« ថ្ងៃទី ១៣–១៩ ខែ មេសា ម៉ូសាយ ១–៣ ៖ ‹ បានពោរពេញទៅដោយសេចក្ដីស្រឡាញ់ចំពោះព្រះ និងចំពោះមនុស្សទាំងអស់ › » ចូរមកតាមខ្ញុំ—សម្រាប់ថ្នាក់អង្គការបឋមសិក្សា ៖ ព្រះគម្ពីរមរមន ឆ្នាំ ២០២០ ( ឆ្នាំ ២០២០ )
« ថ្ងៃទី ១៣–១៩ ខែ មេសា ។ ម៉ូសាយ ១–៣ » ចូរមកតាមខ្ញុំ—សម្រាប់ថ្នាក់អង្គការបឋមសិក្សា ៖ ឆ្នាំ ២០២០
ថ្ងៃទី ១៣–១៩ ខែ មេសា
ម៉ូសាយ ១–៣
« ពោរពេញទៅដោយសេចក្ដីស្រឡាញ់ចំពោះព្រះ និងចំពោះមនុស្សទាំងអស់ »
នៅពេលអ្នកអាន ម៉ូសាយ ១–៣ សូមអធិស្ឋានឲ្យដឹងអំពីរបៀបដែលអ្នកអាចជួយកុមារដែលអ្នកបង្រៀន ឲ្យយល់អំពីសារៈសំខាន់នៃសេចក្តីពិតនានាដែលស្តេចបេនយ៉ាមីនបានបង្រៀន ។ សូមកត់ត្រាការយល់ដឹងដែលកើតមានដល់អ្នកមកពីព្រះវិញ្ញាណបរិសុទ្ធ ។
កត់ត្រាចំណាប់អារម្មណ៍របស់អ្នក
អញ្ជើញឲ្យចែកចាយ
សូមបង្ហាញរូបភាពស្តីពីការបង្រៀនរបស់ស្តេចបេនយ៉ាមីនដែលមាននៅក្នុង គម្រោងមេរៀនសម្រាប់សប្ដាហ៍នេះ នៅក្នុង ចូរមកតាមខ្ញុំ—សម្រាប់បុគ្គលម្នាក់ៗ និងក្រុមគ្រួសារ ។ សូមឲ្យកុមារចែកចាយនូវអ្វីដែលពួកគេដឹងអំពីរូបភាពនេះ ។
បង្រៀនគោលលទ្ធិ ៖ កុមារតូចៗ
នៅពេលខ្ញុំបម្រើមនុស្សដទៃ នោះខ្ញុំក៏កំពុងបម្រើដល់ព្រះផងដែរ ។
តើអ្នកនឹងធ្វើអ្វីខ្លះ ដើម្បីជួយកុមារឲ្យយល់ថា ការបម្រើមនុស្សដទៃក៏ជារបៀបមួយដើម្បីបម្រើដល់ព្រះផងដែរ ?
សកម្មភាពដែលអាចជ្រើសរើស
-
សូមទុកឲ្យកុមារប្តូរវេនគ្នាពាក់មកុដ ( ទំព័រសកម្មភាពប្រចាំសប្តាហ៍នេះមានឧទាហរណ៍មួយ ) ហើយឈរនៅលើកៅអីមួយ ឬតុមួយធ្វើដូចជាស្តេចបេនយ៉ាមីន ។ ពួកគេអាចធ្វើកិច្ចការនេះ អំឡុងពេលអ្នកចែកចាយរឿងមួយចំនួនដែលស្តេចបេនយ៉ាមីនបានបង្រៀនប្រជាជនរបស់ទ្រង់នៅក្នុង ម៉ូសាយ ២–៣ ។ សូមមើលផងដែរ « ជំពូកទី ១២ ៖ ស្តេចបេនយ៉ាមីន » ( ដំណើររឿងព្រះគម្ពីរមរមន ទំព័រ ៥៤–៥៩ ឬមើលវីដេអូដូចគ្នានេះនៅគេហទំព័រ ChurchofJesusChrist.org ) ។
-
សូមអញ្ជើញកុមារឲ្យនិយាយប្រយោគដូចខាងក្រោមនេះសារជាថ្មី ពីរបីពាក្យម្តង នៅពេលពួកគេទះដៃជាមួយព្យាង្គនីមួយៗជាមួយអ្នក ៖ « កាលណាអ្នករាល់គ្នានៅក្នុងការបម្រើដល់មនុស្សទូទៅ នោះអ្នករាល់គ្នាគ្រាន់តែនៅក្នុងការបម្រើដល់ព្រះរបស់អ្នកតែប៉ុណ្ណោះ » ( ម៉ូសាយ ២:១៧ ) ។ សូមនិយាយឃ្លានេះឡើងវិញរហូតដល់កុមារបានរៀនពាក្យមួយចំនួន ឬពាក្យទាំងអស់ ។ សូមថ្លែងទីបន្ទាល់ថា នៅពេលយើងជួយមនុស្សដទៃ នោះយើងក៏កំពុងជួយព្រះវរបិតាសួគ៌ និងព្រះយេស៊ូវ ហើយធ្វើឲ្យពួកទ្រង់រីករាយព្រះទ័យផងដែរ ។ សូមអញ្ជើញកុមារឲ្យចែកចាយរបៀបដែលពួកគេអាចជួយមនុស្សដទៃ ។
-
សូមជួយកុមារឲ្យគូសដានដៃរបស់ពួកគេនៅលើក្រដាសមួយសន្លឹក ហើយគូរអ្វីមួយដែលពួកគេអាចធ្វើដើម្បីបម្រើគ្រួសាររបស់ពួកគេ ។ សូមច្រៀងចម្រៀងមួយបទជាមួយគ្នាអំពីការបម្រើ ដូចជាបទ « ពេលយើងជួយ » ( សៀវភៅចម្រៀងកុមារ ទំព័រ ១០៨ ) ។
ពរជ័យទាំងអស់របស់ខ្ញុំកើតមកពីព្រះវរបិតាសួគ៌ ។
នៅពេលកុមារទទួលស្គាល់ព្រះថាជាប្រភពនៃពរជ័យទាំងអស់របស់ពួកគេ នោះពួកគេនឹងបន្ទាបខ្លួន ហើយមានអំណរគុណ ។
សកម្មភាពដែលអាចជ្រើសរើស
-
សូមពន្យល់ថា ស្តេចបេនយ៉ាមីនបានបង្រៀនថា ពរជ័យទាំងអស់របស់យើងកើតមកពីព្រះវរបិតាសួគ៌ ។ សូមអញ្ជើញកុមារឲ្យស្ដាប់រកពរជ័យមួយដែលព្រះវរបិតាសួគ៌បានប្រទានដល់យើង នៅពេលអ្នកអាន ម៉ូសាយ ២:២១ ។ តើមានពរជ័យអ្វីខ្លះទៀត ដែលព្រះវរបិតាសួគ៌បានប្រទានឲ្យយើង ? តើយើងអាចបង្ហាញថា យើងមានអំណរគុណចំពោះរឿងទាំងនោះដោយរបៀបណា ? ( សូមមើលម៉ូសាយ ២:២២) ។
-
សូមលេងល្បែងកម្សាន្តដែលកុមារហុចវត្ថុមួយជារង្វង់ នៅពេលពួកគេច្រៀងចម្រៀងមួយបទអំពីការដឹងគុណ ឬស្តាប់ចម្រៀងមួយបទ ( សូមមើល « អំណរគុណ » នៅក្នុងលិបិក្រមប្រធានបទនៃ សៀវភៅចម្រៀងកុមារ ) ។ សូមឈប់ច្រៀង ឬឈប់ភ្លេងនោះយូរៗម្តង ហើយអញ្ជើញនរណាម្នាក់ក៏បាន ដែលកំពុងកាន់វត្ថុនោះ ឲ្យចែកចាយពរជ័យមួយដែលគាត់មានអំណរគុណ ។
