ចូរ​មក​តាម​ខ្ញុំ
ថ្ងៃទី ១៣–១៩ ខែ មករា ។ នីហ្វៃទី ១ ៨–១០ ៖ « មក​ទទួល​ទានផ្លែឈើ »


« ថ្ងៃទី ១៣–១៩ ខែ មករា ។ នីហ្វៃទី ១ ៨–១០ ៖ ‹ មក​ទទួល​ទានផ្លែឈើ › » ចូរ​មក​តាម​ខ្ញុំ—​សម្រាប់​បុគ្គល​ម្នាក់ៗ និង​ក្រុមគ្រួសារ ៖ ព្រះគម្ពីរ​មរមន ឆ្នាំ ២០២០ ( ឆ្នាំ ២០២០ )

« ថ្ងៃទី ១៣–១៩ ខែ មករា ។ នីហ្វៃ​ទី ១ ៨–១០ » ចូរ​មក​តាម​ខ្ញុំ—សម្រាប់​បុគ្គល​ម្នាក់ៗ និង​ក្រុមគ្រួសារ ៖ ឆ្នាំ ២០២០

ការនិមិត្ត​របស់​លីហៃ​អំពី​ដើម​ជីវិត

សុបិន​របស់លីហៃ ដោយ ស្ទីវិន ឡយ នៀល

ថ្ងៃទី ១៣–១៩ ខែ មករា

នីហ្វៃ​ទី ១ ៨–១០

« មកទទួល​ទាន​ផ្លែ​ឈើ »

នៅ​ពេល​បងប្អូន​អាន នីហ្វៃទី ១ ៨–១០ សូម​ពិចារណា​ថា​មាន​សារលិខិត​អ្វី​ខ្លះ​ក្នុង​ការនិមិត្ត​របស់​លីហៃ​ដែល​អនុវត្ត​ចំពោះ​បងប្អូន ។ សូម​កត់ត្រា​ចំណាប់អារម្មណ៍​ខាង​វិញ្ញាណ​ដែល​បងប្អូន​ទទួល​បាន​នៅ​ក្នុង​បទគម្ពីរ​សៀវភៅ​កំណត់ចំណាំ​របស់​បងប្អូន ឬ​ធនធាន​នេះ ។

កត់ត្រា​ចំណាប់​អារម្មណ៍​របស់​បងប្អូន

សុបិន​របស់លីហៃ—មាន​ដំបងដែក អ័ព្ទ​នៃ​សេចក្ដីងងឹត អគារ​ធំទូលាយ និង​ដើមឈើ ដែល​មាន​ផ្លែ « ផ្អែម​បំផុត »— គឺ​ជា​ការ​អញ្ជើញ​ដ៏​បំផុសគំនិត​ឲ្យ​មក​ទទួល​ពរជ័យ​នៃ​សេចក្ដីស្រឡាញ់ និង​ពលិកម្ម​ដង្វាយ​ធួន​របស់​ព្រះអង្គសង្គ្រោះ ។ ទោះជា​យ៉ាង​ណា​ក៏​ដោយ សម្រាប់​លីហៃ ការ​និមិត្ត​នេះ​ក៏​ថ្លែង​អំពី​គ្រួសារ​របស់​គាត់​ផងដែរ ៖ « ដោយសារ​ការណ៍​ដែល​ឪពុក​បាន​ឃើញ គឺ​ជា​ហេតុ​ដែល​នាំ​ឲ្យ​ឪពុក​មាន​សេចក្ដីត្រេក​អរ​រីករាយ​ក្នុង​ព្រះអម្ចាស់​ពី​ព្រោះ​តែ​នីហ្វៃ ហើយ​ព្រមទាំង​សាំ​ផង ។… ប៉ុន្តែ​មើល​ចុះ លេមិន និង​លេមយួល ឪពុក​ភ័យ​ខ្លាច​ជា​ខ្លាំង ពីព្រោះ​តែ​កូន » ( នីហ្វៃទី ១ ៨:៣–៤ ) ។ នៅពេល​លីហៃ​បញ្ចប់​ការ​ពិពណ៌នា​អំពី​ការនិមិត្ត​របស់​គាត់ គាត់​បាន​សូម​អង្វរ​ឲ្យ​លេមិន និង​លេមយួល « ប្រុង​ស្ដាប់​តាមពាក្យ​ទាំងឡាយ​របស់​លោក ក្រែង​ព្រះអម្ចាស់​ទ្រង់​នឹង​មេត្តាករុណា​ដល់​ពួកគេ » ( នីហ្វៃទី ១ ៨:៣៧ ) ។ ទោះ​ជា​បងប្អូន​បាន​សិក្សា​ការនិមិត្ត​របស់​លីហៃ​ជា​ច្រើន​ដង​ក្ដី ក៏​គ្រា​នេះ​ចូរ​គិត​អំពី​វា​តាម​របៀប​ដែល​លីហៃ​បាន​ធ្វើ—គឺ​គិត​អំពី​មនុស្ស​ម្នាក់​ដែល​បងប្អូន​ស្រឡាញ់ ។ នៅពេល​បងប្អូន​ធ្វើ​ដូច្នោះ ភាព​សុវត្ថិភាព​របស់​ដំបងដែក ភាព​គ្រោះថ្នាក់​នៃ​អគារ​ដ៏​ធំ​ទូលាយ និង​ភាព​ផ្អែម​របស់​ផ្លែឈើ​នោះ នឹង​មាន​អត្ថន័យ​ថ្មី ។ ហើយ​បងប្អូន​នឹង​យល់​កាន់តែ​ជ្រៅជ្រះ « អស់​ទាំង​អារម្មណ៍​របស់​មេបា [ ដ៏ ] ទន់ភ្លន់ » ដែល​បាន​ទទួល​ការ​និមិត្ត​ដ៏​អស្ចារ្យ​នេះ ។

