ចូរ​មក​តាម​ខ្ញុំ
ថ្ងៃ​ទី ៥–១១ ខែ សីហា រ៉ូម ១–៦ ៖ ‹ ព្រះចេស្តា​នៃ​ព្រះ សម្រាប់​នឹង​ជួយ​សង្គ្រោះ ›


« ថ្ងៃ​ទី ៥–១១ ខែ សីហា រ៉ូម ១–៦ ៖ ‹ ព្រះចេស្តា​នៃ​ព្រះ សម្រាប់​នឹង​ជួយ​សង្គ្រោះ › » ចូរ​មក​តាម​ខ្ញុំ—សម្រាប់​ថ្នាក់​បឋមសិក្សា ៖ ព្រះគម្ពីរសញ្ញាថ្មី ឆ្នាំ ២០១៩ ( ឆ្នាំ ២០១៩ )

« ថ្ងៃ​ទី ៥–១១ ខែ សីហា រ៉ូម ១–៦ » ចូរ​មក​តាម​ខ្ញុំ—សម្រាប់​ថ្នាក់​បឋមសិក្សា ៖ ឆ្នាំ ២០១៩

រូបភាព
ប៉ុល​កំពុង​សរសេរ​សំបុត្រ

ថ្ងៃ​ទី ៥–១១ ខែ សីហា

រ៉ូម ១–៦

« ព្រះចេស្តា​នៃ​ព្រះ សម្រាប់​នឹង​ជួយ​សង្គ្រោះ »

តើ​ការបំផុសគំនិត​ណា​ខ្លះ ដែល​អ្នក​ទទួលបាន​ពេល​អ្នក​អាន រ៉ូម ១–៦ ? ការបំផុសគំនិត​ទាំងនេះ​អាច​ជួយ​អ្នក ជ្រើសរើស​ចេញ​ពី​គំនិត​នៃ​ការបង្រៀន​ខាង​ក្រោម​នេះ ។

កត់ត្រា​ចំណាប់​អារម្មណ៍​របស់​បងប្អូន

រូបភាព
រូបតំណាង​ចែក​ចាយ

អញ្ជើញ​ឲ្យ​ចែកចាយ

សូម​អញ្ជើញ​កុមារ​ឲ្យ​ចែកចាយ​អ្វី​ដែល​ពួកគេ​បាន​ធ្វើ ដើម្បី​ឆ្លើយ​តប​ទៅ​នឹង​ការអញ្ជើញ​នានា ដែល​អ្នក​បាន​ផ្ដល់​ដល់​ពួកគេ​នៅ​ក្នុង​មេរៀន​កាល​ពី​សប្ដាហ៍​មុន ។ ឧទាហរណ៍ តើ​ពួកគេ​បាន​ជជែក​ជាមួយ​ក្រុម​គ្រួសារ​របស់​ពួកគេ អំពី​ការលិច​សំពៅ​ដែល​មាន​ចែង​នៅ​ក្នុង កិច្ចការ ២៧ និង​អំពី​ការធ្វើតាម​ព្យាការី​ដែរ​ឬ​ទេ ?

រូបភាព
រូបតំណាង​ការ​បង្រៀន

បង្រៀន​គោលលទ្ធិ

កុមារ​តូចៗ

រ៉ូម ១:១៦–១៧

ខ្ញុំ​អាច​បង្ហាញ​សេចក្ដីជំនឿ​របស់​ខ្ញុំ​លើ​ព្រះយេស៊ូវគ្រីស្ទ តាមរយៈ​ការធ្វើតាម​ទ្រង់ ។

ប៉ុល​បាន​បង្រៀន​ថា ដំណឹងល្អ​មាន​អំណាច​នាំ​យក​សេចក្ដីសង្គ្រោះ​ទៅ​ដល់​មនុស្ស​គ្រប់​រូប​ដែល​រស់នៅ​ដោយ​សេចក្ដីជំនឿ​លើ​ព្រះយេស៊ូវគ្រីស្ទ ។ តើ​អ្នក​អាច​ជួយ​កុមារ​បង្ហាញ​សេចក្ដីជំនឿ​របស់​ពួកគេ​លើ​ព្រះយេស៊ូវគ្រីស្ទ តាមរយៈ​ការធ្វើតាម​ទ្រង់ តាម​របៀប​ណា ?

