ដំណើររឿង​ក្នុង​ព្រះគម្ពីរ
ពាក្យ​គួរ​ស្គាល់


ពាក្យ​គួរ​ស្គាល់

កងទ័ពក្រុម​ទាហាន​ដែល​រៀបចំ​ដើម្បី​ប្រយុទ្ធ

កាត់​ស្បែក​លលាដ៏​ក្បាលកាត់​ផ្នែក​សាច់​ក្បាល​ខាង​លើ​របស់​បុគ្គល​ម្នាក់

ការ​និមិត្តទម្រង់​មួយ​នៃ​វិវរណៈ

ខែលផ្នែក​មួយ​នៃ​គ្រឿង​ការពារ​ខ្លួន​ដែល​ការពារ​រាងកាយ​ផ្នែក​ខាង​លើ​របស់​ទាហាន​ពី​ដាវ ឬ​អាវុធ​ផ្សេង​ទៀត

ខ្វាក់ពុំ​អាច​មើល​ឃើញ

ខ្សែដង្ហក់អាវុធ​ដែល​ប្រើ​ដើម្បី​ចោល​ដុំ​ថ្ម

ខ្សែដង្ហក់

ខ្សែដង្ហក់

គុកកន្លែង​ដែល​គេ​ប្រើ​ដើម្បី​ឃុំ​មនុស្ស​ដែល​ប្រព្រឹត្ត​អំពើ​ឧក្រិដ្ឋកម្ម

គ្រឿង​ការពារ​ខ្លួនប្រដាប់​គ្រប​ទ្រូង​ដែល​ទាហាន​ពាក់​ដើម្បី​ការពារ​ខ្លួន​ពួកគេ​នៅ​ក្នុង​ចម្បាំង

គ្រឿង​ការពារ​ខ្លួន

គ្រឿង​ការពារ​ខ្លួន

ចម្បាំងសមរភូមិ​ប្រយុទ្ធ​មួយ​រវាង​មាសត្រូវ ឬ​កងទ័ព​ប្រឆាំង

ចូលរួមក្លាយ​ជា​ផ្នែក​មួយ​នៃ​ក្រុម​ណា​មួយ

ចោល​នឹង​ថ្មគប់​ដុំ​ថ្ម​ដាក់​បុគ្គល​ណា​ម្នាក់​រហូត​ដល់​បុគ្គល​នោះ​ស្លាប់

ចៅ​ក្រមអ្នកដឹកនាំ​ម្នាក់​ដែល​សម្រេច​ចិត្ត​ថា ​ច្បាប់​មាន​ន័យ​យ៉ាង​ណា ឬ​ពី​របៀប​ដែល​មនុស្ស​គួរតែ​គោរព​ច្បាប់

ឆ្កាងការសម្លាប់​ដោយ​ដំ​ដែកគោល​នៅលើ​ឈើ​ឆ្កាង

ជីវិត​ដ៏​នៅ​អស់​កល្ប​ជានិច្ចរស់នៅ​រៀង​រហូត​ជាមួយ​ព្រះ

ជឿការទទួល​អារម្មណ៍ ឬ​ដឹង​ថា​អ្វី​មួយ​ត្រឹមត្រូវ

ដាក់​ទោសបណ្តាល​ឲ្យ ឬ​អនុញ្ញាត​ឲ្យ​រឿង​អាក្រក់​កើត​ឡើង​ដល់​មនុស្ស​ណា​ម្នាក់ ។ ជារឿយៗ​មនុស្ស​ត្រូវ​បាន​ដាក់​ទោស នៅពេល​ពួកគេ​ពុំ​ធ្វើ​តាម​ព្រះ ។

ដាវបន្ទះ​ដែក​វែង​ដែល​ប្រើ​សម្រាប់​កាត់ ឬ​ចាក់​ទំលុះ

ដាវ

ដាវ

ដើម​ជីវិតដើម​ឈើ​មួយ​នៅក្នុង​សុបិន​របស់​លីហៃ​ដែល​តំណាង​ឲ្យ​សេចក្តីស្រឡាញ់​របស់​ព្រះ

