ព្រះគម្ពីរ​សញ្ញាចាស់ ឆ្នាំ​២០២២
ថ្ងៃទី ២៨ ខែ មីនា–ថ្ងៃទី ៣ ខែ មេសា និក្ខមនំ ៧–១៣ ៖ « ចូរ​នឹក​ចាំ​ពី​ថ្ងៃនេះ គឺ​ពី​ថ្ងៃ​ដែល​អ្នក​រាល់​គ្នា​បាន​ចេញ​ពី​ស្រុក​អេស៊ីព្ទ »


« ថ្ងៃទី ២៨ ខែ មីនា–ថ្ងៃទី ៣ ខែ​មេសា ។ និក្ខមនំ ៧–១៣ ៖ ‹ ចូរ​នឹក​ចាំ​ពី​ថ្ងៃនេះ គឺ​ពី​ថ្ងៃ​ដែល​អ្នក​រាល់​គ្នា​បាន​ចេញ​ពី​ស្រុក​អេស៊ីព្ទ › » ចូរ​មក​តាម​ខ្ញុំ—សម្រាប់​ថ្នាក់​អង្គការ​បឋម​សិក្សា ៖ ព្រះគម្ពីរ​សញ្ញា​ចាស់ ឆ្នាំ ២០២២ ( ឆ្នាំ ២០២១ )

« ថ្ងៃទី ២៨ ខែ មីនា–ថ្ងៃទី ៣ ខែ មេសា ។ និក្ខមនំ ៧–១៣ » ចូរ​មក​តាម​ខ្ញុំ—សម្រាប់​ថ្នាក់​អង្គការ​បឋម​សិក្សា ៖ ឆ្នាំ ២០២២

ម៉ូសេ អើរ៉ុន និង ផារ៉ោន

ការរចនា​រូបភាព​នៃ​ម៉ូសេ និង អើរ៉ុន នៅ​ក្នុង​តុលាការ​របស់​ព្រះចៅ​ផារ៉ោន​ដោយ រ៉ូប៊ើតធី បារេត

ថ្ងៃទី ២៨ ខែ មីនា–ថ្ងៃទី ៣ ខែ មេសា

និក្ខមនំ ៧–១៣

« ចូរ​នឹក​ចាំ​ពី​ថ្ងៃ​នេះ គឺ​ពី​ថ្ងៃ​ដែល​អ្នក​រាល់​គ្នា​បាន​ចេញ​ពី​ស្រុក​អេស៊ីព្ទ »

នៅ​ពេល​បងប្អូន​អាន និក្ខមនំ ៧–១៣ ចូរ​គិត​អំពី​សេចក្តីពិត​នៅក្នុង​ជំពូក​នេះ​ពង្រឹង​សេចក្តី​ជំនឿ​របស់​បងប្អូន ទៅ​លើ​ព្រះយេស៊ូវ គ្រីស្ទ​យ៉ាង​ម៉េច ។ តើ​បងប្អូន​អាច​ជួយ​កុមារ​ដែល​បងប្អូន​បង្រៀន​ឲ្យ​មាន​បទពិសោធន៍​ស្រដៀង​គ្នា​នេះ​ដោយ​របៀប​ណា ?

កត់​ត្រា​ចំណាប់​អារម្មណ៍​របស់​បងប្អូន

រូប​តំណាង​ការ​ចែក​ចាយ

អញ្ជើញ​ឲ្យ​ចែក​ចាយ

ដាក់​រូបភាព​បីបួន​ដែល​តំណាង​ឲ្យ​អ្វី​នៅ​ក្នុង និក្ខមនំ ៧–១៣ ( ដូច​ជា កង្កែប បក្សី និង​សត្វ​ចៀម ) នៅ​ខាង​ក្រោម​កម្រាលនៅលើ​តុ ។ សូម​អញ្ជើញ​កុមារ​បី​បួន​នាក់​យក​រូបភាព​មួយ ពី​ក្រោម​កម្រាលតុ ហើយ​អញ្ជើញ​សិស្ស​ឲ្យ​ចែកចាយ​អំពី​អ្វី​ដែល​ពួកគេ​បាន​រៀន​អំពី​រូបភាព​នេះ​នៅ​ឯ​គេហដ្ឋាន​សប្តាហ៍​នេះ ។

