ព្រះគម្ពីរ​សញ្ញាចាស់ ឆ្នាំ​២០២២
ថ្ងៃទី ២៨ ខែ មីនា–ថ្ងៃទី ៣ ខែ មេសា ។ និក្ខមនំ ៧–១៣ ៖ « ចូរ​នឹក​ចាំ​ពី​ថ្ងៃ​នេះ គឺ​ពី​ថ្ងៃ​ដែល​អ្នក​រាល់​គ្នា​បាន​ចេញ​ពី​ផ្ទះ​បាវ​បម្រើ​នៅ​ស្រុក​អេស៊ីព្ទ »


« ថ្ងៃទី ២៨ ខែ មីនា– ថ្ងៃទី៣ ខែ មេសា ។ និក្ខមនំ ៧–១៣ ៖ ‹ ចូរ​នឹក​ចាំ​ពី​ថ្ងៃ​នេះ គឺ​ពី​ថ្ងៃ​ដែល​អ្នក​រាល់​គ្នា​បាន​ចេញ​ពី​ផ្ទះ​បាវ​បម្រើ​នៅ​ស្រុក​អេស៊ីព្ទ › » ចូរ​មក​តាម​ខ្ញុំ—សម្រាប់​បុគ្គល​ម្នាក់ៗ និង​ក្រុមគ្រួសារ ៖ ព្រះគម្ពីរ​សញ្ញា​ចាស់ ឆ្នាំ ២០២២ ( ឆ្នាំ ២០២១ )

« ថ្ងៃទី ២៨ ខែ មីនា– ថ្ងៃទី៣ ខែ មេសា ។ និក្ខមនំ ៧–១៣ » ចូរ​មក​តាម​ខ្ញុំ—សម្រាប់​បុគ្គល​ម្នាក់ៗ និង​ក្រុមគ្រួសារ ៖ ឆ្នាំ ២០២២

ម៉ូសេ អើរ៉ុន និង​ផារ៉ោន

រូបភាព​ម៉ូសេ និង​អើរ៉ុន នៅក្នុង​​វាំង​នៃ​ផារ៉ោន ដោយ​រ៉ូបឺត ធី. ប៉ារ៉េត

ថ្ងៃទី ២៨ ខែ មីនា–ថ្ងៃទី ៣ ខែ មេសា

និក្ខមនំ ៧–១៣

« ចូរ​នឹក​ចាំ​ពី​ថ្ងៃ​នេះ គឺ​ពី​ថ្ងៃ​ដែល​អ្នក​រាល់​គ្នា​បាន​ចេញ​ពី​ផ្ទះ​បាវ​បម្រើ​នៅ​ស្រុក​អេស៊ីព្ទ »

នៅពេល​អ្នក​អាន ហើយ​សញ្ជឹងគិត​ពី និក្ខមនំ ៧-១៣ សូមកត់ត្រា​ចំណាប់អារម្មណ៍​ដែល​អ្នក​ទទួលបាន ។ នៅពេល​អ្នក​ធ្វើបែប​នេះ​ជាប្រចាំ សមត្ថភាព​របស់អ្នក​ដើម្បី​ស្គាល់​ការខ្សឹបប្រាប់​នៃ​ព្រះវិញ្ញាណបរិសុទ្ធ​នឹង​រីកចម្រើនឡើង ។