ខ្ញុំជឿលើព្រះយេស៊ូវគ្រីស្ទ ។
ទេវតាមួយអង្គបានប្រាប់ស្តេចបេនយ៉ាមីនអំពីសារៈសំខាន់នៃសេចក្តីពិតស្តីពីជីវប្រវត្តិ និងការងារបម្រើរបស់ព្រះយេស៊ូវគ្រីស្ទ ។ សូមរកមើលនៅក្នុងខគម្ពីរទាំងនេះនូវសេចក្តីពិតអំពីព្រះយេស៊ូវ ដែលអ្នកមានអារម្មណ៍ថាសំខាន់ឲ្យកុមាររៀន ។
សកម្មភាពដែលអាចជ្រើសរើស
-
សូមបង្ហាញរូបភាពនៃព្រឹត្តិការណ៍មួយចំនួនដែលមានចែងនៅក្នុង ម៉ូសាយ ៣:៥–១០ ( សូមមើល ឧទាហរណ៍ សៀវភៅរូបភាពដំណឹងល្អ លេខ ៣០, ៤១, ៤២, ៥៧, ៥៩ ) ។ សូមសួរកុមារអំពីអ្វីដែលកើតឡើងនៅក្នុងរូបភាព ហើយជួយពួកគេតាមការចាំបាច់ ។ សូមអាន ម៉ូសាយ ៣:៥–១០ យឺតៗ ហើយសូមអញ្ជើញកុមារឲ្យលើកដៃរបស់ពួកគេ នៅពេលអ្នកអានអំពីអ្វីមួយនៅក្នុងរូបភាពមួយនៃរូបភាពទាំងនោះ ។ សូមអញ្ជើញកុមារឲ្យចែកចាយអ្វីៗផ្សេងទៀត ដែលពួកគេដឹងថា ព្រះយេស៊ូវបានធ្វើ កាលទ្រង់គង់នៅលើផែនដី ។
-
សូមគូសរូបព្រះអាទិត្យនៅផ្នែកខាងលើក្តារខៀនដើម្បីតំណាងឲ្យស្ថានសួគ៌ ។ សូមគូសផ្លូវមួយចំនួនដែលនាំទៅកាន់កន្លែងផ្សេងៗជុំវិញក្តារខៀន ប៉ុន្តែមានតែផ្លូវមួយប៉ុណ្ណោះដែលនាំឆ្ពោះទៅកាន់ស្ថានសួគ៌ ។ សូមឲ្យកុមាររកមើលផ្លូវនោះ ហើយដាក់រូបព្រះយេស៊ូវមួយលើផ្លូវនោះ ។ សូមអាន ម៉ូសាយ ៣:១៧ ហើយថ្លែងទីបន្ទាល់ថា ការដើរតាមព្រះយេស៊ូវគ្រីស្ទគឺជាផ្លូវតែមួយគត់ដើម្បីត្រឡប់ទៅកាន់ព្រះវរបិតាសួគ៌វិញ ។
បង្រៀនគោលលទ្ធិ ៖ កុមារធំៗ
នៅពេលខ្ញុំបម្រើមនុស្សដទៃ នោះខ្ញុំក៏កំពុងបម្រើដល់ព្រះផងដែរ ។
តើអ្នកអាចជួយកុមារឲ្យរៀនអំពីគំរូរបស់ស្តេចបេនយ៉ាមីនស្តីពីការបម្រើដោយរបៀបណា ?
សកម្មភាពដែលអាចជ្រើសរើស
-
សូមបង្ហាញកុមារនូវរូបភាពមួយនៃស្តេចបេនយ៉ាមីនដែលកំពុងបង្រៀនប្រជាជនទ្រង់ ( សូមមើល គម្រោងមេរៀនសម្រាប់ប្រចាំសប្ដាហ៍នេះ នៅក្នុង ចូរមកតាមខ្ញុំ—សម្រាប់បុគ្គលម្នាក់ៗ និងក្រុមគ្រួសារ ឬ សៀវភៅរូបភាពដំណឹងល្អ លេខ ៧៤ ) ។ សូមជួយកុមារឲ្យស្រាវជ្រាវ ម៉ូសាយ ២:១១–១៨ ដើម្បីស្វែងយល់អំពីអ្វីដែលស្តេចបេនយ៉ាមីនបានធ្វើដើម្បីបម្រើ ។ ហេតុអ្វីទ្រង់បានបម្រើប្រជាជនទ្រង់ ? ហេតុអ្វីយើងគួរតែបម្រើគ្នាទៅវិញទៅមក ?