សកម្មភាព​ដែល​អាច​ជ្រើសរើស

  • សូម​ជួយ​កុមារ​ឲ្យ​ស្គាល់​ទីតាំង​ក្រុង​រ៉ូម​នៅ​ផែនទី ។ សូម​ពន្យល់​ថា គម្ពីរ​រ៉ូម​មាន​នូវ​សំបុត្រ​មួយ​ច្បាប់​ដែល​ប៉ុល​បាន​សរសេរ​ទៅ​កាន់​ពួក​បរិសុទ្ធ​នៅ​ក្រុង​រ៉ូម ដើម្បី​ឲ្យ​ពួកគេ​យល់​អំពី​គោលការណ៍​នៃ​ដំណឹងល្អ​មាន​ដូចជា​សេចក្ដីជំនឿ ។

  • សូម​អាន រ៉ូម ១:១៧ ឲ្យ​កុមារ​ស្ដាប់ ហើយ​ជួយ​ពួកគេ​ទន្ទេញ​ចាំ​ឃ្លា « មនុស្ស​សុចរិត​នឹង​រស់​នៅ ដោយ​អាង​សេចក្តីជំនឿ » ។ អ្នក​អាច​ចាត់​ឲ្យ​កុមារ​អាន​មួយ​ពាក្យ​ម្នាក់ៗ​នៅ​ក្នុង​ឃ្លា​នោះ ហើយ​ឲ្យ​ពួកគេ​ថា​ពាក្យ​នោះ​នៅ​ពេល​អ្នក​ចង្អុល​ទៅ​កាន់​ពួកគេ ។ សូម​ពន្យល់​ថា ឃ្លា​នេះ​មាន​ន័យ​ថា យើង​គួរតែ​រស់នៅ​ដោយ​មាន​សេចក្ដីជំនឿ​លើ​ព្រះយេស៊ូវគ្រីស្ទ​ជា​រៀងរាល់ថ្ងៃ ។ តើ​កុមារ​ស្គាល់​អត្ថន័យ​នៃ​សេចក្ដីជំនឿ​ដែរ​ឬ​ទេ ? សូម​បង្ហាញ​រូបភាព​ព្រះយេស៊ូវគ្រីស្ទ ហើយ​ពន្យល់​ថា យើង​ជឿ​ថា​ទ្រង់​មាន​ព្រះជន្ម​ពិត ទោះ​ជា​យើង​មិន​ធ្លាប់​មើល​ឃើញ​ទ្រង់​ក្ដី ។ នេះ​គឺ​ជា​សេចក្ដីជំនឿ—ដោយ​ជឿ​លើ​អ្វី​មួយ​ទោះជា​យើង​មិន​ធ្លាប់​ឃើញ​វា​ក្ដី ។

  • សូម​ពន្យល់​ថា យើង​បង្ហាញ​សេចក្ដីជំនឿ​របស់​យើង​លើ​ព្រះយេស៊ូវគ្រីស្ទ តាមរយៈ​ការធ្វើតាម​ទ្រង់ ។ សូម​លាក់​រូបភាព​នៅ​ជុំវិញ​បន្ទប់​រៀន ជា​រូបភាព​នៃ​មនុស្ស​ដែល​ធ្វើតាម​អ្វី​ដែល​ព្រះយេស៊ូវ​បាន​ត្រាស់​បង្គាប់​ឲ្យ​ធ្វើ ។ សូម​ទុក​ឲ្យ​កុមារ​ដាក់​វេន​គ្នា​ស្វែងរក​រូបភាព ហើយ​ពិពណ៌នា​អំពី​រូបភាព​ទាំងនោះ ។ តើ​យើង​អាច​ធ្វើ​អ្វី​ខ្លះ ដើម្បី​ធ្វើតាម​ព្រះយេស៊ូវ ?