រូបសញ្ញា​ការសិក្សា​ផ្ទាល់ខ្លួន

គំនិត​យោបល់​សម្រាប់​ការសិក្សា​ព្រះគម្ពីរ​ផ្ទាល់ខ្លួន

នីហ្វៃ​ទី ១ ៨

ព្រះបន្ទូល​នៃ​ព្រះ​ដឹកនាំ​ខ្ញុំ​ទៅ​រក​ព្រះអង្គសង្គ្រោះ ហើយ​ជួយ​ខ្ញុំ​ទទួល​បាន​អារម្មណ៍​នៃ​ក្ដីស្រឡាញ់​របស់​ទ្រង់ ។

ការនិមិត្ត​របស់​លីហៃ​ផ្ដល់​ការ​អញ្ជើញ​មួយ​ឲ្យ​ឆ្លុះ​បញ្ចាំង​អំពី​កន្លែង​របស់​បងប្អូន—ហើយ​បងប្អូន​នឹង​ទៅ​កន្លែង​ណា—​នៅ​ក្នុង​ការ​ធ្វើ​ដំណើរ​ផ្ទាល់​ខ្លួន​របស់​បងប្អូន​ដើម្បី​ស្គាល់​ព្រះអង្គសង្គ្រោះ ហើយ​ដឹង​ពី​សេចក្ដី​ស្រឡាញ់​របស់​ទ្រង់ ។ ប្រធាន ប៊យដ៏ ឃេ ផាកកឺ បានបង្រៀន​ថា ៖ « អ្នក​ប្រហែល​ជា​គិត​ថា សុបិន ឬ ការ​និមិត្ត​របស់​លីហៃ​មិន​មានន័យ​ពិសេស​អ្វី​សម្រាប់​អ្នក​នោះ​ទេ ប៉ុន្តែ​វា​ពិត​ជា​មាន​ន័យ ។ អ្នក​ស្ថិត​នៅ​ក្នុង​សុបិន​នោះ យើង​ទាំងអស់​គ្នា​ស្ថិត​នៅ​ក្នុង​សុបិន​នោះ ( សូមមើល នីហ្វៃទី ១ ១៩:២៣ ) ។ សុបិន​របស់លីហៃ ឬ​ការ​និមិត្ត​របស់​លីហៃ​អំពី​ដំបង​ដែក មាន​នូវ​អ្វី​គ្រប់​យ៉ាង … ដែល​ពួក​បរិសុទ្ធ​ថ្ងៃ​ចុង​ក្រោយ​ម្នាក់​ចាំបាច់​ត្រូវ​យល់​ដឹង​អំពី​ការសាកល្បង​នៃ​ជីវិត » ( « Lehi’s Dream and You » New Era ខែ មករា ឆ្នាំ ២០១៥ ទំព័រ ២ ) ។

