ចូរ​មក​តាម​ខ្ញុំ
ថ្ងៃទី ១–៧ ខែ មិថុនា ។ អាលម៉ា ៥–៧ ៖ « តើ​អ្នក​រាល់​គ្នា​បាន​ស្គាល់​ការ​ផ្លាស់​ប្ដូរ​ដ៏​ធំ​នេះ នៅ​ក្នុង​ដួង​ចិត្ត​អ្នក​ហើយ​ឬ​នៅ ? »


« ថ្ងៃទី ១–៧ ខែ មិថុនា ។ អាលម៉ា ៥–៧ ៖ ‹ តើ​អ្នក​រាល់​គ្នា​បាន​ស្គាល់​ការ​ផ្លាស់​ប្ដូរ​ដ៏​ធំ​នេះ នៅ​ក្នុង​ដួង​ចិត្ត​អ្នក​ហើយ​ឬ​នៅ ? ›» ចូរ​មក​តាម​ខ្ញុំ—សម្រាប់​ថ្នាក់​អង្គការ​បឋមសិក្សា ៖ ព្រះគម្ពីរ​មរមន ឆ្នាំ ២០២០ ( ឆ្នាំ ២០២០ )

« ថ្ងៃទី ១–៧ ខែ មិថុនា ។ « តើ​អ្នក​រាល់​គ្នា​បាន​ស្គាល់​ការ​ផ្លាស់​ប្ដូរ​ដ៏​ធំ​នេះ នៅ​ក្នុង​ដួង​ចិត្ត​អ្នក​ហើយ​ឬ​នៅ ? » ចូរ​មក​តាម​ខ្ញុំ—សម្រាប់​ថ្នាក់​អង្គការ​បឋមសិក្សា​ ៖ ឆ្នាំ ២០២០

ព្រះយេស៊ូវ​លី​កូន​ចៀម

អ្នក​ពុំ​ត្រូវ​បាន​បំភ្លេច​ចោល​ឡើយ​ដោយ ចន ម៉ាកន័រតុន

ថ្ងៃទី ១–៧ ខែ មិថុនា

អាលម៉ា ៥–៧

« តើ​អ្នក​រាល់​គ្នា​បាន​ស្គាល់​ការ​ផ្លាស់​ប្ដូរ​ដ៏​ធំ​នេះ នៅ​ក្នុង​ដួង​ចិត្ត​អ្នក​ហើយ​ឬ​នៅ ? »

សូម​ពិចារណា​គោលការណ៍​នានា​នៅក្នុង អាលម៉ា ៥–៧ ប្រកប​ដោយ​ការអធិស្ឋាន ដែល​អ្នក​មាន​អារម្មណ៍​ថា ទាក់ទង​យ៉ាង​ពិសេស​ទៅ​នឹង​កុមារ​ដែល​អ្នក​បង្រៀន ។

កត់ត្រា​ចំណាប់​អារម្មណ៍​របស់​អ្នក

រូបតំណាង​ចែកចាយ

អញ្ជើញ​ឲ្យ​ចែកចាយ

សូម​អញ្ជើញ​ឲ្យ​កុមារ​ចែកចាយ​អ្វី​ដែល​ពួកគេ​ចងចាំ​អំពី​ការរៀន​ពី​អាលម៉ា​ជាកូន​កាល​ពី​របី​សប្តាហ៍​មុន។ សូម​ពន្យល់​ថា បន្ទាប់​ពី​អាលម៉ា​បាន​ប្រែចិត្ត​ជឿ នោះ​លោក​បាន​បង្រៀន​មនុស្ស​អំពី​រឿង​ដ៏​សំខាន់ៗ​ស្តីពី​ដំណឹងល្អ ។ សូម​ឲ្យ​កុមារ​ចែកចាយ​នូវ​អ្វី​ដែល​ពួកគេ​ដឹង​អំពី​អ្វី​ដែល​លោក​បាន​បង្រៀន ។