ដំណឹង​ដ៏​រីករាយសារលិខិត​នៃ​សេចក្តីសង្ឃឹម និង​ការលួងលោម​មក​ពី​ព្រះ

ដំណឹងល្អការបង្រៀន​របស់​ព្រះយេស៊ូវ​គ្រីស្ទ

ដំបងអាវុធ​ប្រើ​ដើម្បី​វាយ​សត្វ ឬ​មនុស្ស

ដំបង

ដំបង

ដំបង​ដែកនិមិត្ត​សញ្ញា​នៅក្នុង​សុបិន​របស់​លីហៃ​ដែល​តំណាង​ឲ្យ​ព្រះបន្ទូល​នៃ​ព្រះ

តម​អាហារមិន​បរិភោគ​អាហារ ឬ​ទឹក​អំឡុង​ពេល​ស្វែងរក​ជំនួយ​ខាង​វិញ្ញាណ

តែងតាំងផ្តល់​អំណាច និង​សិទ្ធិ​អំណាច​បព្វជិតភាព

តែងតាំង

តែងតាំង

ថ្លង់ពុំ​អាច​ស្តាប់​ឮ

ថ្វាយ​បង្គំគោរព​បូជា ឬ​ធ្វើតាម​បុគ្គល​ណា​ម្នាក់ ឬ​អ្វី​មួយ

ទង់​ឥស្សរភាពសារ​មួយ​ដែល​មេទ័ព​មរ៉ូណៃ​បាន​សរសេរ​លើក​ទឹកចិត្ត​ប្រជាជន​របស់​លោក​ឲ្យ​ការពារ​សេរីភាព​របស់​ពួកគេ

ទង់​ឥស្សរភាព

ទង់​ឥស្សរភាព

ទាសករមនុស្ស​ដែល​ត្រូវ​បាន​បង្ខំ​ឲ្យ​ធ្វើការ​សម្រាប់​មនុស្ស​ដទៃ

ទាហានបុគ្គល​ដែល​ប្រយុទ្ធ​នៅក្នុង​កងទ័ព

ទីបន្ទាល់អារម្មណ៍ ឬ​សាក្សី​ដែល​ដឹង​ថា ដំណឹង​ល្អគឺ​ជាការពិត

ទីរហោស្ថានដែនដី​វាល​ធំ​ធេង​ដែល​គ្មាន​ទីក្រុង ឬ​មនុស្ស​ឡើយ

ទុច្ចរិតអ្វី​មួយ​ដែល​ពុំ​មែន​មក​ពី​ព្រះ​ឡើយ ។ មនុស្ស​ទុច្ចរិត​ស្រឡាញ់​សាតាំង ហើយ​ពុំ​គោរព​តាម​បទបញ្ញត្តិ​ព្រះ​ឡើយ ។

ទេវតាទូត​មក​ពី​ព្រះ

ធ្នូឈើ​ក្រាស់​វែង​ជាមួយ​ខ្សែ​ភ្ជាប់​ពី​ចុង​ម្ខាង​ទៅ​ចុង​ម្ខាង​ទៀត ប្រើ​ដើម្បី​បាញ់​ព្រួញ

ធ្នូ

ធ្នូ

ធ្វើតាមធ្វើ​អ្វី​ដែល​បាន​សូម​ឲ្យ​ធ្វើ ឬ​បាន​បញ្ជា​ឲ្យ​ធ្វើ

បកប្រែផ្លាស់ប្តូរ​ពាក្យ​ពី​ភាសា​មួយ​ទៅ​ភាសា​មួយ​ទៀត

បទ​បញ្ញត្តិអ្វីៗ​ដែល​ព្រះ​ប្រាប់​ប្រជារាស្ត្រ​របស់​ទ្រង់​ឲ្យ​ធ្វើ​ដើម្បី​ឲ្យ​ពួកគេ​នឹង​រីករាយ

