ដំណើររឿង​ក្នុង​ព្រះគម្ពីរ
ជំពូក​ទី ៤៣ ៖ ព្រះយេស៊ូវគ្រីស្ទ​បង្ហាញ​ព្រះកាយ​ដល់​ពួក​សាសន៍​នីហ្វៃ


ជំពូក​ទី ៤៣

ព្រះយេស៊ូវគ្រីស្ទ​បង្ហាញ​ព្រះកាយ​ដល់​ពួក​សាសន៍​នីហ្វៃ

ពួក​សាសន៍​នីហ្វៃ​ប្រមូល​ផ្តុំ​គ្នា

ពួក​សាសន៍​នីហ្វៃ​ជាច្រើន​បាន​ប្រមូល​គ្នា​នៅ​ព្រះវិហារ​បរិសុទ្ធ​ក្នុង​ដែនដី​បរិបូរណ៏ ។ ពួកគេ​បាន​មាន​ការភ្ញាក់ផ្អើល​ចំពោះ​ការផ្លាស់ប្តូរ​ដ៏​អស្ចារ្យ​នៅក្នុង​ដែនដី ។

មនុស្ស​និយាយ​គ្នា

ប្រជាជន​កំពុង​និយាយ​គ្នា​អំពី​ព្រះយេស៊ូវគ្រីស្ទ និង​ទីសម្គាល់​អំពី​ការសុគត​របស់​ទ្រង់ ។

ប្រជាជន​ស្តាប់​សំឡេង​ដ៏​តូច​រហៀង

ខណៈ​ពួកគេ​កំពុង​តែ​និយាយ​គ្នា ស្រាប់​តែ​ពួកគេ​បាន​ឮ​សំឡេង​ដ៏​តូច​រហៀង​ចេញ​ពី​លើ​មេឃ​មក ។ សំឡេង​នោះ​បាន​ធ្វើ​ឲ្យ​ដួងចិត្ត​របស់​ពួកគេ​ខ្មួលខ្មាញ់ ។

បុរស​កាន់​ដៃ​ស្ត្រី

មុន​ដំបូង​ពួកគេ​ស្តាប់​ពុំ​យល់​សំឡេង​នោះ​ទេ ប៉ុន្តែ​នៅ​ពេល​សំឡេង​នោះ​បន្លឺ​ឡើង​ជា​លើក​ទី​បី ទើប​ពួកគេ​ស្តាប់​យល់ ។

មនុស្ស​កំពុង​ស្តាប់

សំឡេង​នោះ​គឺ​ជា​សំឡេង​របស់​ព្រះវរបិតាសួគ៌ ។ សំឡេង​នោះ​បាន​ណែនាំ​ឲ្យ​ស្គាល់​ព្រះយេស៊ូវគ្រីស្ទ ហើយ​បាន​ប្រាប់​ប្រជាជន​ឲ្យ​ស្តាប់​តាម​ទ្រង់ ។

ព្រះយេស៊ូវ​នៅក្នុង​ចំណោម​ប្រជាជន

ព្រះយេស៊ូវគ្រីស្ទ​បាន​យាង​ចុះ​មក​ពី​ស្ថានសួគ៌ ហើយ​បាន​គង់​នៅ​ក្នុង​ចំណោម​ប្រជាជន​ទាំងនេះ ។ ពួកគេ​មាន​ការភ័យខ្លាច​ក្នុងការ​និយាយ ដោយ​សារ​ពួកគេ​ពុំ​យល់​នូវ​អ្វី​ដែល​កំពុង​កើត​ឡើង ។ ពួកគេ​បាន​គិត​ថា ព្រះយេស៊ូវ​ជា​ទេវតា​មួយ​អង្គ ។

ព្រះយេស៊ូវ​មាន​បន្ទូល​ទៅ​កាន់​ប្រជាជន

ទ្រង់​បាន​ប្រាប់​ពួកគេ​ថា ទ្រង់​គឺ​ជា​ព្រះយេស៊ូវគ្រីស្ទ ជា​ព្រះ​ដែល​ពួក​ព្យាការី​បាន​ប្រាប់​ថា​នឹង​យាង​មក​នោះ ។

ព្រះយេស៊ូវ​ជាមួយ​នឹង​ប្រជាជន

ព្រះយេស៊ូវ​បាន​ប្រាប់​ប្រជាជន​ឲ្យ​មក ហើយ​ស្ទាប​ស្នាម​នៅ​ចំហៀង​ទ្រង់ និង​នៅ​លើ​ព្រះហស្ត និង​ព្រះ​បាទា​ទ្រង់ ជា​កន្លែង​ដែល​គេ​បាន​បោះ​ដែក​គោល​ភ្ជាប់​ទៅ​នឹង​ឈើ​ឆ្កាង ។

ព្រះយេស៊ូវគ្រីស្ទ​គង់​នៅ​ជាមួយ​នឹង​ក្មេងៗ

ព្រះយេស៊ូវ​មាន​ព្រះទ័យ​ឲ្យ​ប្រជាជន​ដឹង​ថា ទ្រង់​គឺ​ជា​ព្រះ​របស់​ពួកគេ ហើយ​ថា​ទ្រង់​បាន​សុគត​ជំនួស​អំពើ​បាប​របស់​ពួកគេ ។

