ដំណើររឿង​ក្នុង​ព្រះគម្ពីរ
ជំពូកទី ៣៧ ៖ នីហ្វៃ និង​លីហៃ​នៅ​ក្នុង​គុក


ជំពូកទី ៣៧

នីហ្វៃ និង​លីហៃ​នៅ​ក្នុង​គុក

ហេលេមិន និង​ពួក​កូន​ប្រុស

នីហ្វៃ និង​លីហៃ​គឺ​ជា​កូន​របស់​ហេលេមិន ។ ហេលេមិន​ចង់​ឲ្យ​ពួកគេ​ធ្វើ​ជា​មនុស្ស​សុចរិត​ដូច​ជា លីហៃ និង​នីហ្វៃ ដែល​បាន​ចេញ​មក​ពី​ទីក្រុង​យេរូសាឡិម​ដែរ ។

ហេលេមិន​បង្រៀន​ពួក​កូន​ប្រុស

ហេលេមិន​បាន​បង្រៀន​ពួក​កូនប្រុស​របស់​លោក​ឲ្យ​ជឿ​លើ​ព្រះយេស៊ូវគ្រីស្ទ ។ ពួកគេ​បាន​រៀន​ថា ការអភ័យទោស​កើត​ឡើង​តាមរយៈ​សេចក្តីជំនឿ និង​ការប្រែចិត្ត ។

មនុស្ស​ទទួល​បុណ្យ​ជ្រមុជ​ទឹក

នីហ្វៃ និង​លីហៃ​បាន​ទៅ​បង្រៀន​ព្រះបន្ទូល​របស់​ព្រះ​ដល់​ពួក​សាសន៍​នីហ្វៃ និង​ពួក​សាសន៍​លេមិន ។ មនុស្ស​រាប់​ពាន់​នាក់​បាន​ទទួល​បុណ្យ​ជ្រមុជ​ទឹក ។

នីហ្វៃ និង​លីហៃ​ជាប់​ចំណង

នៅពេល​នីហ្វៃ និង​លីហៃ​បាន​ទៅ​ដែនដី​នីហ្វៃ មាន​កងទ័ព​ពួក​សាសន៍​លេមិន​មួយ​កង​បាន​ចាប់​ពួក​គេ​ដាក់​គុក ហើយ​ពុំ​បាន​ឲ្យ​អាហារ​ដល់​ពួកគេ​អស់​ជាច្រើន​ថ្ងៃ ។

នីហ្វៃ និង​លីហៃ​នៅក្នុង​ភ្លើង

ពួក​សាសន៍លេមិន​បាន​ទៅ​ក្នុង​គុក​ដើម្បី​សម្លាប់​នីហ្វៃ និង​លីហៃ ប៉ុន្តែ​ពុំ​អាច​សម្លាប់​ពួកគេ​បាន​ឡើយ ដោយសារ​ពួកគេ​ត្រូវបាន​ការពារ​ដោយ​រង្វង់​ភ្លើង​ដែលនឹង​ឆេះ​ដល់​អស់​អ្នក​ដែល​ព្យាយាម​ប៉ះ​ពួកគាត់ ។

នីហ្វៃ និង​លីហៃ​នៅក្នុង​ភ្លើង

នីហ្វៃ និង​លីហៃ​ពុំ​ត្រូវបាន​ភ្លើង​ឆេះ​ឡើយ ។ ពួកគេ​បាន​ប្រាប់​ពួកសាសន៍​លេមិន​ថា ព្រះចេស្តា​របស់​ព្រះ​កំពុង​ការពារ​ពួកគេ ។

ជញ្ជាំង​គុក​បាន​ញ័ររញ្ជួយ

ដី និង​ជញ្ជាំង​គុក​បាន​ចាប់ផ្តើម​ញ័រ​រញ្ជួយ ។ ពពក​ខ្មៅ​ងងឹត​បាន​ហ៊ុម​ព័ទ្ធ​ប្រជាជន​ដែល​នៅក្នុង​គុក ហើយ​ពួកគេ​បាន​មាន​ការភ័យ​ខ្លាច ។

ពួក​ទាហាន​នៅក្នុង​ទីងងឹត

មាន​សំឡេង​បន្លឺ​ចេញ​ពី​ភាព​ងងឹត​មក ។ វា​ដូចជា​សំឡេង​ខ្សឹប ប៉ុន្តែ​ពួកគេ​រាល់​គ្នា​អាច​ស្តាប់​ឮ​សំឡេង​នោះ ។

មនុស្ស​នៅក្នុង​ទីងងឹត

សំឡេង​នោះ​បាន​ប្រាប់​ឲ្យ​ប្រជាជន​ប្រែចិត្ត ហើយ​ឈប់​ព្យាយាម​សម្លាប់​នីហ្វៃ និង​លីហៃ ។

ពួក​ទាហាន​នៅលើ​ឥដ្ឋ

សំឡេង​នោះបាន​ថ្លែង​ឡើង​បី​ដង ហើយ​ដី និង​ជញ្ជាំង​គុក​បាន​បន្ត​ចាប់ផ្តើម​ញ័រ​រញ្ជួយ ។ ពួក​សាសន៍​លេមិន​ពុំ​អាច​រត់​ទៅ​ណា​បាន​ឡើយ ដោយសារ​វា​ងងឹត​ពេក ហើយ​ពួកគេ​មាន​ការភ័យខ្លាច​យ៉ាង​ខ្លាំង ។

មុខ​របស់​នីហ្វៃ និង​លីហៃ​ភ្លឺ​ចែងចាំង

សាសន៍​នីហ្វៃ​ម្នាក់​ដែល​ជា​សមាជិក​សាសនាចក្រ​បាន​ឃើញ មុខ​របស់​នីហ្វៃ និង​លីហៃ​ភ្លឺ​ចែងចាំង​ឆ្លុះ​ក្នុង​ភាពងងឹត ។

