ចូរ​មក​តាម​ខ្ញុំ
ថ្ងៃ​ទី ២០–២៦ ខែ មករា នីហ្វៃ​ទី ១ ១១–១៥ ៖ « ប្រដាប់​អាវុធ​ដោយ​សេចក្ដី​សុចរិត និង​ដោយ​ព្រះ​ចេស្ដា​នៃ​ព្រះ »


« ថ្ងៃ​ទី ២០–២៦ ខែ មករា នីហ្វៃ​ទី ១ ១១–១៥ ៖ ‹ ប្រដាប់​អាវុធ​ដោយ​សេចក្ដី​សុចរិត និង​ដោយ​ព្រះ​ចេស្ដា​នៃ​ព្រះ › » ចូរ​មក​តាម​ខ្ញុំ—សម្រាប់​ថ្នាក់​អង្គការ​បឋមសិក្សា ៖ ព្រះគម្ពីរ​មរមន ឆ្នាំ ២០២០ ( ឆ្នាំ ២០២០ )

« ថ្ងៃ​ទី ២០–២៦ ខែ មករា នីហ្វៃ​ទី ១ ១១–១៥ » ចូរ​មក​តាម​ខ្ញុំ—សម្រាប់​ថ្នាក់​អង្គការ​បឋមសិក្សា ៖ ឆ្នាំ ២០២០

មនុស្ស​បរិភោគ​ផ្លែ​នៃដើមជីវិត

ផ្អែម​លើស​អស់​ទាំង​ភាព​ផ្អែម​ទាំងអស់ ដោយ មីហ្គែល អែនជែល ហ្គុងស្សាឡែស្ស រ៉ូមេរ៉ូ

ថ្ងៃ​ទី ២០–២៦ ខែ មករា

នីហ្វៃ​ទី ១ ១១–១៥

« ប្រដាប់​អាវុធ​ដោយ​សេចក្ដី​សុចរិត និង​ដោយ​ព្រះ​ចេស្ដា​នៃ​ព្រះ »

សូម​អាន នីហ្វៃ​ទី ១ ១១–១៥ ដោយ​គិត​ដល់​កុមារ​ដែល​អ្នក​បង្រៀន​នៅក្នុង​ចិត្ត ហើយ​កត់ត្រា​ការបំផុសគំនិត​នានា​ដែល​អ្នក​ទទួល​បាន ។

កត់ត្រា​ចំណាប់​អារម្មណ៍​របស់​អ្នក

រូបតំណាង​ចែក​ចាយ

អញ្ជើញ​ឲ្យ​ចែកចាយ

សូម​បង្ហាញ​រូបភាព​មួយ​អំពីការនិមិត្ត​របស់លីហៃ​អំពី​ដើម​ជីវិត ហើយអញ្ជើញ​កុមារឲ្យ​ចែកចាយ​អ្វី​ដែល​ពួកគេ​ចាំ​អំពីអ្វីដែលបានរៀន​ពីការនិមិត្ត​នេះ​កាល​ពី​សប្តាហ៍​មុន ។ សូម​សួរ​កុមារ​ប្រសិនបើ​ពួកគេ​បាន​រៀន​អ្វី​ថ្មី​អំពី​រឿង​នេះ​តាំង​ពី​ពេល​នោះ​មក ។

រូប​តំណាង​ការ​បង្រៀន

បង្រៀន​គោលលទ្ធិ ៖ កុមារ​តូចៗ

នីហ្វៃ​ទី ១ ១១:១៦–៣៣

ព្រះវរបិតា​សួគ៌​បាន​បញ្ជូន​ព្រះយេស៊ូវគ្រីស្ទ​ឲ្យ​មក​កាន់​ផែនដី ដោយសារ​ទ្រង់​ស្រឡាញ់​ខ្ញុំ ។

នីហ្វៃ​បាន​ឃើញ​អំពី​ជីវិត និង​ការ​បម្រើ​របស់​ព្រះយេស៊ូវគ្រីស្ទ​នៅក្នុង​ការនិមិត្ត​មួយ ។ សូម​ពិចារណា​អំពី​អ្វី​ដែល​កុមារ​នៅក្នុង​ថ្នាក់​របស់​អ្នក​អាច​រៀន​អំពី​ព្រះអង្គសង្គ្រោះ​មក​ពី នីហ្វៃ​ទី ១ ១១ ។