កត់​ត្រា​ចំណាប់​អារម្មណ៍​របស់​អ្នក

សេចក្ដី​វេទនា​ជា​ខ្លាំង​ដែល​បាន​កើតឡើង​ម្ដង​ហើយ​ម្ដង​ទៀត​មកលើ​ស្រុក​អេស៊ីព្ទ ប៉ុន្តែ​ផារ៉ោន​នៅតែ​បដិសេធន៍​មិនព្រម​ដោះលែង​ពួក​អ៊ីស្រាអែល ។ ហើយ​ព្រះ​បានបន្ត​បង្ហាញ​ព្រះចេស្តា​របស់ទ្រង់ ហើយ​ប្រទាន​ដល់​ផារ៉ោន នូវ​ឱកាស​ដើម្បី​ទទួលយកថា « អញ​ជា​ព្រះយេហូវ៉ា » ហើយ « នៅ​គ្រប់​លើ​ផែនដី​គ្មាន​អ្នក​ឯ​ណា​ដូច​អញ​ឡើយ » ( និក្ខមនំ ៧:៥; ៩:១៤ ) ។ ទន្ទឹមនឹងនោះ ម៉ូសេ និង​សាសន៍​អ៊ីស្រាអែល​ច្បាស់​ជាបាន​មើល​ដោយស្ញប់ស្ញែង​ចំពោះ​ការបង្ហាញ​ទាំងនេះ​ពី​ព្រះចេស្តា​របស់ព្រះ​ជំនួស​ពួកគេ ។ ពិតប្រាកដណាស់ ទីសម្គាល់​ដែល​បន្ត​បង្ហាញ​ទាំងនេះ​បាន​បញ្ជាក់​ពី​សេចក្តីជំនឿ​របស់ពួកគេ​នៅលើព្រះ និង​បានពង្រឹង​ឆន្ទៈ​របស់ពួកគេ​ដើម្បី​ធ្វើតាម​ព្យាការី​របស់ព្រះ ។ បន្ទាប់មក ក្រោយពី​សេចក្តីវេទនា​ជាខ្លាំង​បានកើតឡើង​ចំនួន​ប្រាំបួនដង​មិនបាន​រំដោះ​សាសន៍​អ៊ីស្រាអែល ក៏មាន​សេចក្តីវេទនា​ជា​ខ្លាំង​លើកទី​ដប់​កើតឡើង—សេចក្តីស្លាប់​នៃ​កូនច្បង រួមទាំង​កូនច្បង​របស់​ផារ៉ោន—ដែល​ទីបំផុត​ក៏បាន​បញ្ចប់​ការជាប់​ឃុំឃាំង ។ រឿងទាំងនេះ​ហាក់ដូចជា​ត្រឹមត្រូវ ដោយសារ​នៅគ្រប់​ករណី​នៃ​ការជាប់ឃុំឃាំង​ខាងវិញ្ញាណ ពិតប្រាកដ​ណាស់​គឺ​មានតែ​ផ្លូវ​មួយ​ប៉ុណ្ណោះ​ដើម្បី​រត់គេច ។ ទោះជា​យើងបាន​ព្យាយាម​ធ្វើអ្វីផ្សេងទៀត​កាលពី​អតីតកាល​ក៏ដោយ ក៏​វា​នៅជាមួយ​យើង​ដូចជា​កូនចៅ​នៃ​អ៊ីស្រាអែល​ដែរ ។ មានតែ​ការពលិកម្ម​របស់​ព្រះយេស៊ូវ គ្រីស្ទ​ប៉ុណ្ណោះ ជាបុត្រច្បង—ព្រះលោហិត​នៃ​កូនចៀម​ដែល​ឥតខ្ចោះ—ទើបអាច​សង្រ្គោះ​យើងបាន ។

