ដំណើររឿង​ក្នុង​ព្រះគម្ពីរ
ជំពូក​ទី ៤៦ ៖ ព្រះយេស៊ូវគ្រីស្ទ​បង្រៀន និង​អធិស្ឋាន​ជាមួយ​ពួក​សាសន៍​នីហ្វៃ


ជំពូក​ទី ៤៦

ព្រះយេស៊ូវគ្រីស្ទ​បង្រៀន និង​អធិស្ឋាន​ជាមួយ​ពួក​សាសន៍​នីហ្វៃ

មនុស្ស​ដើរ​ពេល​យប់

ពួក​សាសន៍​នីហ្វៃ​ដែល​បាន​ឃើញ​ព្រះយេស៊ូវគ្រីស្ទ នោះ​បាន​ប្រាប់​មិត្តភក្តិ​របស់​ពួកគេ​ថា ទ្រង់​នឹង​ត្រឡប់​មក​វិញ​នៅ​ថ្ងៃ​បន្ទាប់ ។ មាន​ប្រជាជន​ជាច្រើន​បាន​ខិតខំ​ធ្វើការ​យ៉ាង​ខ្លាំង​ដើម្បី​ទៅ​ដល់​កន្លែង​ដែល​ព្រះយេស៊ូវ​នឹង​យាង​មក ។

ប្រជាជន​អធិស្ឋាន

នៅ​ព្រឹក​បន្ទាប់ នីហ្វៃ និង​ពួក​សិស្ស​ផ្សេង​ទៀត​បាន​បង្រៀន​ក្រុម​មនុស្ស​ដែល​បានប្រមូល​គ្នា​មក ។ បន្ទាប់​មក ពួក​សិស្ស​បាន​អធិស្ឋាន​សូម​ឲ្យ​ពួកគេ​ទទួល​បាន​ព្រះវិញ្ញាណ​បរិសុទ្ធ ។

ពួកសិស្ស​ទទួល​បុណ្យ​ជ្រមុជ​ទឹក

នីហ្វៃ​បាន​ចុះ​ទៅ​ក្នុង​ទឹក ហើយ​បាន​ទទួល​បុណ្យ​ជ្រមុជ​ទឹក ។ បន្ទាប់​មក គាត់​បាន​ធ្វើ​បុណ្យ​ជ្រមុជ​ទឹក​ឲ្យ​ពួក​សិស្ស​ដទៃ​ទៀត ។

ពួកទេវតា​យាង​ចុះ​មក​ពី​ស្ថានសួគ៌

ក្រោយ​ពី​ពួកគេ​បាន​ទទួល​បុណ្យ​ជ្រមុជ​ទឹក​ហើយ នោះ​ពួក​សិស្ស​បាន​ទទួល​ព្រះវិញ្ញាណ​បរិសុទ្ធ ។ ភ្លើង​ហាក់បី​ដូច​ជា​នៅ​ព័ទ្ធ​ជុំវិញ​ពួកគេ ហើយ​ពួកទេវតា​បាន​យាង​ចុះ​មក​ពី​ស្ថានសួគ៌ ហើយ​បាន​បម្រើ​ពួកគេ ។

ព្រះយេស៊ូវ​ជាមួយ​ពួកទេវតា

ខណៈ​ដែល​ពួកទេវតា​បាន​នៅ​ជាមួយ​ពួក​សិស្ស នោះ​ព្រះយេស៊ូវ​បាន​យាង​មក ហើយ​គង់​នៅ​ក្នុង​ចំណោម​ពួកគេ ។

ពួក​សាសន៍​នីហ្វៃ​អធិស្ឋាន

ព្រះគ្រីស្ទ​បាន​ប្រាប់​ពួក​សាសន៍​នីហ្វៃ​ទាំងអស់​ឲ្យ​លុត​ជង្គង់​ចុះ​នៅលើ​ដី ។ ទ្រង់​បាន​ប្រាប់​ពួក​សិស្ស​របស់​ទ្រង់​ឲ្យ​អធិស្ឋាន ។

ព្រះយេស៊ូវ​អធិស្ឋាន

ខណៈ​ពួកគេ​កំពុង​អធិស្ឋាន នោះ​ព្រះយេស៊ូវ​បាន​យាង​ចេញ​ឆ្ងាយ​ពី​ប្រជាជន​បន្តិច ហើយ​បាន​លុត​ជង្គង់​ចុះ ហើយ​បាន​អធិស្ឋាន​ទៅកាន់​ព្រះវរបិតាសួគ៌ ។

ព្រះយេស៊ូវ​អធិស្ឋាន

ព្រះយេស៊ូវ​បាន​ថ្លែង​អំណរគុណ​ដល់​ព្រះវរបិតាសួគ៌​ដែល​បាន​ប្រទាន​ព្រះ​វិញ្ញាណ​បរិសុទ្ធ​ដល់​ពួកសិស្ស​ទ្រង់ ។ បន្ទាប់​មក ទ្រង់​បាន​ទូល​សូម​ព្រះវិញ្ញាណ​បរិសុទ្ធ​ឲ្យ​មាន​ដល់​អស់​អ្នក​ណា​ដែល​បាន​ជឿ​តាម​ពាក្យ​របស់​ពួក​សិស្ស ។

