ដំណើររឿង​ក្នុង​ព្រះគម្ពីរ
ជំពូកទី ៣០ ៖ អាលម៉ា​ទូន្មាន​កូនៗ​របស់​លោក


ជំពូកទី ៣០

អាលម៉ា​ទូន្មាន​កូនៗ​របស់​លោក

អាលម៉ា​កំពុង​និយាយ​ទៅកាន់​កូនប្រុស​លោក

អាលម៉ា​ពុំ​សប្បាយ​ចិត្ត​ដោយ​សារ​តែ​អំពើ​ទុច្ចរិត​របស់​ពួក​សាសន៍​នីហ្វៃ ។ លោក​បាន​និយាយ​ទៅកាន់​ពួក​កូនប្រុស​របស់​លោក​អំពី​ការរស់នៅ​ដោយ​សុចរិត ។

ទេវតា​ជាមួយ​នឹង​អាលម៉ា និង​ពួកបុត្រា​នៃ​ម៉ូសាយ

អាលម៉ា​បាន​ប្រាប់​ហេលេមិន ដែល​ជា​កូន​ប្រុស​ច្បង​របស់​លោក​ឲ្យ​ទុកចិត្ត​លើ​ព្រះ ។ លោក​បាន​ប្រាប់​គាត់​អំពី​ទេវតា​នៃ​ព្រះ​ដែល​បាន​បញ្ជូន​មក​ប្រាប់​អាលម៉ា​ឲ្យ​ឈប់​បំផ្លាញ​សាសនាចក្រ​ទៀត ។

អាលម៉ា​រងទុក្ខ​នៅ​លើគ្រែ

អស់​រយៈពេល​បី​ថ្ងៃ អាលម៉ា​បាន​រងទុក្ខ​ដោយសារ​តែ​កំហុស​របស់​គាត់ ។ បន្ទាប់​មក​លោក​បាន​ចាំ​ការបង្រៀន​របស់​ឪពុក​លោក​អំពី​ព្រះយេស៊ូវ ហើយ​លោក​បាន​ដឹង​ថា អំពើ​បាប​របស់​លោក​អាច​ត្រូវបាន​អភ័យទោស​ឲ្យ​បាន ។

អាលម៉ា

អាលម៉ា​បាន​អធិស្ឋាន​សូម​ការអភ័យទោស ហើយ​អំណរ​បាន​ជំនួស​ការឈឺចាប់​នៅក្នុង​ព្រលឹង​លោក ។ លោក​ត្រូវបាន​អភ័យទោស​ឲ្យ ដោយសារ​លោក​មាន​សេចក្តី​ជំនឿ​លើ​ព្រះយេស៊ូវគ្រីស្ទ ហើយ​បាន​ប្រែចិត្ត ។

អាលម៉ា​កំពុង​បង្រៀន

ចាប់​តាំង​ពីពេល​នោះ​មក អាលម៉ា​បាន​បង្រៀន​មនុស្ស​ដទៃ​អំពី​ដំណឹងល្អ ដើម្បី​ឲ្យ​ពួកគេ​អាច​ទទួល​អារម្មណ៍​អំណរ​ដូចដែល​លោក​បាន​ទទួល ។ ព្រះ​បាន​ប្រទាន​ពរ​ដល់​អាលម៉ា ដោយសារ​តែ​ការ​ទុកចិត្ត​របស់​លោក​លើ​ព្រះ ។

អាលម៉ា​ឲ្យ​បញ្ជី​ទៅ​ហេលេមិន

អាលម៉ា​បាន​ឲ្យ​បញ្ជី​ពិសិដ្ឋ​ទៅ​ហេលេមិន ហើយ​បាន​ប្រាប់​គាត់​ឲ្យ​បន្ត​សរសេរ​ប្រវត្តិ​របស់​ប្រជាជន​ពួក​លោក ។

អាលម៉ា​និយាយ​ទៅ​កាន់​ហេលេមិន

អាលម៉ា​បាន​ប្រាប់​គាត់​ថា ប្រសិនបើ​គាត់​គោរព​ព្រះបញ្ញត្តិ នោះព្រះ​នឹង​ប្រទានពរ​ដល់​គាត់ ហើយ​ជួយ​គាត់​ការពារ​បញ្ជី​ទាំង​នោះ ។

អាលម៉ា និង ហេលេមិន

អាលម៉ា​ក៏​បាន​ប្រាប់​ហេលេមិន​ឲ្យ​អធិស្ឋាន​រៀងរាល់​ព្រឹក និង​យប់ ព្រមទាំង​ទូល​ជាមួយ​ព្រះ​អំពី​គ្រប់​កិច្ចការ​ទាំងអស់​ដែល​គាត់​ធ្វើ ដើម្បី​ឲ្យ​ព្រះ​អាច​ជួយ​នាំ​ផ្លូវ​គាត់ ។

