ជំពូកទី ១២ ស្ដេចបេនយ៉ាមីន ស្ដេចបេនយ៉ាមីនគឺជាស្តេចសុចរិតរបស់ពួកសាសន៍នីហ្វៃ ។ ដោយមានជំនួយពីមនុស្សសុចរិតផ្សេងទៀត នោះទ្រង់បាននាំភាពសុខសាន្តមកកាន់ដែនដី ។ ពាក្យសម្ដីនៃមរមន ១:១៧–១៨ ស្តេចបេនយ៉ាមីនបានមានវ័យចំណាស់ ហើយមានព្រះទ័យចង់ថ្លែងទៅកាន់ប្រជាជនរបស់ទ្រង់ ។ ទ្រង់ត្រូវប្រាប់ពួកគេថា បុត្រារបស់ទ្រង់គឺម៉ូសាយនឹងក្លាយជាស្តេចបន្ទាប់ ។ ម៉ូសាយ ១:៩–១០ ប្រជាជនបានមកពីគ្រប់ដែនដីទាំងអស់ ហើយបានជួបជុំគ្នានៅក្បែរព្រះវិហារបរិសុទ្ធ ។ ពួកគេបានបោះត្រសាលរបស់ខ្លួន ដែលមានទ្វារត្រសាលបែរទៅរកព្រះវិហារបរិសុទ្ធ ។ ម៉ូសាយ ២:១, ៥–៦ ស្ដេចបេនយ៉ាមីនបានមានបន្ទូលពីលើប៉ម ដើម្បីឲ្យសាសន៍នីហ្វៃអាចស្តាប់ឮទ្រង់ ។ ម៉ូសាយ ២:៧ ទ្រង់បានប្រាប់ប្រជាជនទ្រង់ថា ទ្រង់បានព្យាយាមយ៉ាងខ្លាំងក្នុងការបម្រើពួកគេ ។ ទ្រង់បានមានបន្ទូលថា របៀបដើម្បីបម្រើព្រះគឺតាមរយៈការបម្រើគ្នាទៅវិញទៅមក ។ ម៉ូសាយ ២:១៤, ១៧ ស្ដេចបេនយ៉ាមីនបានប្រាប់ប្រជាជនឲ្យគោរពតាមបទបញ្ញត្តិរបស់ព្រះ ។ អស់អ្នកដែលស្មោះត្រង់ក្នុងការរក្សាបទបញ្ញត្តិនឹងមានភាពរីករាយ ហើយថ្ងៃណាមួយនឹងរស់នៅជាមួយព្រះ ។ ម៉ូសាយ ២:៤១ ស្ដេចបេនយ៉ាមីនបានមានបន្ទូលថា ព្រះយេស៊ូវគ្រីស្ទនឹងប្រសូត្រមកលើផែនដីឆាប់ៗនេះ ។ ម្តាយរបស់ទ្រង់មានឈ្មោះថាម៉ារា ។ ម៉ូសាយ ៣:៥, ៨ ព្រះយេស៊ូវនឹងសម្តែងអព្ភូតហេតុនានា ។ ទ្រង់នឹងព្យាបាលអ្នកឈឺ ហើយប្រោសមនុស្សស្លាប់ឲ្យរស់ឡើងវិញ ។ ទ្រង់នឹងធ្វើឲ្យមនុស្សខ្វាក់មើលឃើញហើយមនុស្សថ្លង់នឹងស្តាប់ឮ ។ ម៉ូសាយ ៣:៥ ព្រះយេស៊ូវនឹងរងទុក្ខ ហើយសុគតជំនួសអំពើបាបរបស់មនុស្សទាំងអស់ ។ អស់អ្នកដែលប្រែចិត្ត ហើយមានសេចក្តីជំនឿលើព្រះយេស៊ូវនឹងត្រូវបានអភ័យទោសពីអំពើបាបរបស់ខ្លួន ។ ម៉ូសាយ ៣:៧, ១១–១២ ស្ដេចបេនយ៉ាមីនបានប្រាប់សាសន៍នីហ្វៃថា មនុស្សទុច្ចរិតនឹងវាយព្រះយេស៊ូវគ្រីស្ទនឹងរំពាត់ខ្សែតី ។ បន្ទាប់មកពួកគេនឹងឆ្កាងទ្រង់ ។ ម៉ូសាយ ៣:៩ បីថ្ងៃក្រោយមក ព្រះយេស៊ូវនឹងមានព្រះជន្មរស់ឡើងវិញ ។ ម៉ូសាយ ៣:១០ បន្ទាប់ពីស្តេចបេនយ៉ាមីនបានមានព្រះបន្ទូលរួច