បព្វជិតភាពសិទ្ធិ​អំណាច​ដើម្បី​ធ្វើ​កិច្ចការ​នៅក្នុង​ព្រះនាម​របស់​ព្រះ

បៀតបៀននិយាយ​រឿង​ខុស​ឆ្គង​អំពី​នរណា​ម្នាក់​ដើម្បី​ព្យាយាម និង​ធ្វើ​ឲ្យ​ពួកគេ​ឈឺ​ចាប់

បំផ្លាញបាន​បញ្ចប់ ឬ​កម្ទេច​អ្វី​មួយ​ទាំងស្រុង ដូច​ជា​ទីក្រុង ឬ​ជីវិត​មនុស្ស

បះបោរមិន​គោរព​តាម ឬ​ប្រឆាំង​នឹង​ព្រះបញ្ញត្តិ

ប៉មអគារ ឬ​វេទិកា​ខ្ពស់​មួយ​ដែល​មនុស្ស​អាច​ឈរ​នៅ​លើ​នោះ​បាន

ប៉ម

ប៉ម

ប្រសិទ្ធពរការផ្តល់​អ្វី​មួយ​ដល់​មនុស្ស​ដែល​នឹង​មាន​ប្រយោជន៍​ដល់​គាត់ ។ ដើម្បី​ប្រសិទ្ធពរ​សាក្រាម៉ង់​គឺ​ជា​ការសូម​ដល់​ព្រះ​ឲ្យ​ទទួល​យក​នំបុ័ង និង​ទឹក​ដែល​ជា​និមិត្ត​សញ្ញា​នៃ​ព្រះយេស៊ូវគ្រីស្ទ ។

ប្រែចិត្តមាន​អារម្មណ៍​សោកសា្ដយ​ចំពោះ​ទង្វើ ឬ​គំនិត ហើយ​សន្យា​ថា​មិន​ធ្វើ​វា​ម្តង​ទៀត

ផែនការ​ក្បត់ផែនការ​ទុច្ចរិត​ដែល​នឹក​គិត​ឡើង​ប្រឆាំង​នឹង​នរណា​ម្នាក់

ផ្ទាំង​ចំណារសន្លឹក​ដែក​ស្តើងៗ​ដែល​មនុស្ស​បាន​កត់ត្រាការបង្រៀន​របស់​ព្រះ និង​ប្រវត្តិ​របស់​មនុស្ស

ផ្ទាំង​ចំណារ

ផ្ទាំង​ចំណារ

ផ្ទាំងចំណារ​មាសបញ្ជី​ដែល​បាន​កត់ត្រា​នៅលើ​សន្លឹក​មាស​ស្តើងៗ ។ មរ៉ូណៃ​បាន​លាក់​ផ្ទាំងចំណារ​មាស​ទាំង​នេះ​នៅលើ​កូន​ភ្នំ​គូម៉ូរ៉ា ហើយ​ក្រោយ​មក​យ៉ូសែប ស្ម៊ីធ​បាន​បើក​ផ្ទាំង​ទាំង​នោះ ។

ផ្ទាំងចំណារ​មាស

ផ្ទាំងចំណារ​មាស

ផ្ទាំង​លង្ហិនបញ្ជី​ប្រវត្តិ​អំពី​បទបញ្ញត្តិ​របស់​ព្រះ និង​ទំនាក់​ទំនង​ជាមួយ​បុព្វការីជន​របស់​លីហៃ

ផ្ទាំង​លង្ហិន

ផ្ទាំង​លង្ហិន

ពលិកម្មលះបង់​អ្វីៗ​ដែល​មាន​តម្លៃ​សម្រាប់​ព្រះ

ពិធី​បរិសុទ្ធពិធី ឬ​សកម្មភាព​ពិសិដ្ឋ​ដែល​មាន​អត្ថន័យខាង​វិញ្ញាណ ដូច​ជា​ពិធី​បុណ្យ​ជ្រមុជទឹក ឬ​ពីធី​សាក្រាម៉ង់