រូបតំណាង​ការ​បង្រៀន

បង្រៀន​គោលលទ្ធិ ៖ កុមារ​តូចៗ

អាលម៉ា ៥:៤៤–៤៨

ខ្ញុំ​អាច​ទទួល​ទីបន្ទាល់​ផ្ទាល់​ខ្លួន​តាមរយៈ​ព្រះវិញ្ញាណ​បរិសុទ្ធ ។

កុមារ​ដែល​អ្នក​បង្រៀន អាច​អភិវឌ្ឍ​ទីបន្ទាល់​ផ្ទាល់​ខ្លួន​របស់​ពួកគេ​ឲ្យ​រឹងមាំ ទោះបី​ជា​ពួកគេ​នៅ​ក្មេង​ក្តី ។

សកម្មភាព​ដែល​អាច​ជ្រើសរើស

  • សូម​ប្រើ​រូបភាព​អាលម៉ា​ជា​កូន ( សូមមើល សៀវភៅ​រូបភាព​ដំណឹងល្អ លេខ ៧៧ ) ដើម្បី​រំឭក​ពី​ដំណើរ​រឿង​កាល​ទេវតា​បង្ហាញ​កាយ​ដល់​លោក ( សូមមើល ម៉ូសាយ ២៧ ) ។ បន្ទាប់​មក សូម​ឲ្យ​កុមារពិពណ៌​នា​ពី​អត្ថន័យ​នៃ​ទីបន្ទាល់ ហើយ​ជួយ​ពួកគេ​តាម​ការចាំបាច់ ។ សូម​ពន្យល់​ថា អាលម៉ា​បាន​ខិតខំ​ទទួល​បាន​ទីបន្ទាល់​មួយ បន្ទាប់​ពី​ទេវតា​បាន​បង្ហាញ​កាយ​ដល់​លោក ។ សូម​អាន អាលម៉ា ៥:៤៦ យឺតៗ​ពីរបី​ដង ហើយ​សូម​អញ្ជើញ​កុមារ​ឲ្យ​ស្តាប់​រក​អ្វី​ដែល​អាលម៉ា​បាន​ធ្វើ និង​របៀប​ដែល​លោក​បាន​ដឹង​សេចក្តីពិត ។ ( អ្នក​អាច​ត្រូវ​ពន្យល់​ថា ការតមអាហារ​មាន​ន័យ​ថា ការមិន​បរិភោគ​អាហារ និង​ទឹក ) ។

  • សូម​បង្ហាញ​រូបភាព​នៃ​អ្វីៗ​ដែល​រីក​លូតលាស់​សន្សឹមៗ ហើយ​ត្រូវការការមើល​ថែ​ជា​ប្រចាំ ដូចជា​ដំណាំ ឬ​កូន​សត្វ​មួយ ។ សូម​ឲ្យ​កុមារ​ចែកចាយ​របៀប​ដែល​យើង​មើល​ថែ​អ្វីៗ​ទាំង​នោះ ហើយ​ជួយ​វា​ឲ្យ​រីកលូតលាស់ ។ សូម​រំឭក​ពួកគេ​ថា យើង​ក៏​ត្រូវ​មើល​ថែ​ដល់​ទីបន្ទាល់​របស់​យើង​ជាប្រចាំ​ផងដែរ ។

  • សូម​ប្រើ​ប៉េតប៉ោងដែលពុំ​ទាន់​ផ្លុំ ដើម្បីតំណាង​ឲ្យ​ទីបន្ទាល់​មួយ ហើយ​ផ្លុំ​ខ្យល់​ចូល​ក្នុង​ប៉េតប៉ោង​នោះ រៀងរាល់​ពេល​ដែល​អ្នក​ចែកចាយ​អ្វី​មួយ​ដែល​ជួយ​ឲ្យ​ទីបន្ទាល់​របស់​អ្នក​កើន​ឡើង ។ សូម​ចង​ប៉េតប៉ោង​នោះ ហើយ​ហុច​ត​គ្នា​នៅក្នុង​ថ្នាក់ ដោយ​សូម​ឲ្យ​កុមារ​ចែកចាយ​អ្វី​មួយ​ដែល​ពួកគេ​ធ្វើ ដើម្បី​ជួយ​ឲ្យ​ទីបន្ទាល់​របស់​ពួកគេ​រីកចម្រើន​ឡើង ។ សូម​ឲ្យ​កុមារ​គូរ​រូបភាព​ខ្លួន​ឯង​ធ្វើ​អ្វី​មួយ​ដែល​នឹង​ពង្រឹង​ទីបន្ទាល់​របស់​ពួកគេ ។

