ព្រះគម្ពីរ​សញ្ញាចាស់ ឆ្នាំ​២០២២
ថ្ងៃទី ១៤–២០ ខែ មីនា ។ លោកុប្បត្តិ ៤២-៥០ ៖ « ព្រះ​ទ្រង់​សម្រេច​ជា​ការ​ល្អ​វិញ »


« ថ្ងៃទី ១៤–២០ ខែ មីនា ។ លោកុប្បត្តិ ៤២–៥០ ៖ ‹ ព្រះ​ទ្រង់​សម្រេច​ជា​ការ​ល្អ​វិញ › » ចូរ​មក​តាម​ខ្ញុំ—សម្រាប់​ថ្នាក់​អង្គការ​បឋម​សិក្សា ៖ ព្រះគម្ពីរ​សញ្ញា​ចាស់​ឆ្នាំ ២០២២ ( ឆ្នាំ ២០២១ )

« ថ្ងៃទី ១៤–២០ ខែ មីនា ។ លោកុប្បត្តិ ៤២–៥០ » ចូរ​មក​តាម​ខ្ញុំ—សម្រាប់​ថ្នាក់​អង្គការ​បឋមសិក្សា ៖ ឆ្នាំ ២០២២

យ៉ូសែប​នៅ​ស្រុក​អេស៊ីព្ទ​

រូបភាព​របស់​យ៉ូសែប នៃ​ស្រុក​អេស៊ីព្ទ​ដោយ រ៉ូប៊ើតធី បារេត

ថ្ងៃទី ១៤–២០ ខែ មីនា

លោកុប្បត្តិ ៤២–៥០

« ព្រះ​ទ្រង់​សម្រេច​ជា​ការ​ល្អ​វិញ »

វា​សំខាន់​ខ្លាំងណាស់​ក្នុងការចេះ​ព្រះគម្ពីរ​ដែល​បងប្អូន​ត្រូវ​បង្រៀន ប៉ុន្តែ​វា​ក៏​សំខាន់​ណាស់​ផងដែរ​ក្នុង​ការ​ស្គាល់​កុមារ​ដែល​បងប្អូន​បង្រៀន ។ ចូរ​ឆ្លៀត​ពេល​ពិចារណា​ និង​អធិស្ឋាន​អំពី​រឿង​ទាំង​ពីរ​នេះ ។

កត់​ត្រា​ចំណាប់​អារម្មណ៍​របស់​បងប្អូន

រូប​តំណាង​ការ​ចែក​ចាយ

អញ្ជើញ​ឲ្យ​ចែក​ចាយ

ពីព្រោះ​ដំណើរ​រឿង​នៅក្នុង លោកុប្បត្តិ ៤២–៥០ គឺជា​​​ដំណើរ​រឿង​បន្ត​មក​​ពី​សប្តាហ៍​មុន ចេញ​ពី លោកុប្បត្តិ ៣៧–៤១ នៅ​ពេល​ចាប់ផ្ដើម​បង្រៀន​ចំណាយ​ពេល​បន្តិច​ឲ្យ​កុមារ​ចែកចាយ អំពី​អ្វី​ដែល​ពួកគេ​ចងចាំ​អំពី​យ៉ូសែប រួម​ទាំង​អ្វី​ដែល​ពួកគេ​បាន​រៀន នៅក្នុង​ថ្នាក់​អង្គការ​បឋមសិក្សា និង​នៅឯគេហដ្ឋាន ។

រូបតំណាង​ការ​បង្រៀន

បង្រៀន​គោលលទ្ធិ ៖ កុមារ​តូចៗ

លោកុប្បត្តិ ៤៥:៤–១៥

ខ្ញុំ​អាច​បង្ហាញ​សេចក្ដី​ស្រឡាញ់​ចំពោះ​ក្រុម​គ្រួសារ​របស់​ខ្ញុំ ។

សម្រាប់​កុមារ​តូចៗ អ្នក​អាច​ចង់​សង្កត់​ធ្ងន់​លើ​ដំណើរ​រឿងនេះ​នៅក្នុង​ផ្នែក ដែល​យ៉ូសែប​បង្ហាញ​សេចក្តី​ស្រឡាញ់​ចំពោះ​ក្រុម​គ្រួសារ​របស់​លោក ។