ពិធី​បុណ្យ​ជ្រមុជ​ទឹកពិធី​បរិសុទ្ធ​មួយ​ដែល​បុគ្គល​ម្នាក់​មាន​សិទ្ធិ​អំណាច​មក​ពី​ព្រះ​ពន្លិច​បុគ្គល​ម្នាក់​ទៀត​ទាំង​ស្រុង​ចូល​ទៅក្នុង​ទឹក ហើយ​លើក​បុគ្គល​នោះ​ឡើង​មក​វិញ ។ ពិធី​បុណ្យ​ជ្រមុជទឹក​តម្រូវឲ្យ​ធ្វើ​ឡើង​ដើម្បី​ក្លាយ​ជា​សមាជិក​សាសនាចក្រ​នៃ​ព្រះយេស៊ូវគ្រីស្ទ ។

ពិធី​បុណ្យ​ជ្រមុជ​ទឹក

ពិធី​បុណ្យ​ជ្រមុជ​ទឹក

ពិធី​សាក្រាម៉ង់ពិធីបរិសុទ្ធ​ដែល​ពួកបុរស​មានបព្វជិតភាព​ប្រសិទ្ធពរ និង​ចែក​នំបុ័ង ព្រមទាំង​ទឹក​ទៅ​ដល់​មនុស្ស​ដទៃ ។ ពិធី​សាក្រាម៉ង់​រំឭក​មនុស្ស​អំពី​ព្រះយេស៊ូវគ្រីស្ទ ។

ពោរពេញ​ដោយ​ព្រះវិញ្ញាណ​បរិសុទ្ធមាន​ព្រះវិញ្ញាណ​បរិសុទ្ធ​ប្រាប់​ដល់​គំនិត និង​ដួង​ចិត្ត​របស់​បុគ្គល​ម្នាក់​នូវ​អ្វី​ដែល​ជា​ការពិត

ព្យាករពិពណ៌នា​អំពី​ព្រឹត្តិការណ៍​មួយ​ពីមុន​វា​កើត​ឡើង

ព្យាការីបុគ្គល​ម្នាក់​ដែល​ព្រះ​បាន​ហៅ​ដើម្បី​ប្រាប់​ប្រជាជន​អំពី​ព្រះទ័យ​របស់​ព្រះ

ព្យាបាលធ្វើ​ឲ្យ​អ្នក​ឈឺ ឬ​អ្នក​រងរបួស​បាន​ប្រសើរ​ឡើង​វិញ ឬ​បាន​ជា​សះ​ស្បើយ

ព្រួញអាវុធ​មាន​ចុង​ស្រួច ប្រើ​សម្រាប់​ប្រមាញ់ ឬ​ធ្វើ​សង្គ្រាម

ព្រួញ

ព្រួញ

ព្រះវិញ្ញាណ​ដ៏​មហិមាឈ្មោះ​ដែល​ពួកសាសន៍​លេមិន​ប្រើ​ដើម្បី​ហៅ​ព្រះ

ព្រះវិហារ​បរិសុទ្ធដំណាក់​របស់​ព្រះ

ព្រះវិហារ​បរិសុទ្ធ

ព្រះវិហារ​បរិសុទ្ធ

ភាព​សុខសាន្តអារម្មណ៍​ស្ងប់សុខ ឬ​រយៈពេល​គ្មាន​សង្គ្រាម

ភេត្រាទូក​ធំ​មួយ​ប្រើ​ដើម្បី​ដឹក​មនុស្ស ឬ​សម្ភារ

ភេត្រា

ភេត្រា

មេទ័ពអ្នក​ដឹកនាំ​កងទ័ព

យល់ចេះ ឬ​ដឹង​នូវ​គំនិត​មួយ

យ៉ូរីម និង​ធូមីមឧបករណ៍​ពិសេស​ដែល​ព្រះ​បាន​ប្រទាន​ឲ្យ​ពួក​ព្យាការី​ដើម្បី​ជួយ​ពួកលោក​ឲ្យ​បកប្រែ និង​ទទួល​វិវរណៈ

