ចូរ​មក​តាម​ខ្ញុំ
ថ្ងៃទី ១៥–២១ ខែ មិថុនា អាលម៉ា ១៣–១៦ ៖ « ចូល​ទៅ​ក្នុង​សេចក្ដី​សម្រាក​នៃ​ព្រះ​អម្ចាស់ »


« ថ្ងៃទី ១៥–២១ ខែ មិថុនា អាលម៉ា ១៣–១៦ ៖ ‹ ចូល​ទៅ​ក្នុង​សេចក្ដី​សម្រាក​នៃ​ព្រះ​អម្ចាស់ › » ចូរ​មក​តាម​ខ្ញុំ—សម្រាប់​ថ្នាក់​អង្គការ​បឋមសិក្សា ៖ ព្រះគម្ពីរ​មរមន ឆ្នាំ ២០២០ ( ឆ្នាំ ២០២០ )

« ថ្ងៃទី ១៥–២១ ខែ មិថុនា អាលម៉ា ១៣–១៦ » ចូរ​មក​តាម​ខ្ញុំ—សម្រាប់​ថ្នាក់​អង្គការ​បឋមសិក្សា ៖ ឆ្នាំ ២០២០

អាលម៉ា និង​អាមូលេក​ដើរ​ចេញ​ពី​គុក

រចនា​រូបភាព​នៃ​អាលម៉ា និង​អាមូលេក​ត្រូវបាន​ដោះលែង​ពី​គុក ដោយ​ អែនឌ្រូ បូស្លី

ថ្ងៃទី ១៥–២១ ខែ មិថុនា

អាលម៉ា ១៣–១៦

« ចូល​ទៅ​ក្នុង​សេចក្ដី​សម្រាក​នៃ​ព្រះ​អម្ចាស់ »

អ្នក​នៅ​ជាមួយ​នឹង​កុមារក្នុង​ថ្នាក់​របស់​អ្នក​ក្នុង​រយៈពេល​ខ្លី​ប៉ុណ្ណោះ​រៀង​រាល់​សប្តាហ៍ ។ អ្នក​នឹង​ផ្តល់​ពរ​ដល់​ជីវិត​របស់​ពួកគេ​យ៉ាង​ខ្លាំង ប្រសិនបើ​អ្នក​អាច​បំផុសគំនិត​ពួកគេ​ឲ្យ​បន្ត​រៀន​ពីព្រះគម្ពីរ​មរមន​ក្រៅ​ពី​ម៉ោង​រៀន—ជាពិសេស​ជាមួយ​គ្រួសារ​របស់​ពួកគេ ។

កត់ត្រា​ចំណាប់​អារម្មណ៍​របស់​អ្នក

រូបតំណាង​ចែក​ចាយ

អញ្ជើញ​ឲ្យ​ចែកចាយ

សូម​ទុក​ឱកាស​ឲ្យ​កុមារ​ចែកចាយ​អ្វី​ដែល​ពួកគេ​ដឹង​អំពី​រឿង​នៅក្នុង អាលម៉ា ១៣–១៦ ។ ដើម្បីជួយ​ពួកគេ សូម​បង្ហាញ​រូបភាព​ដូចជា​រូបភាព​នៅក្នុង ចូរ​មក​តាម​ខ្ញុំ—សម្រាប់​បុគ្គល​ម្នាក់ៗ និង​ក្រុមគ្រួសារ ឬ « ជំពូកទី ២២ ៖ បេសកកម្ម​របស់​អាលម៉ា​ទៅទីក្រុង​អាំម៉ូណៃហា » ( ដំណើរ​រឿង​ព្រះគម្ពីរ​មរមន ទំព័រ ៩៤–១០២ ) ។

រូបតំណាង​ការ​បង្រៀន

បង្រៀន​គោលលទ្ធិ ៖ កុមារ​តូចៗ

អាលម៉ា ១៣:១–២, ៦, ១៦

បព្វជិតភាព​ជួយ​ខ្ញុំ​ឲ្យ​មក​កាន់​ព្រះគ្រីស្ទ ។

សូម​ពិចារណា​ប្រកប​ដោយ​ការអធិស្ឋាន​អំពី​អ្វី​ដែល​កុមារ​នៅក្នុង​ថ្នាក់​របស់​អ្នក​ត្រូវការ​យល់​ មក​ពី​អ្វី​ដែល​អាលម៉ា​បាន​បង្រៀន​អំពី​បព្វជិតភាព​នៅក្នុង​ខគម្ពីរ​ទាំង​នេះ ។

