« ថ្ងៃទី ៤–១០ ខែ មេសា ។ លោកុប្បត្តិ ១៤-១៧ ៖ ‹ នឹងធ្វើតាមគ្រប់សេចក្តី ដែលព្រះយេហូវ៉ាទ្រង់បង្គាប់មក › » ចូរមកតាមខ្ញុំ—សម្រាប់ថ្នាក់បឋមសិក្សា ៖ ព្រះគម្ពីរសញ្ញាចាស់ ឆ្នាំ ២០២២ ( ឆ្នាំ ២០២១ )
« ថ្ងៃទី ៤–១០ ខែ មេសា ។ និក្ខមនំ ១៤–១៧ » ចូរមកតាមខ្ញុំ—សម្រាប់ថ្នាក់អង្គការបឋមសិក្សា ៖ ឆ្នាំ ២០២២
ថ្ងៃទី ៤–១០ ខែ មេសា
និក្ខមនំ ១៤–១៧
« នឹងធ្វើតាមគ្រប់សេចក្តី ដែលព្រះយេហូវ៉ាទ្រង់បង្គាប់មក »
នៅពេលបងប្អូនអាន និក្ខមនំ ១៤–១៧ សូមកត់ត្រាចំណាប់អារម្មណ៍ ខាងវិញ្ញាណដែលបងប្អូនបានទទួល ។ ចំណាប់អារម្មណ៍ទាំងនេះអាចជួយបងប្អូនរៀបចំផែនការដើម្បីបង្រៀនព្រះគម្ពីរ និងសេចក្តីពិត ដែលបងប្អូនបានរៀនទៅកាន់កុមារ ។
កត់ត្រាចំណាប់អារម្មណ៍របស់បងប្អូន
អញ្ជើញឲ្យចែកចាយ
និក្ខមនំ ១៤–១៧ វាពោរពេញទៅដោយ ដំណើររឿងដែលគួរឲ្យចងចាំ ។ សូមអញ្ជើញកុមារឲ្យចែកចាយអំពីអ្វីមួយដែលពួកគេដឹងចេញពីជំពូកទាំងនេះ ព្រមទាំងអ្វីដែលពួកគេបានរៀនពីវា ។
បង្រៀនគោលលទ្ធិ ៖ កុមារតូចៗ
ព្រះអម្ចាស់បានរំដោះម៉ូសេ និងប្រជាជនរបស់លោក ។
ការញែកសមុទ្រក្រហមជាពីរ គឺជាអព្ភូតហេតុដែលបង្ហាញ ម៉ូសេ និង សាសន៍អ៊ីស្រាអែលថាតើព្រះអម្ចាស់មានព្រះចេស្តាយ៉ាងណា ។ ចំណេះដឹងអំពីព្រះចេស្តាររបស់ទ្រង់ អាចជួយកុមារឲ្យទុកចិត្តទ្រង់ ។
សកម្មភាពដែលអាចជ្រើសរើស
-
សូមគិតអំពីវិធីសាស្រ្តចែកចាយដំណើររឿងអំពីការឆ្លងកាត់សមុទ្រក្រហម នៃសាសន៍អ៊ីស្រាអែល នៅក្នុងរបៀបដែលគួរឲ្យចាប់អារម្មណ៍ និង ចងចាំ ។ ឧទាហរណ៍ បងប្អូន ឬ សមាជិកវួដដទៃទៀត អាចស្លៀកពាក់ ដូចម៉ូសេ ដើម្បីនិទានប្រាប់អំពីដំណើររឿងមកពី និក្ខមនំ ១៤:៥, ៩–១០, ១៣–១៦, ១៩–២២ ។ កុមារអាចសម្តែងថា កៅអីគឺជាសមុទ្រក្រហម ហើយពួកគេអាចធ្វើជាដើរតាមមនុស្សដែលសម្តែងជាម៉ូសេ នៅពេលគាត់ដែលវាសធ្វើចន្លោះផ្លូវឲ្យពួកគេ ។ ឬ កុមារអាចសម្តែងធ្វើជាទឹករលក ហើយរំកិលទៅផ្នែកម្ខាងទៀតនៃបន្ទប់នៅពេលដែលម៉ូសេបំបែកពួកគេជាពីរចំណែក ។ សូមគូសបញ្ជាក់ថា ព្រះអម្ចាស់បានប្រទានដល់ម៉ូសេនូវព្រះចេស្តា ដើម្បីញែកសមុទ្រ ដូច្នេះទើបសាសន៍អ៊ីស្រាអែល អាចរំដោះចេញពីការជាប់ឃុំឃាំង ។
