ដំណើររឿង​ក្នុង​ព្រះគម្ពីរ
ជំពូកទី ១៨ ៖ អាលម៉ា​ជា​កូន​ប្រែចិត្ត


ជំពូកទី ១៨

អាលម៉ា​ជា​កូន​ប្រែចិត្ត

អាលម៉ា​តែងតាំង​មនុស្ស​ដទៃ

ស្តេច​ម៉ូសាយ​បាន​ឲ្យ​អាលម៉ា​ធ្វើ​ជា​អ្នកដឹកនាំ​លើ​សាសនាចក្រ​នៅក្នុង​ទីក្រុង​សារ៉ាហិមឡា ។ បន្ទាប់​មក​អាលម៉ា​បាន​ជ្រើសរើស​បុរស​ផ្សេង​ទៀត​ដើម្បី​ជួយ​លោក​បង្រៀន​ដល់​ពួកសាសន៍​នីហ្វៃ ។

អ្នក​មាន​ជំនឿ​ត្រូវ​បាន​គេ​បៀតបៀន

អាលម៉ា និង​ស្តេច​ម៉ូសាយ​មាន​ក្តីបារម្ភ ដោយសារ​អ្នក​ដែល​ពុំ​ជឿ​កំពុង​ធ្វើ​ឲ្យ​សមាជិក​សាសនាចក្រ​រងទុក្ខ​ដោយ​ព្រោះ​តែ​ជំនឿ​របស់​ពួកគេ ។

អាលម៉ា​ជា​កូន

អាលម៉ា​មាន​កូន​ប្រុស​ម្នាក់​ឈ្មោះ​អាលម៉ា ។ អាលម៉ា​ជា​កូន​ពុំ​ជឿ​លើ​ការបង្រៀន​របស់​ឪពុក​គាត់​ឡើយ ហើយ​ក្លាយ​ជា​មនុស្ស​ទុច្ចរិត ។

អាលម៉ា​ជា​កូន និង​បុត្រា​របស់​ស្តេច​ម៉ូសាយ

អាលម៉ា​ជា​កូន និង​បុត្រា​បួន​នាក់​របស់​ស្តេច​ម៉ូសាយ​ប្រឆាំង​នឹង​សាសនាចក្រ ។ ពួកគេ​បាន​បៀតបៀន​មនុស្ស​ជាច្រើន​ឲ្យ​ចាក​ចេញ​ពី​សាសនាចក្រ ហើយ​ក្លាយ​ជា​ទុច្ចរិត ។

អាលម៉ា​អធិស្ឋាន

អាលម៉ា​បាន​អធិស្ឋាន​សូម​ឲ្យ​កូនប្រុស​របស់​លោក​នឹង​រៀន​អំពី​សេចក្តីពិត ហើយ​ប្រែចិត្ត ។

អាលម៉ា​ជា​កូន និង​បុត្រា​របស់​ស្តេច​ម៉ូសាយ

អាលម៉ា​ជា​កូន និង​បុត្រា​របស់​ស្តេច​ម៉ូសាយ​បាន​បន្ត​ព្យាយាម​បំផ្លាញ​សាសនាចក្រ ។

ទេវតា​បង្ហាញ​ព្រះកាយ​ដល់​មនុស្ស

ថ្ងៃ​មួយ​មាន​ទេវតា​មួយ​អង្គ​បាន​បង្ហាញ​ព្រះកាយ​ឲ្យ​ពួកគេ​ឃើញ ។ ទេវតា​នោះ​បាន​មាន​បន្ទូល​ជា​សំឡេង​ឮ​យ៉ាង​ខ្លាំង​ដែល​ធ្វើ​ឲ្យ​កក្រើក​ដី ។