នីហ្វៃ និង​លីហៃ​ភ្លឺ​ចែងចាំង

នីហ្វៃ និង​លីហៃ​កំពុង​សម្លឹង​ទៅលើ​មេឃ ហើយ​និយាយ ។ បុរស​នោះ​បាន​ប្រាប់​ឲ្យ​ពួក​សាសន៍​លេមិន​មើល ។ ពួកគេ​ឆ្ងល់​ថា តើ​នីហ្វៃ និង​លីហៃ​កំពុង​និយាយ​ជាមួយ​នរណា ។

អ័មីណាដាប់​និយាយ​ទៅកាន់​ពួក​បុរស

បុរស​នោះ​ឈ្មោះ​អ័មីណាដាប់ បាន​ប្រាប់​ពួកសាសន៍​លេមិន​ថា នីហ្វៃ និង​លីហៃ​កំពុង​និយាយ​ជាមួយ​ពួកទេវតា ។

អ័មីណាដាប់​និយាយ​

ពួក​សាសន៍​លេមិន​បាន​សួរ​អ័មីណាដាប់​អំពី​របៀប​ធ្វើ​ឲ្យ​ពពក​ខ្មៅ​នោះ​បាត់ ។ គាត់​បាន​ប្រាប់​ពួកគេ​ឲ្យ​ប្រែចិត្ត ហើយ​អធិស្ឋាន​រហូត​ដល់​ពួកគេ​មាន​សេចក្តីជំនឿ​លើ​ព្រះយេស៊ូវ​គ្រីស្ទ ។

ពួក​សាសន៍​លេមិន​អធិស្ឋាន​

ពួក​សាសន៍​លេមិន​បាន​អធិស្ឋាន​រហូត​ដល់​ពពក​ខ្មៅ​ងងឹត​នោះ​បាន​បាត់ ។

ភ្លើង​នៅ​ជុំវិញ​ពួកបុរស

នៅពេល​ភាពងងឹត​នោះ​បាន​បាត់​ទៅ នោះ​ប្រជាជន​បាន​ឃើញ​បង្គោល​ភ្លើង​មួយ​នៅ​ជុំវិញ​ពួកគេ ។ ភ្លើង​នោះ​ពុំ​បាន​ធ្វើ​ឲ្យ​ពួកគេ ឬ​ជញ្ជាំង​គុក​ឆេះ​ឡើយ ។

ពួក​សាសន៍​លេមិន

ពួក​សាសន៍​លេមិន​បាន​ចាកចេញ​ទៅ​ដោយ​អំណរ ហើយ​ព្រះវិញ្ញាណ​នៃ​ព្រះ​បាន​ពោរពេញ​នៅ​ក្នុង​ដួងចិត្ត​របស់​ពួកគេ ។

ពួកសាសន៍​លេមិន​បី​នាក់

មានសំឡេង​ខ្សឹប​មួយ​ថ្លែង​ថា ពួកគេ​នឹង​ត្រូវ​បាន​លួងលោម​ដោយសារ​សេចក្ដី​ជំនឿ​របស់​ពួកគេ​លើ​ព្រះយេស៊ូវ​គ្រីស្ទ ។

ពួក​ទេវតា

ពួក​សាសន៍​នីហ្វៃ​បាន​សម្លឹង​មើល​ទៅលើ​នៅ​កន្លែង​ដែល​សំឡេង​នោះ​បន្លឺ​ចេញ​មក ។ ពួកគេ​បាន​ឃើញ​ពួកទេវតា​យាង​ចុះមក​ពី​ស្ថាន​សួគ៌ ។

ពួក​សាសន៍​លេមិន​និយាយ​គ្នា

មាន​មនុស្ស​ប្រហែល ៣០០ នាក់​បាន​ឃើញ ហើយ​បាន​ឮ​នូវ​អ្វី​ដែល​បាន​កើត​ឡើង​នៅ​ក្នុង​គុក​នោះ ។ ពួកគេ​បាន​ទៅ ហើយ​ប្រាប់​អ្នកដទៃ​ផ្សេង​ទៀត ។

ពួក​សាសន៍​លេមិន​ទុក​អាវុធ​

ពួក​សាសន៍​លេមិន​ភាគច្រើន​បាន​ជឿ​តាម​ពួកគេ ហើយ​បាន​ទម្លាក់​អាវុធ​របស់​ពួកគេ​ចោល ។

ពួកសាសន៍​លេមិន និង​ពួកសាសន៍​នីហ្វៃ​និយាយ​គ្នា

ពួកសាសន៍​លេមិន​បាន​ឈប់​ស្អប់​ពួកសាសន៍​នីហ្វៃ ហើយ​បាន​ប្រគល់​ដែនដី​ដែល​ពួកគេ​បាន​យក​នោះ​ឲ្យ​ទៅ​ពួក​សាសន៍​នីហ្វៃ​វិញ ។ ពួកសាសន៍​លេមិន​បាន​ប្រែ​កាន់តែ​សុចរិត​ជាង​ពួកសាសន៍​នីហ្វៃ ។

ពួកសាសន៍​លេមិន និង ពួកសាសន៍​នីហ្វៃកំពុង​ដើរ

ពួកសាសន៍​លេមិន​ជា​ច្រើន​បាន​ទៅ​ជាមួយ​នីហ្វៃ និង លីហៃ ហើយ​បាន​បង្រៀន​ទាំង​ពួក​សាសន៍​នីហ្វៃ និង​ពួក​សាសន៍លេមិន ។