-
សូមអញ្ជើញកុមារឲ្យផាត់ពណ៌លើទំព័រសកម្មភាព នៅពេលបងប្អូនរំឭកដំណើររឿងឡើងវិញជាមួយពួកគេមកពី និក្ខមនំ ១៤:៥–២២ ។ បន្ទាប់មកពួកគេអាចធ្វើការជាមួយគ្នាដើម្បីប្រាប់ពីដំណើររឿងដោយប្រើ ទំព័រសកម្មភាព ។
និក្ខំមនំ ១៥:២៣–២៥, ១៦:១៤–១៥, ១៧:១–៦
ព្រះអម្ចាស់នឹងផ្គត់ផ្គង់ដល់តម្រូវការរបស់ខ្ញុំ ។
ដំណើររឿង ដែលព្រះអម្ចាស់ប្រទានអាហារ និង ទឹក សម្រាប់សាសន៍អ៊ីស្រាអែលនៅក្នុងទីរហោស្ថានបានបង្រៀនយើងថា ទ្រង់អាចផ្គត់ផ្គង់សម្រាប់សេចក្តីត្រូវការនានារបស់យើង ។ សូមពិចារណាអំពីអ្វីដែលបងប្អូនអាចធ្វើបានដើម្បីរួមចំណែកកុមារនៅក្នុងការរៀនសូត្រដំណើររឿងទាំងនេះ ។
សកម្មភាពដែលអាចជ្រើសរើស
-
សូមជួយកុមារសម្តែងព្រឹត្តិការណ៍ នៅក្នុង និក្ខមនំ ១៥:២៣-២៥; ១៦:១៤-១៥; ១៧:១-៦ សម្តែងធ្វើជាម៉ូសេ ឬ សាសន៏អ៊ីស្រាអែល ។ ប្រសិនបើអាច សូមនាំយកវត្ថុដើម្បីជួយនិទានរឿងនិមួយៗ ដូចជាមែកឈើ ( ដើម្បីបំប្រែទឹកម៉ារ៉ា ) ថូរ ឬ ក្អម ( ដើម្បីដាក់នំម៉ាន៉ា ) និងដំបង ឬ ដុំថ្ម ( សម្រាប់ទឹកនៅភ្នំហូរែប ) ។ តើព្រះថែទាំពួកសាសន៍អ៊ីស្រាអែលយ៉ាងដូចម្ដេច ? តើទ្រង់ថែទាំយើងជារៀងរាល់ថ្ងៃយ៉ាងដូចម្ដេច ?
-
សូមចែកចាយដំណើររឿងនៅក្នុង និក្ខមនំ ១៥:២៣-២៥; ១៦:១៤-១៥; ១៧:១–៦ ( សូមមើលផងដែរ « ម៉ូសេដឹកនាំអ៊ីស្រាអែល » នៅក្នុង ដំណើររឿងព្រះគម្ពីរសញ្ញាចាស់ ) ។ សូមអញ្ជើញកុមារឲ្យគូររូបនៃដំណើររឿងនិមួយៗ នៅពេលដែលបងប្អូនចែកចាយ ។ តើយើងរៀនអ្វីខ្លះអំពីព្រះមកពីដំណើររឿងទាំងនេះ ?
ខ្ញុំអាចគាំទ្រព្យាការីរបស់យើង ។
ដំណើររឿងរបស់អើរ៉ុន និង ហឺ ជួយលើកដៃព្យាការី ម៉ូសេ គឺអាចប្រៀបប្រដូចនឹងកិច្ចខិតខំរបស់យើងដើម្បីគាំទ្រព្យាការីនៅរស់របស់យើង ។
សកម្មភាពដែលអាចជ្រើសរើស
-
សូមអញ្ជើញកុមារបីនាក់ ឈរខាងមុខថ្នាក់ ហើយធ្វើជាតំណាងឲ្យម៉ូសេ អើរ៉ុន និង ហឺ អំឡុងពេលបងប្អូនដំណាលរឿងមកពីនិក្ខមនំ ១៧:៨-១៦ ។ តើសព្វថ្ងៃ នេះយើងអាចធ្វើអ្វីខ្លះដើម្បីជួយដល់ព្យាការីរបស់យើង ដូច អើរ៉ុន និង ហឺ ដែលបានជួយដល់ព្យាការីម៉ូសេ ?