រូបសញ្ញា​ការសិក្សា​ផ្ទាល់ខ្លួន

គំនិត​យោបល់ផ្សេងៗ​សម្រាប់​ការសិក្សា​ព្រះគម្ពីរ​ផ្ទាល់ខ្លួន

និក្ខមនំ ៧–១១

ខ្ញុំ​អាច​ជ្រើសរើស​ដើម្បី​បន្ទន់ចិត្ត​របស់ខ្ញុំ ។

សង្ឃឹមថា​ឆន្ទៈ​របស់អ្នក​នឹងមិនដែល​ប្រឆាំង​នឹង​ព្រះទ័យ​របស់ព្រះ​យ៉ាងខ្លាំង​ដូចជា​ផារ៉ោន បានធ្វើឡើយ ។ ទោះជាយ៉ាងណា យើងទាំងអស់​គ្នា​មានពេលខ្លះដែល​ចិត្ត​យើង​មិនបន្ទន់ ដូច​ដែល​ចិត្ត​យើង​គួរតែធ្វើនោះទេ ដូច្នេះ​មានអ្វីៗ​ដែល​ត្រូវរៀន​ចេញពី​ទង្វើ​របស់​ផារ៉ោន​ដែលបាន​កត់ត្រា​នៅក្នុង និក្ខមនំ ៧–១០ ។ នៅពេល​អ្នក​អាន​អំពី​សេចក្តីវេទនា​ជាខ្លាំង​នៅក្នុង​ជំពូកទាំងនេះ តើ​អ្វីខ្លះ​ដែល​លេចធ្លោ​ចំពោះអ្នក​អំពី​ចម្លើយ​របស់​ផារ៉ោន ? តើអ្នក​មានបាន​សម្គាល់​ឃើញថា​មាន​និន្នាការ​ស្រដៀងគ្នា​ពី​ការរឹង​ចចេស​នៅក្នុង​ខ្លួន​អ្នក​ដែរ​ឬ​ទេ ? សូម​សញ្ជឹងគិត​ពី​អ្វី​ដែល​អ្នករៀន​ចេញ​ពី​ជំពូក​ទាំងនេះ​អំពី​អត្ថន័យ​នៃ​ការបន្ទន់​ដួងចិត្ត ។

សូម​ចំណាំថា ការបកប្រែ​ដោយ​យ៉ូសែប ស្ម៊ីធ នៃ និក្ខមនំ ៧:៣, ១៣; ៩:១២; ១០:១, ២០, ២៧; ១១:១០ បញ្ជាក់ថា ព្រះអម្ចាស់​មិនបាន​ធ្វើ​ឲ្យ​ចិត្ត​ផារ៉ោន​រឹងរូសទេ —ផារ៉ោន​មានចិត្តរឹងរូស​ខ្លួនឯង ។

តើ​អ្នក​បានរៀន​អ្វី​ចេញពី​ខគម្ពីរ​ខាងក្រោម​អំពី​ការអភិវឌ្ឍន៍​ការបន្ទន់ចិត្ត ? នីហ្វៃទី ១ ២:១៦; ម៉ូសាយ ៣:១៩; អាលម៉ា ២៤:៧–៨; ៦២:៤១; អេធើរ ១២:២៧ ។

សូមមើល​ផងដែរ Michael T. Ringwood « An Easiness and Willingness to Believe » Liahona ខែ វិច្ឆិកា ឆ្នាំ ២០០៩ ទំព័រ ១០០–១០២ ។

និក្ខមនំ ១២:១–៤២

សញ្ញា​នៃ​បុណ្យរំលង​គឺជា​ដង្វាយធួន​របស់​ព្រះយេស៊ូវ គ្រីស្ទ ។

វិធីតែមួយគត់​ដែល​សាសន៍អ៊ីស្រាអែល​រួចផុត​ពី​សេចក្តីវេទនា​ជាខ្លាំង​ទីដប់ ត្រូវបាន​ពិពណ៌នា​នៅក្នុង និក្ខមនំ១១:៤–៥ ត្រូវ​ធ្វើតាម​សេចក្តីណែនាំ​ដែល​ព្រះអម្ចាស់​បាន​ប្រទាន​ដល់​ម៉ូសេ យ៉ាងច្បាស់​នៅក្នុង និក្ខមនំ ១២ ជាពិធី​មួយ​ដែល​គេហៅថា បុណ្យរំលង ។ បុណ្យរំលង​បង្រៀន​យើង​តាមរយៈ​សញ្ញាសំគាល់ ដែល​ព្រះអម្ចាស់​បាន​រំដោះ​សាសន៍​អ៊ីស្រាអែល ចេញពី​សេវកភាព​នៅក្នុង​ស្រុកអេស៊ីព្ទ ទ្រង់​ក៏បាន​រំដោះ​យើង​ចេញពី​សេវកភាព​នៃ​អំពើបាប​ផងដែរ ។ តើ​អ្នករកឃើញ​អ្វីខ្លះ​នៅក្នុង​សេចក្តីណែនាំ និង​និមិត្ត​សញ្ញា​នៃ​បុណ្យរំលង​ដែល​រំឭកយើង​អំពី​ព្រះយេស៊ូវ គ្រីស្ទ និង​ដង្វាយធួន​របស់ទ្រង់ ? តើ​និមិត្ត​សញ្ញា និង​សេចក្តីណែនាំ​ទាំងនេះ​ណែនាំ​អ្នក​អំពី​របៀប​ដើម្បី​ទទួល​ពរជ័យ​នៃ​ដង្វាយ​ធួន​របស់​ទ្រង់​យ៉ាងដូចម្តេច ? ឧទាហរណ៍ តើ​ការលាប​ឈាម​កូនចៀម​នៅលើ​ទ្វារ​តំណាង​ឲ្យ​អ្វី ? ( ខទី ៧ ) ។ តើ « ពាក់​ស្បែក​ជើង​ទាំង​កាន់​ដំបង​នៅ​ដៃ » ( ខ​ទី ១១ ) មានន័យ​ដូចម្ដេច​ចំពោះ​អ្នក ?

