ព្រះគម្ពីរ​សញ្ញាចាស់ ឆ្នាំ​២០២២
ថ្ងៃទី ១១–១៧ ខែ មេសា ។ បុណ្យអ៊ីសស្ទើរ​ ៖ « ទ្រង់​នឹង​បំផ្លាញ​សេចក្តីស្លាប់​​ឲ្យ​សូន្យ​បាត់​ទៅ​ជា​ដរាប »


« ថ្ងៃទី ១១–១៧ ខែ មេសា ។ បុណ្យអ៊ីសស្ទើរ ៖ ‹ ទ្រង់​នឹង​បំផ្លាញ​សេចក្តីស្លាប់​ឲ្យ​សូន្យ​បាត់​ទៅ​ជា​ដរាប › » ចូរ​មក​តាម​ខ្ញុំ—សម្រាប់​ថ្នាក់​អង្គការ​បឋម​សិក្សា ៖ ព្រះគម្ពីរ​សញ្ញា​ចាស់ ឆ្នាំ ២០២២ ( ឆ្នាំ ២០២១ )

« ថ្ងៃទី ១១–១៧ ខែ មេសា ។ បុណ្យអ៊ីសស្ទើរ » ចូរ​មក​តាម​ខ្ញុំ—សម្រាប់​ថ្នាក់​អង្គការ​បឋមសិក្សា ៖ ឆ្នាំ ២០២២

ថ្ម​បាន​រមៀល​ចេញ​ពី​មាត់ផ្នូរ​ហើយ

រចនារូបភាព ​ផ្នូរ​ទទេ ​ដោយ ម៉ារីណា គ្រីស្ទឈីកូ

ថ្ងៃទី ១១–១៧ ខែ មេសា

បុណ្យ​អ៊ីស្ទើរ

« ទ្រង់​នឹង​បំផ្លាញ​សេចក្តីស្លាប់​ ឲ្យ​សូន្យ​បាត់​ទៅ​ជា​ដរាប »

នៅពេល​បងប្អូន​រៀបចំ​បង្រៀន សូម​ពិចារណា​អំពី​របៀប​ជួយ​កុមារ​បង្កើន​ការយល់ដឹង​ដ៏​ស៊ី​ជម្រៅ និង​ទីបន្ទាល់​នៃ​ដង្វាយធួន​នៃ​ព្រះយេស៊ូវ គ្រីស្ទ ។

កត់​ត្រា​ចំណាប់​អារម្មណ៍​របស់​បងប្អូន

រូប​តំណាង​ការ​ចែក​ចាយ

អញ្ជើញ​ឲ្យ​ចែក​ចាយ

សូម​សួរ​កុមារ​ថា​តើ​ក្រុម​គ្រួសារ​របស់​ពួកគេ​បាន​ធ្វើ​អ្វី​ខ្លះ ដើម្បី​ប្រារព្ធពិធី​បុណ្យ​អ៊ីសស្ទើរ ។ តើ​ពួកគេ​បាន​ធ្វើ​អ្វី​ខ្លះ​ដើម្បី​ចងចាំ​អំពី​ការរស់ឡើងវិញ​របស់​ព្រះយេស៊ូវ គ្រីស្ទ ?

រូបតំណាង​ការ​បង្រៀន

បង្រៀន​គោលលទ្ធិ ៖ កុមារ​តូចៗ

ព្រះយេស៊ូវគ្រីស្ទ​គឺ​ជា​ព្រះអង្គ​សង្រ្គោះ​របស់​ខ្ញុំ ។

ថ្ងៃ​អាទិត្យ​បុណ្យ​អ៊ីសស្ទើរ គឺ​ជា​ឱកាស​មួយ​ដ៏​ល្អ ដើម្បី​បង្រៀន​កុមារ​អំពី ដង្វាយធួន​របស់​ព្រះអង្គ​សង្គ្រោះ​នៅ​ក្នុង​សួនច្បារ​គែតសេម៉ានី និង​ការសុគត​របស់​ទ្រង់​នៅ​លើ​ឈើ​ឆ្កាង ។ រឿង​នេះ​អាច​ជួយ​ពួកគេ​ឲ្យ​មាន​អារម្មណ៍​នៃ​សេចក្ដី​ស្រឡាញ់​របស់​ព្រះយេស៊ូវ​ចំពោះ​ពួកគេ ។

