅ​រក​ការផ្លាស់ប្ដូរ​ដួងចិត្ត​ដោយ​របៀប​ណា ?

សូមមើល​ផងដែរ ដាល្លិន  អេក អូក « The Challenge to Become » Ensign ខែ វិច្ឆិកា ឆ្នាំ ២០០០ ទំព័រ ៣២–៣៤ ។

រ៉ូម ៣:១០–៣១

តាមរយៈ​ព្រះយេស៊ូវ​គ្រីស្ទ ខ្ញុំ​អាច​ត្រូវ​បាន​អភ័យទោស​ពី​អំពើបាប​របស់​ខ្ញុំ ។

មនុស្ស​មួយចំនួន​អាច​នឹង​មាន​អារម្មណ៍​បាក់​ទឹក​ចិត្ត​ចំពោះ​ការប្រកាស​ដ៏​មោះមុត​របស់​ប៉ុល​ថា « គ្មាន​អ្នក​ណា​សុចរិត​សោះ សូម្បី​តែ​ម្នាក់​ក៏​គ្មាន​ផង » ( រ៉ូម ៣:១០ ) ។ ប៉ុន្តែ​ក៏​មាន​សារលិខិត​ប្រកប​ដោយ​ក្ដីសង្ឃឹម​នៅ​ក្នុង​ពួក​រ៉ូម​ផងដែរ ។ សូម​ស្វែងរក​វា​នៅក្នុង ជំពូក ៣ និង   ហើយ​ពិចារណា​មើល​ថា​ហេតុ​អ្វី​ក៏​ការ​ចងចាំ​ថា « គ្រប់​គ្នា​បាន​ធ្វើ​បាប ហើយ​ខ្វះ​មិន​ដល់​សិរីល្អនៃ​ព្រះ » ( រ៉ូម ៣:២៣ ) គឺ​ជា​ជំហាន​ដ៏​សំខាន់​មួយ​ឆ្ពោះ​ទៅរក​ការរៀន « មាន​អំណរ​ក្នុង​ក្ដីសង្ឃឹម » តាមរយៈ​ព្រះយេស៊ូវ​គ្រីស្ទ ( រ៉ូម ៥:២ ) ។

រ៉ូម ៦

ដំណឹងល្អនៃព្រះយេស៊ូវគ្រីស្ទ​អញ្ជើញ​ខ្ញុំ​ឲ្យ « ដើរ​នៅក្នុង​ជីវិត​បែបថ្មី » ។

ប៉ុល​បាន​បង្រៀន​ថា ដំណឹងល្អ​គួរតែ​បានផ្លាស់ប្ដូរ​របៀប​ដែល​យើង​រស់នៅ ។ តើ​សេចក្ដីថ្លែង​នៅក្នុង រ៉ូម ៦ អ្វីខ្លះ​ដែល​បងប្អូន​នឹង​ប្រើ​ដើម្បី​ជួយ​នរណា​ម្នាក់​ឲ្យ​យល់​អំពី​របៀប​ដែល​ដំណឹងល្អ​បាន​ជួយ​បងប្អូន​ឲ្យ « ដើរ​នៅ​ក្នុង​ជីវិត​បែបថ្មី ? » ( ខ​ទី ៤ ) ។ តើមាន​បទពិសោធន៍​ផ្ទាល់ខ្លួន​អ្វី​ខ្លះ​ដែល​បងប្អូន​នឹង​ចែកចាយ ?

រូបភាព
រូបសញ្ញា​ការសិក្សា​ជា​គ្រួសារ

គំនិត​យោបល់​សម្រាប់​ការ​សិក្សា​ព្រះគម្ពីរ​ជា​គ្រួសារ និង​រាត្រី​ជួប​ជុំ​ក្រុមគ្រួសារ

នៅពេល​បងប្អូន​អាន​គម្ពីរ​ជា​មួយ​នឹង​គ្រួសារ​របស់បងប្អូន នោះ​ព្រះវិញ្ញាណ​អាច​ជួយបងប្អូន​ឲ្យ​ស្គាល់​ថា​គោលការណ៍​អ្វី​ដែល​ត្រូវ​គូស​បញ្ជាក់ និង​ពិភាក្សា​ដើម្បី​បំពេញ​តាម​តម្រូវការ​របស់​គ្រួសារ​បងប្អូន ។ នេះ​គឺ​ជាការ​ផ្ដល់​យោបល់​មួយ​ចំនួន ៖

រ៉ូម ១:១៦–១៧

តើ​យើង​អាច​បង្ហាញ​ថា​យើង « មិន​ខ្មាស​ចំពោះ​ដំណឹងល្អ​នៃ​ព្រះគ្រីស្ទ » យ៉ាងដូចម្ដេច ?

