ដំណើររឿង​ក្នុង​ព្រះគម្ពីរ
មនុស្ស​គួរ​ស្គាល់


មនុស្ស​គួរ​ស្គាល់

កងទ័ព​កម្លោះ​ពីរពាន់​នាក់ពលទ័ព​ក្មេងៗ​របស់​ពួកសាសន៍​អាំម៉ូន​ដែល​ហេលេមិន​ដឹកនាំ ។ ពួកគេ​បាន​ប្រយុទ្ធ​ដើម្បី​កុំ​ឲ្យ​ឪពុកម្តាយ​របស់​ពួកគេ​ដែល​បាន​ចុះ​សេចក្តីសញ្ញា​ថា​នឹង​មិន​ច្បាំង​នោះ ត្រូវ​ប្រយុទ្ធ​ម្តង​ទៀត​ឡើយ ។

កូរីហូរ​មនុស្ស​ទុច្ចរិត​ម្នាក់​ដែល​ចង់​បាន​ទីសម្គាល់​ដើម្បី​បង្ហាញ​ភស្តុតាង​ថា ព្រះ​មាន​ព្រះជន្ម​រស់ ។ ព្រះ​បាន​ប្រទាន​ទីសម្គាល់​មួយ​ដល់​កូរីហូរ​ដោយ​ធ្វើ​ឲ្យ​គាត់​គ ។

កូរីអានតុនកូន​ប្រុស​របស់​អាលម៉ា​ជា​កូន​ដែល​ជា​អ្នក​ផ្សព្វផ្សាយសាសនាមិន​ស្មោះត្រង់ និង​មិន​សុចរិត

កូរីអានទុមើរ​ស្តេច​ទុច្ចរិត​មួយ​អង្គ​ដែល​ជា​មនុស្ស​ចុង​ក្រោយ​របស់​ពួកសាសន៍​យ៉ារេឌ​ដែល​នៅ​រស់

គេឌានសាសន៍​នីហ្វៃ​សុចរិត​ម្នាក់​ដែល​បាន​ការពារ​សាសនាចក្រ នៅពេល​នីហូរ​បាន​ចាប់ផ្តើម​បង្រៀន​កុហក​ដល់​មនុស្ស ។ នីហូរ​បាន​សម្លាប់​លោក ។

ណូអេ, ស្តេចស្តេច​ទុច្ចរិត​សាសន៍​នីហ្វៃ​ដែល​ស្រឡាញ់​ទ្រព្យ​សម្បត្តិ ហើយ​បាន​បង្រៀន​ប្រជាជន​ទ្រង់​ឲ្យ​ក្លាយ​ជា​ទុច្ចរិត ។ ប្រជាជន​របស់​ទ្រង់​ផ្ទាល់​បាន​ដុត​ទ្រង់​រហូត​ដល់​សុគត ។

នីហូរបុរស​ទុច្ចរិត​ម្នាក់​ដែល​ឈ្លោះ​ប្រកែក​យ៉ាង​អង់អាច​ប្រឆាំង​ទាស់​នឹង​សាសនាចក្រ​របស់​ព្រះ ។ គាត់​បាន​សម្លាប់​គេឌាន ហើយ​ត្រូវបាន​ដាក់​ទោស​ឲ្យ​ស្លាប់ ។

នីហ្វៃ​ទី ១កូន​ប្រុស​សុចរិត​របស់​លីហៃ និង​សារ៉ាយ ។ លោក​យក​បាន​ផ្ទាំង​លង្ហិន​ពី​ឡាបាន់ ហើយ​បាន​សង់​សំពៅ​ដើម្បី​ដឹក​គ្រួសារ​របស់​លោក​ទៅកាន់​ដែនដី​សន្យា ។

