ព្រះគម្ពីរ​សញ្ញាចាស់ ឆ្នាំ​២០២២
ថ្ងៃទី ២១–២៧ ខែ មីនា ។ និក្ខមនំ ១-៦ ៖ « អញ​បាន​រំឮក​ដល់​សេចក្តី​សញ្ញា​របស់​អញ »


« ថ្ងៃទី ២១–២៧ ខែ មីនា ។ និក្ខមនំ ១-៦ ៖ ‹ អញ​បាន​រំឮក​ដល់​សេចក្តី​សញ្ញា​របស់​អញ › » ចូរ​មក​តាម​ខ្ញុំ—សម្រាប់​ថ្នាក់​អង្គការ​បឋម​សិក្សា ៖ ព្រះគម្ពីរ​សញ្ញា​ចាស់​ឆ្នាំ ២០២២ ( ឆ្នាំ ២០២១ )

« ថ្ងៃទី ២១–២៧ ខែ មីនា ។ និក្ខមនំ ១–៦ » ចូរ​មក​តាម​ខ្ញុំ—សម្រាប់​ថ្នាក់អង្គការ​បឋមសិក្សា ៖ ឆ្នាំ ២០២២

ម៉ូសេ និង​គុម្ព​បន្លា​ដែល​មាន​ភ្លើង​ឆេះ

ម៉ូសេ និង​គុម្ព​បន្លា​ដែល​មាន​ភ្លើង​ឆេះ ដោយ ហារី អាន់ឌើរសិន

ថ្ងៃទី ២១–២៧ ខែ មីនា

និក្ខមនំ ១–៦

« អញ​បាន​រំឮក​ដល់​សេចក្តី​សញ្ញា​របស់​អញ »

សូម​ចាប់ផ្ដើម​ការបង្រៀន​របស់​បងប្អូន​ដោយ​ការ​អាន និក្ខមនំ ១–៦ ។ គម្រោង​មេរៀន​សប្ដាហ៍​នេះ នៅក្នុង ចូរ​មក​តាម​ខ្ញុំ—សម្រាប់​បុគ្គល និង​ក្រុមគ្រួសារ​ អាច​ជួយ​បងប្អូន​យល់​អំពី​ជំពូក​ទាំងនេះ ហើយ​គម្រោង​មេរៀន​នេះ​អាច​ផ្ដល់​នូវ​គំនិត​បង្រៀន​នានា​ដល់​បងប្អូន ។

កត់​ត្រា​ចំណាប់​អារម្មណ៍​របស់​បងប្អូន

រូប​តំណាង​ការ​ចែក​ចាយ

អញ្ជើញ​ឲ្យ​ចែក​ចាយ

បង្ហាញ​វត្ថុ​បីបួន ដែល​ទាក់​ទង​នឹង​រឿង​នៅក្នុង​ជំពូក​នេះ—ឧទាហរណ៍ កញ្រ្ចែង​ធំ ឬ​តុក្តតា​ទារក ។ សូម​អញ្ជើញ​កុមារ​ឲ្យ​ប្រើ​វត្ថុ​ទាំងនោះ​ដើម្បី​ចែកចាយ​នូវ​ផ្នែក​នានា​ដែល​ពួកគេ​ចូល​ចិត្ត​នៅ​ក្នុង​​រឿង​របស់​ម៉ូសេ ។

រូបតំណាង​ការ​បង្រៀន

បង្រៀន​គោលលទ្ធិ ៖ កុមារ​តូចៗ

និក្ខមនំ ១–២

ទ្រង់​អាច​ធ្វើ​ការ​តាម​រយៈ​ខ្ញុំ​ដើម្បី​បំពេញ​គោលបំណង​របស់​​ទ្រង់ ។

ម៉ូសេ​មាន​តួរនាទី​ដ៏​សំខាន់​ក្នុងការ​ដោះលែង​សាសន៍​អ៊ីស្រាអែល​ពី​សេវកភាព ។ ប៉ុន្តែ​លោក​មិន​អាច​សម្រេច​កិច្ចការ​នេះ​បាន​ទេ ប្រសិន​បើ​មាតាលោក​ បងស្រី​លោក ដែល​ជា​បុត្រី​របស់​ផារ៉ោន និង​ស្រ្តី​ស្មោះ​ត្រង់​ដទៃ​ទៀត​មិន​បាន​ការពារ និង​ថែទាំ​លោក​នោះ ។