សកម្មភាព​ដែល​អាច​ជ្រើសរើស

  • សូម​ប្រើ « យ៉ូសែប និង គ្រោះ​រាំងស្ងួត » ( នៅ​ក្នុង ដំណើរ​រឿង​ព្រះគម្ពីរ​សញ្ញា​ចាស់ ) ឬ​រូបភាព​នៅ​ក្នុង ចូរ​មក​តាម​ខ្ញុំ—សម្រាប់​បុគ្គល​ម្នាក់ៗ និង​ក្រុមគ្រួសារ សូម​និយាយ​ប្រាប់​កុមារ​អំពី​ការ​ជួប​ជុំ​របស់​យ៉ូសែប​ជាមួយ​បងប្រុសៗ​របស់​លោក ។ សូម​គូសបញ្ជាក់​អំពី​របៀប​ដែល​យ៉ូសែប បាន​បង្ហាញ​សេចក្ដីស្រឡាញ់​របស់​លោក​ចំពោះ​បងប្រុសៗ​របស់​លោក ។

  • សូម​អាន​ឃ្លាទាំងឡាយ​ចេញ​មកពី លោកុប្បត្តិ ៤៥:៤–១៥ ដែល​ពិពណ៌នា​អំពី​អ្វី​ដែល​យ៉ូសែប​បាន​ធ្វើ​ដើម្បី​បង្ហាញ​សេចក្តីស្រឡាញ់​របស់​លោក​ចំពោះ​គ្រួសារ​លោក ។ សូម​អញ្ជើញ​កុមារ​ឲ្យ​សម្តែង​នូវ​អ្វី​ដែល​ខគម្ពីរ​នោះ​បាន​ពិពណ៌នា ។ ឧទាហរណ៍ ពួកគេ​អាច​ធ្វើពុតជា​សួរ ​សមាជិក​គ្រួសារ​ម្នាក់ឲ្យ​​ « សូម​មកជិត » ( ខ ៤ ) ឬ ផ្តល់​អាហារ​ដល់​សមាជិក​គ្រួសារ ( សូមមើល ខ ១១ ) ។

លោកុប្បត្តិ ៤៨:៨–៩

ពរជ័យ​នៃ​បព្វជិតភាព​បាន​ជួយ​ខ្ញុំ

យ៉ាកុប​បាន​ប្រសិទ្ធពរ​ដល់​កូន​ប្រុស​ទាំងឡាយ​និង​ចៅប្រុស​ទាំងឡាយ​របស់​លោក ( សូមមើល លោកុប្បត្តិ ៤៨–៤៩ ) ។ ថ្ងៃ​នេះ​យើង​អាច​ទទួល​ពរជ័យ នៃ​បព្វជិតភាព​ដែល​ផ្តល់​នូវ​ការលួងលោម ការព្យាបាល​ការ​ដឹកនាំ​​ និង​កម្លាំង​ខាង​វិញ្ញាណ ។

ក្មេងប្រុស​ម្នាក់​កំពុង​ទទួល​ការប្រសិទ្ធពរ

យើង​អាច​ទទួល​ពរជ័យ​ពី​អ្នក​ទាំងឡាយ​ដែល​កាន់​បព្វជិតភាព ។

សកម្មភាព​ដែល​អាច​ជ្រើសរើស

  • សូម​បង្ហាញ​ដល់​កុមារ​នូវ​រូបភាព​របស់​យ៉ាកុប ប្រសិទ្ធពរ​ដល់​កូនប្រុស​ទាំងឡាយ​របស់​លោក​ ឬ រូបភាព​ផ្សេង​ទៀត​នៃ​ការប្រសិទ្ធ​ពរ​បព្វជិកភាព ( សូមមើល​រូបភាព​នៅ​ក្នុង​គម្រោង​មេរៀន​នេះ​សូមមើល​ផងដែរ ​សៀវភៅ​រូបភាព​ដំណឹង​ល្អ លេខ ១២ ) ។ សូម​ឲ្យ​កុមារ​ពិពណ៌នា​អំពី​អ្វី​ដែល​កំពុង​កើត​ឡើង​នៅ​ក្នុង​រូបភាព ។