រត់​គេចការចេញ​ឆ្ងាយ​ពី​នរណា​ម្នាក់

រស់ឡើង​វិញនាំ​ជីវិត​ត្រឡប់​មក​វិញ​ដល់​នរណា​ម្នាក់ ឬ​អ្វី​មួយ

រាបសាភាពងាយ​ស្រួល​បង្រៀន និង​ការព្យាយាមធ្វើតាម​ព្រះទ័យ​ព្រះ

រូប​សំណាកអ្វី​មួយ​ដែល​មនុស្ស​ថ្វាយ​បង្គំ​ដែល​វា​ពុំ​មែន​មក​ពី​ព្រះ

រ៉ូបក្រណាត់​គ្រប​បាំង​វែង​រំសាយ

លីអាហូណាដុំ​មូល​ដែល​ព្រះ​បាន​ប្រទាន​ដល់​គ្រួសារ​លីហៃ ដើម្បី​បង្ហាញ​ផ្លូវ​ពួកគេ​កាល​ធ្វើ​ដំណើរ​នៅក្នុង​ទីរហោស្ថាន ។ លីអាហូណា​បាន​ធ្វើការ​តែ​នៅពេល​ដែល​គ្រួសារ​របស់​លីហៃ​សុចរិត​ប៉ុណ្ណោះ ។

លីអាហូណា

លីអាហូណា

លួចយក​អ្វី​មួយ​ដែល​ជា​កម្មសិទ្ធិ​របស់​បុគ្គល​ម្នាក់​ផ្សេង​ទៀត

លំពែងដំបង​ស្រួច​ប្រើ​សម្រាប់​ចាក់

លំពែង

លំពែង

វេទិកា​ជំនុំជម្រះមុខ​តំណែង​មួយ​នៅក្នុងជួរ​រដ្ឋាភិបាល​ពួកសាសន៍​នីហ្វៃ​ដែល​មាន​មេចៅ​ជា​អ្នក​កាន់​តំណែង​នោះ

សន្យាការប្តេជ្ញាចិត្ត ឬ​ការតាំង​ចិត្ត​ធ្វើ ឬ​ក្លាយ​ជា​អ្វី​មួយ

សមាជិកបុគ្គល​ដែល​ជា​កម្មសិទ្ធិ​របស់​ព្រះវិហារ ឬ​ក្រុម​ណា​មួយ

សាងសង់ធ្វើ ឬ​កសាង​អ្វី​មួយ

សាលាប្រជុំប្រភេទ​អគារ​មួយ​ដែល​មនុស្ស​ជួបជុំ​គ្នា​ដើម្បី​ថ្វាយ​បង្គំ​ព្រះ

សិស្សបុគ្គល​ម្នាក់​ដែល​ដើរ​តាម​ព្រះយេស៊ូវ ហើយ​ព្យាយាម​ក្លាយ​ដូច​ជា​ទ្រង់

សុចរិតអ្វីៗ​ដែល​ជា​របស់​ព្រះ ។ មនុស្ស​សុចរិត​គឺ​ជា​អស់​អ្នក​ដែល​ធ្វើ​តាម​បទបញ្ញត្តិ​របស់​ព្រះ ។

សុបិនរឿង​ដែល​កើត​មាន​នៅ​ក្នុង​គំនិត​របស់​បុគ្គល​ម្នាក់ ពេល​គាត់​កំពុង​ដេក

សេចក្ដី​ជំនឿជឿ​លើ​ព្រះយេស៊ូវ​គ្រីស្ទ

សេចក្តីពិតអ្វី​មួយ​ដែល​ពិត​ជា​បាន​កើត​ឡើង ឬ​អ្វី​មួយ​ដែល​ល្អ ឬ​ត្រឹមត្រូវ

សេចក្តី​សញ្ញាកិច្ចសន្យា​រវាង​ព្រះ និង​មនុស្ស

សេរីភាពលទ្ធភាព​ដើម្បី​ធ្វើ​ការជ្រើសរើស

សេវកភាពគ្មាន​សេរីភាព ត្រូវ​ធ្វើការ​រាល់​ថ្ងៃ​សម្រាប់​ប្រយោជន៍​បុគ្គល​ម្នាក់​ផ្សេង​ទៀត