  • សូម​យក​ក្រណាត់​ចង​ភ្នែក​កុមារ​ម្នាក់ ហើយ​ដឹក​ដៃ​គាត់​ដើរ​ទៅ​កាន់​រូបភាព​របស់​ព្រះយេស៊ូវគ្រីស្ទ ។ សូម​ទុក​ឲ្យ​កុមារ​ម្នាក់ៗ​មាន​ឱកាស​ម្ដង ។ សូម​ជួយ​កុមារ​យល់​ថា ពួកគេ​គួរតែ​ធ្វើតាម​ការបង្រៀន​របស់​ព្រះយេស៊ូវ គឺ​ដូចជា​ពេល​ពួកគេ​បាន​ធ្វើតាម​ការដឹក​ដៃ​របស់​អ្នក​ដែរ ។

រ៉ូម ៦:១–១១

ការទទួល​ពិធីបុណ្យ​ជ្រមុជទឹក គឺ​ដូចជា​ការក្លាយ​ជា​មនុស្ស​ថ្មី​ម្នាក់ ។

កុមារ​ដែល​អ្នក​បង្រៀន កំពុង​តែ​រៀបចំ​ខ្លួន​ទទួល​ពិធីបុណ្យជ្រមុជទឹក ។ តើ​ពួកគេ​អាច​រៀន​អ្វី​ខ្លះ​អំពី​ពិធីបុណ្យជ្រមុជទឹក ចេញ​ពី​សេចក្ដីណែនាំ​របស់​ប៉ុល​ឲ្យ « ដើរ​ក្នុង​ជីវិត​បែប​ថ្មី » ?

សកម្មភាព​ដែល​អាច​ជ្រើសរើស

  • សូម​អញ្ជើញ​កុមារ​ឲ្យ​ថា​តាម​អ្នក​នូវ​ឃ្លា « ដើរ​ក្នុង​ជីវិត​បែប​ថ្មី » ( រ៉ូម ៦:៤ ) ។ សូម​ពន្យល់​ថា នៅ​ពេល​យើង​ទទួល​ពិធីបុណ្យជ្រមុជទឹក យើង​ទទួល​បាន​ការអត់ទោស​ពី​អំពើបាប ។ យើង​មាន​ឱកាស​ឆ្ពោះ​ទៅ​មុខ​ទៀត​ដោយ​ការធ្វើ​ជម្រើស​ត្រឹមត្រូវ ការប្រែចិត្ត​ពេល​យើង​ធ្វើ​កំហុស និង ការខិតខំ​ឲ្យ​កាន់តែ​ក្លាយ​ដូច​ព្រះយេស៊ូវ ។ សូម​ប្រើ​ទំព័រ​សកម្មភាព​សម្រាប់​សប្ដាហ៍​នេះ​ដើម្បី​បង្រៀន​កុមារ​ថា ពិធីបុណជ្រមុជទឹក​ជួយ​យើង​ក្លាយ​ជា​មនុស្ស​ថ្មី​ម្នាក់ ។

  • សូម​ប្រាប់​កុមារ​អំពី​អារម្មណ៍​របស់​អ្នក​នៅ​ពេល​អ្នក​ទទួល​ពិធីបុណ្យជ្រមុជទឹក រួច​អញ្ជើញ​ពួកគេ​ឲ្យ​ចែកចាយ​បទពិសោធន៍​នៅ​ពេល​ពួកគេ​បាន​ចូលរួម​ក្នុង​ពិធីបុណ្យជ្រមុជទឹក ។ សូម​អញ្ជើញ​ពួកគេ​ឲ្យ​គូរ​រូប​ខ្លួនឯង​អំពី​ពិធីបុណ្យជ្រមុជទឹក​របស់​ពួកគេ​នៅ​ថ្ងៃ​ខាង​មុខ រួច​ចែកចាយ​កិច្ចការ​ដែល​ពួកគេ​អាច​ធ្វើ ដើម្បី​ត្រៀមខ្លួន​ទទួល​ពិធីបុណ្យជ្រមុជទឹក ។