សូមមើល​ផងដែរ គោលលទ្ធិ និង សេចក្ដីសញ្ញា ៨៩:២១ ។

សមាជិក​កំពុង​ទទួលទាន​សាក្រាម៉ង់

ពិធី​សាក្រាម៉ង់​ជួយ​យើង​រំឭកចាំអំ​ពី​ព្រះរំដោះ​របស់​យើង គឺជា​ព្រះយេស៊ូវ គ្រីស្ទ ។

និក្ខមនំ ១២:១៤–១៧, ២៤–២៧; ១៣:១–១៦

ពិធី​សាក្រាម៉ង់​ជួយ​ខ្ញុំ​ចងចាំ​ការរំដោះ​ដែល​ខ្ញុំ​ទទួលបាន​តាមរយៈ​ព្រះយេស៊ូវ គ្រីស្ទ ។

ព្រះអង្គសង្រ្គោះ​មានព្រះទ័យ​ចង់​ឲ្យ​សាសន៍​អ៊ីស្រាអែល​ចងចាំ​ជានិច្ច​ថា​ទ្រង់​បាន​រំដោះ​ពួកគេ សូម្បីតែ​បន្ទាប់ពីការ​ជាប់ឃុំឃាំង​របស់ពួកគេ​បាន​កន្លងផុតទៅហើយ​ក្តី ។ នេះហើយ​ជាមូលហេតុ​ដែល​ទ្រង់​បាន​បង្គាប់​ពួកគេ​ឲ្យ​គោរព​ពិធីបុណ្យ​រំលង​ជារៀងរាល់​ឆ្នាំ ។ កាលណា​អ្នក​អាន​សេចក្តីបង្គាប់​របស់ទ្រង់​នៅក្នុង និក្ខមនំ ១២:១៤–១៧, ២៤–២៧; ១៣:១–១៦ សូមគិត​អំពីអ្វី​ដែល​អ្នក​កំពុងធ្វើ​ដើម្បី​ចងចាំ​ពរជ័យ​របស់​ព្រះ​ដែលបាន​ប្រទាន​ដល់​អ្នក ។ តើ​អ្នក​អាច​ថែរក្សា​ការចងចាំ « ដរាប​នៅ​អស់​ទាំង​ដំណរ​រៀងរាប​ត​ទៅ » យ៉ាងដូចម្តេច ? ( សូមមើល និក្ខមនំ ១២:១៤, ២៦–២៧ ) ។

តើ​អ្នក​ឃើញ​មាន​ភាព​ស្រដៀងគ្នា​អ្វីខ្លះ​រវាង​គោលបំណង​នៃ​ពិធីបុណ្យ​រំលង និង​ពិធីសាក្រាម៉ង់ ? តើ​ការអាន​អំពី​បុណ្យរំលង​រំឮក​អ្នក​អំពី​ពិធីសាក្រាម៉ង់ និង​ធ្វើ​ឲ្យ​ពិធីនេះ​កាន់តែ​មាន​អត្ថន័យ​យ៉ាងដូចម្តេច ? សូម​ពិចារណា​ពី​អ្វី​ដែល​អ្នក​អាចធ្វើ​ដើម្បី « ចងចាំជានិច្ច » ពី​ព្រះយេស៊ូវ​គ្រីស្ទ ( មរ៉ូណៃ ៤:៣; ៥:២; សូមមើល​ផងដែរ លូកា ២២:៧–៨, ១៩–២០ ) ។