នីហ្វៃ​ទី ២កូនប្រុស​របស់​ហេលេមិន ។ លោក និង​ប្អូន​ប្រុស​របស់​លោក​គឺ​លីហៃ ត្រូវបាន​បោះ​ចូល​ទៅក្នុង​គុក ហើយ​មាន​ភ្លើង​ហ៊ុម​ព័ទ្ធ​ជុំ​វិញ ។ នីហ្វៃ​បាន​ធ្វើ​ឲ្យ​មាន​អំណត់អត់​មួយ​ដើម្បី​បង្រៀន​ប្រជាជន​ឲ្យ​ប្រែចិត្ត ។

នីហ្វៃ​ទី ៣បុរស​សុចរិត​ម្នាក់​ដែល​ព្រះយេស៊ូវគ្រីស្ទ​បាន​ជ្រើសរើស​ឲ្យ​ធ្វើ​ជា​សិស្ស និង​អ្នកដឹកនាំ​សាសនាចក្រ

បងប្រុស​របស់​យ៉ារេឌព្យាការី​ម្នាក់​ដែល​បាន​ទូល​សុំ​ឲ្យ​ព្រះយេស៊ូវ​ពាល់​ក្រួស ១៦ ដុំ​ដើម្បី​ឲ្យ​វា​អាច​ផ្តល់​ពន្លឺ​នៅក្នុង​ភេត្រា ដែល​ពួកសាសន៍​យ៉ារេឌ​បាន​ប្រើ​វា​ដើម្បី​ធ្វើ​ដំណើរ​ទៅ​ដែនដី​សន្យា

បេនយ៉ាមីន, ស្តេចស្តេច​សុចរិត​មួយ​អង្គ​ដែល​ឈរ​នៅលើ​ប៉ម​ដើម្បី​បង្រៀន​ប្រជាជន​ទ្រង់​អំពី​ព្រះយេស៊ូវ​គ្រីស្ទ

ពួក​និយម​ស្តេចពួក​សាសន៍​នីហ្វៃ​ដែល​ចង់​បាន​ស្តេច​ត្រួតត្រា តែ​មិន​ចង់​បាន​មេ​ចៅក្រម​ត្រួតត្រា​ទេ ។ នៅ​ពេល​ពួកគេ​ពុំ​អាច​មាន​ស្តេច ពួកគេ​បាន​ចូលរួម​ជាមួយ​ពួក​សាសន៍​លេមិន ហើយ​វាយ​ប្រហារ​ពួក​សាសន៍​នីហ្វៃ ។

ពួក​បុត្រា​នៃ​ម៉ូសាយពួកបុត្រា​សេ្ដច​ម៉ូសាយ ៖ អើរ៉ុន, អាំម៉ូន ទី ២ ហិមណៃ និង​អោមណើរ គឺ​ជា​អ្នក​ផ្សព្វផ្សាយ​សាសនា​ដ៏​អង់អាច​ដល់​ពួក​សាសន៍​លេមិន

ពួក​សាសន៍​នីហ្វៃអ្នក​ដើរ​តាម​នីហ្វៃ ឬ​ប្រជាជន​ដែល​បាន​ទទួល​យក​ដំណឹងល្អ

ពួក​សាសន៍​យ៉ារេឌអ្នកដើរ​តាម​យ៉ារេឌ និង​បងប្រុស​របស់​លោក​ដែល​បាន​ចាកចេញ​ពី​ប៉ម​បាបិល ហើយ​បាន​ធ្វើ​ដំណើរ​ទៅកាន់​ដែនដី​សន្យា​នៅ​ក្នុង​ភេត្រា

ពួក​សាសន៍​លេមិនពូជពង្ស ឬ​អ្នក​ដើរតាម​លេមិន និង​លេមយួល ឬ​មនុស្ស​ដែល​បាន​បដិសេធ​ដំណឹង​ល្អ

ពួកសាសន៍​សូរាំ​ប្រជាជន​ទុច្ចរិត​ដែល​ធ្លាប់​ជា​សមាជិក​សាសនាចក្រ​របស់​ព្រះ ។ ពួកគេ​បាន​អធិស្ឋាន​នៅក្នុង​សាលា​ប្រជុំ​នៅលើ​វេទិកា​មួយដែល​ហៅ​ថា ​រ៉ាមីអុមតុម ។

