ដំណើររឿង​ក្នុង​ព្រះគម្ពីរ
ជំពូកទី ៣៦ ៖ ហាកូត


ជំពូកទី ៣៦

ហាកូត

ពួក​សាសន៍​នីហ្វៃ​កំពុង​ធ្វើ​ដំណើរ

ប្រហែល​ជា ៥៥ ឆ្នាំ​មុន​ការប្រសូត​របស់​ព្រះយេស៊ូវគ្រីស្ទ ពួក​សាសន៍​នីហ្វៃ​ទាំង​បុរស ស្ត្រី និង​កូនក្មេង​បាន​ចាកចេញ​ពី​ទីក្រុង​សារ៉ាហិមឡា ហើយ​បាន​ធ្វើ​ដំណើរ​ទៅទិស​ខាង​ជើង ។

ហាកូត​សង់សំពៅ​ធំ

នៅក្នុង​ចំណោម​ពួកគេ មាន​បុរស​ម្នាក់​ឈ្មោះ​ហាកូត គាត់​បាន​សង់​សំពៅ​មួយ​ដ៏​ធំ ហើយ​បាន​ចាប់ផ្តើម​ធ្វើ​ដំណើរ​ទៅ​កាន់​សមុទ្រ​ខាង​លិច ។

ពួក​សាសន៍​នីហ្វៃ​វេច​សំពាយ​ធំ​ដាក់ លើ​សំពៅ

ពួកសាសន៍​នីហ្វៃ​ជាច្រើន​នាក់​បាន​យក​ស្បៀង និង​សម្ភារ​នានា ហើយ​បាន​ជិះ​សំពៅ​របស់​គាត់​ធ្វើ​ដំណើរ​ទៅ​ទិស​ខាង​លិច ។

ទូក​នៅ​លើ​ទឹក

បន្ទាប់​មក ហាកូត​បាន​សង់​សំពៅ​ផ្សេង​ទៀត​ដែល​ដឹក​មនុស្ស​ទៅកាន់​ដែនដី​ភាគ​ខាង​ជើង ។ សំពៅ​ទីមួយ​បាន​ត្រឡប់​មក​វិញ ហើយ​បាន​យក​ប្រជាជន​បន្ថែម​ទៀត ។

សំពៅ​ពីរ​នៅ​លើ​ទឹក

សំពៅ​មួយ​ទៀត​បាន​លើក​ក្តោង​ឡើង ។ គ្មាន​សំពៅ​ណា​មួយ​បាន​ត្រឡប់​មក​វិញ​ឡើយ ហើយ​ពួកសាសន៍​នីហ្វៃ​ពុំ​បាន​ដឹង​ថា មាន​អ្វី​បាន​កើត​ឡើង​ចំពោះ​ប្រជាជន​ទាំង​នោះ​ឡើយ ។