-
សូមសរសេរលើក្តារខៀននូវឃ្លានានាមកពី ម៉ូសាយ ២:១៦–១៧ ដោយលុបចោលពាក្យមួយចំនួន ។ សូមអញ្ជើញកុមារឲ្យរកមើលនៅក្នុងព្រះគម្ពីរនូវពាក្យដែលបាត់ទាំងនោះ ។ សូមឲ្យពួកគេពន្យល់អំពីអត្ថន័យនៃខគម្ពីរទាំងនេះចំពោះពួកគេ ។ សូមឲ្យពួកគេចែកចាយបទពិសោធន៍ នៅពេលមនុស្សដទៃបានបម្រើពួកគេ ឬពួកគេបានបម្រើមនុស្សដទៃ ។ តើបទពិសោធន៍ទាំងនេះបានធ្វើឲ្យពួកគេមានអារម្មណ៍យ៉ាងណាដែរ ?
-
សូមឲ្យចម្រៀកក្រដាសមួយចំនួនទៅកុមារដើម្បីកត់ត្រាអំពីរបៀបនានាដែលពួកគេអាចបម្រើសមាជិកគ្រួសារពួកគេ ហើយឲ្យកុមារម្នាក់ៗថង់មួយដើម្បីដាក់ក្រដាសទាំងនោះ ។ សូមលើកទឹកចិត្តកុមារឲ្យរើសយកចម្រៀកក្រដាសមួយចេញពីថង់នោះរៀងរាល់ថ្ងៃ ហើយធ្វើការបម្រើនោះដល់នរណាម្នាក់ ។
ខ្ញុំមិនគួរអួតអាងអំពីការបម្រើ និងកិច្ចការល្អរបស់ខ្ញុំឡើយ ។
សូមគិតអំពីរបៀបដែលអ្នកអាចជួយកុមារដែលអ្នកបង្រៀនឲ្យយល់ថា ការបម្រើរបស់យើងគួរតែត្រូវបានបំផុសគំនិតដោយសេចក្តីស្រឡាញ់របស់យើងចំពោះមនុស្សដទៃ និងចំពោះព្រះ ។
សកម្មភាពដែលអាចជ្រើសរើស
-
សូមអញ្ជើញកុមារឲ្យចែកចាយអំពីរបៀបដែលពួកគេនឹងផ្តល់និយមន័យនៃពាក្យ អួតអាត ឬជួយពួកគេឲ្យស្វែងរកនិយមន័យនៃពាក្យនេះនៅក្នុងវចនានុក្រម ។ សូមជួយពួកគេស្រាវជ្រាវ ម៉ូសាយ ២:១៥–២៤ ដោយស្វែងរកហេតុផលអំពីមូលហេតុដែលស្តេចបេនយ៉ាមីនពុំបានអួតអាងអំពីការបម្រើរបស់ទ្រង់ដល់មនុស្សដទៃ ។ ហេតុអ្វីយើងគួរតែបម្រើមនុស្សដទៃ ? បន្ទាប់ពីកុមារចែកចាយយោបល់របស់ពួកគេរួច សូមជួយពួកគេឲ្យយល់ថា យើងគួរតែព្យាយាមបម្រើមនុស្សដទៃ ដោយសារយើងស្រឡាញ់ពួកគេ និងព្រះ ពុំមែនដោយសារចង់ឲ្យមនុស្សដទៃឃើញថាយើងជាមនុស្សល្អឡើយ ។
-
