ដំណើររឿង​ក្នុង​ព្រះគម្ពីរ
ជំពូក​ទី ៤៧ ៖ ព្រះយេស៊ូវគ្រីស្ទ​ប្រទាន​ពរ​ដល់​ពួក​សិស្ស​ទ្រង់


ជំពូក​ទី ៤៧

ព្រះយេស៊ូវគ្រីស្ទ​ប្រទាន​ពរ​ដល់​ពួក​សិស្ស​ទ្រង់

ព្រះយេស៊ូវ​គង់​ជាមួយ​ពួកសិស្ស

ថ្ងៃមួយ ពេល​ពួកសិស្ស​បាន​ជួបជុំ​គ្នា​តម​អាហារ និង​អធិស្ឋាន នោះ​ព្រះយេស៊ូវ​បាន​យាង​មក​រក​ពួកគេ ។

ព្រះគ្រីស្ទ​មាន​បន្ទូល​ទៅកាន់​ពួក​សិស្ស

ពួក​សិស្ស​បាន​សួរ​ទ្រង់​នូវ​ឈ្មោះ​ដែល​ពួកគេ​គួរ​ដាក់​ឲ្យ​សាសនាចក្រ ។ ព្រះយេស៊ូវ​បាន​មាន​បន្ទូល​ថា សាសនាចក្រ​គួរ​ដាក់​ឈ្មោះ​តាម​ព្រះនាម​ទ្រង់ ដោយសារ​វា​ជា​សាសនាចក្រ​របស់​ទ្រង់ ។

ព្រះយេស៊ូវ​មាន​បន្ទូល​ទៅ​កាន់​ពួក​សិស្ស

ព្រះយេស៊ូវ​បាន​ពន្យល់​ដល់​ពួកសិស្ស​ទ្រង់​ថា ព្រះវរបិតា​សួគ៌​បាន​បញ្ជូន​ទ្រង់​ឲ្យ​មក​កាន់​ផែនដី​ដើម្បី​ប្រទាន​ជីវិត​ទ្រង់​សម្រាប់​មនុស្ស​ទាំង​អស់ ។

ព្រះគ្រីស្ទ​មាន​បន្ទូល​ជាមួយ​នឹង​ពួក​សិស្ស

ទ្រង់​មាន​បន្ទូល​ថា អស់​អ្នក​ដែល​ប្រែចិត្តនឹង​ត្រូវបាន​ជ្រមុជទឹក​នៅក្នុង​ព្រះនាម​ទ្រង់ ហើយ​គោរព​តាម​បទបញ្ញត្តិ​ទ្រង់​នឹង​គ្មាន​អំពើ​បាប​នៅ​ចំពោះ​ព្រះភក្ត្រ​របស់​ព្រះវរបិតាសួគ៌​ឡើយ ។

ព្រះគ្រីស្ទ​មាន​បន្ទូល​ជាមួយ​នឹង​ពួក​សិស្ស

ព្រះអង្គសង្គ្រោះ​បាន​ប្រាប់​ពួក​សិស្ស​របស់​ទ្រង់​ឲ្យ​ធ្វើ​កិច្ចការ​នានា​ដែល​ពួកគេ​បាន​ឃើញ​ទ្រង់​ធ្វើ ។ ទ្រង់​បាន​ធ្វើ​ជា​គំរូ​ដល់​ពួកគេ ។

ព្រះគ្រីស្ទ​មាន​បន្ទូល​អំពី​ព្រះគម្ពីរ

ទ្រង់​ក៏​បាន​ប្រាប់​ពួកគេ​ឲ្យ​កត់ត្រា​នូវ​អ្វី​ដែល​ពួកគេ​បាន​ឃើញ និង​បាន​ស្តាប់​ឮ​ដើម្បី​ឲ្យ​អ្នក​ដទៃ​ទៀត​អាច​ដឹង​អំពី​រឿង​ទាំង​នោះ ។

ព្រះគ្រីស្ទ​ជាមួយ​ពួក​សិស្ស

ព្រះយេស៊ូវ​បាន​សួរ​ពួក​សិស្ស​ទ្រង់​អំពី​អ្វី​ដែល​ពួកគេ​ចង់​បាន​ពី​ទ្រង់ ។ មនុស្ស​ប្រាំ​បួន​នាក់​ក្នុង​ចំណោម​ពួកគេ​ចង់​នៅ​ជាមួយ​ទ្រង់​បន្ទាប់​ពី​ជីវិត​របស់​ពួកគេ​នៅលើ​ផែនដី​នេះ​បាន​បញ្ចប់ ។

ព្រះយេស៊ូវ​គង់​ជាមួយ​ពួកសិស្ស

ព្រះយេស៊ូវ​បាន​សន្យា​នឹង​ពួកគេ​ថា ពេល​ពួកគេ​មាន​អាយុ ៧២ ឆ្នាំ នោះ​ពួកគេ​នឹង​បាន​ទៅ​នៅ​ជាមួយ​ទ្រង់​នៅ​ស្ថានសួគ៌ ។