សកម្មភាព​ដែល​អាច​ជ្រើសរើស

  • សូម​ប្រើ​ទំព័រ​សកម្មភាព​សប្ដាហ៍​នេះ​និង « ម៉ារាម » ( នៅក្នុង ដំណើររឿង​ព្រះគម្ពីរ​សញ្ញាចាស់ ) ដើម្បី​ប្រាប់​កុមារ​អំពី​របៀប​ដែល​យ៉ុកិបិត ( ម្តាយ​របស់​ម៉ូសេ ) ម៉ារាម (​ ជា​បងស្រី​របស់​លោក ) ហើយ​និង​បុត្រី​របស់​ផារ៉ោន​ដែលបាន​ថែទាំ​ម៉ូសេ ។ សូម​​បញ្ជាក់ថា ពីព្រោះ​តែស្ត្រី​ទាំងនេះ​នឹង​ស្ត្រី​ស្មោះត្រង់​ដទៃទៀត​បាន​ថែទាំ​​ម៉ូសេ​ឲ្យ​មាន​សុវត្ថិភាព នោះ​​ថ្ងៃ​មួយ​បាន​​​ដឹកនាំ​ពួក​កូន​ចៅ​នៃ​សាសន៍​អ៊ីស្រាអែល​ទៅ​កាន់​ទីសុវត្ថិភាព ។ សូម​អញ្ជើញ​កុមារ​ឲ្យ​គូរ​រូប​មនុស្ស​ដែល​ថែទាំ​ពួកគេ ។

    ទារក​ម៉ូសេ​នៅក្នុង​កញ្ចែ្រង

    ម៉ូសេ​នៅ​ក្នុង​កូនទូក ( ម៉ូសេ​នៅ​កណ្តាល​គុម្ព​ត្រែង )  © Providence Collection/licensed from goodsalt.com

  • សូម​ច្រៀង​ចម្រៀង​រួម​គ្នា​នូវ​បទ​មួយ​អំពី​ការបម្រើ​ដូចជា​បទ « អូរ​តូច​និយាយ​ថា ‹ ឲ្យ ›  » ​( សៀវភៅ​ចម្រៀង​កុមារទំព័រ ១១៦ ) ។ សូម​ជួយ​កុមារ​ឲ្យ​គិត​អំពី​កិច្ចការ​សាមញ្ញ​ដែល​ពួកគេ​អាច​ធ្វើ​ដើម្បី​ជួយ​នរណា​ម្នាក់​នៅ​ឯគេហដ្ឋាន ឬ​នៅ​ឯ​សាលា ។

និក្ខមនំ ៣

ព្រះយេស៊ូវ​នឹង​ជួយ​ខ្ញុំ​ឲ្យ​ធ្វើ​កិច្ចការ​ល្អ ។

ម៉ូសេ​បាន​មាន​ការព្រួយ ថា​បើ​សិន​ជា​​លោក​អាច​រំដោះ​ពួក​សាសន៍​អ៊ីស្រាអែល​ពី​ស្រុក​អេស៊ីព្ទ​បាន​ឬ​អត់ ។ ប៉ុន្តែ​ព្រះអម្ចាស់​បាន​សន្យា​ថា ទ្រង់​នឹង​ជួយ​ដល់​ម៉ូសេ ។ សូម​ជួយ​កុមារ​ឲ្យ​បង្កើន​សេចក្តី​ជំនឿ​ថា​ព្រះអង្គ​សង្គ្រោះ នឹង​ជួយ​ដល់​ពួកគេ​ដូច​គ្នា​ដែរ ។