  • សូម​ច្រៀង​ជាមួយ​កុមារ​នូវ​បទចម្រៀង​អំពី​ពិធីបុណ្យជ្រមុជទឹក មាន​ដូចជា « ពេល​ខ្ញុំ​បាន​ជ្រមុជទឹក »សៀវភៅ​ចម្រៀង​កុមារ ទំព័រ ១០៣ ) ។ តើ​យើង​រៀន​អ្វីខ្លះ​អំពី​ពិធីបុណ្យជ្រមុជទឹក ចេញ​មក​ពី​បទចម្រៀង​នេះ ?

រូបភាព
កុមារា​ទទួល​ពិធីបុណ្យជ្រមុជទឹក

ពិធីបុណជ្រមុជទឹក​ជា​និមិត្តរូប​នៃ​ការចាប់ផ្ដើម​ជីវិត​ថ្មី​មួយ ក្នុង​នាម​ជា​សិស្ស​ម្នាក់​របស់​ព្រះគ្រីស្ទ ។

រូបភាព
រូបតំណាង​ការ​បង្រៀន

បង្រៀន​គោលលទ្ធិ

កុមារ​ធំៗ

រ៉ូម ១:១៦–១៧

ខ្ញុំ​អាច​បង្ហាញ​សេចក្ដីជំនឿ​របស់​ខ្ញុំ​លើ​ព្រះយេស៊ូវគ្រីស្ទ តាមរយៈ​ការធ្វើតាម​ទ្រង់ ។

ប៉ុល​បាន​បង្រៀន​ថា ដំណឹងល្អ​មាន​អំណាច​នាំ​យក​សេចក្ដីសង្គ្រោះ​ទៅ​ដល់​មនុស្ស​គ្រប់​រូប​ដែល​រស់នៅ​ដោយ​សេចក្ដីជំនឿ​លើ​ព្រះយេស៊ូវគ្រីស្ទ ។ សេចក្តីជំនឿ​គឺ​ជា​គោលការណ៍​ទី​មួយ​នៃ​ដំណឹងល្អ ។ វា​ជំរុញ​ចិត្ត​យើង​ឲ្យ​គោរពប្រតិបត្តិ​តាម​ព្រះបញ្ញត្តិ ។ តើ​អ្នក​អាច​ជួយ​កុមារ ឲ្យ​យល់​អំពី​សេចក្ដីជំនឿ​កាន់តែ​ច្បាស់ តាម​របៀបណា ?

សកម្មភាព​ដែល​អាច​ជ្រើសរើស

  • សូម​ឲ្យ​កុមារ​ម្នាក់​រកមើល​ទីតាំង​ក្រុង​រ៉ូម​នៅ​លើ ផែនទី ។ សូម​ជួយ​កុមារ​ឲ្យ​យល់​ថា នៅ​ប៉ុន្មាន​សប្ដាហ៍​ក្រោយ​ទៀត ពួកគេ​នឹង​រៀន​អំពី​សំបុត្រ​ទាំងឡាយ​ដែល​ប៉ុល​បាន​សរសេរ​ទៅ​កាន់​សមាជិក​សាសនាចក្រ នៅ​ទីកន្លែង​ផ្សេងៗ​គ្នា ចាប់ផ្ដើម​ដោយ​សំបុត្រ​របស់​លោក​ទៅ​កាន់​ពួក​រ៉ូម ។