ក្មេង​ប្រុស​ពីរ​នាក់​ជាមួយ​កូន​សត្វ

នៅពេល​យើង​ទទួល​យក​ដំណឹងល្អ វា​ដូចជា​ការចាប់ផ្តើម​ជីវិត​ថ្មី​មួយ ។

អាលម៉ា ៧:១០–១៣

ព្រះអង្គសង្គ្រោះ​បាន​លើក​ដាក់​មក​លើ​អង្គ​ទ្រង់​នូវ​អំពើ​បាប ការ​ឈឺចាប់ និង​ជំងឺ​ទាំងឡាយ​របស់​ខ្ញុំ ។

សេចក្តីពិត​នៅក្នុង អាលម៉ា ៧:១០–១៣ អាច​ជួយ​កុមារ​ឲ្យ​ដឹង​ថា ព្រះយេស៊ូវគ្រីស្ទ​ខ្វល់​ព្រះទ័យ​នឹង​ពួកគេ ហើយ​អាច​ជួយ​ពួកគេ​បាន ។

សកម្មភាព​ដែល​អាច​ជ្រើសរើស

  • សូម​បង្ហាញ​កុមារ​នូវ​រូបភាព​របស់​ព្រះយេស៊ូវ ។ សូម​ពន្យល់​ថា ទ្រង់​ជ្រាប​ដឹង​ថា ការឈឺ​ចាប់ ការកើត​ទុក្ខ ឬ​ការភ័យ​ខ្លាច​មាន​សភាព​យ៉ាង​ណា ។ សូម​អាន​ពាក្យ​មួយ​ចំនួននៅក្នុង អាលម៉ា ៧:១១–១៣ ដែល​ពិពណ៌នា​អំពី​អ្វី​ដែល​ព្រះ​អង្គសង្គ្រោះ​បាន​រងទុក្ខ ហើយ​ពន្យល់​ពាក្យ​នានា​ដែល​កុមារ​ពុំ​អាច​យល់​បាន ។ សូម​ចង្អុល​បង្ហាញ​ថា ព្រះយេស៊ូវ​អាច​ជួយ និង​លួងលោម​យើង នៅពេល​យើង​កើតទុក្ខ ។ សូម​បង្ហាញ​អំពី​របៀប​ដែល​ព្រះអង្គសង្គ្រោះ​បាន​ជួយ និង​លួងលោម​អ្នក ។

  • សូម​ឲ្យ​កុមារ​ចែកចាយ​បទពិសោធន៍ នៅ​ពេល​ពួកគេ​ឈឺ ឬ​ឈឺចាប់ ឬ​មាន​បញ្ហា​ផ្សេងៗ​ទៀត ដែល​ធ្វើ​ឲ្យ​ពួកគេ​កើត​ទុក្ខ ។ សូម​ថ្លែង​ទីបន្ទាល់​របស់​អ្នក​ថា ព្រះអង្គសង្គ្រោះ​បាន​រងទុក្ខ​នូវ​រឿង​ទាំង​នោះ​ផងដែរ ហើយទ្រង់​ជ្រាប​ដឹងពី​របៀប​ដើម្បី​ជួយ​យើង ។

អាលម៉ា ៧:១៩–២០

ផ្លូវ​ត្រឡប់​ទៅកាន់​ព្រះវរបិតាសួគ៌ និង​ព្រះយេស៊ូវគ្រីស្ទ​គឺ​ត្រង់ ។

តើ​អ្នក​អាច​ប្រើ​ការពិពណ៌នា​របស់​អាលម៉ា​ស្តីពី​ផ្លូវ​ត្រឡប់​ទៅកាន់​ព្រះវរបិតាសួគ៌ ដើម្បី​ជួយ​កុមារ​ឲ្យ​រៀន​ធ្វើការ​សម្រេច​ចិត្ត​ល្អ​ដោយ​របៀបណា ?

