ដំណើររឿង​ក្នុង​ព្រះគម្ពីរ
ជំពូក​ទី ៤៤ ៖ ព្រះយេស៊ូវគ្រីស្ទ​ប្រទាន​ពរ​ដល់​កូន​ក្មេង


ជំពូក​ទី ៤៤

ព្រះយេស៊ូវគ្រីស្ទ​ប្រទាន​ពរ​ដល់​កូន​ក្មេង

ព្រះគ្រីស្ទ​ជាមួយ​នឹង​កូន​ក្មេង

ព្រះយេស៊ូវគ្រីស្ទ​បាន​ប្រាប់​ពួក​សាសន៍​នីហ្វៃ​ឲ្យ​នាំ​យក​ក្មេង​តូចៗ​មក​កាន់​ទ្រង់ ។ កូន​ក្មេង​អង្គុយ​នៅ​លើ​ដី​ក្បែរ​ព្រះយេស៊ូវ ។

ព្រះយេស៊ូវ​អធិស្ឋាន​ជាមួយ​កូនក្មេង

ព្រះអង្គសង្គ្រោះ​បាន​ប្រាប់​ប្រជាជន​ឲ្យ​លុត​ជង្គង់​ចុះ ។ បន្ទាប់​មក​ទ្រង់​បាន​លុត​ជង្គង់​ចុះ ហើយ​បាន​អធិស្ឋាន​ទៅ​កាន់​ព្រះវរបិតាសួគ៌ ។

មនុស្ស​ញញឹម

ការអធិស្ឋាន​របស់​ព្រះអង្គសង្គ្រោះ​គឺ​អស្ចារ្យ​ជា​ខ្លាំង ដែល​គេ​ពុំ​អាច​កត់​ត្រា​ការអធិស្ឋាន​នោះ​បាន​ឡើយ ។ ការអធិស្ឋាន​នោះ​បាន​ធ្វើ​ឲ្យ​ពួក​សាសន៍​នីហ្វៃ​ពោរពេញ​ទៅ​ដោយ​អំណរ ។

ព្រះយេស៊ូវ​មាន​បន្ទូល​ទៅ​កាន់​ប្រជាជន

បន្ទាប់​ពី​ការអធិស្ឋាន​របស់​ទ្រង់​ចប់ ព្រះយេស៊ូវ​បាន​មាន​បន្ទូល​ថា ពួកសាសន៍​នីហ្វៃ​នឹង​មាន​ពរ​ដោយសារ​សេចក្តីជំនឿ​របស់​ពួកគេ ។

ព្រះយេស៊ូវ

ទ្រង់​បាន​មាន​ព្រះទ័យ​ស្រឡាញ់ និង​មាន​សុភមង្គល​យ៉ាង​ខ្លាំង​រហូត​ធ្វើ​ឲ្យ​ទ្រង់​ព្រះកន្សែង ។

ព្រះយេស៊ូវ​ប្រទាន​ពរ​ឲ្យ​កូនក្មេង

បន្ទាប់​មក ទ្រង់​បាន​យក​កូនក្មេង​ម្នាក់​ម្តងៗ ហើយ​ប្រទាន​ពរ​ដល់​ពួកគេ​គ្រប់​គ្នា ។ ទ្រង់​បាន​អធិស្ឋាន​ទៅ​កាន់​ព្រះវរបិតាសួគ៌​សម្រាប់​ពួកគេ ហើយ​បាន​ព្រះកន្សែង​ម្តង​ទៀត ។

ព្រះយេស៊ូវ​គង់​នៅ​ជាមួយ​កូនក្មេង

ព្រះយេស៊ូវ​បាន​ប្រាប់​ពួកសាសន៍​នីហ្វៃ​ឲ្យ​ក្រឡេក​មើល​ទៅ​កូនៗ​របស់​ពួកគេ ។

ពួកទេវតា​ហ៊ុម​ព័ទ្ធ​កូនក្មេង

នៅ​ពេល​ប្រជាជន​បាន​មើល នោះ​ពួកទេវតា​បាន​យាង​ចុះ​មក​ពី​ស្ថានសួគ៌ ហើយ​ហ៊ុម​ព័ទ្ធ​កូន​ក្មេង​ទាំង​នោះ ។ ពួក​កូនក្មេង និង​ពួក​ទេវតា​ត្រូវបាន​ហ៊ុម​ព័ទ្ធ​ដោយ​ភ្លើង ។