-
សូមដាក់តាំងរូបភាពព្យាការីនៅរស់ ហើយសួរកុមារថាតើលោកជានរណា ។ សូមជួយកុមារចងចាំការណ៍មួយចំនួន ដែលព្យាការីបានបង្រៀនយើងកាលពីពេលថ្មីៗនេះ ។ សូមកុមារឲ្យចែកចាយអំពីរបៀបមួយចំនួនដែលពួកគេធ្វើតាមព្យាការី ។ សូមច្រៀងពីរបីវគ្គនៃបទ « ធ្វើតាមព្យាការី », រួមទាំងវគ្គចុងក្រោយផងដែរ ( សៀវភៅចម្រៀងកុមារ ទំព័រ ៥៨-៥៩ ) ។
បង្រៀនគោលលទ្ធិ ៖ កុមារធំៗ
ខ្ញុំអាចរៀនដើម្បីធ្វើតាមព្រះវិញ្ញាណជានិច្ច ។
ម៉ូសេបានដឹងតាមរយៈវិវរណៈអំពីរបៀបដឹកនាំសាសន៍អ៊ីស្រាអែលឆ្លងកាត់សមុទ្រក្រហម ( សូមមើល គោលលទ្ធិ និង សេចក្ដីសញ្ញា ៨: ២-៣ ) ។ តើដំណើររឿងនេះបានជួយកុមារដែលបងប្អូនបង្រៀនឲ្យធ្វើសកម្មភាពតាមរយៈវិវរណៈផ្ទាល់ខ្លួនដោយរបៀបណា ?
សកម្មភាពដែលអាចជ្រើសរើស
-
សូមបង្ហាញរូបភាពម៉ូសេ ញែកទឹកសមុទ្រក្រហម នៅក្នុង គម្រោងមេរៀនសប្ដាហ៍នេះនៅក្នុង ចូរមកតាមខ្ញុំ—សម្រាប់បុគ្គលម្នាក់ៗ និងក្រុមគ្រួសារ ។ សូមឲ្យកុមាររំឮក និក្ខមនំ ១៤:៥-២២ និងចែកចាយនូវអ្វីដែលពួកគេដឹងអំពីរឿងនេះ ។ តើ គោលលទ្ធិ និងសេចក្ដីសញ្ញា ៨:២-៣ បានបន្ថែមការយល់ដឹងអំពីដំណើររឿងនេះអ្វីខ្លះ ? សូមប្រាប់អំពីបទពិសោធន៍ នៅពេលដែលព្រះវិញ្ញាណបរិសុទ្ធ បានប្រាប់បងប្អូនអំពីអ្វីមួយនៅក្នុងចិត្តឬ គំនិតរបស់បងប្អូន ហើយអញ្ជើញឲ្យកុមារចែកចាយបទពិសោធន៍របស់ពួកគេ ។
-
សូមរំឭកកុមារអំពីដំណើររឿងរបស់នីហ្វៃ ដែលបានធ្វើតាមព្រះវិញ្ញាណ នៅពេលដែលលោកចេញទៅយកផ្ទាំងលង្ហិន ( សូមមើល នីហ្វៃទី ១ ៤:១ -៦ ) ។ សូមជួយកុមារឲ្យមើលឃើញថាសូម្បីតែម៉ូសេ ក៏ធ្វើតាមព្រះវិញ្ញាណដែរ នៅពេលដែលលោកដឹកនាំប្រជាជន ឆ្លងកាត់សមុទ្រក្រហម ។ សូមជួយកុមារសរសេរវគ្គខ្លីមួយ នៅក្នុងបទ « ភាពក្លាហានរបស់នីហ្វៃ » ( សៀវភៅចម្រៀងកុមារ ៦៤–៦៥ ) អំពីរបៀបដែលព្រះអម្ចាស់បានរៀបចំផ្លូវសម្រាប់ម៉ូសេ នៅពេលដែលលោកបង្ហាញសេចក្តីក្លាហាន និង ធ្វើតាមព្រះវិញ្ញាណ ។ សូមច្រៀងវគ្គថ្មីជាមួយគ្នា ។
និក្ខំមនំ ១៥:២៣–២៥, ១៦:១៤–១៥, ១៧:១–៦
ព្រះអម្ចាស់នឹងផ្គត់ផ្គង់ដល់តម្រូវការរបស់ខ្ញុំ ។