យុវជន​មាន​ការភ័យខ្លាច​ដោយ​សារតែ​ទេវតា

យុវជន​ទាំង​ប្រាំ​នាក់​មាន​ការភ័យ​ខ្លាច​ជា​ខ្លាំង​ដែល​ធ្វើ​ឲ្យ​ពួកគេ​ដួល​ចុះលើ​ដី ។ ដំបូង​ឡើយ ពួកគេ​ពុំ​យល់​អ្វី​ដែល​ទេវតា​នោះ​បាន​មាន​បន្ទូល​ឡើយ ។

ទេវតា​មាន​បន្ទូល​ទៅ​កាន់​អាលម៉ា​ជា​កូន

ទេវតា​បាន​យាង​មក​ដែល​ជា​ចម្លើយ​ចំពោះ​ការអធិស្ឋាន​របស់​ពួក​សមាជិក​សាសនាចក្រ ។ ទេវតា​បាន​សួរ​អាលម៉ា​ជា​កូន​ពី​មូលហេតុ​ដែល​គាត់​កំពុង​ប្រឆាំង​នឹង​សាសនាចក្រ ។

អាលម៉ា​ជា​កូន

ផែនដី​បាន​កក្រើក​ពេល​ទេវតា​នោះ​បាន​ប្រាប់​អាលម៉ា​ជា​កូន​ឲ្យ​ឈប់​ព្យាយាម​បំផ្លាញ​សាសនាចក្រ ។

ក្មេង​ប្រុស​ដួល​ទៅលើ​ដី

អាលម៉ា​ជា​កូន និង​ពួកបុត្រា​នៃ​ម៉ូសាយ​បាន​ដួល​ចុះ​ទៅ​លើ​ដី​ម្តង​ទៀត ។ ពួកគេ​បាន​ឃើញ​ទេវតា​មួយ​អង្គ ហើយ​ពួកគេ​បាន​ដឹង​ថា ព្រះចេស្តា​របស់​ព្រះ​បាន​ធ្វើ​ឲ្យ​ដី​កក្រើក ។

អាលម៉ា​ជា​កូន​ដេក​នៅ​លើ​ដី

អាលម៉ា​ជា​កូន​មាន​ការណ៍​អស្ចារ្យ​ក្នុង​ចិត្ត​ជា​ខ្លាំង ដែល​ធ្វើ​ឲ្យ​គាត់​ពុំ​អាច​និយាយ​បាន​ឡើយ ។ គាត់​បាន​ប្រែជា​ទន់​ខ្សោយ​យ៉ាង​ខ្លាំង ដែល​ធ្វើ​ឲ្យ​គាត់​ពុំ​អាច​កម្រើក​ដៃ​គាត់​បាន​ឡើយ ។

គេ​សែង​អាលម៉ា​ជា​កូន​

ពួកបុត្រា​នៃ​ម៉ូសាយ​បាន​សែង​អាលម៉ា​ជា​កូន​ទៅ​រក​ឪពុក​របស់​គាត់ ហើយ​បាន​ប្រាប់​លោក​នូវ​ការណ៍​ទាំងអស់​ដែល​បាន​កើត​ឡើង​ដល់​ពួកគេ ។

អាលម៉ា​អធិស្ឋាន

អាលម៉ា​មាន​ចិត្ត​រីករាយ ។ លោក​បាន​ដឹង​ថា ព្រះ​បាន​ឆ្លើយ​តប​ការអធិស្ឋាន​របស់​លោក ។

អាលម៉ា​ជា​កូន​ដេក​នៅ​លើ​គ្រែ

អាលម៉ា​បាន​ហៅ​មនុស្ស​ជា​ច្រើន​ឲ្យ​មក​ជុំ​គ្នា​ដើម្បី​មើល​នូវ​អ្វី​ដែល​ព្រះអម្ចាស់​បាន​ធ្វើ​ដល់​កូន​ប្រុស​របស់​លោក និង​ដល់​ពួកបុត្រា​នៃ​ម៉ូសាយ ។