របៀប​មួយ​ដើម្បី​សិក្សា នីហ្វៃទី ១ ៨ អាច​ជា​ការ​បំពេញ​តារាង​មួយ​ដូចជា​តារាង​មួយ​ដែល​បង្ហាញ​នៅ​ត្រង់នេះ ។ ដើម្បី​យល់​អំពី​អត្ថន័យ​នៃ​និមិត្តរូប​ទាំងឡាយ វានឹង​ជា​ជំនួយ​ដើម្បី​យោង​ទៅ​ការ​និមិត្ត​ដែល​នីហ្វៃ​បាន​ឃើញ នៅពេល​គាត់​បាន​អធិស្ឋាន​សុំ​ការ​យល់​ដឹង​អំពី​ការនិ​មិត្ត​របស់​ឪពុក​គាត់—សូម​មើល​ជា​ពិសេស​នៅ នីហ្វៃទី ១ ១១:៤–២៥, ៣២–៣៦; ១២:១៦–១៨ និង ១៥:២១–៣៣, ៣៦ ។ នៅពេល​បងប្អូន​សិក្សា​ការ​និមិត្ត​របស់​លីហៃ សូមពិចារណា​អំពី​អ្វី​ដែល​ព្រះអម្ចាស់​សព្វព្រះទ័យ​ចង់​ឲ្យ​បងប្អូន​រៀន ។

និមិត្ត​រូប​មក​ពី​ការនិមិត្ត​របស់​លីហៃ

អត្ថន័យ

សំណួរ​ត្រិះរិះ

និមិត្ត​រូប​មក​ពី​ការនិមិត្ត​របស់​លីហៃ

ដើមឈើ និង​ផ្លែ​របស់​វា ( នីហ្វៃទី ១ ៨:១០–១២ )

អត្ថន័យ

សំណួរ​ត្រិះរិះ

តើ​ខ្ញុំ​កំពុង​ធ្វើ​អ្វីខ្លះ​ដើម្បី​អញ្ជើញ​អ្នក​ដទៃ​ឲ្យ​ទទួល​ទាន​សេចក្ដីស្រឡាញ់​របស់​ព្រះ ?

និមិត្ត​រូប​មក​ពី​ការនិមិត្ត​របស់​លីហៃ

ទន្លេ ( នីហ្វៃទី ១ ៨:១៣ )

អត្ថន័យ

សំណួរ​ត្រិះរិះ

និមិត្ត​រូប​មក​ពី​ការនិមិត្ត​របស់​លីហៃ

ដំបងដែក ( នីហ្វៃទី ១ ៨:១៩–២០, ៣០ )

អត្ថន័យ

សំណួរ​ត្រិះរិះ

និមិត្ត​រូប​មក​ពី​ការនិមិត្ត​របស់​លីហៃ

អ័ព្ទ​នៃ​សេចក្ដីងងឹត ( នីហ្វៃទី ១ ៨:២៣ )

អត្ថន័យ

សំណួរ​ត្រិះរិះ

និមិត្ត​រូប​មក​ពី​ការនិមិត្ត​របស់​លីហៃ

អគារ​ដ៏​ធំ ហើយ​ទូលាយ ( នីហ្វៃទី ១ ៨:២៦–២៧, ៣៣ )

អត្ថន័យ

សំណួរ​ត្រិះរិះ

និមិត្ត​រូប​មក​ពី​ការនិមិត្ត​របស់​លីហៃ

អត្ថន័យ

សំណួរ​ត្រិះរិះ

សូម​មើល​ផងដែរ ដេវីឌ អេ បែដណា « Lehi’s Dream: Holding Fast to the Rod » Ensignលីអាហូណា ខែ តុលា ឆ្នាំ ២០១១ ទំព័រ ៣៣–៣៧ ។

លីហៃ​កំពុង​ទទួលទាន​ផ្លែ​នៃ​ដើមជីវិត

លីហៃ​កំពុង​ទទួលទាន​ផ្លែ​នៃ​ដើមជីវិត ផ្លែ​នៃ​ដើមជីវិត ដោយ ម៉ារកឹស អាឡាន វិនសិន

នីហ្វៃ​ទី ១ ៩

ហេតុអ្វី​នីហ្វៃ​ធ្វើ​ផ្ទាំង​ចំណារ​ពីរ​ឈុត ?

