ដំណើររឿង​ក្នុង​ព្រះគម្ពីរ
ជំពូកទី ១១ ៖ អេណុស


ជំពូកទី ១១

អេណុស

យ៉ាកុប​ប្រគល់​ផ្ទាំង​ចំណារ​ទៅ​ឲ្យ​អេណុស

អេណុស​ជា​កូន​របស់​យ៉ាកុប ។ លោក​បាន​រក្សា​ផ្ទាំង​ចំណារ ហើយ​សរសេរ​នៅលើ​ផ្ទាំង​នោះ​បន្ទាប់ពី​ឪពុក​របស់​លោក​បាន​ស្លាប់ ។

អេណុស​បរបាញ់​សត្វ

ថ្ងៃ​មួយ អេណុស​កំពុង​បរបាញ់​សត្វ​នៅក្នុង​ព្រៃ ។ លោក​បាន​គិត​អំពី​ការបង្រៀន​របស់​ឪពុក​លោក ហើយ​ចង់​បាន​ការអភ័យ​ទោស​ពី​អំពើ​បាប​របស់​លោក ។

អេណុស​អធិស្ឋាន

អេណុស​បាន​លុត​ជង្គង់ ហើយ​បាន​អធិស្ឋាន​ទៅ​កាន់​ព្រះ ។ លោក​បាន​អធិស្ឋាន​ពេញ​មួយ​ថ្ងៃ ហើយ​លោក​នៅ​តែ​បន្ត​អធិស្ឋាន​រហូត​ដល់​យប់ ។

អេណុស​អធិស្ឋាន

ព្រះ​បាន​ប្រាប់​អេណុស​ថា ដោយសារ​សេចក្តីជំនឿ​របស់​លោក​លើ​ព្រះយេស៊ូវគ្រីស្ទ នោះ​អំពើ​បាប​របស់​លោក​ត្រូវបាន​អត់ទោស​ឲ្យ ។

អេណុស​អធិស្ឋាន

បន្ទាប់​មក អេណុស​ចង់​ឲ្យ​ព្រះអម្ចាស់​ប្រទាន​ពរ​ដល់​ពួកសាសន៍​នីហ្វៃ ។ លោក​បាន​អធិស្ឋាន​សម្រាប់​ពួកគេ ហើយ​ព្រះអម្ចាស់​បាន​មាន​បន្ទូល​ថា ទ្រង់​នឹង​ប្រទានពរ​ដល់​ពួកគេ ប្រសិនបើ​ពួកគេ​គោរព​តាម​បទបញ្ញត្តិ​របស់​ទ្រង់ ។

ពួក​សាសន៍​លេមិន

អេណុស​ក៏​ចង់​ឲ្យ​ព្រះអម្ចាស់​ប្រទាន​ពរ​ដល់​ពួក​សាសន៍លេមិន​ផងដែរ ។ លោក​បាន​អធិស្ឋាន​ដោយ​សេចក្តីជំនឿ​ដ៏​ខ្លាំងក្លា ហើយ​ព្រះអម្ចាស់​បាន​សន្យា​ថា នឹង​ធ្វើ​នូវ​អ្វី​ដែល​អេណុស​បាន​ទូល​សូម​ពី​ទ្រង់ ។

សាសន៍​លេមិន​វាយ​សាសន៍​នីហ្វៃ

ទោះបី​ជា​សាសន៍​លេមិន​វាយ​សាសន៍​នីហ្វៃ ហើយ​ព្យាយាម​បំផ្លាញ​បញ្ជី​របស់​ពួកគេ​ក្តី ក៏​អេណុស​បាន​អធិស្ឋាន​ថា ពួកគេ​នឹង​ក្លាយ​ជា​ប្រជាជន​សុចរិត​ដែរ ។

អេណុស​អធិស្ឋាន

អេណុស​បាន​អធិស្ឋាន​ថា បញ្ជី​ដែល​លោក​បាន​រក្សា​ទុក​នឹង​មាន​សុវត្ថិភាព ។ ព្រះអម្ចាស់​បាន​សន្យា​ថា ថ្ងៃ​ណា​មួយ​ទ្រង់​នឹង​ប្រទាន​ដល់​សាសន៍​លេមិន​នូវ​ការបង្រៀន​ដែល​មាន​កត់ត្រា​នៅលើ​បញ្ជី​នោះ ។

អេណុស​ផ្សាយ​ដល់​សាសន៍​នីហ្វៃ

អេណុស​បាន​ផ្សាយ​ដល់​សាសន៍​នីហ្វៃ ។ លោក​ចង់​ឲ្យ​ពួកគេ​ជឿ​លើ​ព្រះ ហើយ​រក្សា​បទបញ្ញត្តិ​ទាំងឡាយ ។

សាសន៍​លេមិន​ធ្វើការ

ពួកសាសន៍​នីហ្វៃ​បាន​ព្យាយាម​បង្រៀន​ដំណឹងល្អ​ដល់​ពួក​សាសន៍​លេមិន ប៉ុន្តែ​ពួកគេ​ពុំ​ស្តាប់​ឡើយ ។ ពួកសាសន៍​លេមិន​ស្អប់​ពួកសាសន៍​នីហ្វៃ ។

អេណុស​សរសេរ

អេណុស​បាន​ចំណាយ​ពេល​ពេញ​មួយ​ជីវិត​របស់​លោក​បង្រៀន​ប្រជាជន​អំពី​ព្រះយេស៊ូវគ្រីស្ទ និង​ដំណឹង​ល្អ ។ លោក​បាន​បម្រើ​ព្រះ ហើយ​ស្រឡាញ់​ទ្រង់​ពេញ​មួយ​ជីវិត​របស់​លោក ។