សកម្មភាព​ដែល​អាច​ជ្រើសរើស

  • សូម​ឲ្យ​កុមារ​សូត្រ​ឡើង​វិញ​ជាមួយ​អ្នក​នូវ​និយមន័យ​សាមញ្ញ​មួយ​អំពី​បព្វជិតភាព ដូចជា « បព្វជិតភាព​គឺ​ជា​អំណាច​របស់​ព្រះ » ។

  • សូម​បើក​គម្ពីរ​ទៅ អាលម៉ា ១៣:២ ហើយ​ប្រាប់​កុមារ​ថា ព្រះ​ហៅ​អ្នក​កាន់​បព្វជិតភាព « ដែល​អាច​ឲ្យ​ប្រជាជន…ទន្ទឹង​ចាំ​ព្រះ​រាជ​បុត្រា​របស់​ទ្រង់ » ។ ដើម្បី​បង្ហាញ​អំពី​របៀប​ដែល​អ្នក​កាន់​បព្វជិតភាព​ធ្វើ​កិច្ចការ​នេះ សូម​បង្ហាញ​រូបភាព​អំពី​របៀប​ដែល​អ្នក​កាន់​បព្វជិតភាព​បម្រើ ( សូមមើល សៀវភៅ​រូបភាព​ដំណឹងល្អ លេខ ៣៨–៤១, ១០៣–១០៩ ) បន្ទាប់​មក​ចែកចាយ​រឿង​អំពី​របៀប​ដែល​ព្រះយេស៊ូវ​បាន​បម្រើ ( សូមមើល ម៉ាថាយ ២៦:២៦–២៨; ម៉ាកុស ៥:២២–២៤, ៣៥–៤៣ ) ។

  • សូមបើក​ទៅ អាលម៉ា ១៣:៦ ហើយ​ពន្យល់​ថា អ្នក​កាន់​បព្វជិតភាព « បង្រៀន​ព្រះ​បញ្ញត្តិ​ទាំង​ឡាយ [ របស់​ព្រះ ] ដល់​កូន​ចៅ​មនុស្ស » ។ សូម​ជួយ​កុមារ​ឲ្យ​គិត​អំពី​អ្នក​កាន់​បព្វជិតភាព​ដែល​ពួកគេ​ស្គាល់ ។ តើ​ពួកគេ​បង្រៀន​ព្រះបញ្ញត្តិ​ដោយ​របៀប​ណា ? សូម​អញ្ជើញ​កុមារ​ឲ្យ​គូរ​រូប​មួយ​អំពី​អ្នក​កាន់​បព្វជិតភាព​ដែល​ពួកគេ​ស្គាល់ ដែល​បង្រៀន​នរណា​ម្នាក់​អំពី​ព្រះបញ្ញត្តិ​ទាំងឡាយ​នៃ​ព្រះ ។

យុវជន​នៅ​ឯតុ​សាក្រាម៉ង់

ពិធី​បរិសុទ្ធ​នៃ​បព្វជិតភាព​ជួយ​យើង​ឲ្យ​សម្លឹង​ឆ្ពោះ​ទៅ​ព្រះយេស៊ូវគ្រីស្ទ​សម្រាប់​ការប្រោសលោះ ។

អាលម៉ា ១៤:១៨–២៩

ព្រះវរបិតា​សួគ៌​ពង្រឹង​ខ្ញុំ​ស្រប​ទៅតាម​សេចក្តីជំនឿ​របស់​ខ្ញុំ ។

ដំណើរ​រឿង​របស់​អាលម៉ា និង​អាមូលេក​ដែល ត្រូវបាន​ដោះលែង​ចេញ​ពី​គុក អាច​បំផុសគំនិត​ដល់​កុមារ​ឲ្យ​បែរ​ទៅរក​ព្រះអម្ចាស់ នៅពេល​ពួកគេ​ត្រូវការ​ជំនួយ ។

