ដំណើររឿង​ក្នុង​ព្រះគម្ពីរ
ជំពូក​ទី ៣៤ ៖ ហេលេមិន និង​កងទ័ព​កម្លោះ ២០០០ នាក់


ជំពូក​ទី ៣៤

ហេលេមិន និង​កងទ័ព​កម្លោះ ២០០០ នាក់

ទាហាន​យាម​លើ​កំពែង

ប្រជាជន​អាំម៉ូន​បាន​សន្យា​នឹង​ព្រះ​ថា ពួកគេ​នឹង​មិន​ច្បាំង​ទៀត​ឡើយ ។ ពួកគេ​បាន​រស់នៅ​ក្បែរ​ពួកសាសន៍​នីហ្វៃ ហើយ​ពួកសាសន៍​នីហ្វៃ​បាន​ការពារ​ពួកគេ ។

បុរស​និយាយ​ជាមួយនឹង​ហេលេមិន

នៅពេល​ពួក​សត្រូវ​របស់​ពួក​អាំម៉ូន​បាន​វាយ​ប្រហារ​ទៅលើ​ពួកសាសន៍​នីហ្វៃ នោះ​ប្រជាជន​អាំម៉ូន​បាន​ចង់​ឈប់​គោរព​តាម​ពាក្យ​សន្យា​របស់​ខ្លួន ហើយ​ជួយ​ប្រយុទ្ធ​ពួកសាសន៍​នីហ្វៃ​វិញ ។

ហេលេមិន​និយាយ​ទៅ​កាន់​ក្រុម

ហេលេមិន និង​ថ្នាក់​ដឹកនាំ​ផ្សេង​ទៀត​របស់​ពួកសាសន៍​នីហ្វៃ​ពុំ​ចង់​ឲ្យ​ប្រជាជន​អាំម៉ូន​រំលោភ​សេចក្តី​សន្យា​របស់​ពួកគេ​ចំពោះ​ព្រះ​ឡើយ ។

ពួកកូន​ប្រុស​ប្រជាជន​អាំម៉ូន

ពួកកូន​ប្រុស​ប្រជាជន​អាំម៉ូន​ពុំ​បាន​ធ្វើ​សេចក្តី​សញ្ញា​ឡើយ ។ ពួកគេ​ចង់​ជួយ​កងទ័ព​សាសន៍​នីហ្វៃ​ប្រយុទ្ធ​ដើម្បី​សេរីភាព ។

កងទ័ព ២០០០ នាក់

មាន​ពួកកម្លោះ​ពីរពាន់​នាក់​បាន​ជ្រើសរើស​ដើម្បីការពារ​ប្រទេស​របស់​ពួកគេ ។ ពួកគេ​បាន​សូម​ឲ្យ​ហេលេមិន​ធ្វើ​ជា​អ្នក​ដឹកនាំ​របស់​ពួកគេ ។

កងទ័ព​បី​នាក់

ពួកកម្លោះ​ទាំង​នេះ​មាន​ចិត្ត​ក្លាហាន អង់អាច និង​ខ្លាំង​ពូកែ ។ ពួកគេ​ក៏​មាន​ចិត្ត​ស្មោះត្រង់ និង​គួរ​ឲ្យ​ទុកចិត្ត ហើយ​ពួកគេ​បាន​កាន់​តាម​បទបញ្ញត្តិ​របស់​ព្រះ ។​

ហេលេមិន​ជាមួយ​កងទ័ព​កម្លោះ

ហេលេមិន​បាន​ដឹកនាំ​កងទ័ព​កម្លោះ ២០០០ នាក់​របស់​លោក​ទៅក្នុង​សមរភូមិ ។ លោក​បាន​ហៅ​ពួកគេ​ថា​ជា​កូន​របស់​លោក ហើយ​ពួកគេ​បាន​ហៅ​លោក​ថា​ជា​ឪពុក​របស់​ពួកគេ ។

ហេលេមិន​ដឹកនាំ​កងទ័ព​

ទោះបី​ជា​កូនៗ​របស់​ហេលេមិន​ពុំ​ធ្លាប់​ប្រយុទ្ធ​ពី​មុន​ក៏​ដោយ គង់​តែ​ពួកគេ​ពុំ​ភ័យ​ខ្លាច​ឡើយ ។ ម្តាយ​របស់​ពួកគេ​បាន​បង្រៀន​ពួកគេ​ឲ្យ​មាន​សេចក្តីជំនឿ​លើ​ព្រះ ហើយ​ដឹង​ថា ទ្រង់​នឹង​ជួយ​ពួកគេ ។

កងទ័ព​ប្រយុទ្ធ

ហេលេមិន និង​កងទ័ព​របស់​លោក​បាន​ប្រយុទ្ធ​នៅក្នុង​សមរភូមិ​ជា​ច្រើន​តតាំង​នឹង​ពួក​សាសន៍​លេមិន ។ ពួក​កម្លោះ​ទាំងអស់​នេះ​បាន​គោរព​តាម​ការបញ្ជា​ទាំងអស់​របស់​ហេលេមិន ។

ពួក​កងទ័ព​បន្ទាប់​ពី​ចម្បាំង

ពួកគេ​បាន​ប្រយុទ្ធ​យ៉ាង​ក្លាហាន ហើយ​បាន​ជួយ​បណ្តេញ​ពួក​សត្រូវ​ឲ្យ​ចេញ​ទៅ​ឆ្ងាយ ។ ក្រោយ​ពី​ការប្រយុទ្ធ​មក ហេលេមិន​បាន​ឃើញ​ថា កូន​ប្រុស​ទាំងអស់​របស់​លោក​បាន​រង​របួស ប៉ុន្តែ​គ្មាន​នរណា​ម្នាក់​ស្លាប់​ឡើយ ។

ហេលេមិន និង​កងទ័ព​

វា​ជា​អព្ភូតហេតុ​មួយ ។ ហេលេមិន​សប្បាយ​ចិត្ត​ខ្លាំង​ណាស់ ។ លោក​បាន​ដឹង​ថា ពួកកម្លោះ​ទាំង​នេះ​ត្រូ​វបាន​ការពារ ដោយសារ​តែ​សេចក្តីជំនឿ​ដ៏​អស្ចារ្យ​របស់​ពួកគេ​ទៅ​លើ​ព្រះ ។