ដំណើររឿង​ក្នុង​ព្រះគម្ពីរ
ជំពូក​ទី ៣៩ ៖ នីហ្វៃ​ទទួល​អំណាច​ដ៏​អស្ចារ្យ


ជំពូក​ទី ៣៩

នីហ្វៃ​ទទួល​អំណាច​ដ៏​អស្ចារ្យ

នីហ្វៃ​កំពុង​គិត

នីហ្វៃ​បាន​ដើរ​ឆ្ពោះ​ទៅ​ផ្ទះ​របស់​គាត់ ដោយ​គិត​អំពី​អ្វី​ដែល​ព្រះអម្ចាស់​បាន​បង្ហាញ​ដល់​គាត់ និង​អំពី​ពួក​សាសន៍​នីហ្វៃ​ទុច្ចរិត ។ គាត់​បាន​កើត​ទុក្ខ​ដោយសារ​តែ​អំពើ​ទុច្ចរិត​របស់​ពួកគេ ។

នីហ្វៃ​អធិស្ឋាន

ព្រះអម្ចាស់​បាន​មាន​បន្ទូល​ទៅ​នីហ្វៃ ហើយ​បាន​សរសើរ​គាត់​ចំពោះ​ការគោរព​ប្រតិបត្តិ និង​ការខិតខំ​បង្រៀន​ដំណឹង​ល្អ ។

នីហ្វៃ

នីហ្វៃ​ត្រូវ​បាន​ប្រទាន​ឲ្យ​នូវ​ព្រះចេស្ដា​ដើម្បី​ធ្វើ​កិច្ចការ​គ្រប់​យ៉ាង ។ ព្រះអម្ចាស់​បាន​ជ្រាប​ថា គាត់​នឹង​ប្រើ​អំណាច​នេះ​ដោយ​សុចរិត ។

នីហ្វៃ​ដើរ

ព្រះអម្ចាស់​បាន​ប្រាប់​នីហ្វៃ​ឲ្យ​ព្រមាន​ប្រជាជន​ថា ប្រសិនបើ​ពួកគេ​ពុំ​ព្រម​ប្រែចិត្ត​ទេ នោះ​ពួកគេ​នឹង​ត្រូវ​បំផ្លាញ​ចោល ។ នីហ្វៃ​បាន​ទៅ​យ៉ាង​លឿន​ដើម្បី​ព្រមាន​ប្រជាជន ។

ពួក​សាសន៍​នីហ្វៃ​វាយ​ប្រហារ​នីហ្វៃ

ពួក​សាសន៍​នីហ្វៃ​ពុំ​បាន​ជឿ​លើ​នីហ្វៃ​ទេ ។ ពួកគេ​បាន​ព្យាយាម​ចាប់​គាត់​ដាក់​ក្នុង​គុក ប៉ុន្តែ​ព្រះចេស្តា​របស់​ព្រះ​បាន​ការពារ​គាត់ ។

នីហ្វៃ​ដើរ​ទៅ​ឆ្ងាយ

នីហ្វៃ​បាន​ប្រកាស​ព្រះបន្ទូល​របស់​ព្រះ​ទៅ​កាន់​ពួក​សាសន៍​នីហ្វៃ​ទាំង​អស់ ។

ប្រជាជន​ប្រយុទ្ធ

ប៉ុន្តែ​ប្រជាជន​បាន​ប្រែកាន់​តែ​ទុច្ចរិត ហើយ​បាន​ចាប់ផ្តើម​ប្រយុទ្ធ​គ្នា​ទៅ​វិញ​ទៅមក ។

នីហ្វៃ​អធិស្ឋាន

នីហ្វៃ​បាន​អធិស្ឋាន​សូម​ឲ្យ​មាន​អំណត់អត់​មួយ ដោយ​សង្ឃឹម​ថា ការខ្វះខាត​ស្បៀង​នឹង​ធ្វើ​ឲ្យ​ប្រជាជន​សាសន៍​នីហ្វៃ​បន្ទាបខ្លួន ហើយ​ជួយ​ពួកគេ​ឲ្យ​ប្រែចិត្ត ។

ពួក​មនុស្ស​នៅលើ​ដី​ស្ងួត​ហែង

អំណត់អត់​បាន​កើត​ឡើង ។ គ្មាន​ភ្លៀង​សោះ ដូច្នេះ​ដី​បាន​ស្ងួត​ហែង ហើយ​ដំណាំ​ពុំ​អាច​លូតលាស់​បាន​ឡើយ ។ ប្រជាជន​បាន​ឈប់​ប្រយុទ្ធ​គ្នា ។