សកម្មភាព​ដែល​អាច​ជ្រើសរើស

  • សូម​បង្ហាញ​រូបភាព របស់​ព្រះអង្គសង្គ្រោះ​នៅ​ក្នុង គម្រោង​មេរៀន​សប្ដាហ៍​នេះ នៅ​ក្នុង ចូរ​មក​តាម​ខ្ញុំ—សម្រាប់​បុគ្គល​ម្នាក់ៗ និង​ក្រុមគ្រួសារ ឬ រូបភាព​ការពលិកម្ម​របស់​ព្រះអង្គសង្គ្រោះ ( សូមមើល សៀវភៅ​រូបភាព​ដំណឹង​ល្អ ល.រ. ៥៦, ៥៧, ៥៨ ) ហើយ​សូមឲ្យ​កុមារ​​ចែកចាយ​ជា​មួយ​បងប្អូន​នូវ​អ្វី​ដែល​ពួកគេ​ដឹង​អំពី​ព្រឹត្តិការណ៍​ដែល​បាន​ពិពណ៌នា​នៅ​ក្នុង​រូបភាព ។ សូម​ប្រាប់​កុមារ​អំពី​ការរងទុក្ខ​របស់​ព្រះយេស៊ូវ នៅ​ក្នុង​សួនច្បារ​គែតសេម៉ានី និង​នៅ​លើ​ឈើឆ្កាង ( សូមមើល  ម៉ាថាយ ២៦:៣៦-៤៦២៧:៣៥-៥០លូកា ២២:៣៩-៤៦យ៉ូហាន ១៩:១៦–៣០;« ជំពួកទី ៥១ ៖ ព្រះយេស៊ូវគ្រីស្ទ​រង​ទុក្ខ​នៅ​ក្នុង​​សួនច្បារ​គែតសេម៉ានី » នៅ​ក្នុង ដំណើររឿង​ព្រះ​គម្ពីរ​សញ្ញាថ្មី ( ទំព័រ ១២៩–១៣២ ) ។ សូម​ចែកចាយ​ទី​បន្ទាល់​របស់​បងប្អូន​ថា ព្រះ​យេស៊ូវ ស្ម័គ្រ​ព្រះទ័យ​រងទុក្ខ និង​សុគត​សម្រាប់យើង ពីព្រោះ​ទ្រង់​ស្រឡាញ់​យើង ។ សូម​អញ្ជើញ​ឲ្យ​កុមារ​ចែកចាយ​នូវ​អារម្មណ៍​របស់​ពួកគេ​​អំពី​ព្រះ​យេស៊ូវ គ្រីស្ទ ។

  • សូមអាន យ៉ូហាន ១០:៩ ទៅកាន់​កុមារ​ដោយ​សង្កត់ធ្ងន់​ទៅ​លើ​ព្រះបន្ទូល​​របស់​ព្រះយេស៊ូវ « ខ្ញុំ​ជា​ទ្វារ » ។ ពីព្រោះ​ព្រះយេស៊ូវ​បាន​រងទុក្ខ​សម្រាប់​អំពើបាប​របស់​យើង ទ្រង់​សុគត ហើយ​មាន​ព្រះជន្មរស់ឡើងវិញ ទ្រង់​ធ្វើ​ឲ្យ​ពួក​យើង​ម្នាក់ៗ​អាចរស់​នៅ​ជាមួយ​ព្រះ​ម្តង​ទៀត ។ សូម​ប្រើ​ទ្វារ​បន្ទប់រៀន​របស់​បងប្អូន ដើម្បី​បង្រៀន​ថា​ព្រះយេស៊ូវ គឺ​ដូចជា មាត់ទ្វារ ដែល​អនុញ្ញាត​ឲ្យ​យើង​ត្រឡប់​ទៅ​រក​ព្រះ​វរ​បិតា​សួគ៌​វិញ ។