ពួកសាសន៍នីហ្វៃបានដួលចុះទៅលើដី ។ ពួកគេមានការសោកសា្ដយចំពោះអំពើបាបរបស់ខ្លួន ហើយចង់ប្រែចិត្ត ។ ម៉ូសាយ ៤:១–២ ប្រជាជនបានមានជំនឿលើព្រះយេស៊ូវគ្រីស្ទ ហើយពួកគេបានអធិស្ឋានសូមការអភ័យទោស ។ ម៉ូសាយ ៤:២ ព្រះវិញ្ញាណបរិសុទ្ធបានពោរពេញក្នុងដួងចិត្តរបស់ពួកគេ ។ ពួកគេបានដឹងថា ព្រះបានអភ័យទោសឲ្យពួកគេ ហើយថាទ្រង់ស្រឡាញ់ពួកគេ ។ ពួកគេមានភាពសុខសាន្ត និងអំណរ ។ ម៉ូសាយ ៤:៣ ស្តេចបេនយ៉ាមីនបានប្រាប់ប្រជាជនរបស់ទ្រង់ឲ្យជឿលើព្រះ ។ ទ្រង់សព្វព្រះទ័យឲ្យពួកគេដឹងថា ព្រះបានបង្កើតវត្ថុសព្វសារពើរ ហើយថាទ្រង់មានប្រាជ្ញា និងពោរពេញដោយព្រះចេស្តា ។ ម៉ូសាយ ៤:៩ ស្ដេចបេនយ៉ាមីនបានប្រាប់ប្រជាជនឲ្យបន្ទាបខ្លួន ហើយអធិស្ឋានជារៀងរាល់ថ្ងៃ ។ ទ្រង់សព្វព្រះទ័យឲ្យប្រជាជនទ្រង់ចងចាំព្រះ និងមានចិត្តស្មោះត្រង់ជានិច្ច ។ ម៉ូសាយ ៤:១០–១១ ទ្រង់បានប្រាប់ឪពុកម្តាយកុំបណ្តោយឲ្យកូនៗរបស់ពួកគេវាយគ្នា ឬឈ្លោះគ្នាឡើយ ។ ម៉ូសាយ ៤:១៤ ទ្រង់បានប្រាប់ពួកគេឲ្យបង្រៀនកូនៗរបស់ខ្លួនឲ្យគោរពប្រតិបត្តិ និងចេះស្រឡាញ់ ហើយបម្រើគ្នាទៅវិញទៅមក ។ ម៉ូសាយ ៤:១៥ ទ្រង់បានព្រមានប្រជាជនឲ្យប្រុងប្រយ័ត្នជាមួយនឹងគំនិត ពាក្យសម្តី និងទង្វើរបស់ខ្លួន ។ ពួកគេត្រូវតែស្មោះត្រង់ ហើយរក្សាបទបញ្ញត្តិអស់មួយជីវិតរបស់ពួកគេ ។ ម៉ូសាយ ៤:៣០ ស្តេចបេនយ៉ាមីនបានសួរប្រជាជនបើសិនពួកគេបានជឿលើការបង្រៀនរបស់ទ្រង់ ។ ពួកគេទាំងអស់គ្នាបាននិយាយថា ពួកគេជឿ ។ ព្រះវិញ្ញាណបរិសុទ្ធបានផ្លាស់ប្តូរពួកគេ ហើយពួកគេគ្មានបំណងធ្វើអំពើបាបទៀតឡើយ ។ ម៉ូសាយ ៥:១–២ ពួកគេទាំងអស់គ្នាបានចុះសេចក្តីសញ្ញា ឬបានសន្យាដើម្បីគោរពបទបញ្ញត្តិរបស់ព្រះ ។ ស្ដេចបេនយ៉ាមីនមានព្រះទ័យរីករាយ ។ ម៉ូសាយ ៥:៥–៦ ស្តេចបេនយ៉ាមីនបានប្រគល់ដល់ម៉ូសាយជាបុត្រាទ្រង់នូវសិទ្ធិដើម្បីធ្វើជាស្តេចថ្មី ។ បីឆ្នាំក្រោយមក ស្ដេចបេនយ៉ាមីនបានសុគត ។ ម៉ូសាយ ៦:៣, ៥ ម៉ូសាយគឺជាស្តេចសុចរិត ។ ទ្រង់បានខិតខំធ្វើការ ហើយបម្រើប្រជាជនទ្រង់ ដូចជាព្រះបិតាទ្រង់បានធ្វើដែរ ។ ម៉ូសាយ ៦:៦–៧