ពួកសាសន៍ អាន់តៃ-នីហ្វៃ-លីហៃ(សូមមើល អំាំម៉ូន, ប្រជាជន​នៃ )

ពួកសាសន៍​អាំលីសៃពួក​អ្នក​ដើរ​តាម​អាំលីសៃ ។ ពួកគេ​បាន​គូស​សញ្ញា​ពណ៌​ក្រហម​នៅ​លើ​ថ្ងាស​របស់​ពួកគេ ហើយ​បាន​ចូលរួម​ជាមួយ​នឹង​ពួក​សាសន៍​លេមិន ។

ពួក​សេរីពួកសាសន៍​នីហ្វៃ​ដែល​ចង់​បាន​សេរីភាព​ដើម្បី​រស់នៅ និង​ថ្វាយបង្គំ​តាម​ចិត្ត​ដែល​ពួកគេ​បាន​ជ្រើសរើស ។ ពួកគេ​ចង់​ទទួល​បាន​ការគ្រប់គ្រង​ដោយ​ពួក​ចៅក្រម មិន​មែន​គ្រប់គ្រង​ដោយ​ស្តេច​ទេ ។

ពេហូរ៉ានមេចៅក្រម​របស់​ពួកសាសន៍​នីហ្វៃ​ដែល​បាន​ជួយ​មេទ័ព​មរ៉ូណៃឲ្យ​ប្រយុទ្ធ​ឈ្នះ​ពួកសាសន៍​នីហ្វៃ​ទុច្ចរិត

មរមនអ្នកដឹកនាំ​កងទ័ព​សាសន៍​នីហ្វៃ ហើយ​ជា​ព្យាការី​សាសន៍​នីហ្វៃ​ម្នាក់​ចុង​ក្រោយ​គេ ។ លោក​បាន​ចង​ក្រង​ព្រះគម្ពីរ​មរមន

មរ៉ូណៃ​កូន​ប្រុស​របស់​មរមន ហើយ​ជា​ព្យាការី​សាសន៍​នីហ្វៃ​ម្នាក់​ចុង​ក្រោយ​គេ ។ លោក​បាន​កប់​ផ្ទាំង​មាស និង​ក្រោយ​មក​បាន​បង្ហាញ​ខ្លួន​ឲ្យ​យ៉ូសែប ស្ម៊ីធ ឃើញក្នុងនាម​ជា​ទេវតា ។

មរ៉ូណៃ, មេទ័ពអ្នកដឹកនាំ​សុចរិត​ម្នាក់​របស់​កងទ័ព​ពួកសាសន៍​នីហ្វៃ ។ លោក​បាន​ធ្វើ​ទង់​ឥស្សរភាព ហើយ​បាន​ប្រាប់​កងទ័ព​របស់​លោក​ឲ្យ​ប្រយុទ្ធ​ដើម្បី​សេរីភាព​របស់​ពួកគេ ។

ម៉ារា​ម្តាយ​របស់​ព្រះយេស៊ូវ

ម៉ូសាយ, ស្តេចស្តេច​ចុង​ក្រោយ​គេ​របស់​ពួកសាសន៍​នីហ្វៃ ។ ទ្រង់​មាន​បុត្រា​បួន​អង្គ ។

យ៉ាកុប​កូន​ប្រុស​របស់​លីហៃ និង​សារ៉ាយ ។ លោក​បាន​តតាំង​នឹង​សេរេម​ដែល​បាន​ថ្លែង​ថា គ្មាន​ព្រះគ្រីស្ទ​ឡើយ ។

យ៉ូសែបកូនប្រុស​ដ៏​សុចរិត​ម្នាក់​របស់​លីហៃ និង​សារ៉ាយ​ដែល​បាន​កើត​នៅ​ក្នុង​ទីរហោស្ថាន