ព្រះយេស៊ូវ​គង់​ជាមួយ​ពួកសិស្ស​បី​នាក់

ពួកសិស្ស​បី​នាក់​ផ្សេង​ទៀត​ពុំ​ហ៊ាន​ទូល​សូម​នូវ​អ្វី​ដែល​ពួកគេ​ចង់​បាន​ឡើយ ប៉ុន្តែ​ព្រះយេស៊ូវ​បាន​ជ្រាប​ដឹង ។ ពួកគេ​ចង់​បន្ត​នៅលើ​ផែនដី​នេះ ហើយ​បង្រៀន​ដំណឹងល្អ​រហូត​ដល់​ព្រះយេស៊ូវ​យាង​មក​ម្តង​ទៀត ។

ព្រះអង្គសង្គ្រោះ​ជាមួយ​ពួកសិស្ស

ព្រះអង្គសង្គ្រោះ​បាន​សន្យា​នឹង​ពួកគេ​ថា ពួកគេ​នឹង​មិន​ត្រូវ​រងទុក្ខ​ដោយ​ការឈឺចាប់ ឬ​កើត​ទុក្ខ ហើយ​នឹង​មិន​ស្លាប់​ឡើយ ។ ពួកគេ​នឹង​បង្រៀន​ប្រជាជន​អំពី​ដំណឹង​ល្អ​រហូត​ដល់​ទ្រង់​យាង​មក​ម្តង​ទៀត ។

ព្រះយេស៊ូវ​យាង​ចាកចេញ​ទៅ

ព្រះយេស៊ូវ​បាន​ប៉ះ​ពួក​សិស្ស​ម្នាក់ៗ​លើកលែង​តែ​ពួក​សិស្ស​បី​នាក់​ដែល​នឹង​បន្ត​នៅលើ​ផែនដី ។ បន្ទាប់​មក ទ្រង់​បាន​យាង​ចេញ​ទៅ ។

ពួក​សិស្ស​បី​នាក់​ត្រូវ​បាន​យក​ទៅ​ស្ថានសួគ៌

ពួក​សិស្ស​បី​នាក់​ត្រូវបាន​នាំ​យក​ទៅ​ស្ថានសួគ៌ ជា​កន្លែង​ដែល​ពួកគេ​បាន​ឃើញ និង​ស្តាប់​ឮ​នូវ​រឿង​អស្ចារ្យ​ជាច្រើន ។ ពួកគេ​អាច​យល់​កាន់តែ​ច្បាស់​អំពី​រឿង​នានា​របស់​ព្រះ ។

ពួក​សិស្ស​បី​នាក់

រូបកាយ​របស់​ពួកគេ​ត្រូវបាន​ផ្លាស់ប្តូរ​ដូច្នេះ​ពួកគេ​ពុំ​ស្លាប់​ឡើយ ។

ពួកសិស្ស​ជ្រមុជទឹក​ឲ្យ​មនុស្ស​ដទៃ

ពួក​សិស្ស​បីនាក់​បាន​ត្រឡប់​មក​កាន់​ផែនដី ហើយ​បាន​ចាប់ផ្តើម​បង្រៀន និង​ធ្វើ​បុណ្យ​ជ្រមុជ​ទឹក ។

ពួក​សិស្ស​បី​នាក់​នៅក្នុង​រណ្តៅ​ជ្រៅ

ពួក​សាសន៍​នីហ្វៃ​ទុច្ចរិត​បាន​បោះ​ពួកសិស្ស​បី​នាក់​នោះ​ចូល​ទៅ​ក្នុង​គុក និង​ក្នុង​រណ្តៅ​ដ៏​ជ្រៅ ប៉ុន្តែ​ព្រះចេស្តា​នៃ​ព្រះ​បាន​ជួយ​គេ​ឲ្យ​គេច​ខ្លួន​បាន ។

ពួកសិស្ស​ត្រូវបាន​រុញ​ចូល​ទៅ​ក្នុង​ឡ​ភ្លើង

កាល​ពួកគេ​ត្រូវបាន​រុញ​ចូល​ទៅ​ក្នុង​ឡ​ភ្លើង និង​ទម្លាក់​ចូល​ទៅ​ក្នុង​រូង​សត្វ​សាហាវ នោះ​ពួកគេ​ក៏​ត្រូវបាន​ការពារ​ដោយ​ព្រះចេស្តា​នៃ​ព្រះ​ផងដែរ ។

ពួកសិស្ស​ប្រកាស​ទៅ​កាន់​ប្រជាជន

ពួក​សិស្ស​ទាំង​បី​នាក់​បាន​បន្ត​ប្រកាស​ដំណឹង​ល្អ​នៃ​ព្រះយេស៊ូវគ្រីស្ទ​ដល់​ពួក​សាសន៍​នីហ្វៃ ។ ពួកគេ​នៅ​តែ​ប្រកាស​ដំណឹងល្អ​របស់​ទ្រង់ ។