ដំណើររឿង​ក្នុង​ព្រះគម្ពីរ
ជំពូក​ទី ៥៣ ៖ មរ៉ូណៃ និង​ការបង្រៀន​របស់​លោក


ជំពូក​ទី ៥៣

មរ៉ូណៃ និង​ការបង្រៀន​របស់​លោក

មរ៉ូណៃ​សរសេរ​នៅលើ​ផ្ទាំង

បន្ទាប់​ពី​មរមន​បាន​ស្លាប់​ទៅ មរ៉ូណៃ​បាន​នៅ​តែ​ម្នាក់​ឯង ។ លោក​បាន​បញ្ចប់​បញ្ជី​របស់​ឪពុក​លោក​ដែល​បាន​ប្រគល់​ឲ្យ​លោក ។

មរ៉ូណៃ​ឃើញ​យ៉ូសែប ស្ម៊ីធ

មរ៉ូណៃ​បាន​ដឹង​ថា ផ្ទាំងចំណារ​មាស​នឹង​ត្រូវ​បាន​ដក​យក​ចេញ​ពី​ដី​នៅ​ថ្ងៃ​ណា​មួយ ។

គូស្វាមី​ភរិយា​ជាមួយ​ព្រះគម្ពីរ​មរមន

ពាក្យ​ពេចន៍​នៅលើ​ផ្ទាំង​មាស​ប្រាប់​អំពី​ព្រះយេស៊ូវគ្រីស្ទ ។ ពាក្យ​ពេចន៍​ទាំង​នោះ​ថ្លែង​ទីបន្ទាល់ និង​បង្រៀន​មនុស្ស​អំពី​របៀប​ដើម្បី​រស់នៅ​ដោយ​សុចរិត ។

ពួកសាសន៍​លេមិន​ចាប់​ពួកសាសន៍​នីហ្វៃ

ពួក​សាសន៍​លេមិន​ទុច្ចរិត​សម្លាប់​ពួកសាសន៍​នីហ្វៃ​គ្រប់​រូប​ដែល​មិន​បដិសេធ​ព្រះយេស៊ូវគ្រីស្ទ ។

មរ៉ូណៃ​លាក់​ខ្លួន​ពី​ពួក​សាសន៍​លេមិន

មរ៉ូណៃ​នឹង​ពុំ​បដិសេធ​ព្រះយេស៊ូវគ្រីស្ទ​ឡើយ ។ លោក​បាន​ប្តូរ​កន្លែង​រស់នៅ​រហូត​ដើម្បី​លាក់​ខ្លួន​ពី​ពួក​សាសន៍​លេមិន ។

មរ៉ូណៃ​សរសេរ​នៅលើ​ផ្ទាំងមាស

មរ៉ូណៃ​បាន​កត់ត្រា​បន្ថែម​នៅលើ​ផ្ទាំង​មាស ជាពិសេស​សរសេរ​ទៅកាន់​ពួក​សាសន៍​លេមិន​នៅ​ជំនាន់​ថ្ងៃ​ចុង​ក្រោយ ។

យុវជន​ប្រសិទ្ធពរ​សាក្រាម៉ង់

លោក​បាន​កត់ត្រា​នូវ​រឿង​សំខាន់ៗ​ជា​ច្រើន រួម​ទាំង​ពាក្យ​អធិស្ឋាន​សាក្រាម៉ង់​ផងដែរ ។

មនុស្ស​ទទួល​បុណ្យ​ជ្រមុជ​ទឹក

មរ៉ូណៃ​បាន​សរសេរ​ថា មនុស្ស​ដែល​អាច​ទទួល​បុណ្យ​ជ្រមុទឹក​បាន​គឺ​មាន​តែ​អស់​អ្នក​ដែល​បាន​ប្រែចិត្ត​ពី​អំពើ​បាប​របស់​ពួកគេ ហើយ​បម្រើ​ព្រះយេស៊ូវគ្រីស្ទ​ប៉ុណ្ណោះ ។

ព្រះយេស៊ូវគ្រីស្ទ

មរ៉ូណៃ​ចង់​ឲ្យ​មនុស្ស​គ្រប់​រូប​ជឿ​លើ​ព្រះយេស៊ូវគ្រីស្ទ ហើយ​ស្គាល់​ទ្រង់​កាន់តែ​ច្បាស់ ។ លោក​បាន​និយាយ​ថា អ្វីៗ​គ្រប់​យ៉ាង​ដែល​ល្អ​គឺ​កើត​មក​ពី​ព្រះគ្រីស្ទ ។

មរ៉ូណៃ​សរសេរ​នៅលើ​ផ្ទាំង​ចំណារ

មរ៉ូណៃ​បាន​សរសេរ​ថា ប្រសិនបើ​មនុស្ស​ស្រឡាញ់​ព្រះ ហើយ​ធ្វើ​តាម​ទ្រង់ នោះ​ពួកគេ​អាច​ប្រែ​ជា​ល្អ​ឥត​ខ្ចោះ ។

មរ៉ូណៃ

មរ៉ូណៃ​បាន​ដឹង​ថា បន្ទាប់​ពី​លោក​ស្លាប់​ទៅ នោះ​លោក​នឹង​រស់​ឡើង​វិញ ហើយ​នឹង​រស់នៅ​ជាមួយ​ព្រះវរបិតាសួគ៌ និង​ព្រះយេស៊ូវគ្រីស្ទ ។