សកម្មភាព​ដែល​អាច​ជ្រើសរើស

  • សូម​អាន អាលម៉ា ៧:១៩ ឲ្យ​កុមារ​ស្តាប់ ហើយ​ពន្យល់​ថា នៅពេល​យើង​ធ្វើការជ្រើសរើស​ល្អ នោះ​យើង​ស្ថិតនៅលើ​ផ្លូវ​ដែល​ដឹកនាំ​ត្រឡប់​ទៅ​កាន់​ព្រះវរបិតាសួគ៌​វិញ ។ សូម​ផ្ដល់​ជម្រើស ឬ​សកម្មភាព​មួយ​ចំនួន​ដល់​កុមារ ( ដូចជា​ការពុំមានចិត្ត​ល្អ​ចំពោះ​សមាជិក​គ្រួសារ ឬ​ការបម្រើ​ពួកគេ ) ។ សូម​ឲ្យ​ពួកគេ​ប្រាប់​អ្នក​បើ​ជម្រើស​នីមួយៗ​ល្អ ហើយ​ដឹកនាំ​ត្រឡប់​ទៅកាន់​ព្រះ​វិញ ឬ​ជម្រើស​នីមួយៗ​អាក្រក់ ហើយ​ដឹកនាំឲ្យ​ចេញ​ឆ្ងាយ​ពី​ទ្រង់ ។

  • សូម​អាន អាលម៉ា ៧:២០ ហើយ​ជួយ​កុមារ​ឲ្យ​យល់​ពាក្យ​នៅក្នុង​ខគម្ពីរ​ទាំង​នេះ​ដែល​ពិពណ៌នា​អំពី​ផ្លូវ​ត្រឡប់​ទៅ​កាន់​ព្រះ​វិញ ។ សូម​គូរ​ផ្លូវ​ត្រង់​មួយ​នៅលើ​ក្តារខៀន​ចេញ​ពី​យើង​ឆ្ពោះ​ទៅកាន់​ព្រះវរបិតាសួគ៌ ។ បន្ទាប់​មក សូម​គូស​ផ្លូវ​វៀច​មួយ​ដែល​រួមមាន​ទាំង​សេចក្តីស្លាប់​នៅ​ចុង​ផ្លូវ​នោះ ដែល​ដឹក​នាំ​ចេញ​ឆ្ងាយ​ពី​ព្រះ ។ សូម​អញ្ជើញ​កុមារ​ឲ្យ​យក​ម្រាម​ដៃ​ដើរ​លើ​ផ្លូវ​ទាំង​ពីរ​នេះ ។ តើ​ផ្លូវ​ណា​មួយ​ដែល​ល្អ​ប្រសើរ ? សូម​ជួយ​ពួកគេ​ឲ្យ​គិត​អំពី​ជម្រើស​ល្អ​នានា ដែល​នឹង​ជួយ​ពួកគេ​ឲ្យ​បន្ត​នៅលើ​ផ្លូវ​ត្រង់ ។

រូបតំណាង​ការ​បង្រៀន

បង្រៀន​គោលលទ្ធិ ៖ កុមារ​ធំៗ

អាលម៉ា ៥:១២–១៤, ២៧–២៨, ៥៧; ៧:១៤–២៤

ខ្ញុំ​ត្រូវ​កើតជាថ្មី​ម្តង​ទៀត បន្ទាប់​មក​ដើរ​តាម​ផ្លូវ​ដែល​ដឹកនាំ​ត្រឡប់​ទៅរក​ព្រះ​វិញ ។

តើ​អ្នក​អាច​ជួយ​កុមារ​ឲ្យ​យល់​ពី​អត្ថន័យ​នៃ​ការកើត​ជា​ថ្មី​ម្តង​ទៀត​យ៉ាង​ដូចម្ដេច ?