សកម្មភាព​ដែល​អាច​ជ្រើសរើស

  • សូម​ឲ្យ​រូបភាព​មួយ​ទៅកុមារ​ដែល​បង្ហាញ​អំពី​ព្រឹត្តិការណ៍​មួយ​មកពី​ជីវិត​របស់​ព្រះអង្គសង្គ្រោះ ដែល​បាន​ព្យាករ​នៅក្នុង នីហ្វៃ​ទី ១ ១១:២០, ២៤, ២៧, ៣១ និង ៣៣ ( សូមមើល សៀវភៅ​រូបភាព​ដំណឹងល្អ លេខ ៣០, ៣៥, ៣៩, ៤២៥៧ ) ។ នៅពេល​អ្នក​អាន​ខគម្ពីរ​ទាំងនេះ សូម​ឲ្យ​កុមារ​លើក​រូបភាព​របស់​ពួកគេ​ឡើង នៅពេល​ពួកគេ​ស្ដាប់​ឮ​ខគម្ពីរ​ដែល​ត្រូវ​នឹង​វា ។

  • សូម​ប្រាប់​កុមារ​អំពី​រឿង​មួយ​ចំនួន​ដែល​នីហ្វៃ​បាន​រៀន​ថា ព្រះយេស៊ូវគ្រីស្ទ​បានធ្វើ អំឡុងពេលទ្រង់​មាន​ព្រះជន្ម​រស់នៅ ( សូមមើល នីហ្វៃ​ទី ១ ១១:១៦–៣៣ ) ហើយ​បង្ហាញ​រូបភាព​ដល់​ពួកគេ​អំពី​ព្រឹត្តិការណ៍​ទាំង​នេះ ( ឧទាហរណ៍​សូមមើល សៀវភៅ​រូបភាព​ដំណឹងល្អ លេខ ៤១, ៤៦, ៤៧, ៤៩, ៥៦, ៥៧, ៥៨, ៥៩ ) ។ សូម​ចែកចាយ​អំពី​អ្វី​ដែល​ព្រះអង្គសង្គ្រោះ​បាន​ធ្វើ​សម្រាប់​អ្នក ។ សូម​បង្ហាញ​រូបភាព​នានា ដើម្បី​ជួយកុមារ​ឲ្យ​គិត​អំពី​របៀប​នានា ដែល​យើង​អាច​ចែកចាយ​សេចក្តីស្រឡាញ់​របស់​ព្រះ ( សូមមើល សៀវភៅ​រូបភាព​ដំណឹងល្អ លេខ ១០៩, ១១០, ១១៥ ) ។

នីហ្វៃ​ទី ១ ១៣:២៦–២៩, ៣៥–៣៦, ៤០

ព្រះគម្ពីរ​មរមន​បង្រៀន​អំពី​សេចក្តីពិត​ដ៏​មាន​តម្លៃ ។

ហេតុអ្វី​អ្នកមាន​អំណរគុណ​ចំពោះ​ព្រះគម្ពីរ​មរមន ? សូម​ពិចារណា​អំពី​របៀប​ដែល​អ្នក​អាច​ចែកចាយ​ទីបន្ទាល់​របស់​អ្នក​អំពី​ព្រះគម្ពីរ​មរមន​ជាមួយ​កុមារ ។

សកម្មភាព​ដែល​អាច​ជ្រើសរើស

  • សូម​គូរ​រូបភាព​មួយ​នៅលើ​ក្តារខៀន ហើយ​អញ្ជើញ​កុមារ​ឲ្យ​ផ្លាស់ប្តូរ ឬ​ដកចេញ​នូវ​ផ្នែកនានា​នៃ​រូបភាព​នោះ ដើម្បី​ធ្វើ​ឲ្យ​វា​មើល​ទៅ​ខុស​ពី​មុន ។ សូម​ជួយ​ពួកគេ​ឲ្យ​យល់​ថា ដូច​ក្នុង​រូបភាព​នេះ មានអ្វីៗ​មួយ​ចំនួន​នៅក្នុង​ព្រះគម្ពីរ​ប៊ីប​ត្រូវបាន​ផ្លាស់ប្តូរ ហើយ​ដក​យក​ចេញ​ជា​ច្រើន​ដង ។ សូម​អាន​ផ្នែក​នានានៃ នីហ្វៃ​ទី ១ ១៣:៤០ ដែល​បង្រៀន​អំពី​របៀប​ដែល​ព្រះគម្ពីរ​មរមន​ជួយ​យើង​ឲ្យ​យល់ « សេចក្ដី​ដ៏​ច្បាស់ និង​ពិសេសៗ » ទាំងនេះ ដែល​បាន​បាត់ពី​ព្រះគម្ពីរ​ប៊ីប ( ដែល​នីហ្វៃ​ហៅ​ថា « បញ្ជី​ចុង​ក្រោយ​ទាំង​ឡាយ​នេះ » ) ។