សកម្មភាព​ដែល​អាច​ជ្រើសរើស

  • សូម​បង្ហាញ​រូបភាព​របស់​អាលម៉ា និង​អាមូលេក​នៅលើ​ទំព័រ​សកម្មភាព​ប្រចាំ​សប្តាហ៍ ពេល​អ្នក​ដំណាល​ប្រាប់​រឿង​នៅក្នុង អាលម៉ា ១៤:១៨–២៩ ។ អ្នក​ក៏​អាច​មើល « ជំពូកទី ២២ ៖ បេសកកម្ម​របស់​អាលម៉ា​ទៅទីក្រុង​អាំម៉ូណៃហា » ( ដំណើរ​រឿង​ព្រះគម្ពីរ​មរមន ទំព័រ ៩៤–១០២ ឬ​មើល​វីដេអូ​ដូច​គ្នា​នេះ​នៅ​គេហទំព័រ ChurchofJesusChrist.org ) ។ សូម​ទុក​ឲ្យ​កុមារ​ដាក់​វេន​គ្នា​ប្រើប្រាស់​រូបភាព​ដើម្បី​ប្រាប់​រឿង​នោះ ។ សូម​គូស​បញ្ជាក់​ថា អាលម៉ា និង​អាមូលេក​ត្រូវបាន​ប្រទាន​កម្លាំង​ឲ្យ​គេច​ចេញ​ពី​គុក « តាម​សេចក្ដី​ជំនឿ [ របស់​ពួកលោក ] ទៅ​លើ​ព្រះ​គ្រីស្ទ » ( អាលម៉ា ១៤:២៦ ) ។

  • សូម​ជួយ​កុមារ​ឲ្យ​ស្រមៃ​អំពី​អារម្មណ៍​របស់​អាលម៉ា និង​អាមូលេក​អំឡុងពេល​នៅ​ក្នុង​គុក ហើយ​អញ្ជើញ​ពួកគេ​ឲ្យ​បង្ហាញ​អារម្មណ៍​ទាំង​នេះ ( សូមមើល ខទី ២២ ) ។ សូម​ពន្យល់​ថា អាលម៉ា​បាន​ទូល​សូម​ជំនួយ​ពី​ព្រះអម្ចាស់ ( សូមមើល ខ​ទី ២៦ ) ។ សូម​ថ្លែង​ទីបន្ទាល់​ថា ព្រះ​នឹង​ពង្រឹង​យើង​នៅពេល​យើង​អធិស្ឋាន​ដោយ​សេចក្តីជំនឿ ។

  • សូម​ប្រើ​ទំព័រ​សកម្មភាព​សម្រាប់​សប្ដាហ៍​នេះ​ដើម្បី​បង្រៀន​កុមារ អំពី​របៀប​មួយ​ចំនួន​ដែល​ព្រះ​ពង្រឹង​ដល់​អ្នក​ដែល​មាន​សេចក្តីជំនឿ ។ អំឡុងពេល​ដែល​កុមារ​កំពុង​ផាត់ពណ៌​រូបភាព​នៅ​ទំព័រ​សកម្មភាព សូម​ប្រាប់​អំពី​គ្រា​មួយ​ពេល​ដែល​ព្រះ​បាន​ប្រទាន​កម្លាំង​ដល់​អ្នក ។

អាលម៉ា ១៦:១–៨

ខ្ញុំ​មាន​ពរ ពេល​ខ្ញុំ​ធ្វើ​តាម​ព្យាការី ។

សូរាំ​មេទ័ព​ធំ​របស់​ទាហាន​សាសន៍​នីហ្វៃ​បាន​ដឹង​ថា អាលម៉ាគឺជា​ព្យាការី ហើយ​ស្វែងរក​ការណែនាំ​ពី​លោក ។ ដោយសារ​ការណ៍​នេះ សូរាំ​បាន​ទទួល​ជោគជ័យ ។

សកម្មភាព​ដែល​អាច​ជ្រើសរើស

  • សូម​ចែកចាយ​ដំណើររឿង​នេះ​នៅក្នុង អាលម៉ា ១៦:១–៨ ជា​ពាក្យ​សម្តី​របស់​អ្នក​ផ្ទាល់ ។ សូម​គូស​បញ្ជាក់​ថា ដោយសារ​សូរាំ និង​ពួក​ទាហាន​សាសន៍​នីហ្វៃ​បាន​ធ្វើ​តាម​ព្យាការី​អាលម៉ា នោះ​ពួកសាសន៍​នីហ្វៃ​អាច​សង្គ្រោះ​មិត្តភក្តិ​របស់​ពួកគេ​ដែល​ត្រូវបាន​ជាប់​ជា​ឈ្លើយ​ដោយ​ពួក​សាសន៍​លេមិន ។ សូម​ចែកចាយ​បទពិសោធន៍​មួយ នៅ​ពេល​អ្នក​បាន​ពរ ដោយសារ​អ្នក​បាន​ធ្វើ​តាម​ព្យាការី ។