ប្រសិនបើយើងងាកទៅរកព្រះយេស៊ូវ គ្រីស្ទ នោះទ្រង់នឹងជួយយើងក្នុងគ្រាលំបាកនៅក្នុងជីវិតរបស់យើង គឺដូចជាទ្រង់បានជួយកូនចៅ អ៊ីស្រាអែលដែរ ។
សកម្មភាពដែលអាចជ្រើសរើស
-
សូមបំបែកថ្នាក់ជាគូ ឬ ក្រុមតូចៗ និងចាត់ឲ្យក្រុមនិមួយៗ អានវគ្គបទគម្ពីរដូចខាងក្រោម ៖ និក្ខមនំ ១៥:២៣-២៥; ; ១៦:១៤-១៥; ១៧:១-៦ ។ ចូរសុំឲ្យកុមារនៅក្នុងក្រុមនិមួយៗគូររូបភាពតំណាងអំពីអ្វីដែលពួកគេបានអាននៅក្នុងខគម្ពីរទាំងនេះ បន្ទាប់មកសួរសមាជិកថ្នាក់ដទៃទៀតឲ្យទាយអំពីអ្វីដែលពួកគេកំពុងគូរ ។ សូមជួយកុមារយល់នូវអ្វីដែលដំណើររឿងនេះបានបង្រៀនអំពីព្រះយេស៊ូវគ្រីស្ទ ។ តើសព្វថ្ងៃនេះមនុស្សជួបការសាកល្បងអ្វីខ្លះ ? តើព្រះវរបិតាសួគ៌ និងព្រះយេស៊ូវ គ្រីស្ទជួយយើងអំពីការសាកល្បងរបស់យើងដូចម្ដេចខ្លះ ?
-
នៅពេលបងប្អូនរំឭករឿងទាំងនេះឡើងវិញសូមសួរកុមារ ថាហេតុអ្វីនំបុ័ង នឹង ទឹកមានសារៈសំខាន់ម៉្លេះចំពោះកូនចៅអ៊ីស្រាអែល ។ តើនឹងមានអ្វីកើតឡើងប្រសិនបើពួកគេមិនមានរបស់ទាំងពីរនេះ ? សូមជួយកុមារយល់ថា នំបុ័ងនិង ទឹកនៃពិធីសាក្រាម៉ង់គឺជារឿងចាំបាច់ខាងវិញ្ញាណចំពោះយើង ( សូមមើល យ៉ូហាន ៤:១៣-១៤ ;៦:៣៥;៤៨-៥១ ) ។ បងប្អូនអាចសុំឲ្យកុមារចែកចាយពីអារម្មណ៍របស់ពួកគេអំពីពិធីសាក្រាម៉ង់ ។
យើងមានពរ នៅពេលយើងគាំទ្រថ្នាក់ដឹកនាំទាំងឡាយនៃសាសនាចក្រ ។
កូនចៅនៃអ៊ីស្រាអែល មានជ័យជំនះនៅក្នុងសង្គ្រោមច្បាំងនឹងសាសន៍អាម៉ាលេក ដោយគ្រាន់តែម៉ូសេលើកដៃរបស់លោកឡើងលើប៉ុណ្ណោះ ។ តើយើងបានរៀនអ្វីខ្លះអំពីការគាំទ្រថ្នាក់ដឹកនាំរបស់យើងចេញពីដំណើររឿងទាំងនេះ ?
សកម្មភាពដែលអាចជ្រើសរើស
-
សូមអញ្ជើញកុមារអាន និក្ខមនំ ១៧:៨-១៦ ហើយគូររូបភាពអំពីអ្វីដែលពួកគេអាន ។ សូមលើកទឹកចិត្តពួកគេសរសេរនៅលើគំនូររបស់ពួកគេនូវសារលិខិតដែលពួកគេបានរៀនមកពីដំណើររឿង ។ ហេតុអ្វីបានជាវាជាសារលិខិតដ៏សំខាន់សម្រាប់យើងនាសព្វថ្ងៃនេះ ?
សូមលើកទឹកចិត្តឲ្យមានការរៀនសូត្រនៅឯគេហដ្ឋាន
សូមអញ្ជើញកុមារជ្រើសរើសដំណើររឿងមួយមកពីការពិភាក្សារបស់បងប្អូនថ្ងៃនេះ ។ សូមជួយពួកគេគិតអំពីអ្វីដែលពួកគេបានធ្វើ នៅក្នុងអំឡុងពេលសប្តាហ៏ ក្រោយ ដើម្បីអនុវត្តន៍នូវអ្វីដែលដំណើររឿងបានបង្រៀន ។