ជំពូកទី ៩ ផ្ទះថ្មីនៅលើដែនដីសន្យា សំពៅបានដឹកគ្រួសាររបស់លីហៃឆ្លងមហាសមុទ្រ ហើយបានមកដល់ដែនដីសន្យា ។ ពួកគេបានតម្លើងត្រសាលរបស់ខ្លួន ។ នីហ្វៃទី១ ១៨:២៣ ពួកគេបានរៀបចំដី ហើយដាំគ្រាប់ពូជដែលពួកគេបានយកមកនោះ ។ នីហ្វៃទី១ ១៨:២៤ ពេលពួកគេបានធ្វើដំណើរជុំវិញនៅក្នុងដែនដីថ្មីរបស់ខ្លួន នោះពួកគេបានឃើញសត្វជាច្រើនប្រភេទ ។ ពួកគេក៏បានឃើញមាស ប្រាក់ និងទង់ដែងផងដែរ ។ នីហ្វៃទី១ ១៨:២៥ ព្រះបានប្រាប់នីហ្វៃឲ្យធ្វើផ្ទាំងដែកដើម្បីកត់ត្រា ។ នីហ្វៃបានកត់ត្រាអំពីគ្រួសាររបស់លោក និងការធ្វើដំណើររបស់ពួកគេ ។ លោកក៏បានកត់ត្រាអំពីព្រះបន្ទូលនៃព្រះផងដែរ ។ នីហ្វៃទី១ ១៩:១, ៣ លីហៃមានវ័យចំណាស់ ។ ពីមុនលោកស្លាប់ លោកបាននិយាយទៅកាន់កូនប្រុសរបស់លោក ហើយបានប្រាប់ពួកគេឲ្យគោរពបទបញ្ញត្តិរបស់ព្រះ ។ លោកក៏បានប្រសិទ្ធពរឲ្យចៅៗរបស់លោកផងដែរ ។ នីហ្វៃទី២ ១:១៤, ១៦; នីហ្វៃទី ២ ៤:៣–១១ បន្ទាប់ពីលីហៃបានស្លាប់ទៅ លេមិន និង លេមយួលបានខឹងនឹងនីហ្វៃ ហើយចង់សម្លាប់លោកចោល ។ ពួកគេមិនចង់ឲ្យនីហ្វៃដែលជាប្អូនធ្វើជាអ្នកដឹកនាំពួកគេឡើយ ។ នីហ្វៃទី២ ៤:១៣; នីហ្វៃទី២ ៥:២–៣ ព្រះអម្ចាស់បានប្រាប់នីហ្វៃឲ្យនាំមនុស្សសុចរិតចូលទៅក្នុងទីរហោស្ថាន ។ ពួកគេបានធ្វើដំណើរអស់ជាច្រើនថ្ងៃ ហើយទីបំផុតពួកគេបានឈប់នៅកន្លែងមួយដែលពួកគេដាក់ឈ្មោះថា នីហ្វៃ ។ នីហ្វៃទី២ ៥:៥–៨ ប្រជាជនដែលដើរតាមនីហ្វៃបានគោរពតាមព្រះ ។ ពួកគេបានខិតខំធ្វើការ ហើយទទួលពរ ។ នីហ្វៃបានបង្រៀនប្រជាជនលោកឲ្យចេះសាងសង់ដោយប្រើឈើ និងដែក ។ ពួកគេបានសាងសង់ព្រះវិហារបរិសុទ្ធដ៏ស្រស់ស្អាត ។ នីហ្វៃទី២ ៥:១០–១១, ១៥–១៦ ពួកអ្នកដើរតាម លេមិន និង លេមយួល បានហៅខ្លួនពួកគេថាសាសន៍លេមិន ។ នីហ្វៃទី ២ ៥:១៤ ពួកសាសន៍លេមិន ពុំបានគោរពព្រះទេ ហើយត្រូវបានកាត់ចេញពីវត្តមានរបស់ទ្រង់ ។ ព្រះវិញ្ញាណនៃព្រះអម្ចាស់មិនអាចគង់ជាមួយពួកគេបានទេ ទាល់តែពួកគេបានប្រែចិត្ត ។ នីហ្វៃទី ២ ៥:២០; អេធើរ ២:១៥ ពួកសាសន៍លេមិនពោរពេញទៅដោយការព្យាបាទ ហើយច្បាំងនឹងពួកសាសន៍នីហ្វៃជាញឹកញាប់ ។ នីហ្វៃទី ២ ៥:២៤,៣៤