យ៉ូសែប ស្ម៊ីធ ជុញ្ញ័រព្យាការី​ថ្ងៃ​ចុងក្រោយ​ម្នាក់ ​ដែល​បាន​បកប្រែ​ព្រះគម្ពីរ​មរមន​ពី​ផ្ទាំង​មាស ។

លិមហៃ, ស្តេចបុត្រា​ល្អ​របស់​ស្តេច​ណូអេ​ដែលទុច្ចរិត ។ ទ្រង់ និង​ប្រជាជន​ទ្រង់​គឺ​ជា​ទាសករ​របស់​ពួក​សាសន៍​លេមិន ប៉ុន្តែ​បាន​រត់​គេច​ខ្លួន​រួច ។

លីហៃទី ១ព្យាការី​ម្នាក់​ដែល​បាន​ព្រមាន​ថា ទីក្រុង​យេរូសាឡិម​នឹង​ត្រូវ​បំផ្លាញ​ចោល ។ លោក​បាន​ស្តាប់ ពេល​ព្រះ​បានមាន​បន្ទូល​ទៅ​លោក​ឲ្យ​នាំ​គ្រួសារ​លោក​ចូល​ទៅក្នុង​ទីរហោស្ថាន ។

លីហៃទី ២កូនប្រុស​របស់​ហេលេមិន ។ លោក និងបង​ប្រុស​របស់​លោក នីហ្វៃ ត្រូវ​បាន​បោះ​ចូល​ទៅក្នុង​គុក ហើយ​មាន​ភ្លើង​ហ៊ុម​ព័ទ្ធ​ជុំ​វិញ ។

លេមយួលកូន​ប្រុស​ទុច្ចរិត​របស់​លីហៃ និង​សារ៉ាយ

លេមិនកូន​ប្រុស​ច្បង​របស់​លីហៃ និង​សារ៉ាយ ។ គាត់​ជា​មនុស្ស​ទុច្ចរិត ហើយ​បាន​បះបោរ​ទាស់​នឹង​ព្រះ ។

លេមិន, ស្តេចស្តេច​ទុច្ចរិត​សាសន៍​លេមិន​មួយ​អង្គ​ដែល​បាន​ប្រទាន​ទីក្រុង​ពីរ​ដល់​ស៊ីនិព្វ និង​អ្នក​ដើរ​តាម​លោក​ដែល​ជា​ពួកសាសន៍​នីហ្វៃ ហើយ​ក្រោយ​មក​បាន​វាយ​ប្រហារ​ពួកគេ

សារ៉ាយ​ភរិយា​របស់​លីហៃទី ១

សាំ​កូន​ប្រុស​សុចរិត​របស់​លីហៃ និង​សារ៉ាយ

សាំយូអែល​ជា​សាសន៍​លេមិន​ព្យាការី​ដែល​បាន​ព្យាករ​ដល់​ពួកសាសន៍​នីហ្វៃ​អំពី​ទីសម្គាល់​នៃ​ការប្រសូត និង​ការសុគត​របស់​ព្រះយេស៊ូវគ្រីស្ទ

សូរាំអ្នក​បម្រើ​របស់​ឡាបាន់​ដែល​បាន​ធ្វើ​ដំណើរ​ជាមួយ​គ្រួសារ​លីហៃ​ទៅកាន់​ដែនដី​សន្យា

សេរេមបុរស​ទុច្ចរិត​សាសន៍​នីហ្វៃ​ម្នាក់​ដែល​ចង់​បាន​ទីសម្គាល់​នៅ​ចំពោះ​មុខ​គាត់ ទើប​គាត់​ជឿ​លើ​ព្រះយេស៊ូវគ្រីស្ទ

សេរ៉ាហិម​ណាអ្នកដឹកនាំ​សាសន៍​លេមិន​ម្នាក់​ដែល​បាន​ប្រយុទ្ធ​ជាមួយ​ពួក​សាសន៍​នីហ្វៃ ហើយ​ចង់​ឲ្យ​ពួកគេ​ធ្វើ​ជា​ទាសករ​បស់​គាត់ ។ គាត់​ត្រូវបាន​គេកាត់​ដាច់​សាច់​លលាដ៏ក្បាល​នៅក្នុង​សមរភូមិ​មួយដែល​ប្រឆាំង​នឹង​កងទ័ព​របស់​មេទ័ព​មរ៉ូណៃ ។

