ជំពូកទី ៤ ផ្ទាំងលង្ហិន លីហៃបានប្រាប់នីហ្វៃថា ព្រះអម្ចាស់សព្វព្រះទ័យឲ្យលោក និងបងៗរបស់លោកត្រឡប់ទៅទីក្រុងយេរូសាឡិមវិញ ។ ពួកគេត្រូវទៅយកផ្ទាំងលង្ហិនមកពីបុរសម្នាក់ឈ្មោះឡាបាន់ ។ នីហ្វៃ ទី១ ៣:២–៤ ផ្ទាំងលង្ហិនគឺជាបញ្ជីប្រវត្តិដ៏សំខាន់ ។ ផ្ទាំងនោះប្រាប់អំពីអយ្យកោរបស់លីហៃ ហើយមាននូវព្រះបន្ទូលនៃព្រះដែលបានបើកសម្តែងតាមរយៈពួកព្យាការី ។ នីហ្វៃ ទី១ ៣:៣, ២០ លេមិន និង លេមយួលពុំចង់ត្រឡប់ទៅយកផ្ទាំងលង្ហិនឡើយ ។ ពួកគេបាននិយាយថា វាគឺជាការលំបាកខ្លាំងណាស់ ។ ពួកគេគ្មានសេចក្តីជំនឿលើព្រះអម្ចាស់ឡើយ ។ នីហ្វៃទី១ ៣:៥ នីហ្វៃចង់គោរពតាមព្រះអម្ចាស់ ។ លោកបានដឹងថា ព្រះអម្ចាស់នឹងជួយលោក និងបងៗរបស់លោកឲ្យត្រឡប់ទៅយកផ្ទាំងលង្ហិនពីឡាបាន់វិញ ។ នីហ្វៃ ទី១ ៣:៧ លេមិន, លេមយួល, សាំ និង នីហ្វៃ បានធ្វើដំណើរត្រឡប់ទៅទីក្រុងយេរូសាឡិមវិញដើម្បីយកផ្ទាំងលង្ហិន ។ នីហ្វៃ ទី១ ៣:៩ លេមិនបានទៅជួបឡាបាន់ ហើយសូមផ្ទាំងនោះពីគាត់ ។ នីហ្វៃ ទី១ ៣:១១–១២ ឡាបាន់បានខឹង ហើយពុំឲ្យផ្ទាំងលង្ហិនទៅលេមិនឡើយ ។ ឡាបាន់ចង់សម្លាប់លេមិន ប៉ុន្តែលេមិនបានរត់គេចរួច ។ នីហ្វៃ ទី១ ៣:១៣–១៤ លេមិនបានប្រាប់បងប្អូនរបស់គាត់អំពីអ្វីដែលបានកើតឡើង ។ គាត់ភ័យ ហើយចង់បោះបង់កិច្ចការនោះចោល ហើយត្រឡប់ទៅរកឪពុករបស់ពួកគេនៅក្នុងទីរហោស្ថានវិញ ។ នីហ្វៃទី១ ៣:១៤ នីហ្វៃបាននិយាយថា ពួកគេពុំអាចត្រឡប់ទៅវិញដោយគ្មានផ្ទាំងលង្ហិនឡើយ ។ លោកបានប្រាប់បងៗរបស់លោកឲ្យមានសេចក្តីជំនឿបន្ថែមទៀតលើព្រះអម្ចាស់ ហើយពួកគេនឹងយកបានផ្ទាំងលង្ហិននោះ ។ នីហ្វៃ ទី១ ៣:១៥–១៦ នីហ្វៃ និងបងៗរបស់លោកបានទៅផ្ទះចាស់របស់ពួកគេនៅក្នុងទីក្រុងយេរូសាឡិម ហើយបានប្រមូលមាស និងប្រាក់របស់ពួកគេដើម្បីប្តូរយកផ្ទាំងនោះ ។ នីហ្វៃ ទី១ ៣:២២ ពួកគេបានបង្ហាញទ្រព្យសម្បត្តិរបស់ពួកគេដល់ឡាបាន់ ហើយសូមប្តូរទ្រព្យទាំងនោះយកផ្ទាំងលង្ហិនវិញ ។ ពេលឡាបាន់បានឃើញមាស និងប្រាក់របស់ពួកគេ នោះគាត់ចង់បានវាសម្រាប់ខ្លួនគាត់ ហើយបានបណ្តេញពួកគេចេញ ។ នីហ្វៃទី១ ៣:២៤–២៥ ឡាបាន់បានប្រាប់មនុស្សរបស់គាត់ឲ្យសម្លាប់ពួកកូនៗរបស់លីហៃ ។ នីហ្វៃ និងបងៗរបស់លោកបានរត់គេច ហើយលាក់ខ្លួននៅក្នុងរូងថ្ម ។ ឡាបាន់បានយកមាស និងប្រាក់របស់ពួកគេ ។ នីហ្វៃ ទី១ ៣:២៥–២៧ លេមិន និងលេមយួលខឹងនឹងនីហ្វៃ ។ ពួកគេបានវាយនីហ្វៃ និងសាំដោយរំពាត់ ។ នីហ្វៃ ទី១ ៣:២៨ ទេវតាមួយអង្គបានបង្ហាញព្រះកាយមក ហើយប្រាប់លេមិន និងលេមយួលឲ្យឈប់ ។ ទ្រង់មានបន្ទូលថា ព្រះអម្ចាស់នឹងជួយពួកគេឲ្យយកផ្ទាំងលង្ហិនបាន ។ ទ្រង់ក៏បានថ្លែងថា នីហ្វៃនឹងក្លាយជាអ្នកដឹកនាំលើបងៗរបស់លោក ។ នីហ្វៃ ទី១ ៣:២៩ នីហ្វៃបានប្រាប់បងៗរបស់លោកឲ្យមានសេចក្តីជំនឿលើព្រះអម្ចាស់ ហើយកុំឲ្យខ្លាចឡាបាន់ និងមនុស្សរបស់គាត់ឡើយ ។ នីហ្វៃបានលើកទឹកចិត្តបងៗរបស់គាត់ឲ្យត្រឡប់ទៅទីក្រុងយេរូសាឡិមវិញ ។ នីហ្វៃ ទី១ ៤:១–៤ នារាត្រីនោះ បងៗរបស់នីហ្វៃលាក់ខ្លួននៅខាងក្រៅកំផែងទីក្រុង ខណៈដែលនីហ្វៃដើរលបៗចូលទៅក្នុងទីក្រុង ។ គាត់បានដើរសំដៅទៅរកផ្ទះឡាបាន់ ។ នីហ្វៃ ទី១ ៤:៥ ពេលនីហ្វៃបានទៅជិតដល់ផ្ទះឡាបាន់ នោះលោកបានឃើញបុរសស្រវឹងស្រាម្នាក់កំពុងដេកនៅលើដី ។ បុរសនោះគឺជាឡាបាន់ ។ នីហ្វៃ ទី១ ៤:៦–៨ នីហ្វៃបានឃើញដាវរបស់ឡាបាន់ ហើយបានរើសវាឡើង ។ ព្រះវិញ្ញាណបរិសុទ្ធបានប្រាប់នីហ្វៃឲ្យសម្លាប់ឡាបាន់ ប៉ុន្តែនីហ្វៃពុំចង់សម្លាប់គាត់ឡើយ ។ នីហ្វៃ ទី១ ៤:៩–១០ ព្រះវិញ្ញាណបរិសុទ្ធបានប្រាប់នីហ្វៃម្តងទៀតឲ្យសម្លាប់ឡាបាន់ ដើម្បីឲ្យនីហ្វៃអាចយកផ្ទាំងលង្ហិននោះបាន ។ គ្រួសាររបស់លីហៃត្រូវការផ្ទាំងនោះដើម្បីឲ្យពួកគេអាចរៀនដំណឹងល្អ ។ នីហ្វៃ ទី១ ៤:១២, ១៦–១៧ នីហ្វៃបានគោរពធ្វើតាមព្រះវិញ្ញាណ ហើយបានសម្លាប់ឡាបាន់ ។ បន្ទាប់មក នីហ្វៃបានស្លៀកសម្លៀកបំពាក់ និងគ្រឿងការពារខ្លួនរបស់ឡាបាន់ ។ នីហ្វៃ ទី២ ៤:១៨–១៩ នីហ្វៃបានចូលទៅក្នុងផ្ទះរបស់ឡាបាន់ ហើយបានជួបសូរាំជាអ្នកបម្រើរបស់ឡាបាន់ ។ នីហ្វៃមានភិនភាគ និងសំឡេងដូចឡាបាន់ ។ នីហ្វៃ ទី១ ៤:២០ លោកបានប្រាប់សូរាំឲ្យយកផ្ទាំងលង្ហិន ។ សូរាំបានគិតថា នីហ្វៃគឺជាឡាបាន់ ដូច្នេះគាត់បានឲ្យផ្ទាំងនោះទៅលោក ។ នីហ្វៃបានប្រាប់សូរាំឲ្យដើរតាមលោក ។ នីហ្វៃ ទី១ ៤:២១, ២៤–២៥ លេមិន លេមយួល និង សាំ បានឃើញនីហ្វៃកំពុងដើរសំដៅមក ហើយមានការភ័យខ្លាច ពួកគេបានគិតថា លោកគឺជាឡាបាន់ ។ ពួកគេបានចាប់ផ្តើមរត់គេចចេញ ប៉ុន្តែបានឈប់នៅពេលនីហ្វៃបានហៅពួកគេ ។ នីហ្វៃ ទី១ ៤:២៨–២៩ ក្រោយមក សូរាំបានដឹងថានោះគឺជានីហ្វៃពុំមែនជាឡាបាន់ឡើយ ហើយគាត់បានព្យាយាមរត់គេច ។ នីហ្វៃបានចាប់សូរាំជាប់ ហើយសន្យាថាមិនធ្វើបាបគាត់ឡើយ ប្រសិនបើគាត់នឹងទៅទីរហោស្ថានជាមួយនឹងនីហ្វៃ ។ នីហ្វៃ ទី១ ៤:៣០–៣៣ សូរាំបានយល់ព្រម ។ នីហ្វៃ និងបងៗរបស់លោកបានយកសូរាំ និងផ្ទាំងលង្ហិននោះ ហើយត្រឡប់ទៅរកលីហៃ និងសារ៉ាយវិញ ។ នីហ្វៃ ទី១ ៤:៣៥, ៣៨ ពួកគេបានប្រគល់ផ្ទាំងលង្ហិនជូនលីហៃ ។ លីហៃ និងសារ៉ាយមានចិត្តរីករាយដែលកូនៗរបស់ពួកគាត់មានសុវត្ថិភាព ។ ពួកគេទាំងអស់គ្នាបានរីករាយ ហើយថ្លែងអំណរគុណចំពោះព្រះ ។ នីហ្វៃ ទី១ ៥:១, ៩ លីហៃបានអានផ្ទាំងលង្ហិននោះ ។ ផ្ទាំងទាំងនោះបានប្រាប់អំពីអ័ដាម និងអេវ៉ា និងការបង្កបង្កើតនៃពិភពលោក ។ ផ្ទាំងទាំងនោះមាននូវប្រសាសន៍របស់ពួកព្យាការីជាច្រើន ។ នីហ្វៃ ទី១ ៥:១០–១១, ១៣ លីហៃ និងនីហ្វៃមានចិត្តរីករាយ ដោយសារពួកលោកបានគោរពធ្វើតាមព្រះអម្ចាស់ ហើយអាចយកបានផ្ទាំងលង្ហិននោះ ។ នីហ្វៃ ទី១ ៥:២០–២១ គ្រួសាររបស់លីហៃខ្ចប់ផ្ទាំងលង្ហិននោះធ្វើដំណើរទៅជាមួយពួកគេ ដើម្បីពួកគេអាចបង្រៀនកូនៗរបស់ពួកគេអំពីព្រះបញ្ញត្តិទាំងឡាយដែលបានកត់ត្រានៅលើផ្ទាំងនោះ ។ នីហ្វៃទី១ ៥:២១–២២