សកម្មភាព​ដែល​អាច​ជ្រើសរើស

  • សូម​ប្រាប់​ដល់​កុមារ​អំពី​របៀប​ដែល​​ព្រះ​អម្ចាស់​បាន​ផ្តល់​ដល់​ម៉ូសេ​នូវ​​ការងារ​ដ៏សំខាន់​​ឲ្យ​ធ្វើ ។ សូម​អាន​ខគម្ពីរ​ដែល​បាន​ជ្រើសរើស​មកពី និក្ខមនំ ៣ ឬ អាន « ព្យាការី​ម៉ូសេ » (នៅក្នុង ដំណើរ​រឿង​ព្រះគម្ពីរ​សញ្ញា​ចាស់ ) ។ សូម​ចែក​ចាយ​ពី​អារម្មណ៍​របស់​ម៉ូសេ ( សូមមើល និក្ខមនំ ៣: ៦,១១ ) និង​អ្វី​ដែល​ព្រះម្ចាស់​មាន​បន្ទូល​ប្រាប់​លោក ( សូមមើល ខ ១២ និង ១៤ ) ។ សូម​អញ្ជើញ​កុមារ សូត្រ​ឃ្លា​នេះ​​ជាមួយ​បងប្អូន « អញ​នឹង​នៅ​ជា​មួយ​នឹង​ឯង »ហើយ​ចែក​ចាយ​នូវ​ពេលវេលា​មួយ​ដែល​ព្រះអម្ចាស់​នៅ​ជាមួយ​បងប្អូន នៅពេល​ដែល​បងប្អូន​មាន​កិច្ចការ​សំខាន់​ដែល​ត្រូវ​ធ្វើ​សម្រាប់​ទ្រង់ ។

  • សូម​ជួយ​កុមារ​ឲ្យ​គិត​អំពី​ស្ថានភាព​នៅ​ពេល​ដែល​ពួកគេ អាច​ត្រូវ​បាន​ស្មើ​ឲ្យ​ធ្វើ​អ្វី​មួយ​ដែល​ហាក់​ដូច​ជា​ពិបាក ។ សូម​ពន្យល់​ថា​ដូច​ដែល​ព្រះ​យេស៊ូវ​បាន​ជួយ​ដល់​ម៉ូសេ នោះ​ព្រះយេស៊ូវ​ក៏​អាច​ជួយ​ដល់​ពួកគេ​ផងដែរ ។ សូម​ច្រៀង​ចម្រៀង​មួយ​បទ​អំពី​របៀប​ដែល​ព្រះយេស៊ូវ គ្រីស្ទ​បាន​ជួយ​យើង ដូច​ជា​បទ «  ខ្ញុំ​នឹង​ដើរ​តាម​ព្រះយេស៊ូ » នៅ​គេហទំព័រ ( ChurchofJesusChrist.org ) ។ សូម​ថ្លែង​ទីបន្ទាល់​ថា ព្រះអង្គសង្គ្រោះ​នឹង​ជួយ​យើង នៅពេល​យើង ព្រួយបារម្ភ ឬ​ភ័យខ្លាច ។

  • សូមកាត់​រូបបេះដូង ហើយ​សរសេរ​នៅលើ​នោះ​អំពី​របៀប​ដែល​ព្រះអម្ចាស់ ជួយ​ដល់​កុមារ ។ សូម​ដាក់​រូបបេះ​ដូង​ផ្កាប់​នៅ​លើ​ឥដ្ឋ ។ អញ្ជើញ​កុមារ​ដាក់​វេណ​គ្នា​ជ្រើសរើស​បេះដូង ហើយ​ជួយ​ពួកគេ​អាន​នូវ​អ្វី​ដែល​បាន​សរសេរ​នៅ​លើ​នោះ ។

និក្ខមនំ ៣:១–៥

ខ្ញុំ​អាច​មាន​គារវភាព​នៅ​ក្នុង​ទីបរិសុទ្ធ ។

សូម​ប្រើ​ដំណើរ​រឿង​របស់​ម៉ូសេ និង​គុម្ព​បន្លា​ដែល​មាន​ភ្លើង​ឆេះ ដើម្បី​ជួយ​កុមារ​ឲ្យ​យល់​ពី​មូលហេតុ​ដែល​យើង​ត្រូវ​ប្រព្រឹត្ត​ចំពោះ​វត្ថុ​ពិសិដ្ឋ​ដោយ​គារវភាព ។

