ដំណើររឿង​ក្នុង​ព្រះគម្ពីរ
ជំពូក​ទី ២៩ ៖ អាលម៉ា​បង្រៀន​អំពី​សេចក្តីជំនឿ និង​ព្រះបន្ទូល​របស់​ព្រះ


ជំពូកទី ២៩

អាលម៉ា​បង្រៀន​អំពី​សេចក្តីជំនឿ និង​ព្រះបន្ទូល​របស់​ព្រះ

អាលម៉ា​បង្រៀន​ពួក​សាសន៍សូរាំ

អាលម៉ា​បាន​បង្រៀន​ពួក​សាសន៍សូរាំ​អំពី​សេចក្តី​ជំនឿ ។ លោក​បាន​ថ្លែង​ថា មនុស្ស​ទាំងអស់​ដែល​សូម​ទីសម្គាល់​មួយ​នៅ​ចំពោះ​មុខ​ពួកគេ​ដើម្បី​ឲ្យ​ពួកគេ​ជឿ នោះ​ពុំ​មែន​ជា​សេចក្តីជំនឿ​ទេ ។

អាលម៉ា​កំពុង​ប្រកាស

អាលម៉ា​ថ្លែង​ថា សេចក្តីជំនឿ​គឺ​ជា​ការជឿ​លើ​អ្វី​មួយ​ពិត ដោយ​ពុំ​ចាំបាច់​នៅ​ទីនោះ​ដើម្បី​ឃើញ​វា​ឡើយ ។

ដៃដាំ​គ្រាប់​ពូជ

លោក​បាន​ពន្យល់​ថា សេចក្ដី​ជំនឿ​លូតលាស់​ឡើង នៅ​ពេល​បុគ្គល​ម្នាក់​ចង់​ជឿ ហើយ​ស្តាប់​បន្ទូល​ព្រះ ។ បន្ទាប់​មក ព្រះបន្ទូល​នោះ​បាន​ដាំ​នៅក្នុង​ដួងចិត្ត​របស់​បុគ្គល​នោះ ហើយ​ដូចជា​គ្រាប់​ពូជ​មួយ​ដែរ វា​ចាប់ផ្តើម​រីក​លូតលាស់​ឡើង ។

គូស្វាមី​ភរិយា​មើល​ទៅ​ដើមឈើ

នៅពេល​បុគ្គល​ម្នាក់​រៀន​កាន់តែ​ច្រើន​អំពី​ដំណឹង​ល្អ នោះ​គ្រាប់​ពូជ​នោះ​ដុះ​ចេញ​ពន្លក ហើយ​បន្ត​រីក​លូតលាស់ ។ បុគ្គល​នោះ​ដឹង​ថា គ្រាប់​ពូជ​នេះ​ល្អ ហើយ​សេចក្តី​ជំនឿ​របស់​គាត់​រីក​លូត​លាស់​កាន់តែ​ខ្លាំង​ឡើង ។

ស្វាមី និង​ភរិយា​បេះ​ផ្លែឈើ

អាលម៉ា​បាន​ថ្លែង​ថា គឺ​ដូច​ជា​គ្រាប់​ពូជ​ល្អ​បង្កើត​ផលផ្លែ​ល្អ​ដែរ នោះ​ព្រះបន្ទូល​របស់​ព្រះ​នាំ​ពរជ័យ​នានា​មក​កាន់​បុគ្គល​ដែល​មាន​សេចក្តីជំនឿ ។