  • សូម​អាន អេសាយ ៥៣:៦ ដល់​កុមារ ហើយ​សូម​បង្ហាញ​រូបភាព​ ឬ គំនូរ​របស់​សត្វ​ចៀម ។ សូម​ឲ្យ​កុមារម្នាក់​ដាក់​រូបភាព​នៅ​ជ្រុងម្ខាង​នៃ​បន្ទប់​ដែល​ឆ្ងាយ​ជាង​គេ ។ សូម​ពន្យល់​ថា​នៅ​ពេល​ដែល​យើង​ជ្រើសរើស​ខុស យើង​វង្វេង​ចេញ​ឆ្ងាយ​ពី​ព្រះវរបិតាសួគ៌ ដូច​សត្វចៀម​ដែល​វង្វេង​ដូច្នោះ​ដែរ ។ បន្ទាប់​មក​អញ្ជើញ​កុមារ​ឲ្យ​នាំ​ចៀម​ត្រឡប់​មក​វិញ ហើយ​ថ្លែង​ទីបន្ទាល់​របស់​បងប្អូន​ថា ដោយសារ​ការរងទុក្ខ​របស់​ព្រះ​យេស៊ូវ គ្រីស្ទ និង​ការសុគត សម្រាប់​យើង នោះ​ទ្រង់​អាច​នាំ​យើង​ឲ្យ​ត្រឡប់ទៅ​ជួប​ព្រះ​វរ​បិតា​សួគ៌​វិញ ។ ( បងប្អូន​អាច​បង្ហាញ​រូបភាព​នៃ​ព្រះយេស៊ូវ​ជា​អ្នក​គង្វាល​ចៀម ដូច​ជា រូបភាព​ លេខ ៦៤  នៅ​ក្នុង សៀវភៅ​រូបភាព​ដំណឹងល្អ ) ។

  • សូម​ច្រៀង​ចម្រៀង​មួយ​បទ​ជាមួយ​កុមារ​អំពី​ព្រះ​យេស៊ូវ គ្រីស្ទ ដូច​ជា​បទ « ខ្ញុំ​ស្គាល់​ក្តីស្នេហ៍​ព្រះសង្គ្រោះ » សៀវភៅ​ចម្រៀង​កុមារ ទំព័រ ៤២–៤៣ ) ។ សូម​ជួយ​កុមារ​កត់សម្គាល់​អំពី​អារម្មណ៍​នៃ​ភាពសុខសាន្ត និង សេចក្តី​ស្រឡាញ់​ដែល​ពួកគេ​មាន​កាល​ដែល​ពួកគេ​កំពុង​ច្រៀង ។ ហើយ​ក៏​សូម​ចង្អុល​បង្ហាញ​ពាក្យ​នានា​នៅ​ក្នុង​បទចម្រៀង​ដែល​ពិពណ៌នា​អំពី​សេចក្តីស្រឡាញ់​របស់​ព្រះអង្គ​សង្គ្រោះ ។ តើ​យើង​អាច​ចែកចាយ​សេចក្តី​ស្រឡាញ់​របស់​ទ្រង់​ជា​មួយ​នឹង​មនុស្ស​ដទៃ​បាន​ដោយ​របៀបណា ?

ព្រះយេស៊ូវ​បាន​សុគត ហើយ​បាន​មាន​ព្រះជន្ម​រស់ឡើងវិញ​សម្រាប់ខ្ញុំ ។

តើ​បងប្អូន​អាច​ជួយ​កុមារ​ឲ្យ​រៀន​ថា ដោយ​សារ​ការមាន​ព្រះជន្ម​រស់ឡើងវិញ​របស់​ព្រះ​គ្រីស្ទ នោះ​យើង​និង​មនុស្ស​ជា​ទីស្រឡាញ់​របស់​យើង​អាច​រស់ឡើងវិញ​នៅ​ថ្ងៃណា​មួយ​ដោយ​របៀបណា ?