  • សូម​សរសេរ​អត្ថបទ​ចេញ​ពី រ៉ូម ១:១៦ នៅ​លើ​ក្ដារខៀន ដោយ​លុប​ពាក្យ​ខ្លះ​ហើយ ជំនួស​វិញ​ដោយ​ចន្លោះ ។ សូម​ឲ្យ​កុមារ​ស្វែងរក​ខគម្ពីរ​នោះ ហើយ​បំពេញ​ចន្លោះ ។ សូម​ចង្អុលបង្ហាញ​ឃ្លា « ខ្ញុំ​គ្មាន​សេចក្តី​ខ្មាស ចំពោះ​ដំណឹងល្អ​នៃ​ព្រះគ្រីស្ទ​ទេ » រួច​អញ្ជើញ​កុមារ​ឲ្យ​ចែកចាយ ថា តើ​ឃ្លា​នេះ​មាន​អត្ថន័យ​ដូចម្ដេច​ចំពោះ​ពួកគេ ។

  • សូម​អញ្ជើញ​កុមារ​អាន​ឮៗ រ៉ូម ១:១៧ រួច​ឲ្យ​កុមារ​ដទៃទៀត​ស្ដាប់ ស្វែងរក​ពាក្យ​ដែល​ថ្លែង​ដដែលៗ ។ តើ « រស់នៅ ដោយ​អាង​សេចក្តី​ជំនឿ » មាន​ន័យ​ដូចម្ដេច ? សូម​ជួយ​កុមារ​ឲ្យ​ស្វែងរក​និយមន័យ​សេចក្ដីជំនឿ តាម​រយៈ​ធនធាន​មួយ​មាន​ដូចជា សេចក្ដីណែនាំ​ដល់​បទគម្ពីរ​ទាំងឡាយ « សេចក្តីជំនឿ » scriptures.lds.org ។ តើ​ជីវិត​របស់​យើង​នឹង​មាន​ភាពខុសគ្នា​ដូចម្ដេច ប្រសិនបើ​យើង​ពុំ​មាន​សេចក្ដីជំនឿ​លើ​ព្រះយេស៊ូវគ្រីស្ទ ?

  • សូម​បង្ហាញ​ដល់​កុមារ​នូវ​រុក្ខជាតិ​មួយ​ដើម និង គ្រាប់ពូជ​មួយ​គ្រាប់ រួច​សួរ​អំពី​របៀប​ដែល​យើង​ជួយ​ឲ្យ​គ្រាប់ពូជ​មួយ​ក្លាយ​ជា​រុក្ខជាតិ ។ សូម​ពន្យល់​ថា នៅ​ពេល​យើង​ដាក់​ដាំ ហើយ​ស្រោចទឹក​គ្រាប់​ពូជ នោះ​យើង​កំពុង​បង្ហាញ​ថា យើង​មាន​សេចក្ដីជំនឿ​ថា​វា​នឹង​ដុះ​ធំ​ឡើង ។ តើ​យើង​អាច​បង្ហាញ​ថា យើង​មាន​សេចក្ដីជំនឿ​លើ​ព្រះយេស៊ូវគ្រីស្ទ​បាន​យ៉ាង​ដូចម្ដេច ? សូម​គិត​ដល់​ការច្រៀង​ចម្រៀង​មួយ​បទ​អំពី​សេចក្ដីជំនឿ មាន​ដូចជា « ជំនឿ »សៀវភៅ​ចម្រៀង​កុមារ ទំព័រ ៥០ ) ទុក​ជា​ផ្នែក​មួយ​នៃ​សកម្មភាព​នេះ ។

រ៉ូម ៣:២៣–២៤

យើង​ទាំងអស់​គ្នា​ត្រូវការ​ព្រះយេស៊ូវគ្រីស្ទ ដើម្បី​បាន​ការអត់ទោស​ពី​អំពើបាប​របស់​យើង ។

ប៉ុល​ចង់​ឲ្យ​ពួក​រ៉ូម​យល់​ថា សេចក្តីសង្គ្រោះ​កើតឡើង​តែ​តាមរយៈ​ព្រះយេស៊ូវគ្រីស្ទ និង ព្រះគុណ​របស់​ទ្រង់​ប៉ុណ្ណោះ ។ សូម​ពិចារណា​អំពី​របៀប​ដែល​អ្នក​អាច​បង្រៀន​សេចក្ដីពិត​នេះ​ដល់​កុមារ ។