សូមឲ្យកុមារចែកចាយអំពីស្ថានភាពនានាដែលនរណាម្នាក់អាចអួតអាង ឬមានអំនួតអំពីអ្វីមួយ ។ ហេតុអ្វីវាខុសឆ្គងដើម្បីអួតអាងនៅក្នុងស្ថានភាពទាំងនោះ ? សូមអញ្ជើញពួកគេឲ្យប្រើការទូន្មានមកពីសេចក្តីថ្លែងរបស់ស្តេចបេនយ៉ាមីន ម៉ូសាយ ២:១៥–២៤ ដើម្បីជួយពួកគេឲ្យរកចម្លើយពួកគេ ។
ព្រះយេស៊ូវគ្រីស្ទលាងជម្រះខ្ញុំពីអំពើបាប ហើយជួយខ្ញុំឲ្យក្លាយជាពួកបរិសុទ្ធ ។
ដើម្បីអាចក្លាយដូចព្រះវរបិតាសួគ៌របស់យើង នោះយើងត្រូវការហួសពីការជ្រះស្អាតពីអំពើបាបរបស់យើងទៅទៀត—គឺដួងចិត្តរបស់យើងត្រូវតែផ្លាស់ប្តូរ ។ ដូចស្តេចបេនយ៉ាមីនបានបង្រៀនដែរ នោះយើងត្រូវយកឈ្នះលើបំណងប្រាថ្នាដែលពោរពេញដោយអំពើបាបរបស់យើង ហើយប្រែក្លាយជាពួកបរិសុទ្ធ តាមរយៈដង្វាយធួនរបស់ព្រះអង្គសង្គ្រោះ ។
សកម្មភាពដែលអាចជ្រើសរើស
-
សូមគូររូបមនុស្សពីរនាក់នៅលើក្តារខៀន—ម្នាក់តំណាងឲ្យ « មនុស្សខាងសាច់ឈាម » ហើយម្នាក់ទៀតតំណាងឲ្យ « ពួកបរិសុទ្ធ » ។ ( អ្នកត្រូវតែផ្តល់និយមន័យឲ្យពាក្យទាំងនេះ ) ។ សូមអាន ម៉ូសាយ ៣:១៩ ជាមួយគ្នា ហើយអញ្ជើញកុមារឲ្យស្វែងរកការផ្លាស់ប្តូរដែលមនុស្សខាងសាច់ឈាមត្រូវតែធ្វើដើម្បីក្លាយជាពួកបរិសុទ្ធ ។ តើមានពាក្យ ឬឃ្លាអ្វីខ្លះទៀតដែលកុមារអាចត្រូវការជំនួយដើម្បីយល់ ?
-
តើកុមារដែលអ្នកបង្រៀន ធ្លាប់បានជួយឪពុកម្តាយរបស់ពួកគេរៀបចំអាហារដោយប្រើរូបមន្តធ្វើម្ហូបដែរឬទេ ? បើដូច្នោះ អ្នកអាចអញ្ជើញកុមារឲ្យប្រើ ម៉ូសាយ ៣:១៩ ដើម្បីទទួលបាន « រូបមន្ត » មួយសម្រាប់ជួយយើងឲ្យអាចក្លាយដូចជាព្រះយេស៊ូវគ្រីស្ទ ។ ហេតុអ្វីដង្វាយធួនរបស់ព្រះយេស៊ូវគ្រីស្ទគឺជា « គ្រឿងផ្សំ » ដ៏សំខាន់បំផុត ?
លើកទឹកចិត្តឲ្យមានការរៀនសូត្រនៅឯគេហដ្ឋាន
សូមឲ្យកុមារប្រើទំព័រសកម្មភាពសប្ដាហ៍នេះដើម្បីចែកចាយជាមួយគ្រួសារ ឬមិត្តភក្កិរបស់ពួកគេ អំពីរបៀបដែលពួកគេនឹងធ្វើតាមគំរូរបស់ស្តេចបេនយ៉ាមីន ហើយបម្រើមនុស្សដទៃ ។