ស៊ីនិព្វអ្នក​ដឹកនាំ​សុចរិត​ម្នាក់​ដែល​បាន​នាំ​ពួក​សាសន៍​នីហ្វៃ​មួយ​ក្រុម​មក​ពី​ទីក្រុង​សារ៉ាហិមឡា​ទៅ​ដែនដី​នីហ្វៃ ដែល​នៅ​ទីនោះ​ពួកគេ​បាន​ក្លាយ​ជា​ទាសករ​របស់​ស្តេច​លេមិន​ទុច្ចរិត

ស៊ីសបុរស​ទុច្ចរិត​សាសន៍​យ៉ារេឌ​ដែល​ដឹកនាំ​កងទ័ព​ប្រឆាំង​នឹង​កូរីអានទុមើរ ហើយ​ជា​សាសន៍​យ៉ារេឌ​ចុង​ក្រោយ​គេ​ដែល​នៅរស់

ស៊ីសូរាំមេចៅក្រម​ដែល​ត្រូវ​បាន​សម្លាប់ដោយ​ប្អូនប្រុស​របស់​ខ្លួន

ស៊ីអានទុមប្អូន​ប្រុស និង​ជា​ឃាតករ​សម្លាប់​ស៊ីសូរាំ

ស៊ីអែសរ៉ុមមេធាវី​ម្នាក់​ដែល​បាន​ផ្តល់​ប្រាក់​ឲ្យ​អាមូលេក​ដើម្បី​ឲ្យគាត់​និយាយ​បដិសេធ​ថា គ្មាន​ព្រះ​ដែល​មាន​ព្រះជន្ម​ទេ ។ អាលម៉ា​ជា​កូន​បាន​បង្រៀន​ដំណឹងល្អ​ដល់​គាត់ ហើយ​គាត់​បាន​ប្រែចិត្ត ។

ហាកូតអ្នក​សាងសង់​សំពៅ​សាសន៍​នីហ្វៃ​ម្នាក់​ដែល​បាន​នាំ​យក​ពួកសាសន៍​នីហ្វៃ​ជា​ច្រើន​នាក់​ទៅ​កាន់​ដែនដី​នៅ​ភាគ​ខាង​ជើង

ហិមណៃបុត្រា​ស្តេច​ម៉ូសាយ ហើយ​ជា​អ្នក​ផ្សព្វផ្សាយ​សាសនា​ដល់​ពួក​សាសន៍​លេមិន ។

ហេលេមិនកូន​ប្រុស​ច្បង​របស់​អាលម៉ា​ជា​កូន ។ លោក​ត្រូវបាន​ប្រគល់​ឲ្យ​នូវ​ផ្ទាំង​ចំណារ ហើយ​ត្រូវ​បាន​ប្រាប់​ឲ្យ​សរសេរ​ពី​ប្រវត្តិ​របស់​ប្រជាជន​លោក ។ លោក​ក៏​ជា​អ្នក​ដឹកនាំ​កងទ័ព​កម្លោះ ២០០០ នាក់​ផងដែរ ។

ឡាបាន់បុរស​ទុច្ចរិត​ម្នាក់​នៅ​ទីក្រុង​យេរូសាឡិម ដែល​ពុំ​ប្រគល់​ផ្ទាំង​លង្ហិន​ឲ្យ​ទៅ​ពួកកូន​ប្រុស​របស់​លីហៃ

ឡាម៉ូណៃ, ព្រះបិតា​របស់​ស្តេចស្តេច​សាសន៍​លេមិន​មួយ​អង្គ​ដែល​ត្រូវបាន​បង្រៀន​ដំណឹងល្អ ហើយ​បាន​ជឿ ។ ទ្រង់​បាន​មាន​បន្ទូល​ថា ទ្រង់​នឹង​លះបង់​ចោល​អំពើ​បាប​ទាំងអស់​របស់​ទ្រង់​ដើម្បី​ស្គាល់​ព្រះ ។