គ្រួសារ​អធិស្ឋាន

ពួក​សាសន៍​នីហ្វៃ​មាន​ការស្រេក​ឃ្លាន ហើយ​ពួកគេ​ជាច្រើន​នាក់​បាន​ស្លាប់ ។ អស់​អ្នក​ដែល​នៅរស់​បាន​ចាប់ផ្តើម​នឹក​ចាំ​ដល់​ព្រះអម្ចាស់ និង​អ្វី​ដែល​នីហ្វៃ​បាន​បង្រៀន​ពួកគេ ។

មនុស្ស​និយាយ​ទៅ​ចៅក្រម

ប្រជាជន​បាន​ប្រែចិត្ត​ពី​អំពើ​បាប​របស់​ពួកគេ ហើយ​បន្ទាប់​មក​បាន​សូម​អង្វរ​ដល់​ពួកចៅ​ក្រម​ឲ្យ​សូម​នីហ្វៃ​បញ្ចប់​អំណត់អត់​នោះ ។ ពួកចៅ​ក្រម​បាន​ទៅ​រក​នីហ្វៃ ។

នីហ្វៃ​អធិស្ឋាន

នៅពេល​នីហ្វៃ​បាន​ឃើញ​ថា ប្រជាជន​បាន​បន្ទាប​ខ្លួន ហើយ​បាន​ប្រែចិត្ត នោះ​គាត់​បាន​ទូល​សូម​ព្រះអម្ចាស់​ឲ្យ​បញ្ចប់​អំណត់អត់​នោះ ។

មនុស្ស​នៅ​ក្រោម​ទឹក​ភ្លៀង

ព្រះអម្ចាស់​បាន​ឆ្លើយ​តប​ការអធិស្ឋាន​របស់​នីហ្វៃ ហើយ​មេឃ​បាន​ចាប់ផ្តើម​ភ្លៀង ។ មិន​យូរ​ប៉ុន្មាន​ក្រោយ​មក ដំណាំ​បាន​លូតលាស់​សារ​ជា​ថ្មី​ម្តង​ទៀត ។ ប្រជាជន​បាន​សរសើរ​តម្កើង​ព្រះ ហើយ​បាន​ដឹង​ថា នីហ្វៃ​ជា​ព្យាការី​ដ៏​អស្ចារ្យ ។

ពួក​សាសន៍​នីហ្វៃ​ធ្វើ​ការ

ពួកសាសន៍​នីហ្វៃ​ភាគច្រើន​បាន​ចូល​ជា​សមាជិក​សាសនាចក្រ ។ ពួកគេ​បាន​ក្លាយ​ជា​អ្នក​មាន​ទ្រព្យ​សម្បតិ្ត ហើយ​ទីក្រុង​នានា​របស់​ពួកគេ​បាន​រីកចម្រើន​ឡើង ។ វា​បាន​មាន​ភាព​សុខសាន្ត​នៅ​ក្នុង​ដែនដី ។

ពួកសាសន៍​លេមិន​វាយប្រហារ​ពួកសាសន៍​នីហ្វៃ

ក្រោយ​មក ពួក​សាសន៍​នីហ្វៃ​មួយ​ចំនួន​ដែល​បាន​ចូលរួម​ជាមួយ​ពួក​សាសន៍​លេមិន​ពីមុន​បាន​វាយ​ប្រហារ​មក​លើ​ពួក​សាសន៍​នីហ្វៃ ។

កងទ័ព

ពួក​សាសន៍​នីហ្វៃ​បាន​ព្យាយាម​ប្រយុទ្ធ​បង្ក្រាប​មារសត្រូវ​របស់​ពួកគេ​ដែល​បាន​ក្លាយ​ជា​ពួកចោរ​កាឌី​អានតុន ប៉ុន្តែ​ពួកគេ​ពុំ​អាច​យក​ឈ្នះ​បាន​ឡើយ ដោយសារ​ខ្លួន​ពួកគេ​ផ្ទាល់​ក៏​បាន​ប្រែ​ជា​ទុច្ចរិត​ម្តង​ទៀត ។

ពួកសាសន៍​នីហ្វៃ​ស្ពាយ​កន្ត្រក

កាល​ពួក​សាសន៍​នីហ្វៃ​នៅ​សុចរិត ព្រះអម្ចាស់​បាន​ប្រទាន​ពរ​ដល់​ពួកគេ ។ ពេល​ពួកគេ​មាន​អំនួត និង​ភ្លេច​ព្រះអម្ចាស់ នោះ​ទ្រង់​បាន​ប្រទាន​បញ្ហា​ដល់​ពួកគេ​ដើម្បី​ជួយ​ឲ្យ​ពួកគេ​ចងចាំ​ដល់​ទ្រង់ ។