ជំពូកទី ២ លីហៃព្រមានប្រជាជន ភាគច្រើនប្រជាជនរស់នៅទីក្រុងយេរូសាឡិមកាលពី ៦០០ ឆ្នាំមុនព្រះយេស៊ូវគ្រីស្ទប្រសូតគឺទុច្ចរិត ។ ព្រះបានបញ្ជូនព្យាការីដើម្បីប្រាប់ពួកគេឲ្យប្រែចិត្ត ប៉ុន្តែពួកគេពុំស្តាប់ឡើយ ។ នីហ្វៃទី១ ១:៤ លីហៃគឺជាព្យាការី ។ លោកបានអធិស្ឋានឲ្យប្រជាជនប្រែចិត្ត ។ ពេលលោកកំពុងអធិស្ឋាន មានបង្គោលភ្លើងមួយបានផុសឡើង ។ ព្រះបានប្រាប់ និងបង្ហាញលីហៃនូវរឿងជាច្រើន ។ នីហ្វៃ ទី១ ១:៥–៦ លីហៃបានត្រឡប់ទៅផ្ទះវិញ ហើយលោកបានឃើញការនិមិត្តមួយ ។ លោកបានឃើញទេវតាជាច្រើនហែហមជុំវិញព្រះ ។ ពួកទេវតាកំពុងច្រៀង និងសរសើរតម្កើងព្រះ ។ នីហ្វៃ ទី១ ១:៧–៨ នៅក្នុងការនិមិត្តនោះ លីហៃបានទទួលគម្ពីរមួយក្បាលដែលបានប្រាប់នូវអ្វីដែលនឹងកើតឡើងនាពេលអនាគត ។ លោកបានអានថា ទីក្រុងយេរូសាឡិមនឹងត្រូវបំផ្លាញចោល ដោយសារប្រជាជនទាំងនោះទុច្ចរិត ។ នីហ្វៃទី១ ១:១១–១៣ លីហៃបានប្រាប់ប្រជាជនថា ទីក្រុងយេរូសាឡិមនឹងត្រូវបំផ្លាញចោល ។ លោកក៏បានប្រាប់អំពីការយាងមករបស់ព្រះយេស៊ូវដែរ ។ ប្រជាជនបានខឹងសម្បារ ហើយព្យាយាមសម្លាប់លីហៃ ប៉ុន្តែព្រះអម្ចាស់បានការពារលោក ។ នីហ្វៃទី១ ១:១៨–២០