  • សូម​លាក់​រូបភាព​នានា​ដែល​តំណាង​ឲ្យ​សេចក្តីពិត​នៃ​ដំណឹងល្អ​នៅជុំវិញ​បន្ទប់ ដែល​បាន​បញ្ជាក់​នៅក្នុង​ព្រះគម្ពីរ​មរមន ដូចជា​បុណ្យ​ជ្រមុជទឹក ពិធី​សាក្រាម៉ង់ និង​ការរស់ឡើង​វិញ ។ សូម​អញ្ជើញ​កុមារ​ឲ្យ​ស្វែងរករូបភាព​ទាំងនោះ ។ សូម​ពន្យល់​ថា ព្រះគម្ពីរ​មរមន​បាននាំ​ត្រឡប់​មក​វិញ​នូវ​សេចក្តីពិត​នៃ​ដំណឹងល្អ​ដែល​បាន​បាត់​បង់​នោះ ។

នីហ្វៃ​ទី ១ ១៥:២៣–២៥

ព្រះបន្ទូលនៃព្រះផ្ដល់​អំណាច​ដល់​ខ្ញុំ ។

តើ​អ្នក​អាច​ប្រើ​រូបភាព​នៃ​ដំបង​ដែក​ដើម្បី​បង្រៀន​កុមារ​អំពី​កម្លាំង សុវត្ថិភាព និង​ព្រះចេស្តា​នៃ​បន្ទូល​របស់​ព្រះ​ដោយ​របៀប​ណា ?

សកម្មភាព​ដែល​អាច​ជ្រើសរើស

  • សូម​បង្ហាញ​រូបភាព​នៃ​សុបិន​របស់​លីហៃ ដូច​ជា​រូបភាព​មួយ​នៅក្នុង គម្រោងមេរៀន​សប្ដាហ៍​នេះ នៅក្នុង ចូរ​មក​តាម​ខ្ញុំ—សម្រាប់​បុគ្គល​ម្នាក់ៗ និង​ក្រុម​គ្រួសារ ។ សូម​អញ្ជើញ​កុមារ​ឲ្យ​ស្វែងរក​ដំបង​ដែក​នៅក្នុង​រូបភាព ហើយ​ជួយ​ពួកគេ​ឲ្យយល់​អំពីរបៀប​ដែល​ការតោង​ជាប់​នឹង​ព្រះបន្ទូល​នៃ​ព្រះ​អាច​ការពារ​យើង​បាន ( សូមមើល នីហ្វៃ​ទី ១ ១៥:២៣–២៤ ) ។ សូម​ឲ្យ​អ្វី​មួយ​ទៅកុមារ​ដែល​ស្រដៀងនឹង​ដំបង​ដែក​ដើម្បីកាន់ ដូចជា បំពង់​ទីប​ជ័រ ឬ​ដំបង​ឈើ អំឡុងពេល​អ្នក​អាន ខ​ទី ២៤ ។ តើ​យើង​រកឃើញបន្ទូល​របស់​ព្រះ​នៅ​ឯ​ណា ? តើ​យើង​អាច​ធ្វើ​អ្វី​ខ្លះ ដើម្បី​ធ្វើ​ឲ្យ​បន្ទូល​នៃ​ព្រះ​ក្លាយ​ជា​ផ្នែក​មួយ​នៃ​ជីវិត​ប្រចាំ​ថ្ងៃ​របស់យើង ?