« គោលបំណង​ដ៏​ឈ្លាសវៃ » របស់​ព្រះអម្ចាស់​នៅ​ក្នុង​ការ​ឲ្យ​នីហ្វៃ​បង្កើត​កំណត់ត្រា​ពីរ បាន​បង្ហាញ​យ៉ាង​ច្បាស់​នៅ​រាប់​សតវត្សរ៍​ក្រោយ​មក ។ បន្ទាប់​ពី​យ៉ូសែប ស្ម៊ីធ បាន​បកប្រែ​ឯកសារ​សរសេរ​ដោយ​ដៃ​ចំនួន ១១៦ សន្លឹក​ដំបូង​នៃ​ព្រះគម្ពីរមរមន គាត់​បាន​ឲ្យ​សន្លឹក​ទាំងនោះ​ទៅ ម៉ាទិន ហារីស ដែល​បាន​ធ្វើ​ឲ្យ​បាត់​បង់​វា ( សូមមើល គ. និង ស. ១០:១–២៣ ) ។ ប៉ុន្តែ​ផ្ទាំង​មួយ​ឈុត​ទៀត​របស់​នីហ្វៃ​បាន​ធ្វើ​ឡើង​នៅ​ពេល​ដំណាល​គ្នា​នោះ​ដែរ ហើយ​ព្រះអម្ចាស់​បាន​ត្រាស់​បង្គាប់​ដល់​យ៉ូសែប ស្ម៊ីធ​ឲ្យ​បក​ប្រែ​ផ្ទាំង​ទាំង​នេះ​ជាជាង​បកប្រែ​អ្វី​ដែល​បាន​បាត់​នោះ​ឡើង​វិញ ( សូមមើល គ. និង ស. ១០:៣៨–៤៥ ) ។

សម្រាប់​ព័ត៌មាន​បន្ថែម​អំពី​ផ្ទាំង​ទាំង​ឡាយ​ដែល​បាន​លើក​ឡើង​នៅ​ក្នុង នីហ្វៃទី ១​ ៩, សូមមើល « ការ​អធិប្បាយ​ដ៏​សង្ខេប​អំពី​ព្រះគម្ពីរមរមន » នីហ្វៃទី ១ ១៩:១–៥; នីហ្វៃទី ២ ៥:២៩–៣២ និង ពាក្យ​សម្ដី​នៃ​មរមន ១:៣–៩ ។

នីហ្វៃទី ១ ១០:២–១៦

ពួក​ព្យាការី​បុរាណ​បាន​ដឹង​អំពី​បេសកកម្ម​របស់​ព្រះយេស៊ូវ​គ្រីស្ទ ហើយ​បាន​ថ្លែង​ទីបន្ទាល់​អំពី​ទ្រង់ ។

ដំណើររឿង​អំពី​ការ​និមិត្ត​របស់​លីហៃ ពិត​ជា​ធ្វើ​ឲ្យ​មាន​ចំណាប់អារម្មណ៍​មួយ​អំពី​គ្រួសារ​របស់​គាត់ ប៉ុន្តែ​គាត់​នៅ​តែ​មាន​សេចក្ដីពិត​ដ៏អស់កល្បជានិច្ច​ដទៃទៀត​ដើម្បី​បង្រៀន​ពួកគេ​អំពី​បេសកកម្ម​របស់​ព្រះអង្គសង្គ្រោះ ។ នៅពេល​បងប្អូន​អាន នីហ្វៃទី ១ ១០:២–១៦ ចូរ​គិត អំពី​មូលហេតុ​ដែល​ព្រះអម្ចាស់​សព្វព្រះទ័យ​ចង់​ឲ្យ​គ្រួសារ​លីហៃ—និង​យើង​ទាំងអស់​គ្នា—ដឹង​អំពី​សេចក្ដីពិត​ទាំង​នេះ ។ សូមពិចារណា​អំពី​អ្វី​ដែល​បងប្អូន​អាច​ប្រាប់​ដល់​មនុស្ស​ជា​ទីស្រឡាញ់​ដើម្បី​អញ្ជើញ​ពួកគេ​ឲ្យ​ត្រឡប់មក​រក​ព្រះអង្គសង្គ្រោះ ។ បន្ទាប់​ពី​ការ​សិក្សា​អំពី​ការនិមិត្ត និង​ការ​បង្រៀន​របស់​លីហៃ តើ​បងប្អូន​ទទួល​បាន​ការ​បំផុស​អ្វី​ខ្លះ ដូចជា​នីហ្វៃ « ដោយ​ព្រះចេស្ដា​នៃ​ព្រះវិញ្ញាណ​បរិសុទ្ធ ? » ( នីហ្វៃទី ១ ១០:១៧ ) ។