សកម្មភាព​ដែល​អាច​ជ្រើសរើស

  • សូម​អាន និក្ខមនំ ៣:១–៥ ហើយ​ពន្យល់​ថា ម៉ូសេ​បាន​បង្ហាញ​គារវភាព​តាម​រយៈ​ការដោះ​ស្បែក​ជើង​របស់​លោក ។ តើ​យើង​ត្រូវ​ធ្វើ​អ្វី​ដើម្បី​បង្ហាញ​គារវភាព​នៅ​ក្នុង​សាសនាចក្រ ? សូម​ច្រៀង​ចម្រៀង​មួយ​បទ​ជា​មួយគ្នា​អំពី​គារវភាព ដូចជា​បទ « គារវភាព​ជា​ក្តី​ស្នេហ៍ » ( សៀវភៅ​ចម្រៀង​កុមារ ទំព័រ ១២ ) ។ សូម​ជួយ​កុមារ​ឲ្យ​ស្គាល់​ពាក្យ​នៅ​ក្នុង​បទ​ចម្រៀង​ដែល​បង្រៀន​យើង​ពី​របៀប​ដែល​យើង​បង្ហាញ​គារវភាព ។ ហេតុអ្វី​ព្រះអម្ចាស់​មាន​ព្រះទ័យ​ចង់​ឲ្យ​យើង​មាន​គារវភាព ?

  • សូម​បង្ហាញ​រូបភាព​មួយ​ចំនួន​អំពីស្ថាន​ភាព​នៃ​ទីកន្លែង​ណា​ដែល​យើង​គួរ​តែ​មាន​គារវភាព និង​ទីកន្លែង​ណា​ខ្លះ​ដែល​យើង​មិន​ចាំបាច់​ត្រូវ​មាន​គារវភាព ដូច​ជា​នៅ​ក្នុង​ការប្រជុំ​សាក្រាម៉ង់ ការអធិដ្ឋាន​​ សួនច្បារ និង​ក្នុង​ពិធី​ខួប​កំណើត​ជាដើម ។ សូម​ឲ្យ​កុមារ​បែង​ចែក​រូបភាព​ណាខ្លះ​ដែល​បង្ហាញ​ពី​ទីកន្លែង​ដែល​យើង គួរ​មាន​ភារវភាព ។

  • សូម​អញ្ជើញ​កុមារ​ឲ្យ​គូរ​រូបភាព​ខ្លួនឯង ហើយ​ចង្អុល​ទៅ​​រូប​ខ្លួនឯង នៅ​ពេល​ដែល​បងប្អូន​ពិភាក្សា​អំពី​របៀប​ដែល​ពួកគេ​អាច​មាន​គារវភាព ជា​មួយ​ផ្នែក​ផ្សេងៗ​នៃ​រូបកាយ​របស់​ពួកគេ ដូច​ជា​​​ភ្នែក ត្រចៀក មាត់​ដៃ​និង​ជើង ។

រូបតំណាង​ការ​បង្រៀន

បង្រៀន​គោលលទ្ធិ ៖ កុមារ​ធំៗ

និក្ខមនំ ១–២

ព្រះ​បាន​ធ្វើការ​តាម​រយៈ​យើង​ម្នាក់ៗ ដើម្បី​បំពេញ​តាម​គោលបំណង​របស់​ទ្រង់ ។

មនុស្ស​ជា​ច្រើន​បាន​ជួយ​បំពេញ​គោលបំណងរបស់​ព្រះ តាម​រយៈ ការរក្សាទុក​ជីវិត​ឲ្យ​របស់​កុមារ​ម៉ូសេ ។ តើ​បងប្អូន​អាច​ជួយ​កុមារ​ដែល​បងប្អូន​បង្រៀន​ឲ្យ​យល់​ពី​តួនាទី​ដ៏សំខាន់​ដែល​យើង​ទាំងអស់​គ្នា​ធ្វើ​នៅក្នុង​ការបំពេញនូវ​បំណងបា្រថ្នា​របស់​ព្រះ​យ៉ាង​ដូចម្ដេច ?