ព្រះ​គ្រីស្ទ​នៅ​លើ​ឈើ​ឆ្កាង

ថ្ងៃ​ដ៏​អាប់អួរ​នៅ​គាល់កូថា ដោយ ជេ ឃើក រីឆាដ

សកម្មភាព​ដែល​អាច​ជ្រើសរើស

  • សូម​ប្រាប់​កុមារ​អំពី​ការសុគត​និង​ការរស់ឡើងវិញ​របស់​ព្រះយេស៊ូវ ( សូមមើល ម៉ាកុស ១៥-១៦ ) ។ សូម​ប្រើ​រូបភាព​នៅ​ក្នុង​គម្រោង​មេរៀន​សប្តាហ៍​នេះ រូបភាព ៥៧–៦០ នៅ​ក្នុង សៀវភៅ​រូបភាព​ដំណឹងល្អ ឬ « ជំពូកទី ៥៤ ៖ ព្រះយេស៊ូវ បាន​មាន​ព្រះជន្មរស់ឡើងវិញ » នៅក្នុង រឿង​ពី​ព្រះគម្ពីរ​សញ្ញា​ថ្មី ( ទំព័រ ១៣៩–១៤៤ ) ដើម្បី​ជួយ​កុមារ​មើល​ឃើញ ដំណើររឿង ។

  • សូម​ជួយ​កុមារ​យល់​ថា ការ​រស់​ឡើងវិញ​មាន​ន័យ​ថា បន្ទាប់​ពី​យើង​ស្លាប់ យើង​នឹង​រស់នៅ​ម្តងទៀត​ជារៀង​រហូត​ជា​មួយ​រូបកាយ​ដ៏​ឥតខ្ចោះ​ហើយ​នឹង​មិន​ស្លាប់​ទៀត​ឡើយ ។ សូម​ចែកចាយ​ទី​បន្ទាល់​របស់​បងប្អូន​អំពី​ការ​រស់​ឡើងវិញ ហើយ​សូម​ឲ្យ​កុមារ​បំពេញ​កិច្ចការ​ទំព័រ​សកម្មភាព​សម្រាប់​សប្ដាហ៍​នេះ ។ សូម​អញ្ជើញ​កុមារ​ឲ្យ​ប្រើ​វា​ដើម្បី​ចែកចាយ​ដំណើររឿង​នៃ​ការ​មាន​ព្រះ​ជន្ម​រស់​ឡើងវិញ​របស់​ព្រះយេស៊ូវ​ជាមួយ​ក្រុមគ្រួសារ​របស់​ពួកគេ ។

  • សូម​អាន អាលម៉ា ៤០:២៣ ឲ្យ​កុមារ​ស្ដាប់ ។ បង្ហាញ​ដៃ​ដែល​ពាក់ស្រោមដៃ​របស់​បងប្អូន​ដល់​ពួកគេ ។ សូម​ប្រាប់​ពួកគេ​ថា​ដៃ​របស់​បងប្អូន គឺ​ដូច​ជាវិ​ញ្ញាណ ហើយ​ស្រោម​ដៃ​គឺ​ដូចជា​រូបកាយ ។ ដោះស្រោម​ដៃ​ចេញ​ដើម្បី​បង្ហាញ​ថា នៅ​ពេល​យើង​ស្លាប់ វិញ្ញាណ​របស់​យើង និង​ចាកចេញ​ពី​រូបកាយ​របស់​យើង ។ សូម​ពាក់ស្រោមដៃ​វិញ​ដើម្បី​ជា​តំណាង​នៃ​ការ​រស់​ឡើងវិញ ។

  • សូម​ច្រៀង​ជាមួយ​គ្នា​នូវ​ចម្រៀង​មួយ​បទ​អំពី​ការមាន​ព្រះជន្មរស់​ឡើងវិញ​របស់​ព្រះយស៊ូវ គ្រីស្ទ ដូច​ជា​បទ « តើ​ព្រះ​យេស៊ូវ​រស់​ឡើង​វិញ​ឬ ?ឬ « ព្រះយេស៊ូវ​បាន​រស់ឡើងវិញសៀវភៅ​ចម្រៀង​កុមារ៤៥,៤៤ ) ។ សូម​ថ្លែង​ទីបន្ទាល់​របស់​បងប្អូន​ថា ដោយ​សារ​តែ​ព្រះយេស៊ូវ គ្រីស្ទ យើង​នឹង​បាន​រស់​ឡើង​វិញ​ម្តងទៀត​ហើយ​នឹង​មាន​រូបកាយ​ដ៏​ឥតខ្ចោះ​បន្ទាប់​ពី​យើងស្លាប់ ។

