« ថ្ងៃទី ២៨ ខែ កុម្ភៈ–ថ្ងៃទី ៦ ខែ មីនា ។ លោកុប្បត្តិ ២៨–៣៣ ៖ ‹ ពិតប្រាកដជាព្រះយេហូវ៉ាទ្រង់គង់នៅទីនេះ › » ចូរមកតាមខ្ញុំ—សម្រាប់អង្គការបឋមសិក្សា ៖ ព្រះគម្ពីរសញ្ញាចាស់ឆ្នាំ ២០២២ ( ឆ្នាំ ២០២១ )
« ថ្ងៃទី ២៨ ខែ កុម្ភៈ–ថ្ងៃទី ៦ ខែ មីនា ។ លោកុប្បត្តិ ២៨–៣៣ » ចូរមកតាមខ្ញុំ—សម្រាប់ថ្នាក់អង្គការបឋមសិក្សា ៖ ឆ្នាំ ២០២២
ថ្ងៃទី២៨ ខែ កុម្ភៈ–ថ្ងៃទី ៦ ខែ មីនា
លោកុប្បត្តិ ២៨–៣៣
« ពិតប្រាកដជាព្រះយេហូវ៉ាទ្រង់គង់នៅទីនេះ »
ពេលបងប្អូនអាន លោកុប្បត្តិ ២៨–៣៣ សូមពិចារណាអំពីរបៀបដែលដំណើររឿង និងគោលការណ៍នៅក្នុងជំពូកទាំងនេះ អាចផ្តល់ពរដល់កុមារដែលបងប្អូនបង្រៀន ។
កត់ត្រាចំណាប់អារម្មណ៍របស់បងប្អូន
អញ្ជើញឲ្យចែកចាយ
សូមឲ្យកុមារបោះបាល់ឲ្យគ្នាទៅវិញទៅមក ។ នៅពេលកុមារចាប់បាល់ ចូរសុំពួកគេឲ្យចែកចាយអ្វីមួយដែលពួកគេបានរៀនមកពីព្រះគម្ពីសញ្ញាចាស់នៅឯគេហដ្ឋាន ឬនៅក្នុងថ្នាក់បឋមសិក្សា ។
បង្រៀនគោលលទ្ធិ ៖ កុមារតូចៗ
សេចក្តីសញ្ញាបានជួយខ្ញុំឲ្យត្រឡប់ទៅរស់នៅជាមួយព្រះវរបិតាសួគ៌វិញ ។
នៅក្នុងសុបិន យ៉ាកុប បានឃើញជណ្តើរនាំឡើងទៅស្ថានសួគ៌ ។ ជំហានតាមជណ្តើរអាចតំណាងឲ្យសេចក្តីសញ្ញាដែលយើងបានធ្វើជាមួយព្រះ ពីព្រោះសេចក្តីសញ្ញាទាំងនេះជួយរៀបចំយើងឲ្យត្រឡប់ទៅកាន់ទីវត្តមានរបស់ព្រះវិញ ។
សកម្មភាពដែលអាចជ្រើសរើស
-
សូមអាន លោកុប្បត្តិ ២៨:១២–១៣ ដល់កុមារ ។ សូមពន្យល់ថាជំហាននៅលើជណ្តើរ អាចតំណាងឲ្យសេចក្តីសញ្ញា ដែលជួយយើងត្រឡប់ទៅកាន់ព្រះវរបិតាសួគ៌វិញ ។ សូមអញ្ជើញកុមារសម្តែងថាពួកគេកំពុងឡើងជណ្តើរ នៅពេលបងប្អូននិយាយអំពីគ្រាដែលយើងសន្យាគោរពតាមព្រះដូចជានៅពេលដែលយើង ធ្វើពិធីបុណ្យជ្រមុជទឹក ទទួលទានពិធីសាក្រាម៉ង់ឬ ទៅព្រះវិហារបរិសុទ្ធ ។ សូមជួយកុមារឲ្យគិតអំពីរបៀបដែលពួកគេអាចរៀបចំដើម្បីធ្វើសេចក្តីសញ្ញានៅពេលដែលពួកគេទទួលបុណ្យជ្រមុជទឹក ។