អ្នក​ក៏អាច​សញ្ជឹងគិត​ពី​រឿងផ្សេងៗទៀត​ដែល​ព្រះអម្ចាស់​មានព្រះទ័យ​ចង់​ឲ្យ​អ្នក​ចងចាំ សូមមើល ឧទាហរណ៍ ហេលេមិន ៥:៦–១២; មរ៉ូណៃ ១០:៣; គោលលទ្ធិ និង សេចក្តីសញ្ញា ៣:៣–៥, ១០; ១៨:១០; ៥២:៤០ ។

សូមមើងផងដែរ យ៉ូហាន ៦:៥៤; « Always Remember Him » ( វីដេអូ ) នៅគេហទំព័រ ChurchofJesusChrist.org; « The Sacrament of the Lord’s Supper » នៅក្នុង Teachings of Presidents of the Church: Howard W. Hunter ( ឆ្នាំ ២០១៥ ) ទំព័រ ១៩៧–២០៦ ។

5:28
family study icon

គំនិត​យោបល់​សម្រាប់​ការសិក្សា​ព្រះគម្ពីរ​ជា​គ្រួសារ និង​រាត្រី​ជួបជុំ​ក្រុមគ្រួសារ

និក្ខមនំ ៧–១២ ។ប្រហែល​ជា​បន្ទាប់ពី​ការអាន​អំពី​សេចក្តីវេទនា​ជាខ្លាំង​ដែល​ព្រះអម្ចាស់​បានបញ្ជូនមក​កាន់​សាសន៍អេស៊ីព្ទ​ជាសញ្ញា​នៃ​ព្រះចេស្តា​ទ្រង់ នោះ​ក្រុមគ្រួសារ​របស់​អ្នក​អាចចែកចាយ​វិធីទាំងឡាយ​ដែល​ព្រះអម្ចាស់​បង្ហាញ​ព្រះចេស្តា​ទ្រង់​នៅសព្វថ្ងៃ​នេះ ។

និក្ខមនំ ៨:២៨៣២; ៩:២៧–២៨, ៣៤–៣៥ ។ខគម្ពីរ​ទាំងនេះ​អាចប្រើ​ដើម្បី​ចាប់ផ្តើម​ការពិភាក្សា​អំពី​សារៈសំខាន់​នៃ​ការរក្សា​ពាក្យសំដី​របស់​យើង ។ ប្រហែល​ជា​សមាជិក​គ្រួសារ​អាច​ចែកចាយ​បទពិសោធន៍ នៅពេល​ដែល​ពួកគេ​បាន​ឃើញ​មនុស្ស​ដទៃ​កំពុងធ្វើ​អ្វី​ដែល​ពួកគេ​យល់ព្រម​ធ្វើ ។