ឡាម៉ូណៃ, ស្តេចស្តេច​សាសន៍​លេមិន​មួយ​អង្គ​ដែល​ត្រូវបាន​បង្រៀន​ដំណឹងល្អ ហើយ​បាន​ជឿ ។ អាំម៉ូនទី ២ បាន​ការពារ​ហ្វូង​ចៀម​ស្តេច​ពី​ពួក​ចោរ ។

អាមូលេក​ដៃគូ​ផ្សព្វផ្សាយ​សាសនា​របស់​អាលម៉ា​ជា​កូន ។ ពួកលោក​ត្រូវបាន​គេ​ចាប់​ដាក់​គុក ប៉ុន្តែ​បាន​ប្រើ​អំណាច​របស់​ព្រះ​ធ្វើ​ឲ្យ​ជញ្ជាំង​គុក​រលំ​ដួល​ចុះ ។

អាមូឡុនសង្ឃ​ទុច្ចរិត​ម្នាក់​របស់​ស្តេច​ណូអេ​ដែល​ត្រូវបាន​លើក​ឲ្យ​ធ្វើ​ជា​អ្នក​ត្រួតត្រា​លើ​ប្រជាជន​អាលម៉ា ។ គាត់​បាន​ឲ្យ​ពួកគេ​ធ្វើការ​យ៉ាង​ខ្លាំង ហើយ​បាន​គំរាមកំហែង​សម្លាប់​អស់​អ្នក​ដែល​អធិស្ឋាន ។

អាម៉ាលិកាយមនុស្ស​ទុច្ចរិត​ម្នាក់​ដែល​ចង់​ធ្វើ​ជា​ស្តេច​លើ​ពួក​សាសន៍​នីហ្វៃ ប៉ុន្តែ​ចង់​ដក​យក​សេរីភាព​របស់​ប្រជាជន ។ ពេល​គាត់​ពុំ​បាន​ក្លាយ​ជា​ស្តេច គាត់​បាន​ចាកចេញ​ទៅ​ចូលរួម​ជាមួយ​ពួក​សាសន៍​លេមិន ។

អាលម៉ាសង្ឃ​ម្នាក់​របស់​ស្តេច​ណូអេ ដែល​បាន​ជឿ​លើ​ការបង្រៀន​របស់​អ័ប៊ីណាដៃ ហើយ​ក្រោយ​មក​បាន​ក្លាយ​ជា​អ្នក​ដឹកនាំ​សាសនាចក្រ

អាលម៉ា​ជា​កូនអាលម៉ា​ជា​កូន​ដែល​បាន​បះបោរ ហើយ​ព្យាយាម​បំផ្លាញ​សាសនាចក្រ ប៉ុន្តែ​បាន​ផ្លាស់ប្តូរ​ចិត្ត ហើយ​ចាប់ផ្តើម​បង្រៀន​ដំណឹងល្អ ។ លោក​បាន​ក្លាយ​ជា​អ្នក​ដឹកនាំ​សាសនាចក្រ និង​ជា​មេ​ចៅក្រម​ទី​មួយ ។

អាំម៉ារ៉ុនបុរស​សុចរិត​ម្នាក់​ដែល​បាន​ប្រគល់​បញ្ជី​ឲ្យ​ទៅ​មរ៉ូណៃ​ដើម្បី​ឲ្យ​បញ្ជី​នោះ​មាន​សុវត្ថិភាព

អាំម៉ូនទី ១អ្នក​ដឹកនាំ​ពួក​សាសន៍​នីហ្វៃ​មួយ​ក្រុម​មក​ពី​ទីក្រុង​សារ៉ាហិមឡា ដែល​ចង់​ទៅ​ដែនដី​នីហ្វៃ ហើយ​បាន​ជួយ​ពួកសាសន៍​នីហ្វៃ​ឲ្យ​រត់​គេច​ខ្លួន