នីហ្វៃទី ១ ១០:១៧–១៩

ព្រះ​នឹង​បើក​សម្ដែង​សេចក្ដីពិត​ដល់​ខ្ញុំ បើ​ខ្ញុំ​នឹង​ស្វែងរក​សេចក្ដីពិត​ដោយ​ឧស្សាហ៍ព្យាយាម ។

តើ​បងប្អូន​នឹង​ឆ្លើយ​តប​យ៉ាង​ដូចម្ដេច នៅពេល​បងប្អូន​ជួប​នឹង​គោលការណ៍​ដំណឹងល្អ​មួយ ដែល​បងប្អូន​ពុំ​យល់ ? សូម​កត់​ចំណាំ​អំពី​ភាព​ខុសគ្នា​រវាង​របៀប​ដែល​នីហ្វៃ​បាន​ឆ្លើយ​តប​ទៅនឹង​ការ​និមិត្ត​របស់​លីហៃ ( សូមមើល នីហ្វៃទី ១ ១០:១៧–១៩, ១១:១ ) និង​របៀប​ដែល​លេមិន និង​លេមយួល​បាន​ឆ្លើយ​តប ( សូមមើល នីហ្វៃទី ១ ១៥:១–១០ ) ។ ហេតុអ្វី​បាន​ជា​ពួកគេ​ឆ្លើយ​តប​តាម​របៀប​នេះ ហើយ​តើ​មាន​លទ្ធផល​អ្វី​ខ្លះ​ចំពោះ​ការ​ឆ្លើយ​តប​របស់​ពួកគេ​នោះ ?

សូម​ពិចារណា​ធ្វើ​ការ​សរសេរ​អំពី​គ្រា​មួយ​នៅពេល​ដែល​បងប្អូន​ចង់​ដឹង​ថា​តើ​ការ​បង្រៀន​ដំណឹងល្អ​មួយ​ពិត​ឬ​យ៉ាង​ណា ។ តើ​មាន​ដំណើរ​ការ​អ្វីខ្លះ ដែល​បងប្អូន​បាន​ធ្វើ​តាម បើ​ប្រៀបធៀប​ទៅ​នឹង​អ្វី​ដែល​នីហ្វៃ​បាន​ធ្វើ ?

សូមមើល​ផងដែរ នីហ្វៃទី ១ ២:១១–១៩, គោលលទ្ធិ និង ​សេចក្ដីសញ្ញា ៨:១–៣ ។

រូបសញ្ញា​ការសិក្សា​ជា​គ្រួសារ

គំនិត​យោបល់​សម្រាប់​ការសិក្សា​ព្រះគម្ពីរ​ជា​គ្រួសារ និង​រាត្រី​ជួប​ជុំ​ក្រុមគ្រួសារ

នៅពេល​បងប្អូន​អាន​គម្ពីរ​ជា​មួយ​នឹង​គ្រួសារ​របស់​បងប្អូន នោះ​ព្រះវិញ្ញាណ​អាច​ជួយបងប្អូន​ឲ្យ​ស្គាល់​ថា​គោលការណ៍​អ្វី​ដែល​ត្រូវ​គូស​បញ្ជាក់ និង​ពិភាក្សា​ដើម្បី​បំពេញ​តាម​តម្រូវការ​របស់​គ្រួសារ​បងប្អូន ។ ទាំងនេះ​គឺជា​គំនិតយោបល់​មួយ​ចំនួន ។

