ដំណើររឿង​ក្នុង​ព្រះគម្ពីរ
ជំពូក​ទី ៥៤ ៖ ការសន្យា​នៃ​ព្រះគម្ពីរ​មរមន


ជំពូក​ទី ៥៤

ការសន្យា​នៃ​ព្រះគម្ពីរ​មរមន

មរ៉ូណៃ​សរសេរ​នៅលើ​ផ្ទាំង

ពីមុន​មរ៉ូណៃ​បាន​កប់​ផ្ទាំង​ចំណារ​នោះ​ជា​លើក​ចុង​ក្រោយ លោក​បាន​កត់ត្រា​ការសន្យា​ដល់​ពួក​សាសន៍​លេមិន និង​ដល់​មនុស្ស​ផ្សេង​ទៀត​ដែល​នឹង​អាន​បញ្ជី​នេះ ។

យុវជន​អាន​ព្រះគម្ពីរ

លោក​បាន​ប្រាប់​មនុស្ស​ឲ្យ​អាន​បញ្ជី​នេះ ហើយ​គិត​អំពី​បញ្ជី​ទាំង​នេះ​ដោយ​ល្អិតល្អន់ បន្ទាប់​មក​ទូល​សួរ​ដល់​ព្រះវរបិតាសួគ៌ ប្រសិនបើ​បញ្ជី​ទាំង​នេះ​ពិត​ដែរ​ឬ​ទេ ។

យុវជន​អធិស្ឋាន

មរ៉ូណៃ​បាន​សន្យា​ថា ប្រសិនបើ​មនុស្ស​នឹង​សួរ​ដោយ​ចិត្ត​ស្មោះសរ ដោយ​មាន​សេចក្តីជំនឿ​លើ​ព្រះគ្រីស្ទ នោះ​ព្រះ​វិញ្ញាណ​បរិសុទ្ធ​នឹង​ជួយ​ពួកគេ​ឲ្យ​ដឹង​ថា​បញ្ជី​ទាំងនេះ​ពិត ។

មរ៉ូណៃ​សរសេរ​នៅលើ​ផ្ទាំង​ចំណារ

មរ៉ូណៃ​បាន​កត់ត្រា​ថា ប្រសិនបើ​មនុស្ស​ប្រែចិត្ត ធ្វើ​តាម​ព្រះយស៊ូវគ្រីស្ទ ហើយ​ស្រឡាញ់​ព្រះវរបិតាសួគ៌ នោះ​ពួកគេ​អាច​ប្រែ​ជា​ល្អ​ឥត​ខ្ចោះ ។

មរ៉ូណៃ​លាក់​ផ្ទាំង​មាស

នៅពេល​មរ៉ូណៃ​បាន​បញ្ចប់​ការកត់ត្រា​នៅលើ​ផ្ទាំង​​ចំណារមាស​នោះ​ហើយ លោក​បាន​លាក់​ផ្ទាំង​ចំណារមាស​នេះ​នៅក្នុង​ប្រអប់​ថ្ម​នៅក្នុង​កូន​ភ្នំ​គូម៉ូរ៉ា ហើយ​បាន​គ្រប​ប្រអប់​នោះ​ដោយ​ថ្ម​ធំ​មួយ ។ កិច្ចការ​ខាង​ជីវិត​រមែង​ស្លាប់​របស់​លោក​បាន​បញ្ចប់​ហើយ ។