សកម្មភាព​ដែល​អាច​ជ្រើសរើស

  • សូម​ឲ្យ​កុមារ​ចែកចាយ​នូវ​អ្វី​ដែល​ពួកគេ​ដឹង​អំពី​ម៉ូសេ​ពេល​លោក​នៅ​ជា​ទារក ។ សូម​ប្រើ​ទំព័រ​សកម្មភាព​សប្ដាហ៍​នេះ និង និក្ខមនំ ១:២២; ២:១–១០ ដើម្បី​សង្ខេប​ដំណើរ​រឿង​របស់​ម៉ូសេ​កាលពី​កុមារភាព ។ សូម​អាន​សេចក្តី​យោង​បទគម្ពីរ​នៅ​លើ​ទំព័រ​សកម្មភាព ហើយ​សួរ​ដល់​កុមារ ថា​តើ​ស្រ្តី​មួយ​ណា​ដែល​បាន​ការពារ​ជីវិត​របស់​ម៉ូសេ ។

  • សូម​ប្រាប់​កុមារ​អំពី​មនុស្ស​ដែល​បងប្អូន​កោតសរសើរ ពី​ព្រោះ​តែ​សេចក្តី​ស្មោះត្រង់​របស់​ពួកគេ​នៅក្នុង​ការបម្រើ​ព្រះ និង​មនុស្ស​នៅ​ជុំ​វិញ​ពួកគេ សូម្បី​តែ​នៅ​ក្នុង​របៀប​តិចតួច​ក្តី ។ សូម​អញ្ជើញ​កុមារ​ឲ្យ​និយាយ​អំពី​មនុស្ស​ដែល​ពួកគេ​ស្គាល់​ដែល​មាន​សេចក្តី​ស្មោះ​ត្រង់​នៅក្នុង​ការបម្រើ​ព្រះ​និង​អ្នកដទៃ ។ តើ​យើង​មាន​ចំណែក​អ្វី​ខ្លះនៅ​ក្នុង​កិច្ចការ​របស់​ព្រះ ?

និក្ខមនំ ៣–៤

ព្រះអម្ចាស់​នឹង​ជួយ​ខ្ញុំ​បំពេញ​កិច្ចការ​របស់​ទ្រង់ ។

ម៉ូសេ​មាន​អារម្មណ៍​ថា មិន​ល្អ​គ្រប់​គ្រាន់​នៅ​ក្នុង​ការហៅ​របស់​លោក ប៉ុន្តែ​ព្រះអម្ចាស់​បាន​សន្យា​ថា ទ្រង់​នឹង​នៅ​ជាមួយ​ម៉ូសេ ហើយ​ជួយ​ដល់​លោក ។ តើ​ដំណើរ​រឿង​នេះ​អាច​បំផុស​គំនិត​កុមារ​ដែល​បងប្អូន​​បង្រៀន​យ៉ាង​ដូចម្ដេច​ខ្លះ ?

សកម្មភាព​ដែល​អាច​ជ្រើសរើស

  • សូម​ឲ្យ​កុមារ​អាន និក្ខមនំ ៣:១១៤:១;១០ ហើយ​ស្វែងរក​របៀប​ដែល​ម៉ូសេ​មាន​អារម្មណ៍​អំពី​ការសុំ​អនុញ្ញាត​ពី​ផារ៉ាន​​ដើម្បី​ដោះលែង​ឲ្យ​សាសន៍​អ៊ីស្រាអែល​ចេញ​ទៅ ។ តើ​ពួកគេ​ធ្លាប់​មាន​អារម្មណ៍​ស្រដៀង​គ្នា​នេះ​នៅ​ពេលណា ? តើ​ដំបូន្មាន​បែប​ណា​ដែល​កុមារ​នឹង​ចែកចាយ​ជា​មួយ​ម៉ូសេ​ដើម្បី​ជួយ​ដល់​លោក ? សូម​ជួយ​ពួកគេ​រកមើល​អំពី​របៀប​ដែល​ព្រះអម្ចាស់​លើក​ទឹកចិត្ត​ម៉ូសេ ( សូមមើល និក្ខមនំ ៣:១២៤:២–៩, ១១–១២ ) ។

  • សូម​ចែក​ចាយ​បទពិសោធន៍ នៅ​ពេល​ដែល​បងប្អូន មាន​អារម្មណ៍​ថា​ព្រះ​បាន​ជួយ​ដល់​បងប្អូន​បំពេញ​ការហៅ ឬ ការ​បម្រើ​ទ្រង់​នៅ​ក្នុង​របៀប​មួយ​ចំនួន ។ សូម​អញ្ជើញ​កុមារ​ឲ្យ​ចែកចាយ​អំពី​គ្រា​មួយ​នៅ​ពេល​ដែល​ព្រះអម្ចាស់​បាន​ជួយ​ដល់​ពួកគេ ។