  • សូម​បង្ហាញ​រូបភាព​មួយរបស់​ប្រធាន​សាសនាចក្រ ហើយ​ចែកចាយ​រឿង​មួយ​ចំនួន​ដែល​លោក​បាន​បង្រៀន​ពួកយើង​ឲ្យ​ធ្វើ ។ សូម​ជួយ​កុមារ​ឲ្យ​គិត​អំពី​របៀប​នានា ដែល​ពួកគេ​អាច​ធ្វើតាម​អ្វី​ដែល​ព្យាការី​របស់​ទ្រង់​បង្រៀន​ពួកយើង ។

  • សូម​បង្ហាញ​រូបភាព​ព្យាការី ( សូមមើល សៀវភៅ​រូបភាព​ដំណឹង​ល្អ លេខ ៦–៩, ១៤, ១៨, ២៦–២៧ ) នៅពេល​អ្នក​ច្រៀង​ជាមួយ​កុមារ​នូវ​ចម្រៀង​អំពី​ពួកព្យាការី ដូចជា​បទ « ធ្វើ​តាម​ព្យាការី » ( សៀវភៅ​ចម្រៀង​កុមារ ទំព័រ ៥៨–៥៩ ) ។ សូម​គូស​បញ្ជាក់​ថា ឃ្លា​នានា​នៅក្នុង​ចម្រៀង​នោះ​បង្រៀន​អំពី​មូលហេតុ​ដែលយើង​គួរតែ​ធ្វើ​តាម​ព្យាការី ។

រូបតំណាង​ការ​បង្រៀន

បង្រៀន​គោលលទ្ធិ ៖ កុមារ​ធំៗ

អាលម៉ា ១៣:១–១៩

បព្វជិតភាព​ជួយ​ខ្ញុំ​ឲ្យ​មក​កាន់​ព្រះគ្រីស្ទ ។

នៅពេល​អ្នក​អាន អាលម៉ា ១៣:១–១៩ តើ​អ្នក​រកឃើញ​អ្វី​ខ្លះ​ដែល​ធ្វើ​ឲ្យ​អ្នក​កាន់តែ​មាន​គារវភាព​ចំពោះ​ព្យាការី ? តើ​អ្នក​ទទួល​បាន​ការបំផុស​គំនិត​អ្វី​ខ្លះ​ឲ្យ​ចែកចាយ​ជាមួយ​កុមារ​ដែល​អ្នក​បង្រៀន ? យោបល់​ខាងក្រោម​នេះ​អាច​ជា​ជំនួយ ។

សកម្មភាព​ដែល​អាច​ជ្រើសរើស

  • សូម​អាន​ជាមួយ​កុមារ អាលម៉ា ១៣:១០ និង ១៣ ដោយ​ស្រាវជ្រាវ​រកមើល​លក្ខណៈ​ដែល​អ្នក​កាន់បព្វជិតភាព​ម្នាក់​គួរ​មាន ។ សូម​ឲ្យ​ពួកគេ​គិត​អំពី​មនុស្ស​ដែល​ពួកគេ​ស្គាល់ ដែល​ជា​គំរូ​ល្អ​អំពី​លក្ខណៈ​ទាំងនេះ ។

  • សូម​ជួយ​កុមារ​ឲ្យ​ធ្វើ​បញ្ជី​ពិធីបរិសុទ្ធ​មួយ​ដែល​យើង​អាច​ទទួល​តាម​រយៈ​បព្វជិតភាព ( សូមមើល « Ordinances » នៅក្នុង True to the Faith ទំព័រ ១០៩–១១០ ) ។ សូម​ឲ្យ​នរណា​ម្នាក់​អាន អាលម៉ា ១៣:១៦ ។ តើ​ពិធីបរិសុទ្ធ​ទាំង​នេះ​ជួយយើង​ឲ្យ « ទន្ទឹង​ចាំ [ ព្រះយេស៊ូវគ្រីស្ទ ] ដើម្បី​បាន​ទទួល​ការ​ផ្ដាច់​បាប​ទាំង​ឡាយ [ របស់​យើង ] » ដោយ​របៀប​ណា ?

  • សូម​សួរ​កុមារ ប្រសិន​បើ​ពួកគេ​ដឹង​អំពី​របៀប​ដែល បព្វជិតភាព​មិលគីស្សាដែក​ទទួល​បាន​ឈ្មោះ​នេះ ។ សូម​ជួយ​ពួកគេ​ឲ្យ​ស្វែងរក​ចម្លើយ​នៅក្នុង អាលម៉ា ១៣:១៤–១៩ និង គោលលទ្ធិ និង សេចក្ដី​សញ្ញា ១០៧:១–៤ ។ តើ​យើង​រៀន​អ្វី​ខ្លះ​មក​ពី​មិលគីស្សាដែក​អំពី​របៀប​ប្រើប្រាស់​បព្វជិតភាព ?