  • សូម​ជួយ​ឲ្យ​កុមារ​ផាត់​ពណ៌​ទំព័រ ហើយ​បំពេញ​ទំព័រ​សកម្មភាព​នា​សប្ដាហ៍​នេះ ។ តើ​យើង « ​តោង​ជាប់ » នឹងបន្ទូល​នៃ​ព្រះ​ដោយ​របៀប​ណា ? ( នីហ្វៃទី ១ ១៥:២៤ ) ។

រូបតំណាង​ការ​បង្រៀន

បង្រៀន​គោលលទ្ធិ ៖ កុមារ​ធំៗ

នីហ្វៃ​ទី ១ ១១:១៦–៣៣

ព្រះវរបិតា​សួគ៌​បាន​បញ្ជូន​ព្រះយេស៊ូវគ្រីស្ទ​ឲ្យ​មក​កាន់​ផែនដី ដោយសារ​ទ្រង់​ស្រឡាញ់​ខ្ញុំ ។

នីហ្វៃ​មាន​ការនិមិត្ត​មួយ​ដែល​លោក​បាន​ឃើញ​ផែនការ​របស់​ព្រះវរបិតាសួគ៌​សម្រាប់​យើង ហើយ​ព្រះយេស៊ូវគ្រីស្ទ​គឺ​ជា​ផ្នែក​ដ៏​សំខាន់​នៃ​ការនិមិត្ត​នោះ ។

សកម្មភាព​ដែល​អាច​ជ្រើសរើស

  • សូម​អញ្ជើញ​កុមារ​ឲ្យ​ផ្គូផ្គង​ខគម្ពីរ​មកពី នីហ្វៃ​ទី ១ ១១:១៦–៣៣ ជាមួយ​រូបភាព​ដែល​បង្ហាញ​នូវ​អ្វី​ដែល​ខគម្ពីរ​ទាំង​នោះ​ពិពណ៌នា ( ដូចជា នីហ្វៃ​ទី ១ ១១:២០, ២៤, ២៧, ២៩, ៣១, ៣៣, សូមមើល សៀវភៅ​រូបភាព​ដំណឹងល្អ លេខ ៣០, ៣៥, ៣៨, ៣៩, ៤២៥៧ ) ។ តើ​កុមារ​រៀនអ្វីខ្លះ​អំពី​ព្រះគ្រីស្ទ​មក​ពី​ខគម្ពីរ និង​រូបភាព​ទាំង​នេះ ?

  • សូម​សួរ​កុមារ​អំពី​មូលហេតុ​ដែល​ព្រះយេស៊ូវគ្រីស្ទ​មាន​សារៈសំខាន់​ចំពោះ​ពួកគេ ។ សូម​ច្រៀង​បទចម្រៀង​អំពី​ព្រះអង្គសង្គ្រោះ ដូចជា​បទ « ទ្រង់​បញ្ជូន​បុត្រា​ទ្រង់​មក » ( សៀវភៅ​ចម្រៀង​កុមារ ទំព័រ ៣៤–៣៥ ) ហើយ​សួរ​កុមារ​អំពី​អ្វី​ដែល​ចម្រៀង​នេះ​បង្រៀន​អំពី​ព្រះយេស៊ូវ ។ សូម​អញ្ជើញ​កុមារ​ឲ្យ​ឆ្លៀត​ពេល​អំឡុង​សប្តាហ៍ ឲ្យ​គិត​អំពី​ព្រះយេស៊ូវគ្រីស្ទ ហើយ​ចែកចាយ​បទពិសោធន៍របស់​ពួកគេ​នៅក្នុង​ថ្នាក់​សប្តាហ៍​ក្រោយ ។

ព្រះគម្ពីរមរមន​ជា​ភាសា​ផ្សេងៗ

ព្រះគម្ពីរ​មរមន​មាន​នូវ​ដំណឹងល្អ​របស់​ព្រះយេស៊ូវគ្រីស្ទ ។

នីហ្វៃ​ទី ១ ១៣:២៦–២៩, ៣៥–៣៦, ៤០

ព្រះគម្ពីរ​មរមន​បង្រៀន​អំពី​សេចក្តីពិត​ដ៏​មាន​តម្លៃ ។

តើ​កុមារ​ដឹង​អ្វី​ខ្លះ​អំពី​ការ​ក្បត់​សាសនា ? តើ​អ្នក​អាច​ជួយ​ពួកគេ​ឲ្យ​យល់​អំពី​សារៈសំខាន់​នៃ​ព្រះគម្ពីរ​មរមន នៅក្នុង​ការស្តារ​ឡើង​វិញនូវ​សេចក្តីពិត​នៃ​ដំណឹងល្អ​ដែល​បាន​បាត់បង់​អំឡុងពេល​ក្បត់​សាសនា​ដោយរបៀប​ណា ?