នីហ្វៃ​ទី ១ ៨

សមាជិក​គ្រួសារ​បងប្អូន​អាច​នឹង​រីករាយ​ចំពោះ​ការ​ដើរ​តួ អំពី​ការ​និមិត្ត​របស់​លីហៃ ឬ​ការ​គូររូប និង​ការ​ប្រើ​គំរូ​របស់​ពួកគេ​ប្រាប់​អំពី​រឿង​នេះ ។ ឬ​បងប្អូន​អាច​បង្ហាញ​រូបភាព​របស់​វិចិត្រករ​អំពី​ការនិមិត្ត​របស់​លីហៃ ដែល​មាន​មក​ជាមួយ​នឹង​មេរៀន​នេះ ហើយ​អញ្ជើញ​សមាជិក​គ្រួសារ​ឲ្យ​ចង្អុល​បង្ហាញ​នូវ​ព័ត៌មាន​លម្អិត ហើយ​រក​មើល​បទគម្ពីរ​ដែល​ពិពណ៌នា​អំពី​រឿង​ទាំង​នេះ​​តំណាង​ឲ្យ​អ្វី ។ ទំនុក​តម្កើង « ដំបងដែក » ( ទំនុក​តម្កើង លេខ ១៧២ ) គឺ​ត្រូវ​ជាមួយ​នឹង​ជំពូក​នេះ ។ បងប្អូន​ក៏​អាច​មើល​វីដេអូ​មួយ​អំពី​ការនិមិត្ត​របស់​លីហៃ​ផងដែរ ( សូមមើល​បណ្ដុំ​វីដេអូ​អំពី​ព្រះគម្ពីរមរមន​នៅ​លើ ChurchofJesusChrist.org ឬ កម្មវិធី​បណ្ណាល័យ​ដំណឹងល្អ ) ។

នីហ្វៃទី ១ ៨:១០–១៦

តើ​យើង​អាច​អញ្ជើញ​នរណា​ខ្លះ​ឲ្យ​ខិត​មក​ជិត​នឹង​ព្រះយេស៊ូវ​គ្រីស្ទ ហើយ​ទទួល​អារម្មណ៍​ដឹង​ពី​សេចក្ដី​ផ្អែម​ល្ហែម​នៃ​សេចក្ដីស្រឡាញ់​ទ្រង់ ? តើ​យើង​អាច​ធ្វើ​អ្វី​ខ្លះ​ដើម្បី​« [ បោយដៃ​ហៅ ] ពួកគេ » ?

នីហ្វៃទី ១ ៩:៥–៦

តើ​នៅពេល​ណា​ដែល​យើង​បាន​ធ្វើ​តាម​បទបញ្ញត្តិ​មួយ​ដោយ​ពុំ​បាន​យល់​ដឹង​ពេញលេញ​អំពី​ហេតុផល​នោះ ? តើ​យើង​ត្រូវ​បាន​ប្រទានពរ​យ៉ាង​ដូចម្ដេច​ខ្លះ ?

នីហ្វៃទី ១ ១០:២០–២២

តើ​ការ​ពុំ​ស្អាត​ខាង​រូបកាយ​ស្រដៀងគ្នា​នឹង​ការ​ពុំ​ស្អាត​ខាង​វិញ្ញាណ​យ៉ាង​ដូចម្ដេច ? តើ​យើង​អាច​ធ្វើ​អ្វី​ខ្លះ ដើម្បី​ប្រាកដ​ថា យើង​បន្ដ​ស្អាត​ខាង​វិញ្ញាណ ?

សម្រាប់​គំនិត​បន្ថែម​សម្រាប់​ការ​បង្រៀន​ដល់​កុមារ សូមមើល គម្រោង​មេរៀន​សប្ដាហ៍​នេះ នៅក្នុងសៀវភៅ ចូរ​មក​តាម​ខ្ញុំ—សម្រាប់​ថ្នាក់​បឋមសិក្សា ។

ការ​កែលម្អ​ការ​បង្រៀន​របស់​យើង

តើ​បទគម្ពីរ​អនុវត្ត​នៅ​ក្នុង​ជីវិត​របស់​យើង​យ៉ាង​ដូចម្ដេច ? បន្ទាប់ពី​ការ​អាន​វគ្គ​បទគម្ពីរ​មួយ​រួច​ហើយ សូម​អញ្ជើញ​សមាជិក​គ្រួសារ​ឲ្យ​ចែកចាយ​អំពី​របៀប​ដែល​វគ្គ​បទគម្ពីរ​អនុវត្ត​ចំពោះ​ពួកគេ ។ ឧទាហរណ៍ នៅពេល​សមាជិក​គ្រួសារ​របស់​បងប្អូន​អាន នីហ្វៃទី ១ ៨:៣៣ ពួកគេ​អាច​នឹង​និយាយ​អំពី​របៀប​កុំ​ឲ្យ​ស្ដាប់​តាម​អស់​អ្នក​ដែល « ចង្អុល​មើល​ងាយ » ។

ការនិមិត្ត​របស់​លីហៃ

ដើមឈើ​ជីវិត ដោយ អាវ៉ុន អូកឃឺសុន