សកម្មភាព​ដែល​អាច​ជ្រើសរើស

  • សូម​បង្ហាញ​រូបភាព​ទារក​ម្នាក់​ដល់​កុមារ ហើយ​អញ្ជើញ​ពួកគេ​ឲ្យ​បរិយាយ​អំពី​សភាព​របស់​ទារក​នោះ ពេល​ទារក​នោះ​ទើប​តែ​កើត ។ សូម​អញ្ជើញ​កុមារ​ឲ្យ​អាន អាលម៉ា ៥:១៤ ។ ដើម្បី​ជួយ​កុមារ​ឲ្យ​យល់​អត្ថន័យ​នៃ​ការ « កើត​មក…អំពី​ព្រះ​ខាង​វិញ្ញាណ » សូម​ឲ្យ​ពួកគេ​គិត​អំពី​សភាព​ដែល​អាលម៉ា​ជា​កូន​មាន ពីមុន​លោក​បាន​ប្រែចិត្ត​ជឿ ។ តើ​ក្រោយមក​លោក​ក្លាយ​ជា​មនុស្ស​បែប​ណា ? ( សូមមើល ម៉ូសាយ ២៧:២៣–៣២ និង អាលម៉ា ៣៦:១២–២៤ ) ។ សូម​ពន្យល់​ថា ពេល​យើង​មាន​សេចក្ដីជំនឿ​លើ​ព្រះ​យេស៊ូវ​គ្រីស្ទ ហើយរស់នៅតាម​ដំណឹង​ល្អ​របស់​ទ្រង់ នោះវា​មាន​សភាព​ដូចជា​យើង​បាន​ចាប់ផ្តើម​ជីវិត​ថ្មី​មួយ ដូចជា​ទារក​ម្នាក់​ផងដែរ ។

  • សូម​អាន អាលម៉ា ៧:១៩ ជាមួយ​គ្នា ហើយ​ពន្យល់​ថា បន្ទាប់​ពី​យើង​បាន​កើត​ជា​ថ្មី​ម្តង​ទៀត នោះ​យើង​ត្រូវតែ​ដើរ​តាម « ផ្លូវ​ដែល​នាំ​ទៅ​រក​នគរ​នៃ​ព្រះ » ។ សូម​លាក់​ក្រដាស​ដែល​សរសេរ​ខគម្ពីរ​យោង​ដូច​តទៅ​នេះ​នៅ​ជុំ​វិញ​បន្ទប់​រៀន ៖ អាលម៉ា ៥:១២–១៣, ២៧–២៨, ៥៧; ៧:១៤–១៦, ២៣–២៤ ។ សូម​អញ្ជើញ​កុមារ​ឲ្យ​ស្វែងរក​ក្រដាស​នោះ ​អាន​ខគម្ពីរ ហើយ​ចែកចាយ​អ្វី​ដែល​ខគម្ពីរ​នីមួយៗ​បង្រៀន​យើង​នូវ​អ្វី​ដែលយើង​ត្រូវ​ធ្វើ ដើម្បី​ត្រឡប់ទៅកាន់​វត្ត​មាន​របស់​ព្រះ​វិញ ។

អាលម៉ា ៥:១៤, ៤៤–៤៨

ខ្ញុំ​អាច​ទទួល​ទីបន្ទាល់​ផ្ទាល់​ខ្លួន​តាមរយៈ​ព្រះវិញ្ញាណ​បរិសុទ្ធ ។

ទេវតា​មួយ​អង្គ​បាន​យាង​មក​ជួប​អាលម៉ា ប៉ុន្តែ​ទីបន្ទាល់​របស់​លោក « បាន​សម្ដែង​ប្រាប់ [ លោក ] ដោយ​ព្រះ​វិញ្ញាណ​បរិសុទ្ធ​របស់​ទ្រង់ » ( អាលម៉ា ៥:៤៦ ) ។