-
សូមអាន លោកុប្បត្តិ ២៨:១៥ ដល់កុមារដោយសង្កត់ធ្ងន់លើពាក្យ « អញនៅជាមួយនឹងឯង » ហើយ « អញមិនចោលឯងឡើយ » ។ សូមពន្យល់ថាព្រះទ្រង់បានសន្យាថាទ្រង់នឹងនៅជាមួយយើងជានិច្ច នៅពេលដែលយើងព្យាយាមជ្រើសរើសផ្លូវត្រូវ ។ សូមជួយកុមារគិតអំពីវិធីដែលពួកគេអាចធ្វើ ដើម្បីទទួលអារម្មណ៍ឲ្យខិតកាន់តែជិតព្រះវរបិតាសួគ៌ និងព្រះយេស៊ូវគ្រីស្ទ ។
ខ្ញុំគួរតែរក្សាសេចក្តីសន្យារបស់ខ្ញុំជានិច្ច ។
យ៉ាកុបយល់ព្រមធ្វើការឲ្យឡាបាន់ អស់រយៈពេលប្រាំពីរឆ្នាំដើម្បីលោកអាចរៀបការជាមួយកូនស្រីឡាបាន់ឈ្មោះ រ៉ាជែល ។ យ៉ាកុបបានរក្សាកិច្ចព្រមព្រៀងនេះ ប៉ុន្តែ ឡាបាន់ មិនបានរក្សាកិច្ចព្រមព្រៀងរបស់គាត់ឡើយ ។ សូមពិចារណាប្រើប្រាស់ដំណើររឿងនេះដើម្បីបង្រៀនកុមារអំពីសារៈសំខាន់នៃការរក្សាសេចក្តីសន្យារបស់យើង ។
សកម្មភាពដែលអាចជ្រើសរើស
-
សូមអាន លោកុប្បត្តិ ២៩:១៨,២០ ដល់កុមារនិងពន្យល់ថាយ៉ាកុប បានរក្សាសេចក្តីសន្យារបស់លោកដោយធ្វើការឲ្យឡាបាន់អស់រយៈពេលប្រាំពីរឆ្នាំ ដើម្បីឲ្យលោកអាចរៀបការជាមួយ រ៉ាជែល ទោះបីវាជារយៈពេលយ៉ាងយូរក្នុងការធ្វើការក្តី (សូមមើលផងដែរ « យ៉ាកុប និងគ្រួសាររបស់លោក » នៅក្នុង ដំណើររឿងនៃព្រះគម្ពីរសញ្ញាចាស់ ) ។ សូមជួយកុមារឲ្យគិតអំពីសេចក្តីសន្យាដែលពួកគេបានធ្វើជាមួយមនុស្សដទៃ ។ ហេតុអ្វីវាសំខាន់ដើម្បីរក្សាការសន្យារបស់យើង ? សូមជួយពួកគេឲ្យយល់ថាសេចក្តីសញ្ញាគឺពិសិដ្ឋគឺជាការសន្យាដ៏ពិសិដ្ឋមួយរវាងព្រះ និងយើងម្នាក់ៗ ។ ចូរថ្លែងទីបន្ទាល់របស់បងប្អូនថាព្រះវរបិតាសួគ៌ និងព្រះយេស៊ូវ គ្រីស្ទ តែងតែរក្សាសេចក្តីរបស់ទ្រង់ជានិច្ច ។
-
សូមច្រៀងចម្រៀងនិងពិភាក្សាចម្រៀងអំពីភាពស្មោះត្រង់ ដូចជា « I Believe in Being Honest »ឬ «ឈរដោយសុចរិត ( សៀវភៅចម្រៀងកុមារទំព័រ ១៤៩, ៨១ ) ។