សកម្មភាព​ដែល​អាច​ជ្រើសរើស

  • សូម​អាន នីហ្វៃ​ទី ១ ១៣:២៦–២៩ ជាមួយ​គ្នា ហើយ​អញ្ជើញ​កុមារ​ឲ្យ​រកមើល​អ្វី​ដែល​កើត​ឡើង នៅពេល​មនុស្ស​គ្មាន « សេចក្ដី​ដ៏​ច្បាស់ និង​ពិសេសៗ » នៃ​សេចក្តីពិត​នៃ​ដំណឹងល្អ ។ តើ​ព្រះអម្ចាស់​បាន​ស្តារ​ឡើងវិញ​នូវ​សេចក្តីពិត​ដែលបានបាត់​បង់​នោះ​ដោយ​របៀប​ណា ? ( សូមមើល ខ​ទី ៣៥–៣៦, ៤០ ) ។ សូម​អញ្ជើញ​កុមារ​ឲ្យ​ចែកចាយ​ទីបន្ទាល់​របស់​ពួកគេ​អំពី​សេចក្តីពិត ដែល​ពួកគេ​បាន​រៀន​មក​ពី​ព្រះគម្ពីរ​មរមន ឬ​ចែកចាយ​ទីបន្ទាល់​របស់​អ្នក​ផ្ទាល់ ។

  • សូម​បង្ហាញ​វីដេអូ « The Book of Mormon—a Book from God » ( ChurchofJesusChrist.org ) ដើម្បី​បង្ហាញ​អំពី​របៀប​ដែល​ព្រះគម្ពីរ​ប៊ីប និង​ព្រះគម្ពីរ​មរមន​ធ្វើការ​រួមគ្នា ដើម្បី​បង្រៀន​សេចក្តីពិត ។ ហេតុ​អ្វី​វា​មាន​ប្រយោជន៍​ដើម្បី​មាន​សាក្សី​លើស​ពី​ម្នាក់ ? សូម​ដៅ​ចំណុច​មួយ​នៅលើក្តារខៀន ហើយ​ដាក់សរសេរ​ថា ព្រះគម្ពីរ​ប៊ីប នៅក្បែរវា ហើយ​អញ្ជើញ​កុមារ​ម្នាក់ៗ​ឲ្យ​គូរ​បន្ទាត់​ត្រង់​ផ្សេងៗ​គ្នា កាត់​ចំណុចតែ​មួយ​នោះ ដើម្បី​បង្ហាញ​ថា ការបង្រៀននៅក្នុង​ព្រះគម្ពីរ​ប៊ីប​អាច​ត្រូវបាន​បកស្រាយ​ក្នុង​របៀប​ជាច្រើន នៅពេល​ព្រះគម្ពីរ​ប៊ីប​ឈរ​នៅតែឯង ។ សូម​លុប​បន្ទាត់​នោះ​ចោល ហើយ​ដៅ​ចំណុច​ទីពីរ​ដោយ​សរសេរ​ថា ព្រះគម្ពីរ​មរមន នៅក្បែរ​វា ។ សូម​អញ្ជើញ​កុមារ​ម្នាក់​ឲ្យ​គូរ​បន្ទាត់​ត្រង់​ដែល​កាត់​ចំណុច​ទាំង​ពីរ​នោះ​ដើម្បី​បង្ហាញ​ថា មាន​វិធី​តែ​មួយ​គត់​ដើម្បី​បកស្រាយ​ដំណឹងល្អ នៅពេល​ដែល​ព្រះគម្ពីរ​ប៊ីប និង​ព្រះគម្ពីរ​មរមន​ត្រូវបាន​ប្រើប្រាស់​រួមគ្នា ។