សកម្មភាព​ដែល​អាច​ជ្រើសរើស

  • សូម​អាន អាលម៉ា ៥:៤៤–៤៦ ជាមួយ​កុមារ ។ តើ​អាលម៉ា​បាន​ធ្វើ​អ្វី​ខ្លះ​ដើម្បី​ទទួល​បាន​ទីបន្ទាល់​ផ្ទាល់​ខ្លួន​របស់​លោក​អំពី​ដំណឹងល្អ ? សូម​ឲ្យ​ក្រដាស​ទៅ​សិស្ស​ម្នាក់ៗ ហើយអញ្ជើញ​ពួកគេឲ្យ​ដាក់​ផែនការ​ដើម្បី​ធ្វើ​អ្វី​មួយ​នៅ​សប្តាហ៍​នេះ ដើម្បី​ពង្រឹង​ទីបន្ទាល់​របស់​ពួកគេ ។

  • សូម​ហុច​កញ្ចក់​មួយ​ឲ្យ​សិស្ស​ជុំវិញ​ថ្នាក់ ហើយ​ទុក​ឲ្យ​កុមារ​មើល​រូប​របស់​ពួកគេ​នៅ​ក្នុង​កញ្ចក់ នៅពេល​អ្នកអាន អាលម៉ា ៥:១៤ ។ តើ​ការ​ទទួល​ព្រះ​ភក្ត្រ​របស់​ព្រះអង្គសង្គ្រោះ​នៅ​ក្នុង​ទឹកមុខ​របស់​យើង​មាន​ន័យ​យ៉ាងណា ? សូម​ចែកចាយ​ពី​គ្រា​នានា​ដែល​នរណា​ម្នាក់​បាន​និយាយ ឬ​ធ្វើ​អ្វី​មួយ ដែល​រំឭក​អ្នក​អំពី​ព្រះអង្គសង្គ្រោះ ហើយ​សូម​ឲ្យ​កុមារ​ធ្វើ​ដូច្នោះ​ផងដែរ ។

អាលម៉ា ៧:១០–១៣

ព្រះអង្គសង្គ្រោះ​បាន​លើក​ដាក់​មក​លើ​អង្គ​ទ្រង់​នូវ​អំពើ​បាប ការ​ឈឺចាប់ និង​ជំងឺ​ទាំងឡាយ​របស់​ខ្ញុំ ។

នៅពេល​អ្នក​សិក្សា អាលម៉ា ៧ សូម​ពិចារណា​អំពី​របៀប​ដែល​អ្នក​អាច​ស្ថាបនា​សេចក្តីជំនឿ​របស់​កុមារ​លើ​ព្រះយេស៊ូវគ្រីស្ទ ដើម្បី​ឲ្យ​ពួកគេ​នឹង​បែរ​ទៅ​រក​ទ្រង់​នៅក្នុង​ការសាកល្បង​របស់​ពួកគេ ។

សកម្មភាព​ដែល​អាច​ជ្រើសរើស

  • សូម​អញ្ជើញ​កុមារ​ឲ្យ​អាន អាលម៉ា ៧:១១–១៣ ដោយ​រក​មើល​អ្វី​ដែល​ព្រះយេស៊ូវគ្រីស្ទ​បាន​រងទុក្ខ ។ ពួកគេ​អាច​មាន​ចិត្ត​ចង់​ចែកចាយ​បទពិសោធន៍​នានា ពេល​ពួកគេ​មាន​អារម្មណ៍​ឈឺចាប់ ឬ​ពេល​គេ​មាន​ជំងឺ ។ យោងតាម​ខ​គម្ពីរ​ទាំង​នេះ ហេតុអ្វី​ព្រះអង្គសង្គ្រោះពេញ​ព្រះទ័យ​រងទុក្ខ​នឹង​រឿង​ទាំង​នេះ ? ( សូម​ពន្យល់​ថា « ជួយ » មានន័យ​ថា « សម្រាល​ទុក្ខ » ) ។