អាលម៉ា ១៤:១៨–២៩

ព្រះវរបិតា​សួគ៌​ពង្រឹង​ខ្ញុំ​ស្រប​ទៅតាម​សេចក្តីជំនឿ​របស់​ខ្ញុំ ។

អាលម៉ា និង​អាមូលេក​បាន​ជាប់​នៅក្នុងគុក​អស់​រយៈពេល​ជាច្រើន​ថ្ងៃ ពីមុន​ព្រះអម្ចាស់​បាន​ដោះលែង​ពួកគេ ។ រឿង​នេះ​អាច​ជួយ​កុមារ​ឲ្យ​រៀន​ថា ការសាកល្បង​របស់​ពួកគេ​ពុំ​មាន​ដំណោះស្រាយ​លឿន ឬ​ងាយ​ស្រួល​នោះ​ទេ ប៉ុន្តែ​ព្រះអម្ចាស់​នឹង​ពង្រឹង​ពួកគេ « តាម​សេចក្ដី​ជំនឿ [ របស់​ពួកគេ ] » ( អាលម៉ា ១៤:២៦ ) ។

សកម្មភាព​ដែល​អាច​ជ្រើសរើស

  • សូម​សរសេរ​សំណួរ​នៅលើ​ក្តារ​ខៀន ដើម្បី​ជួយ​កុមារ​ឲ្យ​ស្រាវជ្រាវ​រក​ព័ត៌មាន​លម្អិត​មក​ពី អាលម៉ា ១៤:១៨–២៩ ដូចជា តើ​ពួក​ចៅក្រម​បាន​ធ្វើ​អ្វី​ខ្លះ​ដល់​អាលម៉ា និង​អាមូលេក​នៅក្នុង​គុក ?តើ​ពួកលោក​បាន​បង្ហាញ​សេចក្តីជំនឿ​របស់​ខ្លួន​លើ​ព្រះយេស៊ូវគ្រីស្ទ​យ៉ាង​ដូចម្តេច ? សូម​ផ្តល់​ខគម្ពីរ​មួយ ឬពីរ​ដល់​កុមារ​ម្នាក់ៗ​អាន ដោយ​រក​មើល​ចម្លើយ​ចំពោះ​សំណួរ ។

  • សូម​អញ្ជើញ​កុមារ​ឲ្យ​គូរ​រូបភាព​នៃ​ឈុតឆាក​មក​ពី អាលម៉ា ១៤:១៨–២៩ ហើយ​បន្ទាប់​មក​ទុក​ឲ្យ​ពួកគេ​ប្រើ​រូបភាព​របស់​ពួកគេ​ប្រាប់​អំពី​រឿង​នោះ ។ តើ​យើង​អាច​ក្លាយ​ដូចជា​អាលម៉ា និង​អាមូលេក​តាម​របៀប​ណា ?

  • សូម​ចែកចាយ​បទពិសោធន៍​មួយ ដែល​អ្នក​បាន​បង្ហាញ​សេចក្តីជំនឿ​លើ​ព្រះអម្ចាស់ ហើយ​ទ្រង់​បាន​ប្រទាន​កម្លាំង​ដល់​អ្នក​ឲ្យ​យក​ឈ្នះ ឬ​ស៊ូទ្រាំ​នឹង​ការសាកល្បង ។ សូម​លើក​ទឹកចិត្ត​កុមារ​ឲ្យ​ចែកចាយ​បទពិសោធន៍​ស្រដៀង​នេះ​ដែល​ពួកគេ​មាន ។

អាលម៉ា ១៥:៣–១២

ដំណឹង​ល្អ​អាច​ផ្លាស់ប្ដូរ​ដួងចិត្ត ។

ស៊ីអែសរ៉ុម​បាន​ប្រឆាំង​អាលម៉ា និង​អាមូលេក​យ៉ាង​សកម្ម​នៅ​គ្រា​ដំបូង ប៉ុន្តែ​ទីបន្ទាល់​របស់​ពួកគេ​បាន​រំជួល​ដួងចិត្ត​របស់​គាត់ ហើយ​បំផុស​គំនិត​គាត់​ឲ្យ​ប្រែចិត្ត ។ នៅពេល​អ្នក​សិក្សា​ខគម្ពីរ​ទាំង​នេះ សូម​ពិចារណា​អំពី​របៀប​ដែល​បទពិសោធន៍​របស់​ស៊ីអែសរ៉ុម​អាច​បំផុស​គំនិត​កុមារ​ដែល​អ្នក​បង្រៀន ។