ស្ដេចអ្នក​ដឹកនាំ​ម្នាក់​លើ​ប្រជាជន​មួយ​ក្រុម

ស្ថានសួគ៌ទីកន្លែង​ដែល​ព្រះវរបិតាសួគ៌ និង​ព្រះយេស៊ូវគ្រីស្ទ​គង់​នៅ

ស្មោះត្រង់បន្ត​គោរព​តាម​បទបញ្ញត្តិ

ស្រវឹងការបាត់បង់​ការគ្រប់គ្រង​ខ្លួន​ដោយ​សារ​ផឹក​ស្រា​ច្រើន​ពេក

អង់អាចការដឹង និង​ការការពារ​អ្វី​ដែល​ត្រឹមត្រូវ

អធិស្ឋាននិយាយ​ទៅ​កាន់​ព្រះ ការថ្លែង​អំណរគុណ និង​ការទូលសូម​ពរជ័យ

អព្ភូតហេតុព្រឹត្តិការណ៍​ចម្លែក ឬ​ហេតុការណ៍​ដែល​បង្ហាញ​ពី​ព្រះចេស្តា​របស់​ព្រះ

អភ័យទោសបំភ្លេច​ចោល​នូវ​រឿង​អាក្រក់ៗ​ដែល​បុគ្គល​ម្នាក់​បាន​ធ្វើ ហើយ​ស្រឡាញ់​បុគ្គល​នោះ

អាវុធអ្វី​មួយ​ដែល​ប្រើ​ដើម្បី​ធ្វើ​ឲ្យ​របួស ឬ​សម្លាប់​មនុស្ស​ដទៃ​ដូចជា ដាវ ឬ​លំពែង​ជាដើម

អាសនាទី​កន្លែង​ដី ឬ​ថ្ម​ពិសិដ្ឋ​ដែល​បាន​ពូន​ឡើង​សម្រាប់​ធ្វើ​ការអធិស្ឋាន និង​ធ្វើ​ពិធី​យញ្ញបូជា​ថ្វាយ​ព្រះ

អាសនា

អាសនា

អំណត់​អត់កង្វះ​អាហារ​ដោយសារ​តែ​គ្មាន​ភ្លៀង​ធ្លាក់ ហើយ​ដំណាំ​ពុំ​អាច​ដាំដុះ​លូតលាស់​បាន

អំណាចកម្លាំង​នៃ​សេចក្តីល្អ ឬ​សេចក្តីអាក្រក់ ជា​រឿយៗ​គឺ​ជា​ជំនួយ​ពិសេស ឬ​កម្លាំង​មក​ពី​ព្រះ

អំពើបាបបំពាន​លើ​ព្រះ​បញ្ញត្តិ

អំពើ​អាក្រក់អ្វី​ដែល​អាក្រក់

អ្នកដឹកនាំបុគ្គល​ម្នាក់​ដែល​ដឹកនាំ​ក្រុម​មនុស្ស

អ្នក​បម្រើមនុស្ស​ដែល​បម្រើ ឬ​ធ្វើការ​ឲ្យ​បុគ្គល​ណា​ម្នាក់​ដូចជា​ស្តេច​ជាដើម

អ្នក​ផ្សព្វផ្សាយ​សាសនាបុគ្គល​ម្នាក់​ដែល​បង្រៀន​មនុស្ស​ដទៃ​អំពី​ដំណឹង​ល្អ​របស់​ព្រះយេស៊ូវគ្រីស្ទ

ឥស្សរភាពសេរីភាព​ដើម្បី​ធ្វើ​ការជ្រើសរើស