ព្រះវរបិតាសួគ៌ និងព្រះយេស៊ូវគ្រីស្ទអាចជួយខ្ញុំឲ្យស្រឡាញ់គ្រួសាររបស់ខ្ញុំ ។
កុមារភាគច្រើនដឹងថាការខឹងជាមួយបងប្អូនពួកគេវាដូចម្តេច ។ ដំណើររឿងរបស់យ៉ាកុប និង អេសាវ បានយកឈ្នះលើកំហឹង ចំពោះគ្នាទៅវិញទៅមកអាចជាការបំផុសគំនិតដល់ពួកគេ ។
សកម្មភាពដែលអាចជ្រើសរើស
-
សូមជួយកុមារចងចាំហេតុអ្វីអេសាវខឹងជាមួយយ៉ាកុប ( សូមមើល លោកុប្បត្តិ ២៧:៤១ ឬ « យ៉ាកុប និង អេសាវ » នៅក្នុង ដំណើររឿងព្រះគម្ពីរសញ្ញាចាស់ ) ។ សូមឲ្យកុមារធ្វើជាមុខក្រញ៉ូវបង្ហាញដល់បងប្អូន ។ សូមពន្យល់ថាអស់រយៈពេលច្រើនឆ្នាំកន្លងផុតទៅ យ៉ាកុប មិនហ៊ានទៅជួបអេសាវទេ ។ សូមឲ្យកុមារធ្វើជាមុខភ័យខ្លាចបង្ហាញដល់បងប្អូន ។ តើយើងគួរធ្វើយ៉ាងដូចម្តេច នៅពេលយើងភ័យខ្លាច ? សូមអញ្ជើញកុមារឲ្យសម្តែងជាអធិស្ឋាន នៅពេលបងប្អូនអានពីអ្វីដែលយ៉ាកុបបាននិយាយនៅក្នុងការអធិស្ឋានរបស់លោក ( សូមមើលលោកុប្បត្តិ ៣២:១១ ) ។ បន្ទាប់មកអាននៅក្នុង លោកុប្បត្តិ ៣៣:៤ ចំពោះអ្វីដែលកើតឡើងនៅពេលអេសាវឃើញយ៉ាកុប ។ សុំឲ្យកុមារបង្ហាញដល់បងប្អូននូវទឹកមុខរបស់យ៉ាកុបនិងអេសាវពេលដែលពួកលោកបានជួបគ្នាម្តងទៀត ។
-
សូមបង្ហាញរូបភាពយ៉ាកុបនិងអេសាវដែលមាននៅក្នុងគម្រោងមេរៀននេះ ។ ចូរឲ្យកុមារពិពណ៌នាអំពីអ្វីដែលពួកគេឃើញនៅក្នុងរូបភាព ។ សូមប្រាប់ពួកគេថាបងប្អូនប្រុសពីរនាក់នេះធ្លាប់មានអារម្មណ៍មិនល្អជាមួយគ្នាប៉ុន្តែពួកគេបានជ្រើសរើសអភ័យទោសឲ្យគ្នាទៅវិញទៅ មក ។ សូមជួយកុមារឲ្យគិតអំពីរបៀបដែលពួកគេអាចបង្ហាញសេចក្តីស្រឡាញ់ចំពោះគ្រួសាររបស់ពួកគេកាន់តែច្រើន ដូចជាយ៉ាកុប និងអេសាវបានបង្ហាញសេចក្តីស្រឡាញ់ចំពោះគ្នាទៅវិញទៅមក ។
បង្រៀនគោលលទ្ធិ ៖ កុមារធំៗ
សេចក្តីសញ្ញាជួយខ្ញុំឲ្យត្រឡប់ទៅកាន់ព្រះវរបិតាសួគ៌វិញ ។
