ដំណើររឿង​ក្នុង​ព្រះគម្ពីរ
ទីកន្លែង​គួរ​ស្គាល់


ទីកន្លែង​គួរ​ស្គាល់

ដែនដី​សន្យាដែនដី​ណា​មួយ​ដែល​ព្រះ​នាំ​ផ្លូវ​មនុស្ស​ជម្រើស​របស់​ទ្រង់​ទៅ ។ ទ្រង់​បាន​នាំ​ផ្លូវ​គ្រួសារ​លីហៃ និង​ពួកសាសន៍​យ៉ារេឌ​ទៅ​កាន់​ដែន​ដី​សន្យា​មួយ ។

ទឹក​មរមន​កន្លែង​ដែល​អាលម៉ា​បាន​ជ្រមុជទឹក​ឲ្យ​ពួក​អ្នក​ប្រែ​ចិត្ត​ជឿ​សាសន៍​នីហ្វៃ​ដែល​បាន​ចាកចេញ​ពី​ស្តេច​ណូអេ

នីហ្វៃ​ទីក្រុង​ដែល​នីហ្វៃ និង​ប្រជាជន​របស់​លោក​បាន​សាងសង់​បន្ទាប់​ពី​ពួកគេ​បាន​ចាកចេញ​ពី​លេមិន និង​លេមយួល និង​ពួក​អ្នក​ដើរ​តាម​ពួកគេ

បរិបូរណ៍​ទី ១កន្លែង​ដែល​គ្រួសារ​របស់​លីហៃ​បាន​បោះ​ត្រសាល បន្ទាប់​ពី​ធ្វើ​ដំណើរ​នៅក្នុង​ទីរហោស្ថាន​អស់​រយៈពេល​ប្រាំ​បី​ឆ្នាំ ។ ពួកគេ​បាន​ធ្វើ​ដំណើរ​ចេញ​ពី​ទីនោះ​ទៅ​កាន់​ដែនដី​សន្យា ។

បរិបូរណ៍​ទី ២​ទីកន្លែង​ដែល​ព្រះយេស៊ូវគ្រីស្ទ​បាន​យាង​ទៅ​ជួប​ពួកសាសន៍នីហ្វៃ

បាបិល​ទីក្រុង​មួយ​ដែល​ប្រជាជន​ទុច្ចរិត​បាន​សាងសង់​ប៉ម​មួយ​ដើម្បី​ពួកគេ​អាច​ឡើង​ទៅ​កាន់​ស្ថានសួគ៌

បេថ្លេហិមទីក្រុង​មួយ​នៅ​ក្បែរ​ទីក្រុង​យេរូសាឡិម​ជា​កន្លែង​ដែល​ព្រះយេស៊ូវ​គ្រីស្ទ​បាន​ប្រសូត

ភ្នំ​គូម៉ូរ៉ា​កន្លែង​ដែល​មរ៉ូណៃ​បាន​កប់​ផ្ទាំង​មាស ​ហើយ​ក្រោយ​មក​យ៉ូសែប ស្ម៊ីធ​បាន​គាស់​យក​ផ្ទាំង​ទាំង​នោះ

យើសុន​ដែនដី​ដែល​ពួក​សាសន៍​នីហ្វៃ​បាន​ប្រគល់​ឲ្យ​ពួក​ប្រជាជន​អាំម៉ូន

យេរូសាឡិម​ទីក្រុង​មួយ​ដែល​លីហៃ​បាន​ព្យាករ​ទៅ​កាន់​ពួក​ជន​ទុច្ចរិត និង​ជា​កន្លែង​ដែល​ព្រះយេស៊ូវគ្រីស្ទ​បាន​បង្រៀន និង​ត្រូវបាន​គេ​ឆ្កាង

សារ៉ាហិមឡា​ទីក្រុង​ធំ​របស់​សាសន៍​នីហ្វៃ​ដែល​ជាមជ្ឈមណ្ឌល​នៃរដ្ឋាភិបាល និង​សាសនាចក្រ ។ ស្តេច​ម៉ូសាយ និង​ស្តេច​បេនយ៉ាមីន​បានគង់នៅ​ទី​នេះ ។ ទីក្រុង​នេះ​ត្រូវ​បាន​ឆេះ​នៅពេល​ព្រះយេស៊ូវ​បាន​សុគត ។

ស៊ីដុមកន្លែង​ដែល​អាលម៉ា​ជា​កូន​ស្ថាបនា​សាសនាចក្រ ។ វា​បាន​ក្លាយ​ជា​ផ្ទះ​ថ្មី​សម្រាប់​ប្រជាជន​សុចរិត​ដែល​បាន​ចាកចេញ​ពី​ទីក្រុង​អាំម៉ូណៃ​ហា ។

អាមេរិកដែនដី​សន្យា​ដែល​ព្រះ​បាន​នាំ​ផ្លូវ​គ្រួសារ​របស់​លីហៃ​និង​សាសន៍​យ៉ារេឌ​ទៅ

អាំម៉ូណៃហាទីក្រុង​នៃ​ប្រជាជន​ទុច្ចរិត​ដែល​ពុំ​ព្រម​ស្តាប់​អាលម៉ា​ជា​កូន និង​អាមូលេក