  • សូម​ជួយ​កុមារ​ឲ្យ​ទន្ទេញ​ចាំ​មាត្រា​ទី​ប្រាំ​បី​នៃ​សេចក្ដី​ជំនឿ ។

នីហ្វៃ​ទី ១ ១៥:២៣–២៥

ព្រះបន្ទូល​នៃ​ព្រះ​ផ្ដល់​អំណាច​ដើម្បី​ទប់ទល់​នឹង​ការល្បួង ។

តើ​អ្នក​អាច​ជួយ​កុមារ​ដែល​អ្នក​បង្រៀន​ឲ្យ​ពង្រឹង​ទីបន្ទាល់​របស់​ពួកគេ​អំពី​ព្រះគម្ពីរ​ដោយរ​បៀប​ណា ? សូមពិចារណា​អំពី​សំណួរ​នេះ អំឡុងពេល​អាន នីហ្វៃ​ទី ១ ១៥:២៣–២៥ ហើយ​ប្រើ​សកម្មភាព​ខាង​ក្រោមនេះ ដើម្បី​គាំទ្រ​ដល់​យោបល់​ផ្ទាល់​របស់​អ្នក ។

សកម្មភាព​ដែល​អាច​ជ្រើសរើស

  • សូម​ឲ្យកុមារ​សង្ខេប​ការនិមិត្ត​អំពី​ដើម​ជីវិត ( សូមមើល នីហ្វៃ​ទី ១ ៨១១ ) ។ តើ​មាន​អ្វីខ្លះ​ដែល​រារាំង​មនុស្ស​មិន​ឲ្យ​ទៅដល់​ដើម​ឈើ​នោះ ? តើ​មាន​អ្វី​ដែល​បាន​ជួយ​ពួកគេ​ឲ្យ​ទៅដល់​ដើម​ឈើ​នោះ ? សូម​អញ្ជើញ​កុមារ​អាន នីហ្វៃ​ទី ១ ១៥:២៣–២៥ ។ តើ​ដំបង​ដែក​បាន​ជួយ​មនុស្ស​ឲ្យ​ដើរ​ឆ្លង​កាត់​អ័ព្ទ​នៃ​សេចក្តីងងឹត​ដោយ​របៀប​ណា ? តើ​ការអាន​ព្រះបន្ទូល​នៃ​ព្រះ​អាច​ជួយ​យើង​ឲ្យ​ទប់ទល់​នឹង​ការល្បួង និង​ភាពងងឹត​នៃ​ពេលបច្ចុប្បន្ននេះ​យ៉ាង​ដូចម្តេច ?

  • សូម​បំពេញ​ទំព័រ​សកម្មភាព​ជាមួយ​នឹង​កុមារ ។ អំឡុងពេលពួកគេ​កំពុង​បំពេញ​វា សូម​ឲ្យ​ពួកគេ​និយាយ​អំពី​ការល្បួង​មួយ​ចំនួន​ដែល​កុមារ​ប្រឈម​មុខ ។ តើ​ពួកគេ​អាច​ចងចាំ​ដើម្បី​កាន់​ដំបង​ដែក​រៀងរាល់​ថ្ងៃ​ដោយ​របៀប​ណា ? សូម​ច្រៀង « ដំបង​ដែក » ( ទំនុកតម្កើង លេខ ១៧២ ) ជា​ផ្នែក​មួយ​នៃ​សកម្មភាពនេះ ។

រូបតំណាង​ការ​រៀនសូត្រ

លើក​ទឹក​ចិត្ត​ឲ្យ​មាន​ការ​រៀន​សូត្រ​នៅ​ឯ​គេហដ្ឋាន

សូមលើក​ទឹកចិត្ត​កុមារ​ឲ្យ​បង្ហាញ​ក្រុមគ្រួសារ​របស់​ពួកគេ​នូវ « ដំបង​ដែក » ដែល​ពួកគេ​បាន​ធ្វើ​មក​ពី​ទំព័រ​សកម្មភាព ហើយ​ចែកចាយ​អំពី​របៀប​ដែល​ពួកគេ​អាច​កាន់​ដំបង​ដែក​នោះ ដោយ​ការអាន​ព្រះគម្ពីរ ។

ការ​កែលម្អ​ការ​បង្រៀន​របស់​យើង

សូម​ប្រើ​រូបភាព​ដើម្បី​ឲ្យសិស្ស​ចូលរួម ។ នៅពេល​អ្នក​បង្រៀន​កុមារ​នូវ​រឿង​មក​ពី​ព្រះគម្ពីរ សូម​ស្វែងរក​របៀប​ដើម្បី​ជួយ​ពួកគេ​ឲ្យ​ស្រមៃ​ឃើញ​ពី​វា ។ អ្នក​អាច​ប្រើរូបភាព, វីដេអូ, តុក្កតា​អាយ៉ង សម្លៀកបំពាក់ ជាដើម ។