សកម្មភាព​ដែល​អាច​ជ្រើសរើស

  • សូម​រំឭក​ជាមួយ​កុមារ​អំពី​អ្វី​ដែល​ពួកគេ​បាន​រៀន​កាល​ពីសប្តាហ៍​មុន​អំពី​ស៊ីអែសរ៉ុម ។ សូម​អាន​ជាមួយ​គ្នា អាលម៉ា ១៥:៣–១២ ដើម្បី​រកមើល​របៀប​ដែល​គាត់​បាន​ផ្លាស់ប្តូរ ។

  • សូម​ឲ្យ​កុមារ​ស្រមៃ​ថា ពួកគេ​បាន​ជួប​ស៊ីអែសរ៉ុម​ពីមុន​គាត់​បាន​ប្រែចិត្ត ។ តើ​ពួកគេ​នឹង​និយាយ​អ្វី​ខ្លះ​ដើម្បី​ជួយ​គាត់​ឲ្យ​ជឿ​លើ​ដំណឹងល្អ ? ពួកគេ​អាច​ប្រៀបធៀប​អ្វី​ដែល​ពួកគេ​និយាយ​ជាមួយ​នឹង​អ្វី​ដែល​អាលម៉ា និង​អាមូលេក​បាន​បង្រៀន​ស៊ីអែសរ៉ុម ( សូមមើល អាលម៉ា ១១:៤០–៤៦; ១៥:៦–១១ ) ។ ហេតុអ្វី​ការដឹង​សេចក្តីពិត​ទាំងនេះ​អាច​ជួយ​នរណា​ម្នាក់​ឲ្យ​ផ្លាស់ប្តូរ ?

រូបតំណាង​ការ​រៀនសូត្រ

លើក​ទឹក​ចិត្ត​ឲ្យ​មាន​ការ​រៀន​សូត្រ​នៅ​ឯ​គេហដ្ឋាន

សូម​ឲ្យ​កុមារ​គិត​អំពី​អ្វីមួយ​ដែល​ពួកគេ​អាច​ធ្វើ​នៅ​សប្តាហ៍​នេះ ដើម្បី​បង្ហាញ​សេចក្តីជំនឿ​របស់​ពួកគេ​លើ​ព្រះអម្ចាស់ ។ សូម​លើកទឹកចិត្ត​ពួកគេ​ឲ្យ​ចែកចាយ​ផែនការ និង​បទពិសោធន៍​របស់​ពួកគេ​ជាមួយ​ក្រុមគ្រួសារ​ពួកគេ ។

ការ​កែលម្អ​ការ​បង្រៀន​របស់​យើង

រៀន​ស្គាល់​វិវរណៈ ។ « ជាញឹកញាប់ វិវរណៈ​កើតមាន ‹ មួយ​បន្ទាត់​ម្ដងៗ › ( នីហ្វៃទី ២ ២៨:៣០ ) មិន​កើត​មាន​ទាំងអស់​ក្នុង​ពេល​តែ​មួយ​ឡើយ ។… នៅពេល​អ្នក​ពិចារណា​អំពី​របៀប​ដែល​គោលការណ៍​ទាំងឡាយ​នៃ​ដំណឹងល្អ​ដែល​អ្នក​កំពុង​បង្រៀន​នឹង​ផ្ដល់​ពរ​ជ័យ​ដល់​សមាជិក​ក្នុង​ថ្នាក់​របស់​អ្នក នោះ​គំនិត និង​ចំណាប់​អារម្មណ៍​ទាំងឡាយ​នឹង​កើត​មាន​មក​ក្នុង​ជីវិត​ប្រចាំ​ថ្ងៃ​របស់​អ្នក––នៅ​ពេល​អ្នក​ធ្វើ​ដំណើរ​ទៅ​ធ្វើការ ធ្វើ​ការងារ​ក្នុង​ផ្ទះ ឬ​ប្រាស្រ័យ​ទាក់ទង​នឹង​គ្រួសារ និង​មិត្តភក្ដិ » ( ការ​បង្រៀន​តាម​របៀប​របស់​ព្រះអង្គ​សង្គ្រោះ ទំព័រ ១២ ) ។