អាំម៉ូនទី ២បុត្រា​មួយ​អង្គ​របស់​ម៉ូសាយ​ដែល​បាន​ការពារ​ហ្វូង​ចៀម​របស់​ស្តេច​ឡាម៉ូណៃ​ពី​ពួក​ចោរ ។ លោក​បាន​បង្រៀន និង​ធ្វើឲ្យ​ពួក​សាសន៍​លេមិនប្រែចិត្តជឿ​អំឡុង​បេសកកម្ម​របស់​លោក ។

អាំលីសៃមនុស្ស​ម្នាក់​ដែល​ចង់​ធ្វើ​ជា​ស្តេច​លើ​ពួក​សាសន៍​នីហ្វៃ ។ ពេល​គាត់​ពុំ​បាន​ក្លាយ​ជា​ស្តេច គាត់ និង​អ្នក​ដើរ​តាម​គាត់​បាន​ចាកចេញ បាន​វាយ​ប្រហារ​ពួកសាសន៍​នីហ្វៃ ហើយ​ក្រោយ​មក​បាន​ចូលរួម​ជាមួយ​ពួក​សាសន៍​លេមិន ។

អើរ៉ុនបុត្រា​ស្តេច​ម៉ូសាយ ហើយ​ជា​អ្នក​ផ្សព្វផ្សាយ​សាសនា​ដល់​ពួក​សាសន៍​លេមិន

អេណុស​កូន​ប្រុស​របស់​យ៉ាកុប​ដែល​បាន​អធិស្ឋាន​អស់​ពេញ​មួយ​ថ្ងៃ និង​ពេញ​មួយ​យប់ ។ លោក​បាន​អធិស្ឋាន​សម្រាប់​ពួក​សាសន៍​នីហ្វៃ និង​ពួក​សាសន៍​លេមិន ។

អេធើរព្យាការី​ដែល​បាន​ព្រមាន​ពួកសាសន៍​យ៉ារេឌ​ឲ្យ​ប្រែចិត្ត ហើយ​សរសេរ​អំពី​ការបំផ្លិចបំផ្លាញ​របស់​ពួកគេ

អេវ៉ាស្ត្រី​ដំបូង​គេ​នៅលើ​ផែនដី

អោមណើរបុត្រា​ស្តេច​ម៉ូសាយ ហើយ​ជា​អ្នក​ផ្សព្វផ្សាយ​សាសនា​ដល់​ពួក​សាសន៍​លេមិន

អំាំម៉ូន, ប្រជាជន​នៃពួក​សាសន៍​លេមិន​បាន​ប្រែចិត្ត​ជឿ​តាមរយៈ​ពួក​បុត្រា​នៃ​ម៉ូសាយ ។ ប្រជាជន​បាន​កប់​អាវុធ​របស់​ខ្លួន ហើយ​បាន​ចុះ​សេចក្តីសញ្ញា​ថា នឹង​មិន​ច្បាំង​ទៀត​ឡើយ ។

អ៊ីសម៉ាអែលបុរស​ម្នាក់​មក​ពី​ទីក្រុង​យេរូសាឡិម ដែល​បាន​ធ្វើ​ដំណើរ​ទៅកាន់​ដែនដី​សន្យា​ជាមួយ​គ្រួសារ​លីហៃ ។ ពួក​កូនស្រី​របស់​គាត់​បាន​រៀបការ​ជាមួយ​នឹង​ពួក​កូន​ប្រុស​របស់​លីហៃ ។

អ័ដាមមនុស្ស​ដំបូង​គេ​នៅលើ​ផែនដី

អ័ប៊ីណាដៃព្យាការី​ម្នាក់​ដែល​បាន​បញ្ជូន​ឲ្យ​ទៅ​បង្រៀន​ស្តេច​ណូអេ ដែល​បាន​ដុត​អ័ប៊ីណាដៃ​រហូត​ដល់​ស្លាប់