រ៉ូម ៣:២៣–២៨

មនុស្ស​មួយចំនួន​អាច​និយាយថា ដោយសារ​តែ​យើង « អាច​ត្រូវ​បាន​រាប់ជា​សុចរិត​តែ​តាម​រយៈព្រះគុណ [ របស់​ព្រះ ] » ( ការបកប្រែ​របស់​យ៉ូសែប ស្ម៊ីធ រ៉ូម ៣:២៤ [ នៅក្នុង រ៉ូម ៣:២៤ ] ) នោះ​ពុំ​មាន​តម្រូវការ​ដើម្បី​យើង​ទទួលបាន​ព្រះគុណ​ឡើយ ។ ទោះជា​យើង​មិនអាច​ធ្វើ​បាន​ល្អ​ល្មមគ្រប់គ្រាន់​ដើម្បី « ទទួលបាន » ព្រះគុណ​របស់​ព្រះក្ដី ក៏ព្រះ​បាន​សុំ​ឲ្យ​យើង​ធ្វើ​នូវ​រឿង​ជាក់លាក់​ដើម្បី​ទទួលបាន​វា​ដែរ ។ តើ​យើង​អាច​ធ្វើ​អ្វី​ខ្លះ ដើម្បី​ទទួលបាន​ព្រះគុណ ?

រ៉ូម ៥:៣–៥

តើ​មាន​ទុក្ខ​លំបាក​អ្វី​ខ្លះ​ដែល​យើង​បានជួប ? តើ​​ទុក្ខលំបាក​ទាំងនេះ​បាន​ជួយ​យើង​ឲ្យ​អភិវឌ្ឍ​ភាពអត់ធ្មត់ ទទួលបទពិសោធន៍ និង​ក្ដីសង្ឃឹម​យ៉ាងដូចម្ដេច ?

រ៉ូម ៦:៣–៦

តើ​ប៉ុល​បាន​និយាយ​អ្វីខ្លះ​នៅ​ក្នុង​ខគម្ពីរ​ទាំង​នេះ​អំពី​និមិត្តរូប​នៃ​ពិធីបុណ្យជ្រមុជទឹក ? ប្រហែល​ជា​គ្រួសារ​របស់​បងប្អូន​អាច​រៀបផែនការ​ដើម្បី​ចូលរួម​ក្នុង​ពិធីបុណ្យជ្រមុជទឹក​នៅ​ពេល​ខាង​មុខ ។ ឬ​នរណា​ម្នាក់​ក្នុង​គ្រួសារ​របស់​បងប្អូន​អាច​ចែកចាយ​រូបភាព ឬ​ការចងចាំ​អំពី​បុណ្យជ្រមុជទឹក​របស់​គាត់ ឬ​នាង ។ តើ​ការធ្វើ និង​ការ​រក្សា​សេចក្ដីសញ្ញា​បុណ្យជ្រមុជទឹក​របស់​យើង​ជួយយើង​ឲ្យ « ដើរ​នៅក្នុង​ជីវិត​បែបថ្មី » យ៉ាង​ដូចម្ដេច ?

រូបភាព
បុរស​ជ្រមុជទឹក​ដល់មនុស្ស​ម្នាក់ទៀត​នៅក្នុង​បឹង​មួយ

ពិធីបុណជ្រមុជទឹក​ជា​និមិត្តសញ្ញា​នៃ​ការ​ចាប់​ផ្ដើម​ជីវិត​ថ្មីមួយ​ក្នុងនាម​ជា​សិស្ស​ម្នាក់​របស់​ព្រះគ្រីស្ទ ។

សម្រាប់គំនិតបន្ថែមដើម្បី​បង្រៀនកុមា​រ សូមមើល គម្រោង​មេរៀន​​សប្ដាហ៍នេះ នៅ​ក្នុង ចូរ​មក​តាម​ខ្ញុំ—សម្រាប់​ថ្នាក់​អង្គការ​បឋមសិក្សា​  ។

ការ​កែលម្អ​ដល់​ការ​សិក្សា​ផ្ទាល់​ខ្លួន

សូម​សួរ​សំណួរ​នៅពេល​បងប្អូន​សិក្សា ។ នៅពេល​បងប្អូន​សិក្សា​បទគម្ពីរ នោះ​សំណួរ​ជាច្រើន​អាច​កើត​មាន​ក្នុង​គំនិតបងប្អូន​ ។ សូមពិចារណា​អំពី​សំណួរ​ទាំងនេះ ហើយ​ស្វែងរក​ចម្លើយ ។ ឧទាហរណ៍ នៅក្នុង រ៉ូម ១–៦ បងប្អូន​អាច​រកមើល​ចម្លើយ​ចំពោះសំណួរ « តើ​ព្រះគុណ​ជា​អ្វី ? »

រូបភាព
ព្រះគ្រីស្ទ​ជួយ​ដល់​កុមារី​ម្នាក់​នៅក្នុង​ស្ទឹង

 ចូរ​កុំ​ខ្លាច​ឡើយ ដោយ ហ្គ្រេក  ខេ អុលសិន

បោះពុម្ព