អាលម៉ា​ប្រសិទ្ធ​ពរ​កូនប្រុស​លោក

អាលម៉ា​ជាមួយ​នឹង​ថ្នាក់​ដឹកនាំ​ផ្សេង​ទៀត​នៃ​សាសនាចក្រ​បាន​តម​អាហារ និង​អធិស្ឋាន ហើយ​ទូល​សូម​ឲ្យ​ព្រះ​ជួយ​អាលម៉ា​ជា​កូន​ឲ្យ​មាន​កម្លាំង​ឡើង​វិញ ។

អាលម៉ា​ជា​កូន​និយាយ​ទៅកាន់​ឪពុក​គាត់

បន្ទាប់​ពី​ពីរ​ថ្ងៃ និង​ពីរ​យប់​មក អាលម៉ា​ជា​កូន​អាច​និយាយ និង​កម្រើក​វិញ​បាន ។

អាលម៉ា​ជា​កូន​និយាយ​ទៅកាន់​មនុស្ស​ដទៃ

គាត់​បាន​ប្រាប់​ប្រជាជន​ថា គាត់​បាន​ប្រែចិត្ត​ពី​អំពើ​បាប​របស់​គាត់ ហើយ​ព្រះ​បាន​អភ័យទោស​ឲ្យ​គាត់ ។

អាលម៉ា​ជា​កូន​កំពុង​បង្រៀន

គាត់​បាន​បង្រៀន​មនុស្ស​គ្រប់​គ្នា​ថា ពួកគេ​ត្រូវតែ​សុចរិត​ដើម្បី​ចូល​ទៅ​ក្នុង​នគរ​ព្រះ ។ គាត់​ក៏​បាន​ប្រាប់​អំពី​ការឈឺ​ចាប់​ដ៏​ធំ​ធេង​ដែល​គាត់​បាន​រងទុក្ខ ដោយសារ​តែ​អំពើ​បាប​របស់​គាត់​ផងដែរ ។

អាលម៉ា​ជា​កូន

អាលម៉ា​ជា​កូន​មាន​ចិត្ត​រីករាយ​ដោយ​សារ​គាត់​បាន​ប្រែចិត្ត ហើយ​ព្រះ​បាន​អភ័យទោស​ឲ្យ​គាត់ ។ គាត់​បាន​ដឹង​ថា ព្រះ​ស្រឡាញ់​គាត់ ។

មនុស្ស​បង្រៀន

អាលម៉ា​ជា​កូន និង​ពួកបុត្រា​នៃ​ស្តេច​ម៉ូសាយ​បាន​ចាប់ផ្តើម​បង្រៀន​សេចក្តីពិត​នៅ​ទូទាំង​ដែនដី ដោយ​ប្រាប់​មនុស្ស​គ្រប់​គ្នា​នូវ​អ្វី​ដែល​ពួកគេ​បាន​ឃើញ និង​បាន​ស្តាប់​ឮ ។

អាលម៉ា​ជា​កូន​កំពុង​បង្រៀន​ប្រជាជន

ពួកគេ​បាន​ព្យាយាម​កែប្រែ​កំហុសឆ្គង​ដែល​ពួកគេ​ធ្លាប់​បាន​ធ្វើ ។ ពួកគេ​បាន​ពន្យល់​ព្រះគម្ពីរ​ដល់​ប្រជាជន ហើយ​បង្រៀន​ពួកគេ​អំពី​ព្រះយេស៊ូវគ្រីស្ទ ។

អាលម៉ា​ជា​កូន​កំពុង​ជម្រុជ​ទឹក​មនុស្ស​ដទៃ

ព្រះ​បាន​ប្រទាន​ពរ​ដល់​អាលម៉ា​ជា​កូន និង​ពួកបុត្រា​នៃ​ម៉ូសាយ ពេល​ពួកគេ​បាន​បង្រៀន​ដំណឹងល្អ ។ មនុស្ស​ជាច្រើន​បាន​ស្តាប់​ពួកគេ ហើយ​បាន​ជឿ ។