  • សូម​ប្រាប់​កុមារ​អំពី​ជំងឺ, ការរង​របួស ឬ​ការរង​ទុក្ខ​ផ្សេង​ទៀត​ដែល​អ្នក​បាន​មាន ហើយ​សួរ​ពួកគេ ប្រសិនបើ​ពួកគេ​មាន​អារម្មណ៍​ស្រដៀង​នោះ​ដែរ ។ សូម​អាន អាលម៉ា ៧:១១–១៣ ជាមួយ​គ្នា រួចបង្ហាញ​អំពី​អ្វី​ដែល​ព្រះយេស៊ូវ​បាន​រងទុក្ខ​សម្រាប់​ពួកយើង ។ សូម​ជួយ​កុមារ​ឲ្យ​គិត​អំពី​គ្រា​នានា ពេល​ដែល​ព្រះអង្គសង្គ្រោះ​បាន​ដក​ពិសោធន៍​រឿង​ទាំង​នេះ ដូចជា​ពេល​ដែល​ទ្រង់​ត្រូវបាន​ល្បួង ( សូមមើល ម៉ាថាយ ៤:១–១១ ) ឬ​នៅពេល​ទ្រង់​បាន​រង​ទុក្ខ​នៅក្នុង​សួន​ច្បារ​គែតសេម៉ានី ។ តើ​វា​ជួយ​យើងឲ្យ​ដឹង​ថា ព្រះយេស៊ូវ​យល់​ពី​ឧបសគ្គ​របស់​យើង​យ៉ាងដូចម្ដេច ? សូម​ចែកចាយ​ទីបន្ទាល់​របស់​អ្នក​អំពី​ព្រះចេស្តា​របស់​ព្រះយេស៊ូវ​ដើម្បី​លួងលោម, ជួយ និង​ព្យាបាល​ពួកគេ ។

រូប​តំណាង​ការ​រៀនសូត្រ

លើក​ទឹក​ចិត្ត​ឲ្យ​មាន​ការ​រៀន​សូត្រ​នៅ​ឯ​គេហដ្ឋាន

សូម​អញ្ជើញ​កុមារ​ឲ្យ​ព្យួរ​រូបភាព​របស់​ព្រះយេស៊ូវ​នៅកន្លែង​មួយ ដែល​ពួកគេ​នឹង​ឃើញ​វា​ញឹកញាប់ ដើម្បី​រំឭក​ពួកគេ​អំពី​អ្វី​ដែល​ពួកគេ​បាន​រៀន​អំពីទ្រង់​ថ្ងៃ​នេះ ។

ការ​កែលម្អ​ការ​បង្រៀន​របស់​យើង

ការកែលម្អ​ខ្លួន​ក្នុងនាម​ជា​គ្រូបង្រៀន​ដែល​ដូច​ព្រះគ្រីស្ទ ។ ក្នុង​នាម​ជា​គ្រូបង្រៀន វា​សំខាន់​ដើម្បី​ពិចារណា​អំពី​វិធី​នានា ដែល​អ្នក​អាច​បង្កើន​សមត្ថភាព​អ្នក ដើម្បី​ជួយ​ដល់​កុមារ​ឲ្យ​ស្ថាបនា​សេចក្ដីជំនឿ​របស់​ពួកគេ​លើ​ព្រះវរបិតាសួគ៌ និង​ព្រះយេស៊ូវគ្រីស្ទ ។ សូម​គិត​ពី​ការប្រើ​សំណួរ​វាយ​តម្លៃ​ផ្ទាល់​ខ្លួន​នៅ ទំព័រ ៣៧ នៃ​សៀវភៅ ការបង្រៀន​តាម​របៀប​របស់​ព្រះអង្គ​សង្គ្រោះ ។