ដំណើររឿង​ក្នុង​ព្រះគម្ពីរ
ជំពូកទី ៥០ ៖ ពួក​សាសន៍​យ៉ារេឌ​ចាកចេញ​ពី​ទីក្រុង​បាបិល


ជំពូកទី ៥០

ពួក​សាសន៍​យ៉ារេឌ​ចាកចេញ​ពី​ទីក្រុង​បាបិល

យ៉ារេឌ និង​បងប្រុស​របស់លោក​និយាយ​គ្នា

យ៉ារេឌ និង​បងប្រុស​របស់​លោក​គឺ​ជា​មនុស្ស​សុចរិត​ដែល​បាន​រស់នៅ​ក្នុង​ទីក្រុង​មួយ​ឈ្មោះ​ថា បាបិល ។ ពួកលោក​បាន​រស់នៅ​រាប់រយ​ឆ្នាំ​មុន​ពួក​សាសន៍​នីហ្វៃ ។

មនុស្ស​ទុច្ចរិត​នៅ​ទីក្រុង​បាបិល

ប្រជាជន​ភាគច្រើន​នៅ​ទីក្រុង​បាបិល​គឺ​ជា​មនុស្ស​ទុច្ចរិត ។ ពួកគេ​បាន​សាងសង់​ប៉ម​មួយ​ដើម្បី​ព្យាយាម​ឡើង​ទៅ​កាន់​ស្ថានសួគ៌ ។ ព្រះអម្ចាស់​បាន​ខ្ញាល់ ហើយ​បាន​ប្តូរ​ភាសា​របស់​ពួកគេ ។

យ៉ារេឌ​និយាយ​ទៅ​កាន់​បងប្រុស​របស់​លោក

យ៉េរេឌ​បាន​សូម​ឲ្យ​បងប្រុស​របស់​លោក​អធិស្ឋាន ហើយ​ទូល​សូម​ព្រះអម្ចាស់​កុំ​ឲ្យ​ផ្លាស់ប្តូរ​ភាសា​របស់​ក្រុមគ្រួសារ និង​មិត្តភក្តិ​របស់​ពួកគេ ។

បងប្រុស​របស់​យ៉ារេឌ​អធិស្ឋាន

បងប្រុស​របស់​យ៉ារេឌ​បាន​អធិស្ឋាន ហើយ​ព្រះអម្ចាស់​បាន​ឆ្លើយ​តប​ការអធិស្ឋាន​របស់​លោក ។ យ៉ារេឌ បងប្រុស​របស់​លោក និង​គ្រួសារ​ព្រមទាំង​មិត្តភក្តិ​របស់​ពួកគេ​អាច​នៅ​តែ​យល់​គ្នា​ទៅ​វិញ​ទៅមក​បាន ។

យ៉ារេឌ និង​គ្រួសារ​ចាកចេញ

ព្រះអម្ចាស់់​បាន​ប្រាប់​បងប្រុស​របស់​យ៉ារេឌ​ឲ្យ​ប្រមូល​គ្រួសារ និង​មិត្តភក្តិ​របស់​លោក ហើយ​ចាកចេញ​ពី​ដែនដី​នោះ ។ ពួកគេ​បាន​យក​សត្វ​របស់​ពួកគេ និង​គ្រាប់ពូជ​គ្រប់​ប្រភេទ​ទៅ​ជាមួយ​ពួកគេ ។

ពួក​សាសន៍​យ៉ារេឌ​ធ្វើ​ដំណើរ

ព្រះអម្ចាស់​បាន​មាន​បន្ទូល​ថា ទ្រង់​នឹង​ដឹកនាំ​ពួកសាសន៍​យ៉ារេឌ​ទៅកាន់​ដែន​ដី​សន្យា​មួយ ។

ពួកសាសន៍​យ៉ារេឌ

ពួកសាសន៍​យ៉ារេឌ​បាន​ចាប់​សត្វស្លាប និង​ត្រី​យក​ទៅ​ជាមួយ​ពួកគេ ។

ទឹក​ឃ្មុំ

ពួកគេ​បាន​យក​ហ្វូង​ឃ្មុំ​ទៅ​ផងដែរ ។

ពួក​សាសន៍​យ៉ារេឌ​ធ្វើ​ដំណើរ

ពួកសាសន៍​យ៉ារេឌ​បាន​ធ្វើ​ដំណើរ​ទៅក្នុង​ទីរហោស្ថាន ។ ព្រះអម្ចាស់​បាន​មាន​ព្រះបន្ទូល​ទៅកាន់​ពួកគេ​ពី​លើ​ពពក​មក ហើយ​បាន​ប្រាប់​ពួកគេ​អំពី​ផ្លូវ​ដែល​ត្រូវ​ទៅ ។

ពួកសាសន៍​យ៉ារេឌ

ព្រះអម្ចាស់​បាន​មាន​ព្រះបន្ទូល​ថា ប្រជាជន​ដែល​រស់នៅ​លើ​ដែនដី​សន្យា​ត្រូវ​បម្រើ​ព្រះ បើ​ពុំ​ដូច្នោះ​ទេ​ពួកគេ​នឹង​ត្រូវ​បំផ្លាញ​ចោល ។

ពួកសាសន៍​យ៉ារេឌ​បោះ​ជំរុំ​នៅ​ក្បែរ​ឆ្នេរ​សមុទ្រ

នៅពេល​ពួកសាសន៍​យ៉ារេឌ​បាន​ទៅ​ដល់​ឆ្នេរ​សមុទ្រ​ហើយ ពួកគេ​បាន​បោះ​ត្រសាល​របស់​ខ្លួន ។ ពួកគេ​បាន​ស្នាក់​នៅ​ក្បែរ​សមុទ្រ​នោះ​អស់​រយៈពេល​បួន​ឆ្នាំ ។