រូបតំណាង​ការ​បង្រៀន

បង្រៀន​គោលលទ្ធិ ៖ កុមារ​តូចៗ

និក្ខមនំ ៧–១១

ព្រះអម្ចាស់​មាន​ព្រះចេស្ដា​លើ​អ្វីៗ​គ្រប់យ៉ាង ។

ពួក​សាសន៍​អ៊ីស្រាអែល ត្រូវ​បាន​ចាប់​ជា​ឈ្លើយ ហើយ​មិន​អាច​រំដោះ​ខ្លួន​របស់​ពួកគេ​បាន​ឡើយ ប៉ុន្តែ​​ព្រះអម្ចាស់​បាន​បង្ហាញ​ព្រះ​ចេស្តា​របស់​ទ្រង់​និង​បាន​រំដោះ​ពួកគេ ។ តើ​បងប្អូន​អាច​ប្រើ​រឿង​នេះ​ដើម្បី​ជួយ​កុមារ​ឲ្យ​ទុក​ចិត្ត​ទៅ​លើ​ព្រះអម្ចាស់ និង​ព្រះចេស្តា​របស់​ទ្រង់​ដោយ​របៀបណា ?

សកម្មភាព​ដែល​អាច​ជ្រើសរើស

  • សូម​អាន​ខគម្ពីរ​ដែល​បាន​ជ្រើសរើស​មកពី និក្ខមនំ ៧–១១ ដើម្បី​បង្រៀន​ដល់​កុមារ​អំពី​គ្រោះ​ចង្រៃ​ទាំងដប់​ដែល​ព្រះម្ចាស់​បញ្ជូន​មក លើ ស្រុក​អេស៊ីព្ទ ( សូមមើល​ផងដែរ ព្យាការី​ម៉ូសេ » នៅក្នុង ដំណើរ​រឿង​ព្រះគម្ពីរ​សញ្ញា​ចាស់ ) ។ សូម​អញ្ជើញ​កុមារ​ឲ្យ​គូរ​រូប​ដែល​ពិពណ៌នា​អំពី​គ្រោះ​ចង្រៃ​មួយ​ចំនួន ។ សូម​ឲ្យ​កុមារ​លើក​រូបភាព​របស់​ពួកគេ​ឡើង​នៅ​ពេល​បងប្អូន​រំឮក​ពីគ្រោះ​ចង្រៃ​ទាំង​នោះ​ឡើង​វិញ ។ សូម​អាន​ឃ្លា​មក​ពី និក្ខមនំ ៧:៥ និង ៩:១៤ ដើម្បី​ពន្យល់​អំពី​មូលហេតុ​ដែល​ព្រះអម្ចាស់​បាន​បញ្ជូន​គ្រោះ​ចង្រៃ​មក​កាន់​ស្រុក​អេស៊ីព្ទ ។

  • សូម​ចែក​ចាយ​ជា​មួយ​កុមារ​អំពី​របៀប​ដែល​ព្រះអម្ចាស់​បាន​បង្ហាញ​ដល់​បងប្អូន « នៅ​គ្រប់​លើ​ផែនដី គ្មាន​អ្នក​ឯ​ណា​ដូច [ អញ ] ឡើយ » ( និក្ខមនំ ៩:១៤ ) ។ សូម​ឲ្យ​កុមារ​ចែកចាយ​អំពី​របៀប​ដែល​ពួកគេ​ដឹង​ថា ព្រះអម្ចាស់​មាន​ព្រះចេស្តា ។

និក្ខមនំ ១២:១–១៣; ១៣:១០

ពិធី​សាក្រាម៉ង់​ជួយ​ខ្ញុំ​ឲ្យ​ចងចាំ​ព្រះយេស៊ូវ ។

ពិធី​បុណ្យរំលង​បង្រៀន​សាសន៍​អ៊ីស្រាអែល​អំពី​ព្រះអង្គ​សង្គ្រោះ​និង ការពលិកម្ម​ដែល​នៅ​ថ្ងៃ​​មួយ​ទ្រង់​នឹង​ធ្វើ​សម្រាប់​យើង ។ សព្វថ្ងៃនេះ​យើង​បាន​ទទួល​ទាន​សាក្រាម៉ង់ ដើម្បី​ចងចាំ​ពី​ពលិកម្ម​របស់​ព្រះយេស៊ូវ ។