  • សូម​អាន​ទៅ​កាន់​កុមារ លោកុប្បត្តិ ៤៨:៨៩ ។ សូម​ពន្យល់​ថា អ៊ីស្រាអែល ក៏​ត្រូវ​បាន​ហៅ​ជា យ៉ាកុប​ផងដែរ​​ដែលលោក​ជា​ឳពុក​របស់​យ៉ូសែប ហើយ​លោក​ចង់​ផ្តល់​ពរជ័យ​​បព្វជិតភាព​ដល់កូនៗ​របស់​យ៉ូសែប ។ ប្រសិន​បើ​មាន​កុមារ​ណា​ម្នាក់​បាន​ទទួល​ការប្រសិទ្ធពរ​នៃ​បព្វជិតភាព​សូម​អញ្ជើញ​ពួកគេ​ឲ្យ​ប្រាប់​អំពី​បទពិសោធន៍​របស់​ពួកគេ ។ ឬ សូម​ការចែកចាយ​នូវ​បទពិសោធន៍​ផ្ទាល់ខ្លួន​របស់​បងប្អូន ។

  • សូម​ជួយ​កុមារ​ឲ្យ​គិត​អំពី​មូល​ហេតុ​ដែល​ពួកគេ អាច​សុំ​ការប្រសិទ្ធពរ​នៃ​បព្វជិតភាព ។ សូម​ជួយ​ពួកគេ​ឲ្យ​រាយឈ្មោះ​អ្នក​កាន់​បព្វជិតភាព​ដែល​ពួកគេ​អាច​សុំ​ដូច​ជា​ឳពុក លោកតា ឬ បងប្អូន​ប្រុស​ដែល​ផ្ដល់​ការងារបម្រើ ។

លោកុប្បត្តិ ៥០:១៥–២១

ខ្ញុំ​អាច​អត់ទោស​ ។

តើ​កុមារ​អាច​រៀន​អ្វីខ្លះ​អំពី​ការអត់ទោស មក​ពី​គំរូ​នៃ​ការអភ័យទោស​របស់​យ៉ូសែប​ដល់​បងប្រុស​ទាំង​ឡាយ​របស់​លោក ?

សកម្មភាព​ដែល​អាច​ជ្រើសរើស

  • សូម​ប្រើ​ទំព័រ​សកម្មភាព​សប្ដាហ៍​នេះ ដើម្បី​ជួយ​កុមារ​ឲ្យ​ចងចាំ​អំពី​របៀប​ដែល​បងប្រុសៗ​របស់​យ៉ូសែប​ដែល​មាន​សន្តានចិត្ត​មិន​ល្អ​ចំពោះ​លោក ។ សូម​អាន​ទៅ​កាន់​កុមារ លោកុប្បត្តិ ៥០:១៧ ដោយ​គូស​បញ្ជាក់​ថា​បងប្រុស​ទាំងឡាយ បានសោក​ស្តាយ​ចំពោះ​អ្វី​ដែល​ពួកគេ​បាន​ធ្វើ ហើយ​ចង់​ឲ្យ​យ៉ូសែប​អភ័យ​ទោស​ដល់​​ពួកគេ ។ សូម​អាន ខ ២១ ដើម្បី​បង្ហាញ​ថា​យ៉ូសែប​បាន​អភ័យ​ទោស​ដល់​បងប្រុស​ទាំងឡាយ​របស់​លោក —​លោក​មិន​ខឹង​នឹង​ពួកគេ​ទៀតទេ ។

  • សូម​ច្រៀង​ជា​មួយ​គ្នា​« បិតា​សូម​ជួយ​កូនសៀវភៅ​ចម្រៀងកុមារលេខ ៥២ ) ។ នៅ​ពេល​បងប្អូន​ច្រៀង​អំពី​ការ​អភ័យទោស សូម​អញ្ជើញ​កុមារ​ឲ្យ​ចង្អុល​រូប​របស់​យ៉ូសែប​នៅ​ក្នុង​ទំព័រ​សកម្មភាព ។ នៅ​ពេល​បងប្អូន​ច្រៀង​អំពី​ការ​ប្រែចិត្ត សូម​អញ្ជើញ​ពួកគេ​ឲ្យ​ចង្អុល​រូប​បងប្រុស​ទាំងឡាយរបស់​លោក ។