និក្ខមនំ ១២:១–៤២ ។បន្ទាប់ពីអាន និក្ខមនំ ១២:១–៤២ ជាមួយគ្នា អ្នក​អាច​សរសេរ​នៅលើ​ស្លាក​ក្រដាស​នូវ​អ្វីៗ​ដែល​អ្នក​អាចធ្វើ​ជា​ក្រុមគ្រួសារ​ដើម្បី​ចងចាំ​ពី​ដង្វាយធួន​របស់​ព្រះ​យេស៊ូវ គ្រីស្ទ ។ ពីព្រោះ​លោហិត​របស់​កូនចៀម​លាប​នៅលើ​ទ្វារ ( សូមមើល ខទី ២៣ ) តំណាង​ឲ្យ​ព្រះអង្គសង្រ្គោះ អ្នក​អាច​ដាក់​ក្រដាស​ទាំងនេះ​នៅជុំវិញ​មាត់ទ្វារ​នៅក្នុង​ផ្ទះ​របស់អ្នក ។ អ្នក​ក៏​អាច​ទទួលទាន​អាហារ​ខ្លះៗ​មកពី​បុណ្យរំលង ដូចជា នំបុ័ង​ឥត​ដំបែ ( នំប្រៃ ឬ​សំបកនំ​ធូធៀ ) ឬ​តិណជាតិ​ល្វីង ( ជីវ៉ាន់ស៊ុយ ឬ​ឆៃថាវ​ដែល​មាន​ជាតិ​ហាង​ខ្លាំង ) ហើយ​ពិភាក្សា​ពី​របៀប​ដែល​បុណ្យរំលង​ជួយ​យើង​ចងចាំ​របៀប​ដែល​ព្រះ​បានរំដោះ​ប្រជារាស្រ្ត​របស់ទ្រង់ ។ ឧទាហរណ៍ នំបុ័ង​ឥតដំបែ​រំឮក​ពួកគេ​ថា ពួកគេ​គ្មានពេល​ដើម្បី​ដុតនំបុ័ង​ឲ្យឡើង ពីមុន​ពួកគេ​ភៀសខ្លួន​ពី​ការជាប់​ឃុំឃាំង​នោះទេ ។ តិណជាតិ​ល្វីង រំឮក​ពួកគេ​ពី​ភាពជូរចត់​នៃការជាប់ឃុំឃាំង ។

និក្ខមនំ ១២:១៤, ២៤–២៧ ។ប្រហែល​ជា​អ្នក​អាច​ពិនិត្យមើល​ខគម្ពីរ​ទាំងនេះ​ជាមួយគ្នា​ជាក្រុមគ្រួសារ ពីមុន​ការប្រជុំ​សាក្រាម៉ង់​លើកក្រោយទៀត​របស់​អ្នក ។ តើ​ខគម្ពីរ​ទាំងនេះ​ទាក់ទង​នឹង​ពិធី​សាក្រាម៉ង់​យ៉ាងដូចម្តេច ? តើ​យើង​អាច​ធ្វើ​ឲ្យ​ពិធីសាក្រាម៉ង់​កាន់តែ​ពេញលេញ​ថែមទៀត ជា « សេចក្តីរំឭក » ពី​អ្វី​ដែល​ព្រះអង្គ​សង្រ្គោះ​បាន​ធ្វើ​សម្រាប់​យើង​ដោយរបៀបណា ?

សម្រាប់​គំនិត​បន្ថែម​សម្រាប់​ការបង្រៀន​ដល់​កុមារ សូមមើល គម្រោង​មេរៀន​ប្រចាំ​សប្ដាហ៍​នេះ នៅក្នុង​សៀវភៅ ចូរ​មក​តាម​ខ្ញុំ—សម្រាប់​ថ្នាក់​បឋមសិក្សា ។

ចម្រៀង​ដែលបានស្នើ ៖ « ក្នុងការ​នឹកចាំ​ដល់​ពលិកម្ម » ទំនុកតម្កើង ទំព័រ ១១២ ។

ការ​កែលម្អ​ការ​បង្រៀន​របស់​យើង​

សូម​ចែកចាយ​​មេរៀន​ដោយ​ប្រើ​វត្ថុ ។ សូមអញ្ជើញ​សមាជិក​គ្រួសារ​ឲ្យ​ស្វែងរក​វត្ថុ​ដែល​អាច​ជួយ​ពួកគេ​យល់​ពី​គោលការណ៍​នៅក្នុង​ព្រះគម្ពីរ​ដែល​អ្នក​កំពុងអាន ។ ឧទាហរណ៍ វត្ថុទន់ និង​រឹង អាច​ជួយ​សមាជិក​គ្រួសារ​ពិភាក្សា​ភាពខុសគ្នា​រវាង​ការមាន​ដួងចិត្តទន់ទាប និង​ចិត្តរឹងទទឹង ។

ក្រុមគ្រួសារ​ហេព្រើរ​ទទួលទាន​អាហារ​បុណ្យរំលង

រូបភាព​អាហារ​បុណ្យរំលង ដោយ ​ប្រាយអិន ខល