មនុស្ស​កំពុង​ទទួល​ទាន​សាក្រាម៉ង់

ពិធី​សាក្រាម៉ង់​ជួយ​យើង​ចងចាំ​អំពី​ព្រះយេស៊ូវ គ្រីស្ទ ។

សកម្មភាព​ដែល​អាច​ជ្រើសរើស

  • សូម​ឲ្យ​កុមារ​រៀបរាប់​ឈ្មោះ​វត្ថុ​នានា​ដែល​យើង​ធ្វើ​ដើម្បី​ជាការ​ចងចាំ​ពី​ព្រឹត្តិការ​សំខាន់ៗ ដូច​ជា​ថ្ងៃ​កំណើត​និង​ថ្ងៃ​ឈប់សម្រាក ។ សូមអាន និក្ខមនំ ១៣:១០ ហើយ​ពន្យល់​ថា​ព្រះអម្ចាស់​បាន​សុំ​កុមារ​នៃ​អ៊ីស្រាអែល​ឲ្យ​ប្រារព្ធ​ពិធីអបអរ​នៃ​ពីធី​បុណ្យ​រំលង​រៀងរាល់​ឆ្នាំ​ដើម្បី​ជួយ​ពួកគេ​ចងចាំ​ថា​ទ្រង់​បាន​សង្គ្រោះ​ពួកគេ​ចញពី​ស្រុក​អេស៊ីព្ទ ។ តើ​វិធី​មួយ​ចំនួន​ដែល​យើង​អាច​ចងចាំ​ថា ព្រះយេស៊ូវ​បាន​សង្គ្រោះ​យើង​ពី​អំពើបាប​និង​សេចក្តី​ស្លាប់​មាន​អ្វី​ខ្លះ ?

  • ប្រសិន​បើ​អាច​សូម​ទៅ​មើលតុ​សាក្រាម៉ង់​ជាមួយ​កុមារ​ និង​និយាយ​អំពី​របៀប​ដែល​ពិធី​សាក្រាម៉ង់​បាន​ជួយ​យើង​នឹកចាំ​ពី​ព្រះយេស៊ូវ គ្រីស្ទ ។ សូម​ច្រៀង​រួម​គ្នានូវ​បទ « The Sacrament » ( សៀវ​ភៅ​ចម្រៀង​កុមារ ៧២ ) ឬ ចម្រៀង​គារវភាព​ផ្សេងទៀត​អំពី​ព្រះយេស៊ូវ គ្រីស្ទ ។ សូម​ជួយ​កុមារ​ឲ្យ​ស្គាល់​អារម្មណ៍​សុខសាន្ត​ដែល​ពួកគេ​មាន​នៅ​ពេល​ដែល​ពួកគេ​គិត​អំពី​ព្រះអង្គ​សង្គ្រោះ ហើយ​អញ្ជើញ​ឲ្យ​ពួក​គេ​ឲ្យ​ស្វែងរក​អារម្មណ៍ នោះ​នៅ​ពេល​ដែល​ពួកគេ​ទទួល​ទាន​សាក្រាម៉ង់ ។

  • សូម​ឲ្យ​ក្រដាស​មួយ​សន្លឹក​ដល់​កុមារ​ជាមួយ​ពាក្យ​​ដែល​សរសេរ​ពី​លើ​ថា « ខ្ញុំ​អាច​នឹកចាំ​ពី​ព្រះយេស៊ូវ​គ្រីស្ទ នៅក្នុង​អំឡុង​ពេល​សាក្រាម៉ង់​ដោយ … » ។ សូម​អញ្ជើញ​កុមារ​ឲ្យ​គូរ​រូប​មួយ​ដែល​ពួកគេ​អាច​មើល​នៅក្នុង​អំឡុងពេល​ពិធី​សាក្រាម៉ង់​ដើម្បី​ជួយ​ពួកគេ​នឹក​ចងចាំ​ដល់​ព្រះ​យេស៊ូវ ។