បងប្អូនអាចប្រើការសុបិន្តរបស់យ៉ាកុបអំពីជណ្តើរឡើងទៅស្ថានសួគ៌ ដើម្បី បង្រៀនដល់កុមារថា ការរក្សាសេចក្តីសញ្ញារបស់យើងអាចជួយរៀបចំយើងដើម្បីចូលទៅកាន់ទីវត្តមានរបស់ព្រះវិញ ។
សកម្មភាពដែលអាចជ្រើសរើស
-
សូមអញ្ជើញកុមារអាន លោកុប្បត្តិ ២៨:១០-១៥ ហើយ គូររូបភាព សុបិនរបស់ យ៉ាកុប ។ សូមឲ្យពួកគេចែកចាយរូបភាពរបស់ពួកគេ ។ សូមពន្យល់ថាជណ្តើរ តំណាងឲ្យផ្លូវសម្រាប់យ៉ាកុបឲ្យត្រឡប់ទៅកាន់ព្រះវិញ ។ តើព្រះបានប្រទានអ្វីខ្លះដើម្បីជួយយើងឲ្យត្រឡប់ទៅកាន់ទ្រង់វិញ ? ( សូមមើលទំព័រសកម្មភាពប្រចាំសប្តាហ៍នេះ ) ។ សូមរំឮកកុមារអំពីសេចក្តីសញ្ញានៃពិធីបុណ្យជ្រមុជទឹករបស់ពួកគេ ។ តើការរស់នៅតាមសេចក្តីសញ្ញានាំឲ្យយើងខិតកាន់តែជិតព្រះយ៉ាងដូចម្តេចខ្លះ ?
-
សូមបង្ហាញរូបភាពព្រះវិហារបរិសុទ្ធ ហើយសរសេរនៅលើក្តាខៀននូវឃ្លាសំខាន់ៗមកពី លោកុប្បត្តិ ២៨:១៥-១៧ ដូចជា « អញនៅជាមួយនឹងឯង » « ព្រះយេហូវ៉ាទ្រង់គង់នៅទីនេះ » « ដំណាក់នៃព្រះ » ឬ « ទ្វារស្ថានសួគ៌ » ។ សូមអញ្ជើញកុមារឲ្យស្វែងរកឃ្លាទាំងនោះ ។ សូមប្រាប់កុមារអំពីព្រះវិហារបរិសុទ្ធ និងសេចក្តីសញ្ញានៃព្រះវិហារបរិសុទ្ធ ជួយបងប្អូនមានអារម្មណ៍ខិតកាន់តែជិតព្រះអម្ចាស់យ៉ាងដូចម្តេច ។
ខ្ញុំជឿលើការប្រព្រឹត្តដោយទៀងត្រង់ ។
យ៉ាកុបបានរក្សាសេចក្តីសន្យារបស់លោកដើម្បីបម្រើឡាបាន់សម្រាប់រយៈពេលប្រាំពីរឆ្នាំប៉ុន្តែឡាបាន់ប្រើឧបាយកលដាក់លោក ។ តើបងប្អូនអាចប្រើដំណើររឿងនេះ ដើម្បីជួយកុមារយល់អំពីសារៈសំខាន់នៃភាពស្មោះត្រង់ទោះបីជាអ្នកដទៃមិនមានភាពស្មោះត្រង់ដោយរបៀបណា ?
សកម្មភាពដែលអាចជ្រើសរើស
-
សូមអានជាមួយគ្នា លោកុប្បត្តិ ២៩:១៦–៣០ ហើយជួយកុមារសង្ខេបពីព្រឹត្តការណ៍នៅក្នុងខទាំងនេះ ។ តើយ៉ាកុប បានប្រតិកម្មយ៉ាងដូចម្តេចចំពោះទង្វើបញ្ឆោតនោះ ? តើយើងអាចរៀនពីដំណើររឿងនេះអ្វីខ្លះ ?
