ដំណើររឿង​ក្នុង​ព្រះគម្ពីរ
ជំពូកទី ២៧ ៖ កូរីហូរ


ជំពូកទី ២៧

កូរីហូរ

កូរីហូរ​ដើរ

បុរស​ម្នាក់​ឈ្មោះ​កូរីហូរ​បាន​មក​កាន់​ទីក្រុង​សារ៉ាហិមឡា ។ គាត់​ពុំ​ជឿ​លើ​ព្រះយេស៊ូវគ្រីស្ទ​ឡើយ ហើយ​បាន​ប្រកាស​ថា អ្វី​ដែល​ពួកព្យាការី​បាន​ថ្លែង​អំពី​ព្រះអង្គ​សង្គ្រោះ​នោះ​ពុំ​មែន​ជា​ការពិត​ឡើយ ។

កូរីហូរ​កំពុង​បង្រៀន​ប្រជាជន

កូរីហូរ​បាន​ប្រាប់​ប្រជាជន​ថា ពួកគេ​គឺ​ជា​មនុស្ស​ឆ្កួត​ដែល​ជឿ​ថា ព្រះយេស៊ូវ​នឹង​យាង​មក​កាន់​ផែនដី ហើយ​រងទុក្ខ​ជំនួស​អំពើ​បាប​របស់​ពួកគេ ។

ពួកក្មេង​ប្រុស​ប្រព្រឹត្ត​អំពើបាប

គាត់​បាន​និយាយ​ថា មនុស្ស​ពុំ​អាច​ត្រូវ​ទទួល​ទោស​ចំពោះ​អំពើ​បាប​របស់​ពួកគេ​ឡើយ ដោយសារ​គ្មានជីវិត​បន្ទាប់​ពី​ការស្លាប់​ឡើយ ។ មនុស្ស​ជាច្រើន​បាន​ជឿ​លើ​កូរីហូរ ។ ពួកគេ​បាន​ក្លាយ​ជា​ទុច្ចរិត ។

កូរីហូរ

កូរីហូរ​បាន​ព្យាយាម​ប្រកាស​ដល់​ប្រជាជន​អាំម៉ូន ប៉ុន្តែ​ពួកគេ​ពុំ​ស្តាប់​ឡើយ ។ ពួកគេ​បាន​ចង​គាត់ ហើយ​បាន​នាំ​គាត់​មក​ឯ​អាំម៉ូន ដែល​បាន​បង្ខំ​ឲ្យ​គាត់​ចេញ​ពី​ទីក្រុង​នោះ ។

កូរីហូរ​ត្រូវបាន​គេ​បណ្តេញ​ចេញ​ទៅឆ្ងាយ

កូរីហូរ​បាន​ទៅ​ដែនដី​គេឌាន ប៉ុន្តែ​ប្រជាជន​នៅ​ទីនោះ​ក៏​ពុំ​បាន​ស្តាប់​គាត់​ដែរ ។ មេ​ចៅក្រម​បាន​បញ្ជូន​គាត់​ទៅ​ឲ្យ​អាលម៉ា ។

អាលម៉ា និង កូរីហូរ

អាលម៉ា​បាន​សួរ​កូរីហូរ ប្រសិនបើ​គាត់​ជឿ​លើ​ព្រះ ។ កូរីហូរ​បាន​និយាយ​ថា គាត់​ពុំ​ជឿ​ទេ ។ អាលម៉ា​បាន​ថ្លែង​ទីបន្ទាល់​ថា មាន​ព្រះ​មួយ​អង្គ ហើយ​ថា​ព្រះគ្រីស្ទ​នឹង​យាង​មក ។

កូរីហូរ និង អាំម៉ូន

កូរីហូរ​ចង់​ឲ្យ​អាលម៉ា​សម្តែង​អព្ភូតហេតុ​មួយ​ដើម្បី​បង្ហាញ​ថា មាន​ព្រះ​មួយ​អង្គ​មែន ។ កូរីហូរ​បាន​និយាយ​ថា គាត់​នឹង​ជឿ​លើ​ព្រះ ប្រសិន​បើ​គាត់​បាន​ឃើញ​ទីសម្គាល់​មួយ​នៃ​ព្រះចេស្តា​របស់​ព្រះ ។

អាលម៉ា​កាន់​ព្រះគម្ពីរ

អាលម៉ា​បាន​ប្រាប់​កូរីហូរ​ថា គាត់​បាន​ឃើញ​ទី​សម្គាល់​ជា​ច្រើន​រួច​មក​ហើយ​អំពី​ព្រះចេស្តា​របស់​ព្រះ តាមរយៈ​ព្រះគម្ពីរ និង​ទីបន្ទាល់​របស់​ពួកព្យាការី​ទាំងអស់ ។