រូបតំណាង​ការ​បង្រៀន

បង្រៀន​គោលលទ្ធិ ៖ កុមារ​ធំៗ

និក្ខមនំ ៧–១១

ព្រះអម្ចាស់​មានព្រះចេស្ដា​ដើម្បី​រំដោះខ្ញុំ ។

កុមារ​ប្រឈម​មុខ​នឹង​ឧបសគ្គ ហើយ​ត្រូវការ​ព្រះអម្ចាស់​ជួយ​ដល់​ពួកគេ ។ ដំណើរ​រឿង​គ្រោះចង្រៃ​​ទាំងដប់​ដែល​ព្រះអម្ចាស់​បាន​បញ្ជូន​មក​ដើម្បី​ដោះលែង​​សាសន៍​អ៊ីស្រាអែល អាច​ជួយ​កុមារ​ឲ្យ​យល់​ថា​ទ្រង់​ក៏​មាន​ព្រះចេស្តា​ដើម្បី​ជួយ​ពួកគេ​ផង​ដែរ ។

សកម្មភាព​ដែល​អាច​ជ្រើសរើស

  • សូម​ឲ្យ​ក្រដាស​មួយ​សន្លឹក​ដល់​កុមារ ហើយ​បែង​ចែក​ជា​ដប់​វគ្គ ហើយ​អញ្ជើញ​កុមារ​ឲ្យ​គូរ​រូបភាព​នៃ​គ្រោះចង្រៃ​ដែល​បាន​ពិពណ៌នា​នៅ​ក្នុង​ខគម្ពីរ​ទាំងនេះ ៖ និក្ខមនំ ៧:១៧–១៨; ៨:១–៤; ៨:១៦–១៧; ៨:២០–២២; ៩:១–៦; ៩:៨–៩; ៩:២២–២៣; ១០:៤–៥; ១០:២១–២២; ១១:៤–៧ ។ តើ​គ្រោះចង្រៃ​បង្រៀន​យើង​អ្វី​ខ្លះ​​អំពី​ព្រះចេស្តា​របស់​ព្រះ ? ហេតុអ្វី​វា​សំខាន់​ដើម្បី​ដឹង​អំពី​ព្រះចេស្តា​របស់​ទ្រង់ ?

  • សូម​សួរ​កុមារ​អំពី​គ្រានានា នៅពេល​ដែល​ពួកគេ​បាន​ទទួល​អារម្មណ៍​ថា​ពួកគេ​បាន​ត្រូវការ​ជំនួយ​មកពី​ព្រះអម្ចាស់ ។ តើ​ទ្រង់​អាច​ជួយ​យើង​នៅក្នុង​ស្ថាន​ភាព​ទាំងនេះ​ដោយ​របៀបណា ? សូម​លើកទឹកចិត្ត​ពួកគេ​ឲ្យ​និយាយ​អំពី​គ្រានានា​ដែល​ពួកគេ ឬ​ក្រុមគ្រួសារ​របស់​ពួកគេ ដែល​មាន​បទ​ពិសោធន៍​អំពី​ព្រះចេស្តា​របស់​ព្រះអម្ចាស់​នៅក្នុង​ជីវិត​របស់​ពួកគេ ។ សូម​ថ្លែងទីបន្ទាល់​របស់​បងប្អូន​ថា ព្រះអម្ចាស់​មាន​ព្រះចេស្តា​ដើម្បី​ជួយ​យើង ។

និក្ខមនំ ៨:២៨–៣២; ៩:៧

ព្រះអម្ចាស់​អាច​ជួយ​ខ្ញុំ​ដើម្បី​មាន​ដួងចិត្ត​ទន់ភ្លន់ ។

ផារ៉ោន​បាន​ជ្រើស​រើស​មាន​ចិត្ត​រឹងរូស នៅពេល​ព្រះអម្ចាស់​បាន​ប្រាប់​ទ្រង់​ឲ្យ​ដោះលែង​កូនចៅ​អ៊ីស្រា​អែល ។ តើ​បងប្អូន​អាច​បំផុសគំនិតដល់​កុមារ​ដែល​បងប្អូន​បង្រៀន​ឲ្យ​ជ្រើសរើស​ដើម្បី​មាន​ចិត្ត​ទន់ភ្លន់ ដូច្នេះ​ទើប​ពួកគេ​នឹង​មាន​ឆន្ទៈ​ដើម្បី​បម្រើ​ព្រះអម្ចាស់​និង​ធ្វើ​តាម​ឆន្ទៈរបស់​ទ្រង់​​ដោយ​របៀប​ណា ?