រូបតំណាង​ការ​បង្រៀន

បង្រៀន​គោលលទ្ធិ ៖ កុមារ​ធំៗ

ព្រះ​យេស៊ូវ គ្រីស្ទ​បាន​រងទុក្ខ​ដើម្បី​ខ្ញុំ ។

កាល​បងប្អូន​សិក្សា​អំពី​ដង្វាយធួន​របស់​ព្រះអង្គសង្គ្រោះ សូម​ពិចារណា​អំពី​របៀប​ដែល​បងប្អូន​អាច​ជួយ​កុមារ​ឲ្យយល់​អំពី​របៀប​ដែល​​ព្រះអង្គសង្គ្រោះ អាច​ប្រទានពរ និង ពង្រឹង​ដល់​ពួកគេ ។

សកម្មភាព​ដែល​អាច​ជ្រើសរើស

  • សូម​បំបែក​កុមារ​ជា​បីក្រុម ហើយ​ឲ្យ​វគ្គ​បទ​គម្ពីរ​មួយ​ដល់​ក្រុម​នីមួយៗ ដូច​ខាងក្រោម ៖ អេសាយ ៥៣:៤–១២អាលម៉ា ៧:១១–១៣, និង គោលលទ្ធិ និង សេចក្តីសញ្ញា ១៩:១៦-១៩ ។ សូម​អញ្ជើញ​កុមារ​ឲ្យ​រកមើល​ពាក្យនានា និង ឃ្លា​ដែល​ពិពណ៌នា​អំពី​ការណ៍​ទាំងឡាយ ដែល​ព្រះយេស៊ូវ គ្រីស្ទ បាន​រងទុក្ខ​ដើម្បី​យើង ។ សុំ​ឲ្យ​ពួកគេ​សរសេរ​ចម្លើយ​របស់​ពួកគេ​នៅ​លើ​ក្តារខៀន ហើយ​ចែកចាយ អារម្មណ៍​របស់​ពួកគេ​អំពី​ព្រះអង្គសង្គ្រោះ បន្ទាប់​ពី​អាន​​ព្រះគម្ពីរ​ទាំងនេះ​ហើយ ។

  • សូម​រៀបចំ​ចម្រៀក​ក្រដាស ។ លើក្រដាស​ពាក់កណ្តាល​សូម​សរសេរ​សេចក្ដី​យោង​នៅ​ក្នុង​ព្រះគម្ពីរ​សញ្ញា​ចាស់​នៃ​ការព្យាករណ៍​អំពី​ព្រះយេស៊ូវ គ្រីស្ទ ។ ពាក់​កណ្តាល​ទៀត សូម​សរសេរ​សេចក្ដីយោង​ដូចគ្នា​នេះ​នៅ​ក្នុង​ព្រះគម្ពីរ​សញ្ញា​ថ្មី​អំពី​របៀប​ដែល​ការព្យាករណ៍​ទាំងនេះ​បាន​បំពេញ ។(គម្រោង​មេរៀន​សប្ដាហ៍​នេះ នៅក្នុង ចូរ​មក​តាម​ខ្ញុំ—សម្រាប់​បុគ្គល និង​ក្រុមគ្រួសារ សូម​រៀបរាប់​ឧទារហណ៍​មួយ​ចំនួន ) ។ សូម​អញ្ជើញ​កុមារ​ឲ្យ​អាន​ខគម្ពីរ​ទាំងនេះ ហើយ​ផ្គូផ្គង ការព្យាករណ៍​ទាំងឡាយ​ជា​មួយ​នឹង​ការបំពេញ​របស់​ពួកគេ ។

  • សូម​ជួយ​កុមារ​ឲ្យ​ទន្ទេញ​ចាំ​មាត្រា​ទី​បី​នៃ​សេចក្ដី​ជំនឿ ។ តើ​ខគម្ពីរ​នេះ​បាន​បង្រៀន​យើង​អ្វី​ខ្លះ​អំពី ដង្វាយធួន​របស់ ព្រះយេស៊ូវ ​គ្រីស្ទ និង​ផែនការ​របស់​ព្រះវរបិតាសួគ៌​សម្រាប់​បុត្រា​បុត្រី​របស់​ទ្រង់​ ?