ស៊ិបឡុន

អាលម៉ា​សប្បាយ​ចិត្ត​នឹង​ស៊ិបឡុន​កូន​ប្រុស​របស់​លោក ដែល​ធ្វើ​ជា​អ្នក​ផ្សព្វផ្សាយ​សាសនា​ដ៏​អង់អាច​ទៅកាន់​ពួកសាសន៍​សូរាំ ។ ស៊ិបឡុន​បាន​បន្ត​ស្មោះត្រង់​ទោះបី​ជា​ពួកគេ​បាន​ចោល​គាត់​នឹង​ដុំ​ថ្ម​ក្តី ។

អាលម៉ា និង ស៊ិបឡុន

អាលម៉ា​បាន​រំឭក​ស៊ិបឡុន​ថា មាន​ផ្លូវ​តែ​មួយ​គត់​ដើម្បី​បាន​សង្គ្រោះ​គឺ​មាន​តែ​តាម​រយៈ​ព្រះយេស៊ូវគ្រីស្ទ​ប៉ុណ្ណោះ ។ បន្ទាប់​មក អាលម៉ា​បាន​លើក​ទឹកចិត្ត​កូន​ប្រុស​របស់​លោក​ឲ្យ​បន្ត​បង្រៀន​ដំណឹង​ល្អ ។

កូរីអានតុន

កូរីអានតុន​កូន​ប្រុស​របស់​អាលម៉ា​ពុំ​បាន​គោរព​ព្រះបញ្ញត្តិ​ឡើយ ។ អំឡុងពេល​បង្រៀន​ពួក​សាសន៍​សូរាំ គាត់​ពុំ​បាន​ធ្វើ​ជា​អ្នកផ្សព្វផ្សាយ​សាសនា​ស្មោះត្រង់​ទេ ។

អាលម៉ា

ដោយ​សារ​តែ​អ្វី​ដែល​កូរីអានតុន​បាន​ធ្វើ នោះ​ពួក​សាសន៍​សូរាំ​ពុំ​ជឿ​ដល់​ការបង្រៀន​របស់​អាលម៉ា​ឡើយ ។

អាលម៉ា និង កូរីអានតុន

អាលម៉ា​បាន​ប្រាប់​កូរីអានតុន​ថា មនុស្ស​ពុំ​អាច​លាក់​អំពើ​បាប​របស់​ពួកគេ​ពី​ព្រះ​ឡើយ ហើយ​កូរីអានតុន​ត្រូវតែ​ប្រែចិត្ត ។

អាលម៉ា

អាលម៉ា​បាន​បង្រៀន​កូន​ប្រុស​របស់​លោក​ថា មនុស្ស​គ្រប់​រូប​នឹង​បាន​រស់​ឡើងវិញ ប៉ុន្តែ​មាន​តែ​ពួក​សុចរិត​ប៉ុណ្ណោះ​ដែល​នឹង​រស់នៅ​ជាមួយ​ព្រះ ។

អាលម៉ា និង កូរីអានតុន

អាលម៉ា​ថ្លែង​ថា ជីវិត​នេះ​ជា​ពេល​សម្រាប់​មនុស្ស​ប្រែចិត្ត និង​បម្រើ​ព្រះ ។

អាលម៉ា​កំពុង​ឲ្យ​ព្រះគម្ពីរ​ទៅ​កូរីអានតុន

ដោយ​រំឭក​ដល់​កូរីអានតុន​ថា គាត់​ត្រូវបាន​ហៅ​ឲ្យ​ធ្វើ​ជា​អ្នកផ្សព្វផ្សាយ​សាសនា នោះ​អាលម៉ា​បាន​ប្រាប់​គាត់​ឲ្យ​ត្រឡប់​ទៅ​រក​ពួក​សាសន៍​សូរាំ​វិញ ហើយ​បង្រៀន​ប្រជាជន​នោះ​ឲ្យ​ប្រែចិត្ត ។

អាលម៉ា និង​ពួក​កូនប្រុស​របស់​លោក​បង្រៀន

អាលម៉ា និង​ពួក​កូនប្រុស​របស់​លោក​បាន​បន្ត​បង្រៀន​ដំណឹងល្អ ។ ពួកគេ​បាន​បង្រៀន​ដោយ​អំណាច​នៃ​បព្វជិតភាព ។