សកម្មភាព​ដែល​អាច​ជ្រើសរើស

  • សូម​ធ្វើ​បញ្ជីមួយ​អំពី​សកម្មភាព​មួយ​ចំនួន​ដែល​អាច​បង្ហាញ​ថា​យើង​មាន​ចិត្ត​រឹងរូស​ជាមួយ​សិស្ស ( ឧទាហរណ៍ វាយ​គ្នា​ជា​មួយ​បងប្អូន​បង្កើត​ ឬ​មាន​ចិត្ត​មិន​ចង់​អធិស្ឋាន ) ។ តើ​យើង​អាច​បង្ហាញ​ព្រះអម្ចាស់​ថា យើង​មាន​ឆន្ទៈ​ចង់​មាន​ដួងចិត្ត​ទន់​ភ្លន់​យ៉ាង​ដូចម្ដេច​ខ្លះ ?

និក្ខមនំ ១១:៥–៦១២:១–១៣

បុណ្យរំលង គឺជា​និមិត្ត​សញ្ញា​នៃ​ព្រះចេស្តា​នៃ​ដង្វាយធួន​របស់​ព្រះយេស៊ូវ​គ្រីស្ទ ។

បុណ្យរំលង​បាន​បង្រៀន​កូនចៅ​អ៊ីស្រាអែល ថា​ព្រះអម្ចាស់​បាន​រំដោះ ពួកគេ​ចេញ​ពី​ស្រុក​អេស៊ីព្ទ ។ បុណ្យរំលង ក៏​ជា​និមិត្តរូប​នៃ​ពលិកម្ម​ដ៏​ធួន​របស់​ព្រះ​យេស៊ូវ គ្រីស្ទ ដែល​បាន​រំដោះ​យើង​ចេញពី​អំពើបាប និង​សេចក្តី​ស្លាប់ ។ សព្វថ្ងៃនេះ​ពិធី​សាក្រាម៉ង់​ជួយ​យើង​ឲ្យ​នឹក​ចាំ​អំពី​ពលិកម្ម​របស់​ព្រះយេស៊ូវ គ្រីស្ទ សម្រាប់​យើង ។ ការបង្រៀន​កុមារ​អំពី​បុណ្យរំលង អាច​ជួយ​ពួកគេ​ឲ្យ​មាន​បទពិសោធន៍​ប្រកប​ដោយ​អត្ថន័យ​ជា​មួយ​នឹង​ពិធី​សាក្រាម៉ង់ ។

សកម្មភាព​ដែល​អាច​ជ្រើសរើស

  • សូម​ឲ្យ​កុមារ​មួយ​ចំនួន​អាន និក្ខមនំ ១១:៥–៦ ដើម្បី​រៀន​អំពី​គ្រោះចង្រៃ​ចុង​ក្រោយ​ដែល​ព្រះអម្ចាស់​បាន​បញ្ជូន​មក​លើ​សាសន៍​អេស៊ីព្ទ ។ សូម​ឲ្យ​កុមារ​ផ្សេង​ទៀត​អាន និក្ខមនំ ១២:៣ ;៥–៧;១៣ ដើម្បី​រៀន​អំពី​របៀប​ដែល​កុមារ​នៃ​សាសន៍​អ៊ីស្រាអែល​ត្រូវ​បាន​សង្គ្រោះ​ពីគ្រោះចង្រៃ​នោះ ។