  • សូម​សួរ​កុមារ​អំពី​របៀប​ដែលពួកគេ​នឹង​ពិពណ៌នា​អំពី​ដង្វាយធួន​នៃ​ព្រះយេស៊ូវ​គ្រីស្ទ​ចំពោះ​នរណា​ម្នាក់ ។ សូម​លើក​ទឹកចិត្ត​ពួកគេ​ឲ្យ​ប្រើ​ព្រះគម្ពីរ ទំនុកតម្កើង ឬ រូបភាព ដើម្បី​បញ្ជាក់​អំពី​អត្ថន័យ​នៃ​ការបូជា​ដ៏​ធួន​របស់​ព្រះអង្គ​សង្គ្រោះ​ចំពោះ​ពួកគេ ។ តើ​យើង​បាន​ទទួល​ពរជ័យ ពីព្រោះ​ដង្វាយធួន​របស់​ព្រះអង្គសង្គ្រោះ​ដោយ​របៀបណា ?

ព្រះយេស៊ូវ​បាន​សុគត ហើយ​បាន​មាន​ព្រះជន្ម​រស់ឡើងវិញ​សម្រាប់ខ្ញុំ ។

ភាពពិត​នៃ​ការមាន​​ព្រះជន្ម​ឡើង​វិញ​របស់​ព្រះយេស៊ូវ ​គ្រីស្ទ អាច​នាំ​មក​នូវ​សេចក្តី​សង្ឃឹម និង សេចក្តី​អំណរ​ដ៏​អស្ចារ្យ​សម្រាប់​យើង—ជា​ពិសេស នៅ​ពេល​ដែល​យើង​ធ្លាប់​មាន​មនុស្ស​ជា​ទី​ស្រឡាញ់​របស់​យើង​ទទួ​លរមណ​ភាព ។ តើ​បងប្អូន​អាច​ជួយ​កុមារ​រកឃើញ​នូវ​ការលួងលោម​​នៅ​ក្នុង​ការ​រស់​ឡើងវិញ​ដោយ​របៀប​ណា ?

សកម្មភាព​ដែល​អាច​ជ្រើសរើស

  • ដាក់តាំង រូបភាព ៥៧–៥៩ នៅក្នុង សៀវភៅ​រូបភាព​ដំណឹងល្អ ។   សូម​ឲ្យ​កុមារ​ផ្គូរផ្គង​រូបភាព​ជា​មួយ​បទគម្ពីរ​ខាង​ក្រោម​៖ ម៉ាថាយ ២៧:២៩–៣៨ម៉ាថាយ ២៧:៥៩–៦០ និង យ៉ូហាន ២០:១១–១៨ ។ បន្ទាប់​មក​អញ្ជើញ​កុមារ​ឲ្យ​ដំណាល​រឿង​នៃ​ការសុគត ការបញ្ចុះសព និង​ការ​រស់​ឡើងវិញ​របស់​ព្រះយេស៊ូវ ជា​ពាក្យសម្តី​របស់​ពួកគេ​ផ្ទាល់ ។

  • សូមអាន យ៉ូប ១៤:១៤ ជា​មួយ​កុមារ ។ សូម​អញ្ជើញ​កុមារ​ឲ្យ​ចែកចាយ​តើ​ពួកគេ​នឹង​ឆ្លើយតប​សំណួរ​របស់​​យ៉ាកុប ដូចម្តេច ។ សូម​ជួយ​ពួកគេ​ស្វែងរក​ព្រះគម្ពីរ ដែល​ថ្លែងទីបន្ទាល់​អំពី ការរស់ឡើងវិញ ( សូមមើល​សេចក្តីណែនាំ​ដល់​បទគម្ពីរ​ទាំងឡាយ « ការរស់ឡើងវិញ » scriptures.ChurchofJesusChrist.org​) ។