និក្ខមនំ ៣:១–៥

ខ្ញុំ​អាច​មាន​គារវភាព​នៅ​ក្នុង​ទីបរិសុទ្ធ ។

ព្រះអម្ចាស់​បាន​សុំ​ឲ្យ​ម៉ូសេ​​ដោះស្បែក​ជើង​លោក​ចេញ​នៅ​គុម្ព​បន្លា​ដែល​មាន​ភ្លើង​ឆេះ​ដែល​ជា​ទីសម្គាល់​នៃ​ការគោរព​និង​គារវភាព ។ តើ​បងប្អូន​អាច​ប្រើ​ដំណើរ​រឿង​នេះ​ដើម្បី បង្រៀន​កុមារ​អំពី​គារវភាព​យ៉ាង​ដូចម្ដេច ?

សកម្មភាព​ដែល​អាច​ជ្រើសរើស

  • សូម​អាន និក្ខមនំ ៣:១–៥ ហើយ​សូម​ឲ្យ​កុមារ​សង្ខេប​ខគម្ពីរ​ជា​សម្ដី​របស់​ពួកគេ​ផ្ទាល់ ។ តើ​យើង​អាច​ធ្វើ​អ្វី​ដើម្បី​បង្ហាញ​គារវភាព​នៅ​ទីបរិសុទ្ធ​ដូច​ជា​នៅ​សាសនាចក្រ​ឬ​នៅក្នុង​ព្រះវិហារ​បរិសុទ្ធ ? សូម​ជួយ​កុមារ​បង្កើត « ថង់​គារវភាព » ដើម្បី​យក​ទៅ​ផ្ទះ​ដែល​មាន​ចំរៀក​ក្រដាស​ជាមួយ​គំនិត​អំពី​របៀប​ត្រូវ​មាន​គារវភាព ។ សូម​អញ្ជើញ​ពួកគេ​ឲ្យ​ចែក​ចាយ​នូវ​គំនិត​ទាំងនេះ​ជា​មួយ​ក្រុម​គ្រួសារ​របស់​ពួកគេ ។

  • សូម​ច្រៀង​ចម្រៀង​មួយបទ​អំពី​គារវភាព​ដូចជា​បទ « គារវភាព​ជា ក្តី ស្នេហ៍ » ជាមួយគ្នា ( សៀវភៅ​ចម្រៀង​កុមារ  ទំព័រ ១២០ ) ហើយ​សូម​ឲ្យ​កុមារ​ម្នាក់ៗ​សរសេរ និង​ចែក​ចាយ​និយមន័យ​នៃ​គារវភាព​ដោយ​ផ្អែក​ទៅ​លើ​ទំនុក​ចម្រៀង ។

រូប​តំណាង​ការ​រៀនសូត្រ

សូម​លើក​ទឹក​ចិត្ត​ឲ្យ​មាន​ការ​រៀន​សូត្រ​នៅ​ឯ​គេហដ្ឋាន

ដើម្បី​ជួយ​កុមារ​ឲ្យ​ចែកចាយ​នូវ​អ្វី​ដែល​ពួកគេ​បាន​រៀន​មក​ពី និក្ខមនំ ១–៦ សូម​លើក​ទឹក​ចិត្ត​ពួកគេ​ឲ្យ​គូរ​រូបភាព​មួយ​អំពី​មនុស្ស​មា្នក់​ដែល​ពួកគេ​បាន​រៀន​នៅក្នុង​ថ្នាក់​ដើម្បី​ចែក​ចាយ​ជា​មួយ​ក្រុម​គ្រួសាររបស់​ពួកគេ ។

ការ​កែលម្អ​ការ​បង្រៀន​របស់​យើង

កុមារ​ទទួល​បាន​ប្រយោជន៍​អំពី​ការរៀន​សារឡើង​វិញ ។ សូម​កុំ​ខ្លាច​នឹង​ធ្វើ​សកម្មភាព​នានា​ច្រើន​ដង​ច្រើន​សារ​ឡើយ ជា​ពិសេស​ជាមួយ​នឹង​កុមារ​តូចៗ ។ ការធ្វើ​សារ​ឡើង​វិញ​នេះ​នឹង​ជួយ​កុមារ​ឲ្យ​ចងចាំ​អ្វី​ដែល​បង​ប្អូន​បាន​បង្រៀន ។