  • សូម​ជួយ​កុមារ​ឲ្យ​គិត​អំពី​ស្ថានភាព ដែល​ពួកគេ​ប្រហែល​ជា​ត្រូវ​ការអភ័យ​ទោស​​ដល់​នរណា​ម្នាក់ ។ សូម​អញ្ជើញ​កុមារ​ឲ្យ​អនុវត្ត​អ្វី​ដែល​ពួកគេ​នឹង​និយាយ​ឬ​ធ្វើ​ដើម្បី​បង្ហាញ​ពី​ការ​អភ័យ​ទោស​ដល់​មនុស្ស​នោះ ។

រូបតំណាង​ការ​បង្រៀន

បង្រៀន​គោលលទ្ធិ ៖ កុមារ​ធំៗ

លោកុប្បត្តិ ៤២–៤៤; ៤៥:១-១៥

ការ​អភ័យទោស​នាំ​មក​នូវ​ភាពសុខសាន្ត ។

បងប្រុស​ទាំងឡាយ​​របស់​យ៉ូសែប​បាន​ប្រព្រឹត្ត​នូវ​រឿង​អាក្រក់​យ៉ាងខ្លាំង ចំពោះ​លោក ។ ប៉ុន្តែ​យ៉ូសែប​បាន​អភ័យ​ទោស​ដល់​ពួកគេ ហើយ​លោក​បាន​នាំ​នូវ​ភាពសុខសាន្ត​ដល់​គ្រួសារ​របស់​លោក ។

សកម្មភាព​ដែល​អាច​ជ្រើសរើស

  • សូម​ជួយ​កុមារ​ឲ្យ​សម្ដែង​ចេញ​មកពី​លោកុប្បត្តិ ៤២–៤៤ ។ ខណៈពេល​ដែល​ពួកគេ​សម្តែង សូម​សួរ​ពួកគេ​ថា តើ​យ៉ូសែប​មាន​អារម្មណ៍​បែបណា​នៅ​ពេល​ជួប​បងប្រុស​របស់​លោក​ម្តង​ទៀត​ឬ​របៀប​ដែលបង​ប្រុស​ទាំងឡាយ​មាន​អារម្មណ៏​បែបណា​ កាល​ដែល​នៅ​ទីបញ្ចប់​ពួកគេ​បាន​ដឹង​ថា​នោះ​ជា​យ៉ូសែប ។

  • សូម​សួរ​កុមារ​ពី​អត្ថន័យ​នៃ​ការ​អភ័យ​ទោស​ដល់​នរណា​ម្នាក់ ។ សូម​ជួយ​ពួកគេ​ឲ្យ​យល់​ថា​ការ​អភ័យ​ទោស​ដល់​នរណា​មា្នក់​រួមទាំង ការ​ប្រព្រឹត្ត​ចំពោះគាត់​ជា​មួយ​សេចក្ដីស្រឡាញ់​ដូចជា​ព្រះគ្រីស្ទ ។ សូម​សួរ​កុមារ​នូវ​អ្វី​ដែល​ពួកគេ​ដឹង​អំពី​ដំណើរ​រឿង​នៃ​ការអភ័យទោស​របស់​យ៉ូសែប​ដល់​បងប្រុសៗ​របស់​លោក​ ឬ​សូម​អាន​ជា​មួយ​កុមារ​នូវ​ខគម្ពីរ​មក​ពី លោកុប្បត្តិ ៤៥:១-១៥ ) ។ តើ​យ៉ូសែប​បាន​ធ្វើ​ឬ និយាយ​អ្វី​ដើម្បី​ឲ្យ​បងប្រុស​ទាំងឡាយ​របស់​លោក​ដឹង​ថា លោក​អភ័យ​ទោស​ដល់​ពួកគេ ? តើ​យើងអាច​និយាយ​ឬ​ធ្វើ​អ្វី​ខ្លះ​នៅពេល​អ្នក​ដទៃ​សុំ​ការ​អភ័យ​ទោស​ពី​យើងចំពោះ​ពួកគេ ?