ព្រះយេស៊ូវ​ប្រទាន​ពរ​ដល់​ពួកសិស្ស

ព្រះយេស៊ូវ​បាន​ប្រទាន​ពរ​ដល់​ពួក​សិស្ស​របស់​ទ្រង់ ខណៈ​ដែល​ពួកគេ​កំពុង​អធិស្ឋាន ។ ទ្រង់​បាន​ញញឹម​ដាក់​ពួកគេ ហើយ​ពួកគេ​បាន​ក្លាយ​ទៅ​ជា​ស​ដូច​ជា​ព្រះភក្ត្រ និង​ព្រះ​ពស្ត​របស់​ទ្រង់ ។

ព្រះយេស៊ូវ​អធិស្ឋាន​ជាមួយ​ពួក​សិស្ស

ព្រះយេស៊ូវ​បាន​អធិស្ឋាន​សម្រាប់​ពួក​សិស្ស​របស់​ទ្រង់​ម្តង​ទៀត ។ ទ្រង់​សព្វ​ព្រះទ័យ​នឹង​សេចក្តីជំនឿ​ដ៏​អស្ចារ្យ​របស់​ពួកគេ ។

ព្រះយេស៊ូវ​មាន​បន្ទូល​ទៅ​កាន់​ប្រជាជន

ព្រះគ្រីស្ទ​បាន​ប្រាប់​ប្រជាជន​ឲ្យ​ឈប់​អធិស្ឋាន ប៉ុន្តែ​សូម​ឲ្យ​អធិស្ឋាន​នៅ​ក្នុង​ចិត្ត​របស់​ពួកគេ ។ បន្ទាប់​មក ទ្រង់​បាន​ឲ្យ​ពួកគេ​ទទួល​ទាន​សាក្រាម៉ង់ ។

ព្រះយេស៊ូវ​ប្រទាន​ពរ​ដល់​នំបុ័ង

គ្មាន​នរណា​ម្នាក់​បាន​យក​នំបុ័ង និង​ស្រា​ទំពាំង​បាយ​ជូរ​មក​ទេ ប៉ុន្តែ​ព្រះអង្គសង្គ្រោះ​បាន​រៀបចំ​វា​តាម​វិធី​ដ៏​អស្ចារ្យ​បំផុត ។

យ៉ូសែប ស្ម៊ីធ​កាន់​ព្រះគម្ពីរ

ព្រះយេស៊ូវគ្រីស្ទ​បាន​ប្រាប់​ពួកសាសន៍​នីហ្វៃ​ថា ដំណឹង​ល្អ​របស់​ទ្រង់​នឹង​នាំ​មក​លើ​ផែនដី​វិញ​នៅ​ថ្ងៃ​ចុងក្រោយ ។

ព្រះគ្រីស្ទ​មាន​បន្ទូល​ទៅ​កាន់​នីហ្វៃ

ទ្រង់​បាន​ប្រាប់​ពួកគេ​ឲ្យ​សិក្សា​ព្រះគម្ពីរ ហើយ​ទ្រង់​បាន​ឲ្យ​នីហ្វៃ​កត់​នៅក្នុង​បញ្ជី​អំពី​ការបំពេញ​ការព្យាករ​ដែល​នៅសល់​របស់​សាំយូអែល​ជា​សាសន៍​លេមិន ។

ព្រះយេស៊ូវ​បង្រៀន​ចេញ​ពី​ព្រះគម្ពីរ

បន្ទាប់​មក ព្រះយេស៊ូវ​បាន​បង្រៀន​ប្រជាជន​ពី​ព្រះគម្ពីរ ។ ទ្រង់​បាន​ប្រាប់​ពួកគេ​ឲ្យ​បង្រៀន​គ្នា​ទៅវិញ​ទៅមក​នូវ​អ្វីៗ​ដែល​ទ្រង់​បាន​បង្រៀន​ពួកគេ ។

នីហ្វៃ​ជ្រមុជ​ទឹក

ព្រះយេស៊ូវ​បាន​យាង​ឡើង​ទៅ​ស្ថានសួគ៌​វិញ ហើយ​ពួក​សិស្ស​របស់​ទ្រង់​បាន​បង្រៀន​ប្រជាជន ។ អស់​អ្នក​ដែល​បាន​ជឿ​បាន​ទទួល​បុណ្យ​ជ្រមុជទឹក ហើយ​បាន​ទទួល​ព្រះវិញ្ញាណ​បរិសុទ្ធ ។

ពួក​សាសន៍​នីហ្វៃ​លី​ផ្លែ​ល្ពៅ

ពួក​សាសន៍​នីហ្វៃ​បាន​ចាប់ផ្តើម​គោរព​តាម​ព្រះបញ្ញត្តិ​ទាំងអស់ ។