អាលម៉ា​និយាយ​ទៅកាន់​កូរីហូរ

អាលម៉ា​បាន​និយាយ​ថា ផែនដី និង​អ្វីៗ​គ្រប់​យ៉ាង​នៅលើ​ផែនដី​នេះ និង​ចលនា​នៃ​ភព​នានា​នៅលើ​មេឃ​ក៏​ជា​ទីសម្គាល់​ផងដែរ​ថា មាន​ព្រះ​មួយ​អង្គ ។

កូរីហូរ និង អាលម៉ា

កូរីហូរ​នៅតែ​បដិសេធ​ពុំ​ព្រម​ជឿ ។ អាលម៉ា​កើត​ទុក្ខ​ដោយសារ​អំពើ​ទុច្ចរិត​របស់​កូរីហូរ ហើយ​បាន​ព្រមាន​គាត់​ថា ព្រលឹង​របស់​គាត់​អាច​ត្រូវបាន​បំផ្លាញ​ចោល ។

អាលម៉ា​កាន់​ព្រះគម្ពីរ

កូរីហូរ​នៅតែ​ចង់បាន​ទីសម្គាល់​មួយ​ដើម្បី​បញ្ជាក់​ថា​មាន​ព្រះ​មួយ​អង្គ​មែន ។ អាលម៉ា​បាន​និយាយ​ថា ទីសម្គាល់​មក​ពី​ព្រះ​នោះ​គឺ​ថា កូរីហូរ​ពុំ​អាច​និយាយ​បាន​ឡើយ ។

កូរីហូរ

បន្ទាប់​ពី​អាលម៉ា​បាន​និយាយ​រឿង​នេះ​ហើយ កូរីហូរ​ពុំ​អាច​និយាយ​បាន​ឡើយ ។

កូរីហូរ​សរសេរអក្សរ​នៅលើដី

កូរីហូរ​បាន​សរសេរ​ថា គាត់​បាន​ដឹង​ថា​ទីសម្គាល់​នេះ​គឺ​មក​ពី​ព្រះ ហើយ​ថា​គាត់​ដឹង​ជានិច្ច​ថា មាន​ព្រះ​មួយ​អង្គ ។ គាត់​បាន​សូម​ឲ្យ​អាលម៉ា​អធិស្ឋាន ហើយ​ដក​យក​បណ្តាសា​នោះ​ចេញ ។

អាលម៉ា​និយាយ

អាលម៉ា​បាន​ដឹង​ថា ប្រសិនបើ​កូរីហូរ​អាច​និយាយ​បាន​វិញ នោះ​គាត់​នឹង​កុហក​ប្រជាជន​ម្តង​ទៀត ។ អាលម៉ា​បាន​និយាយ​ថា ព្រះអម្ចាស់​នឹង​សម្រេច​ព្រះទ័យ​ថា កូរីហូរ​អាច​នឹង​និយាយ​ម្តង​ទៀត​ឬ​អត់ ។

កូរីហូរ​បាន​សូម​ទានរក​អាហារ

ព្រះអម្ចាស់​ពុំ​បាន​ប្រទាន​ឲ្យ​កូរីហូរ​អាច​និយាយ​បាន​វិញ​ឡើយ ។ កូរីហូរ​បាន​ចេញ​ពី​ផ្ទះ​មួយ​ទៅ​ផ្ទះ​មួយ​ទៀត សូម​ទាន​រក​អាហារ ។

មេចៅក្រម​សរសេរ​សំបុត្រ

មេ​ចៅក្រម​បាន​ផ្ញើ​សំបុត្រ​មួយ​ទៅ​ទូទាំង​ដែនដី ដោយ​ប្រាប់​នូវ​អ្វី​ដែល​បាន​កើត​ឡើង​ចំពោះ​កូរីហូរ ។ គាត់​បាន​ប្រាប់​ដល់​អស់​អ្នក​ដែល​បាន​ជឿ​លើ​កូរីហូរ​ឲ្យ​ប្រែចិត្ត ។ ប្រជាជន​បាន​ប្រែចិត្ត ។

កូរីហូរ​ស្លាប់​នៅលើ​ដី

កូរីហូរ​បាន​ទៅ​រស់នៅ​ជាមួយ​ពួកសាសន៍​សូរាំ ។ នៅ​ថ្ងៃ​មួយ ខណៈ​ដែល​គាត់​កំពុង​សូម​ទាន​គេ គាត់​ត្រូវ​បាន​គេ​រត់​ជាន់​រហូត​ដល់​ស្លាប់ ។