  • សូម​ឲ្យ​កុមារ​គិត​អំពី​គ្រា​មួយ​​ដែល​ពួកគេ​បាន​អភ័យ​ដល់​នរណា​ម្នាក់ ឬ ពេល​ដែល​នរណា​ម្នាក់​បាន​អភ័យ​ទោស​ដល់​ពួកគេ ។ សូម​ទុកពេល​ឲ្យ​ពួកគេ​គិត​ចែក​ចាយ​នូវ​បទពិសោធន៍​របស់​បងប្អូន​ផ្ទាល់ ហើយ​ធ្វើ​​ទីបន្ទាល់​នៃ​ពរជ័យ​ដែល​បាន​មក​ពី​ការអភ័យ​ទោស ។ សូម​អញ្ជើញ​កុមារ​ចែកចាយ​បទពិសោធន៍​របស់​ពួកគេ ប្រសិន​បើ​ពួកគេ​ចង់​ចែកចាយ ។ តើ​ពួកគេ​បាន​មាន​អារម្មណ៍​បែប​ណា​ខ្លះ ? តើ​យើង​រៀន​អ្វី​ខ្លះ​អំពី​ការអភ័យ​ទោស មក​ពី​គំរូ​របស់​ព្រះអង្គ​សង្គ្រោះ ? ( សូមមើល លូកា ២៣:៣៣-៣៤ ) ។

លោកុប្បត្តិ ៤៥:៥–១១

ព្រះវរបិតាសួគ៌​បាន​បញ្ជូន​ព្រះយេស៊ូវ គ្រីស្ទ​ដើម្បី​សង្គ្រោះ​ខ្ញុំ ។

ដំណើរ​រឿង​នៃ​ការសង្គ្រោះ​របស់​យ៉ូសែប​ទៅ​ដល់​ក្រុម​គ្រួសារ​របស់​លោក​ពី​គ្រោះ​រាំងស្ងួត អាច​បង្រៀន​យើង​អំពី​ព្រះ​យេស៊ូវ គ្រីស្ទ ដែល​បាន​សង្រ្គោះ​យើង​ពី​អំពើបាប និង​សេចក្តី​ស្លាប់ ។

សកម្មភាព​ដែល​អាច​ជ្រើសរើស

  • សូម​សួរ​កុមារ​អំពី​អត្ថន័យ​នៃ​​ការសង្គ្រោះ​ឬ​ជួយ​សង្គ្រោះ​នរណា​ម្នាក់ ។ ប្រសិន​បើ​ពួកគេ​ណា​ម្នាក់​ធ្លាប់​មាន​បទពិសោធន៍​ត្រូវ​បាន​សង្គ្រោះ ​ឬ ជួយ​សង្រ្គោះ​ពី​គ្រោះថ្នាក់ សូម​អញ្ជើញ​ពួកគេ​ឲ្យ​ចែកចាយ ។ តើ​យ៉ូសែប​បានសង្គ្រោះ​បងប្រុសៗ​របស់​លោក​ដោយ​របៀបណា ? ( សូមមើល លោកុប្បត្តិ ៤២:១–៣ ; ៤៥:៥–៧ ) ។ សូម​ដាក់​តាំង​រូប​ភាព​នៃ​ព្រះអង្គសង្គ្រោះ ។ តើ​ព្រះយេស៊ូវ​បាន​សង្គ្រោះ​យើង​ដោយ​របៀបណា ?

ការបកប្រែរបស់យ៉ូសែបស្មីធ​ លោកុប្បត្តិ ៥០:២៧-៣៣ ( នៅ​ក្នុង​សេចក្ដីណែនាំ​ដល់​គម្ពីរ​ទាំងឡាយ )

ព្រះ​វរបិតាសួគ៌​បាន​រៀបចំ​យ៉ូសែប ស៊្មីធ ដើម្បី​ធ្វើជា​ព្យាការី​នៅ​ជំនាន់​របស់​យើង ។

តំាង​ពី​រាប់​ពាន់​ឆ្នាំ​មុន យ៉ូសែប​នៃ​ស្រុក​អេស៊ីព្ទ​បាន​មើល​ឃើញ​ថា ព្រះអម្ចាស់ នឹង​ហៅ​យ៉ូសែប ស៊្មីធ ដើម្បី​ធ្វើ​កិច្ចការ​ដ៏អស្ចារ្យ​នៅថ្ងៃ​ចុង​ក្រោយ ។ សូម​បង្រៀន​ដល់​កុមារ អំពី​របៀប​ដែល​ព្រះអម្ចាស់​បាន​ប្រទាន​ពរដល់​យើង តាម​រយៈ​ព្យាការី យ៉ូសែប ស៊្មីធ ។