ព្រះគ្រីស្ទ​ជាមួយ​ពួកសាសន៍​នីហ្វៃ

ប្រជាជន​បាន​មក​ស្ទាប​ស្នាម​ដែល​មាន​នៅ​ចំហៀង ព្រះហស្ត និង​ព្រះបាទា​របស់​ព្រះយេស៊ូវ​ម្នាក់​ម្តងៗ ។ ប្រជាជន​បាន​ដឹង​ថា ទ្រង់​គឺ​ជា​ព្រះអង្គ​សង្រ្គោះ ។

ប្រជាជន​ថ្វាយ​បង្គំ​ព្រះយេស៊ូវ

បន្ទាប់​មក ប្រជាជន​បាន​សរសើរ​តម្កើង​ដល់​ព្រះយេស៊ូវ ហើយ​បាន​ក្រាប​នៅ​ព្រះបាទា​ទ្រង់ ព្រមទាំង​បាន​ថ្វាយ​បង្គំ​ទ្រង់​ផង ។

ព្រះយេស៊ូវ​ប្រទាន​បព្វជិតភាព​ដល់​ពួកបុរស

ព្រះយេស៊ូវ​បាន​ហៅ​នីហ្វៃ និង​បុរស ១១ នាក់​ផ្សេង​ទៀត​ឲ្យ​មក​កាន់​ទ្រង់ ។ ទ្រង់​បាន​ប្រទាន​អំណាច​បព្វជិតភាព​ដល់​ពួកគេ ហើយ​បាន​បង្រៀន​ពួកគេ​អំពី​របៀប​ត្រឹមត្រូវ​ដើម្បី​ធ្វើ​បុណ្យ​ជ្រមុជទឹក ។

ព្រះយេស៊ូវ​បង្រៀន​ប្រជាជន

ទ្រង់​បាន​ប្រាប់​ដល់​ពួក​សាសន៍​នីហ្វៃ​ឲ្យ​ជឿ​លើ​ទ្រង់ ប្រែចិត្ត ហើយ​កាន់តាម​បទបញ្ញត្តិ ។ ប្រសិនបើ​ពួកគេ​មិន​ព្រម​ធ្វើ​តាម​ទេ នោះ​ពួកគេ​ពុំ​អាច​ចូល​ទៅក្នុង​នគរ​ទ្រង់​បាន​ឡើយ ។

ព្រះយេស៊ូវ​បង្រៀន​ប្រជាជន

ទ្រង់​បាន​បង្រៀន​ពួកសាសន៍​នីហ្វៃ​អំពី​របៀប​អធិស្ឋាន​ទៅ​កាន់​ព្រះ​វរបិតា​សួគ៌ ។ ទ្រង់​ក៏​បាន​បង្រៀន​ពួកគេ​អំពី​ការតម​អាហារ ហើយ​ទ្រង់​មាន​បន្ទូល​ថា ពួកគេ​នឹង​បាន​ទទួល​ការអភ័យទោស ប្រសិនបើ​ពួកគេ​ចេះ​អភ័យទោស​ឲ្យ​គ្នា​ទៅ​វិញ​ទៅមក ។

ព្រះយេស៊ូវ​បង្រៀន​ប្រជាជន

បន្ទាប់​ពី​បង្រៀន​ប្រជាជន​អំពី​រឿង​ជា​ច្រើន​មក ព្រះយេស៊ូវ​បាន​ប្រាប់​ពួកគេ​ឲ្យ​វិល​ត្រឡប់​ទៅ​ផ្ទះ ហើយ​គិត និង​អធិស្ឋាន​អំពី​អ្វី​ដែល​ទ្រង់​បាន​មាន​បន្ទូល​នោះ ។

ពួក​សាសន៍​នីហ្វៃ​យំ

ពួកសាសន៍​នីហ្វៃ​បាន​ចាប់ផ្តើម​យំ ។ ពួកគេ​ពុំ​ចង់​ឲ្យ​ព្រះយេស៊ូវ​ចាកចេញ​ទៅ​ឡើយ ។

ព្រះយេស៊ូវ​បង្រៀន​ប្រជាជន

ព្រះយេស៊ូវ​ស្រឡាញ់​ពួក​សាសន៍​នីហ្វៃ ។ ទ្រង់​បាន​ប្រាប់​ពួកគេ​ឲ្យ​នាំ​មនុស្ស​ដែល​មាន​ជំងឺ ឬ​ឈឺចាប់​មក​កាន់​ទ្រង់ ដើម្បី​ទ្រង់​អាច​ព្យាបាល​ពួកគេ ។

ព្រះយេស៊ូវ​ព្យាបាល​កូន​ក្មេង

ព្រះយេស៊ូវ​បាន​ព្យាបាល​ប្រជាជន​ទាំង​នេះ ។ មនុស្ស​គ្រប់​រូប​បាន​ក្រាប​ចុះ ហើយ​បាន​ថ្វាយ​បង្គំ​ទ្រង់ ។