សកម្មភាព​ដែល​អាច​ជ្រើសរើស

  • សូម​អញ្ជើញ​កុមារ​ម្នាក់​អាន រ៉ូម ៣:២៣–២៤ ។ តើ​កុមារ​គិត​ថា​ខគម្ពីរ​ទាំងនេះ បង្រៀន​យើង​ពី​អ្វី​ខ្លះ ? សូម​ពន្យល់​ថា « ព្រះគុណ » នៅ​ក្នុង ខទី ២៤ មាន​ន័យ​ជា​អំណោយ​នៃ​សេចក្ដីស្រឡាញ់ និង សេចក្តីមេត្តាករុណា​របស់​ព្រះអង្គសង្គ្រោះ ដែល​ធ្វើ​ឲ្យ​យើង​អាច​ទទួល​បាន​ការអត់ទោស​ពី​អំពើបាប​របស់​យើង ។

  • សូម​ព្យួរ​វត្ថុ​មួយ ឬ​រូបភាព​មួយ​ខ្ពស់​នៅ​លើ​ជញ្ជាំង ឬ​ទីកន្លែង​ផ្សេង​ទៀត ដែល​កុមារ​មិន​អាច​ឈោង​ដល់​ដោយ​ខ្លួនឯង​បាន ។ សូម​ទុក​ឲ្យ​ពួកគេ​ព្យាយាម​ឈោង​ចាប់​រួច​ប្រៀបធៀប​ការណ៍​នេះ​ទៅ​នឹង​សេចក្ដី​ដែល​ប៉ុល​បង្រៀន​នៅ​ក្នុង រ៉ូម ៣:២៣ ។ បន្ទាប់​មក សូម​ជួយ​ពួកគេ​ឲ្យ​ឈោង​ចាប់​វា​ឲ្យ​បាន ។ តើ​ព្រះអង្គសង្គ្រោះ​បាន​ធ្វើ​អ្វី​ខ្លះ​សម្រាប់​យើង ដែល​យើង​មិន​អាច​ធ្វើ​បាន​ដោយ​ខ្លួន​យើង ? សូម​អញ្ជើញ​កុមារ​ឲ្យ​ចែកចាយ​អារម្មណ៍​ដែល​ពួកគេ​មាន​អំពី​ព្រះអង្គសង្គ្រោះ នៅ​ពេល​ពួកគេ​គិត​អំពី​អ្វីៗ​ដែល​ទ្រង់​បាន​ធ្វើ​សម្រាប់​ពួកគេ ។

រ៉ូម ៦:១–១១

ការទទួល​ពិធីបុណ្យ​ជ្រមុជទឹក គឺ​ដូចជា​ការក្លាយ​ជា​មនុស្ស​ថ្មី​ម្នាក់ ។

ប៉ុល​បាន​បង្រៀន​ថា ពិធីបុណជ្រមុជទឹក​តំណាង​ឲ្យ​ការសុគត និង ការមាន​ព្រះជន្ម​រស់ឡើងវិញ​របស់​ព្រះគ្រីស្ទ ។ វា​ក៏​តំណាង​ឲ្យ « សេចក្ដីស្លាប់ » នៃ​បុគ្គល​ដែល​ពេញ​ដោយ​អំពើបាប ហើយ​ត្រូវបាន​លើក​ឡើង​ឲ្យ « ដើរ​ក្នុង​ជីវិត​បែប​ថ្មី » ដែរ ( រ៉ូម ៦:៤ ) ។ យើង​រំឭក​ការតាំងចិត្ត​របស់​យើង​ថា​នឹង​ដើរ​ក្នុង​ជីវិត​បែប​ថ្មី​នេះ នៅ​គ្រប់​ពេល​ដែល​យើង​ទទួលទាន​សាក្រាម៉ង់ ។

សកម្មភាព​ដែល​អាច​ជ្រើសរើស

  • សូម​អញ្ជើញ​កុមារ​ម្នាក់​អាន រ៉ូម ៦:៣–៦ ។ តើ​ប៉ុល​បាន​ថ្លែង​អំពី​ពិធីបុណ្យជ្រមុជទឹក​ថា​ជា « ការដែល​ជា​គំរូ » យ៉ាង​ដូចម្ដេច ?

