ជំពូកទី ១៩
ពួកបុត្រានៃម៉ូសាយក្លាយជាអ្នកផ្សព្វផ្សាយសាសនា
ម៉ូសាយមានបុត្រាបួនអង្គ ៖ អាំម៉ូន, អើរ៉ុន, អោមណើរ និង ហិមណៃ ។ ពួកទ្រង់បាននៅជាមួយនឹងអាលម៉ាជាកូន ពេលទេវតាមួយអង្គបានបង្ហាញព្រះកាយដល់គាត់ ។
ពួកបុត្រានៃម៉ូសាយបានប្រែចិត្តពីអំពើបាបរបស់ពួកទ្រង់ ហើយមានចិត្តសោកស្តាយចំពោះបញ្ហាដែលពួកទ្រង់បានបង្កើត ។ ពួកទ្រង់បានដឹងថា ដំណឹងល្អគឺពិត ហើយពួកទ្រង់មានព្រះទ័យចង់បង្រៀនវាដល់មនុស្សដទៃ ។
ពួកបុត្រាស្តេចម៉ូសាយម្នាក់ៗបដិសេធមិនធ្វើជាស្តេច ។ ផ្ទុយទៅវិញ ពួកទ្រង់មានព្រះទ័យធ្វើជាអ្នកផ្សព្វផ្សាយសាសនាដល់ពួកសាសន៍លេមិន ហើយចែកចាយពរជ័យនៃដំណឹងល្អជាមួយនឹងពួកគេ ។
ស្តេចម៉ូសាយបានអធិស្ឋានដើម្បីដឹងថា តើទ្រង់គួរតែឲ្យពួកបុត្រាទ្រង់ទៅដែរឬទេ ។ ព្រះបានប្រាប់ទ្រង់ថា ឲ្យពួកទ្រង់ទៅចុះ ហើយពួកទ្រង់នឹងទទួលបានការការពារ ។ ពួកសាសន៍លេមិនជាច្រើននឹងជឿលើសារលិខិតរបស់ពួកទ្រង់ ។
ពួកបុត្រាសេ្ដចម៉ូសាយបានចេញទៅបង្រៀនពួកសាសន៍លេមិន ។ ពួកទ្រង់បានតមអាហារ និងអធិស្ឋានដើម្បីឲ្យពួកទ្រង់ក្លាយជាអ្នកផ្សព្វផ្សាយសាសនាល្អ ។