ដំណើររឿង​ក្នុង​ព្រះគម្ពីរ
ជំពូកទី ១៣ ៖ ស៊ីនិព្វ


ជំពូកទី ១៣

ស៊ីនិព្វ

ពួក​សាសន៍​នីហ្វៃ​ដើរ

ស៊ីនិព្វ និង​ពួកសាសន៍​នីហ្វៃ​មួយ​ក្រុម​បាន​ចាកចេញ​ពី​ផ្ទះ​សម្បែង​របស់​ខ្លួន​នៅ​ទីក្រុង​សារ៉ាហិមឡា ហើយ​បាន​ធ្វើដំណើរ​ទៅ​កាន់​ដែនដី​នីហ្វៃ ជា​កន្លែង​ដែល​ពួកសាសន៍​នីហ្វៃ​ដទៃ​ទៀត​បាន​ធ្លាប់​រស់នៅ​ទីនោះ ។

ពួក​សាសន៍​នីហ្វៃ​និយាយ​ទៅ​ស្ដេច​លេមិន

ពួកគេ​បាន​ឃើញ​ពួកសាសន៍​លេមិន​រស់នៅ​ទីនោះ ។ ស៊ីនិព្វ និង​បុរស​បួន​នាក់​របស់​លោក​បាន​ចូល​ទៅក្នុង​ទីក្រុង​ដើម្បី​ទូល​នឹង​ស្តេច ។ ពួកគេ​បាន​សូម​ស្តេច​លេមិន ប្រសិនបើ​ពួកគេ​អាច​រស់នៅ​ក្នុង​ទឹកដី​របស់​ទ្រង់ ។

ស្ដេចលេមិន

ស្តេច​លេមិន​បាន​មាន​បន្ទូល​ថា ពួកគេ​អាច​យក​ទីក្រុង​ពីរ​របស់​ទ្រង់​បាន ។ ស្តេច​ចង់​ឲ្យ​ពួកគេ​រស់នៅ​ក្នុង​ដែនដី​របស់​ទ្រង់ ដើម្បី​ទ្រង់​យក​ពួកគេ​ធ្វើ​ជា​ទាសករ​របស់​ទ្រង់ ។

ពួក​សាសន៍​នីហ្វៃដាំ​ដំណាំ

ប្រជាជន​របស់​ស៊ីនិព្វ​បាន​សង់​ផ្ទះ ហើយ​ជួសជុល​កំផែង​ជុំវិញ​ទីក្រុង​របស់​ពួកគេ ។ ពួកគេ​បាន​ដាំ​គ្រាប់​ធុញ្ញជាតិ និង​ឈើ​ហូប​ផ្លែ​ជា​ច្រើន​ប្រភេទ ។ ពួកគេ​ក៏​មាន​ហ្វូង​សត្វ​ផងដែរ ។

ពួកសាសន៍​លេមិន​វាយប្រហារ​ពួកសាសន៍​នីហ្វៃ

ស្តេច​លេមិន​បាន​ប្រាប់​ប្រជាជន​ទ្រង់​ថា ពួកសាសន៍​នីហ្វៃ​បាន​ប្រែ​ជា​មាន​អំណាច​ខ្លាំង ។ មិន​យូរ​ប៉ុន្មាន​ក្រោយ​មក ពួកសាសន៍​លេមិន​ជា​ច្រើន​បាន​វាយ​ប្រហារ​ពួកសាសន៍​នីហ្វៃ ហើយ​លួច​សត្វ និង​ដំណាំ​របស់​ពួកគេ ។

ពួក​សាសន៍​នីហ្វៃ​រត់

ពួកសាសន៍​នីហ្វៃ​រត់​ទៅ​កាន់​ទីក្រុង​នីហ្វៃ ។ នៅ​ទីនោះ ស៊ីនិព្វ​បាន​ប្រដាប់​ប្រជាជន​លោក​ដោយ​ធ្នូ និង​ព្រួញ ដាវ ដំបង និង​ខ្សែ​ដង្ហក់ ។ ពួកគេ​បាន​ចេញ​ទៅ​ប្រយុទ្ធ​នឹង​ពួក​សាសន៍​លេមិន ។

ពួក​សាសន៍​នីហ្វៃ​អធិស្ឋាន

ពីមុន​ពួកគេ​ប្រយុទ្ធ​គ្នា ពួក​សាសន៍​នីហ្វៃ​បាន​អធិស្ឋាន​ទូល​សូម​ជំនួយ​ពី​ព្រះ ។ ព្រះ​បាន​ប្រទាន​ពរ​ដល់​សាសន៍​នីហ្វៃ​ឲ្យ​មាន​កម្លាំង​បន្ថែម ហើយ​ពួកគេ​បានប្រយុទ្ធ​ឈ្នះ​ពួកសាសន៍​លេមិន ។

អ្នក​យាម​ជាមួយ​សត្វ​ចៀម

បន្ទាប់​ពី​ការប្រយុទ្ធ​នោះ​មក ស៊ីនិព្វ​បាន​ដាក់​អ្នក​យាម​នៅ​ជុំវិញ​ទីក្រុង​នីហ្វៃ ។ គាត់​ចង់​ការពារ​ប្រជាជន​គាត់ និង​សត្វ​របស់​ពួកគេ​ពី​ពួកសាសន៍​លេមិន ។

ពួកស្ត្រី​គ្រវី​ដៃ

ពួក​សាសន៍​នីហ្វៃ​បាន​រស់នៅ​ដោយ​សុខសាន្ត​អស់​រយៈពេល​ជា​ច្រើន​ឆ្នាំ ។ ពួក​ប្រុសៗ​ធ្វើការ​នៅ​ឯវាល ហើយ​ពួក​ស្រីៗ​រវៃ​អំបោះ និង​ត្បាញ​ក្រណាត់ ។

សមរភូមិ

ស្តេច​លេមិន​បាន​សុគត ហើយ​បុត្រា​របស់​ទ្រង់​បាន​ក្លាយ​ជា​ស្តេច ។ ស្តេច​ថ្មី​បាន​បញ្ជូន​ទាហាន​របស់​ទ្រង់​ឲ្យ​ទៅ​ប្រយុទ្ធ​នឹង​ពួកសាសន៍​នីហ្វៃ ។

ពួកសាសន៍​នីហ្វៃ​មើល​ពួក​សាសន៍​លេមិន

ពួក​សាសន៍​នីហ្វៃ​បាន​ទទួល​កម្លាំង​ម្តង​ទៀត​ពី​ព្រះអម្ចាស់ ។ ពួកគេ​បានសម្លាប់​ពួក​សាសន៍​លេមិន​ជាច្រើន​នាក់ ហើយ​ពួកសាសន៍​លេមិន​ដែល​នៅសល់​បាន​រត់​គេច​ចេញ​ឆ្ងាយ​ទៅ ។