  • ដើម្បី​ជួយ​កុមារ​យល់ថា ព្រះអង្គសង្គ្រោះ​គឺជាកូន​ចៀម ដែល​បាន​សង្គ្រោះយើង សូមបង្ហាញ​រូបភាព​នៃ​កូន​ចៀម ។ សូម​ឲ្យ​កុមារ​អាន និក្ខមនំ ១២:៣–៧ ដើម្បី​ដឹងថា​សត្វចៀម​ប្រភេទ​អ្វី ដែល​ព្រះ​ចង់​ឲ្យ​រាស្រ្ត​របស់​ទ្រង់​ប្រើ​សម្រាប់​អាហារ​បុណ្យ​រំលង ។ តើ​សត្វចៀម​នោះ​ដូច​ទៅនឹង​ព្រះ​យេស៊ូវ​យ៉ាង​ដូច​ម្តេច​ខ្លះ ? ( ឧទាហរណ៍ ព្រះយេស៊ូវ​ល្អ​ឥតខ្ចោះ ហើយ​ព្រះយេស៊ូវ​បាន​បង្ហូរ​ព្រះលោហិត ដើម្បី​សង្គ្រោះ​យើង ) ។ តើ​និមិត្តសញ្ញា​អ្វីខ្លះ​ទៀត​ដែល​ជួយ​​​យើង​គិត​​អំពី​ព្រះយេស៊ូវ គ្រីស្ទ ?

  • សូម​អាន​ការអធិស្ឋាន​នៃពិធី​សាក្រាម៉ង់​ជាមួយ​គ្នា ( សូមមើល គោលលទ្ធិ និង​សេចក្ដី​សញ្ញា ២០:៧៧,៧៩ ) ។ តើ​ពិធី​សាក្រាម៉ង់​ស្រដៀង​គ្នា​ទៅនឹង​ពិធីបុណ្យ​រំលង​យ៉ាង​ដូចម្ដេច​ខ្លះ ? តើ​យើង​អាច​ធ្វើ​អ្វី​ដើម្បី​គិត​អំពី​ព្រះយេស៊ូវ នៅក្នុង​អំឡុង​ពេល​សាក្រាម៉ង់ ?

    5:28
  • សូម​ចែកចាយ​ទំនុក​តម្កើង​នៃ​ពិធី​សាក្រាម៉ង់​មួយ​ដែល​បងប្អូន​ពេញ​ចិត្ត​ជាង​គេ ( សូមមើល ទំនុក​តម្កើង, លេខ. ១៦៩–៩៦ ) ហើយ​ថ្លែង​អំពី​របៀប​ដែល​វា​បាន​ជួយ​បងប្អូន​ឲ្យ​ចងចាំ​ពី​ពលិកម្ម​របស់​ព្រះអង្គសង្គ្រោះ ។ សូម​អញ្ជើញ​កុមារ​ឲ្យ​ចែកចាយ​ទំនុកតម្កើត​មួយ​ដែល​បាន​ជួយ​ពួកគេ ដូចគ្នា ។

រូប​តំណាង​ការ​រៀនសូត្រ

សូម​លើក​ទឹក​ចិត្ត​ឲ្យ​មាន​ការ​រៀន​សូត្រ​នៅ​ឯ​គេហដ្ឋាន

សូម​អញ្ជើញ​កុមារ​ឲ្យ​ចែកចាយ​ជាមួយ​គ្រួសារ​របស់​ពួកគេ​នូវ​អ្វី​ដែល​ពួកគេ​បាន​រៀន​អំពី​ព្រះយេស៊ូវ គ្រីស្ទ​នៅក្នុង​អំឡុងពេល​ថ្នាក់អង្គបឋមសិក្សា​ថ្ងៃនេះ ។

ការ​កែលម្អ​ការ​បង្រៀន​របស់​យើង

សូម​ជួយ​កុមារ​ឲ្យ​ស្រមើស្រមៃ​អំពី​ដំណើររឿង​មួយ ។ នៅពេល​កុមារ​ស្រមៃ​ពី​រូបភាព​មួយ​អំពី​អ្វី​ដែល​ពួកគេ​បាន​រៀន នោះ​ធ្វើ​ឲ្យ​ពួកគេ​អាច​ចងចាំ​បាន​កាន់​តែ​ល្អ​ជាង ។ សូម​រិះរក​វិធី​ផ្សេងៗ​ដើម្បី​ជួយ​កុមារ​ឲ្យ​ធ្វើការស្រមើស្រមៃ​ពី​ដំណើររឿង​មួយ នៅក្នុង​ព្រះគម្ពីរ​ដោយ​ប្រើប្រាស់​សម្ភារ​ជំនួយ​ចក្ខុ ដូចជា​ការគូ​រូបភាព​គំនូរ វីដេអូ តុក្កតា​ឬ​គំនូរព្រាង ។