  • សូមអាន ម៉ូសេ ១:៣៩ ជា​មួយ​កុមារ ។ សូម​សួរ​ពួកគេ ប្រសិន​បើ​ពួកគេ​ស្គាល់​ពី​ភាពខុស​គ្នា​រវាង « អមតភាព » និង « ជីវិត​អស់កល្ប » ។ សូម​អញ្ជើញ​ពួកគេ​រកមើល​ចម្លើយ នៅ​ឃ្លា​ទី​មួយ​នៃ ជីវិត​ដ៏​នៅ​អស់កល្ប​ជានិច្ច » ( ប្រធានបទ​ដំណឹង​ល្អ topics.ChurchofJesusChrist.org ) ។ តើ​នរណា​នឹង​ទទួល​បាន​ជីវិត​អមតភាព ? តើ​មាន​តម្រូវ​ការ​អ្វី​ខ្លះ ដើម្បី​ទទួល​បាន​ជីវិត​អស់កល្ប​ជានិច្ច ? សូម​ថ្លែង​ទីបន្ទាល់​របស់​បងប្អូន​ថា អំណោយ​ដ៏​មាន​តម្លៃ​ទាំងពីរ​នេះ អាច​កើត​មាន​គឺ​ដោយសារតែ ដង្វាយធួន​របស់​ព្រះយេស៊ូវគ្រីស្ទ ។

  • សូម​ច្រៀង​ចម្រៀង​មួយ​បទ​អំពី​បុណ្យ​អ៊ីស្ទើរ ឬ ទំនុកតម្កើង ដូច​ជា​បទ « ទ្រង់​បញ្ជូន​បុត្រា​ទ្រង់មក » ( សៀវភៅ​ចម្រៀង​កុមារ  ទំព័រ ២០–២១ ) ឬ « ទ្រង់រស់ឡើងវិញ !  »( ទំនុកតម្កើង ទំព័រ ១២១ ) ។ សូម​អញ្ជើញ​កុមារ​ឲ្យ​ចែកចាយ​អំពី​អារម្មណ៍​របស់​ពួកគេ នៅ​ពេល​ពួកគេ​ច្រៀង​ចម្រៀងនេះ ។ តើ​ចម្រៀង​នេះ​បង្រៀន​យើង​អ្វី​ខ្លះ​អំពី​ព្រះវរបិតាសួគ៌ និង​ព្រះយេស៊ូវ គ្រីស្ទ ? សូម​អញ្ជើញ​កុមារ​ឲ្យ​សរសេរ​អំពី​ទីបន្ទាល់​របស់​ពួកគេ​ចំពោះ​ព្រះ​អង្គ​សង្គ្រោះ ដើម្បី​ចែក​ចាយ​នៅផ្ទះ​ជាមួយ​ក្រុមគ្រួសារ​របស់​ពួកគេ ។

រូប​តំណាង​ការ​រៀនសូត្រ

សូម​លើក​ទឹក​ចិត្ត​ឲ្យ​មាន​ការ​រៀន​សូត្រ​នៅ​ឯ​គេហដ្ឋាន

ដើម្បី​ជួយ​កុមារ​ចែកចាយ​ជាមួយ​ក្រុមគ្រួសារ​របស់​ពួកគេ​អំពីអ្វី​ដែល​ពួកគេ​បាន​រៀន​នៅក្នុង​ថ្នាក់ សូម​លើក​ទឹកចិត្ត​ពួកគេ​ច្រៀង​ចម្រៀង​នៅផ្ទះ​ក្នុង​សប្តាហ៍​នេះ​អំពីដង្វាយ​ធួន​របស់​ព្រះយេស៊ូវ គ្រីស្ទ ។

ការ​កែលម្អ​ការ​បង្រៀន​របស់​យើង

កុមារ​អាច​ទទួល​ស្គាល់​ឥទ្ធិពល​នៃ​ព្រះវិញ្ញាណ ។ សូម​បង្រៀន​កុមារ​ថា អារម្មណ៍​ដែល​ពួកគេ​មាន នៅពេល​ពួកគេ​និយាយ ឬច្រៀង​អំពី​ព្រះ​យេស៊ូវ គ្រីស្ទ និង​ដំណឹងល្អ​របស់​ទ្រង់ គឺបាន​មកពី ព្រះវិញ្ញាណ​បរិសុទ្ធ ហើយថា​អារម្មណ៍​ទាំងនេះ​អាច​ស្ថាបនា​នូវ​ទីបន្ទាល់​របស់​ពួកគេ ។