  • សូម​ពិភាក្សា​អំពី​និមិត្តរូប​នៃ​ពិធីបុណ្យជ្រមុជទឹក ដែល​ជា​សេចក្ដីស្លាប់ និង ការរស់ឡើងវិញ ។ សូម​គិត​ដល់​ការបង្ហាញ​វីដេអូ « The Baptism of Jesus » ( LDS.org ) ។ ហេតុអ្វី​បាន​ជា​សេចក្ដីស្លាប់ និង ការរស់ឡើងវិញ គឺ​ជា​និមិត្តរូប​ដ៏​ត្រឹមត្រូវ អំពី​អ្វី​ដែល​បាន​កើតឡើង​នៅ​ពេល​យើង​ទទួល​ពិធីបុណ្យជ្រមុជទឹក ?

  • សូម​អាន​ការអធិស្ឋាន​សាក្រាម៉ង់​ទាំងអស់​គ្នា ( សូម​មើល គ និង ស ២០:៧៧, ៧៩ ) ។ សូម​រំឭក​កុមារ​ថា នៅ​ពេល​យើង​ទទួលទាន​សាក្រាម៉ង់ យើង​រំឭក​ការតាំងចិត្ត​ដែល​យើង​បាន​ធ្វើ​នៅ​ពេល​យើង​បាន​ទទួល​ពិធីបុណ្យជ្រមុជទឹក ដើម្បី​ដើរតាម​ព្រះយេស៊ូវគ្រីស្ទ ។ តើ​ពិធីសាក្រាម៉ង់​ជួយ​យើង​ឲ្យ « ដើរ​ក្នុង​ជីវិត​បែប​ថ្មី » តាម​របៀប​ណា ?

  • សូម​អញ្ជើញ​កុមារ​ឲ្យ​បង្កើត​ផ្ទាំង​ប្រកាស​មួយ អំពី​ថា តើ « ដើរ​ក្នុង​ជីវិត​បែប​ថ្មី » មាន​ន័យ​ដូចម្ដេច​ចំពោះ​ពួកគេ ។ កុមារ​អាច​ព្យួរ​ផ្ទាំង​ក្រដាស​ទាំងនេះ​នៅ​ក្នុង​បន្ទប់​ពួកគេ ដើម្បី​ជួយ​ពួកគេ​ឲ្យ​ចងចាំ​ពី​ការធ្វើ​ជម្រើស​ត្រឹមត្រូវ ។

រូបភាព
រូបតំណាង​ការ​រៀនសូត្រ

លើក​ទឹក​ចិត្ត​ឲ្យ​មាន​ការ​រៀន​សូត្រ​នៅ​ឯ​គេហដ្ឋាន

សូម​លើកទឹកចិត្ត​កុមារ​ឲ្យ​សុំ​សមាជិក​គ្រួសារ​របស់​ពួកគេ​ប្រាប់​ពួកគេ នៅ​ពេល​ឃើញ​ថា ពួកគេ​កំពុង​ធ្វើ​អ្វី​មួយ​ដែល​បង្ហាញ​ពី​សេចក្ដីជំនឿ ។

ការ​កែលម្អ​ការ​បង្រៀន​របស់​យើង

សូម​បង្កើត​ការទុកចិត្ត​ដល់​កុមារ ។ ដើម្បី​ជួយ​កុមារ​ឲ្យ​បង្កើត​ការទុកចិត្ត​ថា ពួកគេ​អាច​រៀន​ដំណឹងល្អ​ដោយ​ខ្លួន​គេ​បាន នោះ​សូម​សរសើរ​ពួកគេ​នៅ​ពេល​មក​រៀន​ក្នុង​ថ្នាក់ ។

បោះពុម្ព