សកម្មភាព​ដែល​អាច​ជ្រើសរើស

  • ចូរ​ឲ្យ​តម្រុយ​ដល់​កុមារ​អំពី​យ៉ូសែប ស៊្មីធ ហើយ​អញ្ជើញ​ឲ្យ​ពួកគេ​ទាយ​ថា តើ​នរណា​ដែល​បងប្អូន​កំពុង​តែ​ពិពណ៌នា ។ រួម​ទាំង​តម្រុយ​មក​ពី ការបកប្រែរបស់យ៉ូសែបស្មីធ​ លោកុប្បត្តិ ៥០:២៧-៣៣ ( នៅ​ក្នុង​សេចក្ដីណែនាំ​ដល់​គម្ពីរ​ទាំងឡាយ ) ដូចជា « គាត់បាននាំយើងឲ្យ​​ស្គាល់​នូវ​សេចក្តី​សញ្ញា​ទាំងឡាយ » ( សូមមើល ខ ២៨ ) « គាត់នាំពាក្យ​របស់​ព្រះអម្ចាស់មកកាន់យើង » ( សូមមើល ខ ៣០) និង « ហើយ​ឈ្មោះលោក​នឹងត្រូវ​បាន​ដាក់តាមឈ្មោះឪពុកលោក » ( សូមមើល ខ ៣៣ ) ។ បន្ទាប់​ពី​កុមារ​ទាយ​ត្រឹមត្រូវ​ហើយ សូម​អញ្ជើញ​ពួកគេ​ឲ្យ​ស្វែង​រក​តម្រុយ​នៅ​ក្នុង​ខគម្ពីរ​ទាំងនេះ ។ តើ​មាន​អ្វី​ទៀត​ដែល​យើង​រៀន​អំពី​យ៉ូសែប ស៊្មីធ​ដក​ស្រង់​ចេញ​ពី​ការ​ព្យាករ​របស់​យ៉ូសែប​ក្នុង​ស្រុក​អេស៊ីព្ទ ?

រូប​តំណាង​ការ​រៀនសូត្រ

លើក​ទឹក​ចិត្ត​ឲ្យ​មាន​ការ​រៀន​សូត្រ​នៅ​ឯ​គេហដ្ឋាន

សូម​អញ្ជើញ​កុមារ​ឲ្យ​ចែកចាយ​ទំព័រ​សកម្មភាព​ប្រចាំ​សប្ដាហ៍​ជា​មួយ​គ្រួសារ​របស់​ពួកគេ​នៅ​ឯគេហដ្ឋាន ។ ពួកគេ​អាច​ប្រើ​វា​ដើម្បី​រំឮក​ដំណើរឿង​របស់​យ៉ូសែប និង​បងប្រុស​ទាំងឡាយ​របស់​លោក​និង​ពិភាក្សា​អំពី​សារៈ​សំខាន់​នៃ​សេចក្តី​ស្រឡាញ់ និង​ការអភ័យ​ទោស​នៅ​ក្នុង​ក្រុម​គ្រួសារ​របស់​យើង ។

ការកែលម្អ​ការបង្រៀន​របស់​យើង

សូម​ថ្លែង​ទីបន្ទាល់​អំពី​ព្រះយេស៊ូវគ្រីស្ទ ។ ទោះបី​ជា​នៅ​ក្នុង​ព្រះគម្ពីរ​សញ្ញា​ចាស់​មិន​បាន​រៀប​រាប់​ព្រះនាម​​ព្រះយេស៊ូវ គ្រីស្ទ ក្តី​តែ​វា​បាន​សំដៅ​ទៅលើ​ទ្រង់​ដោយ​មាន​នាម​ដទៃ​ទៀត ហើយ​វា​ថ្លែង​ទីបន្ទាល់​ពី​ទ្រង់​តាម​រយៈ​ទីសម្គាល់ និង​ដំណើរ​រឿង​នានា ។ សូម​ជួយ​កុមារ​ឲ្យ​រៀន​មើល​សេចក្តី​ពិត​អំពី​ព្រះអង្គ​សង្គ្រោះ នៅ​ពេល​ណា​ដែល​ពួកគេ​អាន​ព្រះគម្ពីរ ។