-
សូមសរសេរនៅលើក្តារខៀន តើមានអ្វីកើតឡើង នៅពេលដែលយើងមិនស្មោះត្រង់ ? និង តើមានអ្វីកើតឡើង នៅពេលដែលយើងស្មោះត្រង់ ? សូមអញ្ជើញកុមារឲ្យ ស្វែងរកចម្លើយ តាមរយៈការអាន « សេចក្តីស្មោះត្រង់ និងសេចក្ដីសុចរិត » ( នៅក្នុងសៀវភៅ ដើម្បីកម្លាំងនៃយុវជន [ ២០១១ ] ទំព័រ ៣១ ) ។
ព្រះវរបិតាសួគ៌ និងព្រះយេស៊ូវគ្រីស្ទអាចជួយខ្ញុំឲ្យស្រឡាញ់គ្រួសាររបស់ខ្ញុំ ។
អេសាវបានខឹងជាមួយយ៉ាកុប ហើយយ៉ាកុបខ្លាចមិនហ៊ានជួបអេសាវម្តងទៀតឡើយ ទោះបីជាបានបែកគ្នាអស់រយៈពេល២០ក្តី ។ ប៉ុន្តែយ៉ាកុបបានអធិស្ឋានសុំជំនួយ ហើយអេសាវ បានយកឈ្នះលើកំហឹងរបស់គាត់ ។ តើបងប្អូនអាចប្រើដំណើររឿងនេះដើម្បីបង្រៀនដល់កុមារអំពីសារៈសំខាន់នៃគ្រួសារជាទីស្រឡាញ់របស់យើងយ៉ាងដូម្តេច ?
សកម្មភាពដែលអាចជ្រើសរើស
-
សូមសួរកុមារពីអ្វីដែលពួកគេបានចងចាំអំពីទំនាក់ទំនងរវាងយ៉ាកុប និង អេសាវ (សូមមើល លោកុប្បត្តិ ២៧:៤១ ឬ « យ៉ាកុប និង អេសាវ » នៅក្នុង ដំណើររឿងព្រះគម្ពីរសញ្ញាចាស់ ) ។ សូមពន្យល់ថាបន្ទាប់ពីបែកគ្នាអស់រយៈពេលប្រហែលជា ២០ ឆ្នាំយ៉ាកុប បានទៅជួបអេសាវម្តងទៀត ។ សូមអានជាមួយគ្នាក្នុង លោកុប្បត្តិ ៣២:៦–១១ ។ តើយ៉ាកុបមានអារម្មណ៍បែបណា ? តើលោកត្រូវធ្វើអ្វីខ្លះដើម្បីស្វែងរកជំនួយ ? សូមថ្លែងទីបន្ទាល់ថា យើងអាចទូលសូមព្រះវរបិតាសួគ៌សម្រាប់ជំនួយ នៅពេលដែលទំនាក់ទំនងគ្រួសាររបស់យើងមានការពិបាក ។ សូមអាន លោកុប្បត្តិ ៣៣:១–៤ ដើម្បីរកមើលពីរបៀបដែលព្រះអម្ចាស់ឆ្លើយតបទៅនឹងការអធិដ្ឋានរបស់យ៉ាកុប ។
-
សូមចែកចាយបទពិសោធន៍ផ្ទាល់ខ្លួន ឬដំណើររឿងមួយមកពីទស្សនាវដ្តីសាសនាចក្រអំពីរបៀបបង្ហាញសេចក្តីស្រឡាញ់នៅក្នុងគ្រួសាររបស់យើង ។ សូមអញ្ជើញកុមារឲ្យចែកចាយបទពិសោធន៍របស់ពួកគេដូចគ្នា ។ តើយើងអាចធ្វើអ្វីខ្លះ នៅពេលសមាជិកគ្រួសារខឹងសម្បានឹងយើង ? ដើម្បីរៀនអំពីអ្វីដែលព្រះអង្គសង្គ្រោះ បានបង្រៀនយើងឲ្យធ្វើ សូមមើល ម៉ាថាយ ៥:៤៣-៤៥ ។
លើកទឹកចិត្តឲ្យមានការរៀនសូត្រនៅឯគេហដ្ឋាន
សូមឲ្យកុមារចែកចាយទំព័រសកម្មភាពសប្ដាហ៍នេះជាមួយគ្រួសាររបស់ពួកគេដើម្បីជួយពួកគេរៀន និងចងចាំនូវសុបិនរបស់យ៉ាកុប ។