« ថ្ងៃទី ១៩–២៥ ខែ តុលា នីហ្វៃទី៣ ២៧–នីហ្វៃទី៤ ៖ ‹ គ្មានប្រជាជនណាដែលរីករាយសប្បាយជាងប្រជាជននេះឡើយ › » ចូរមកតាមខ្ញុំ—សម្រាប់ថ្នាក់អង្គការបឋមសិក្សា ៖ ព្រះគម្ពីរមរមន ឆ្នាំ ២០២០ ( ឆ្នាំ ២០២០ )
« ថ្ងៃទី ១៩–២៥ ខែ តុលា នីហ្វៃទី៣ ២៧–នីហ្វៃទី៤ » ចូរមកតាមខ្ញុំ—សម្រាប់ថ្នាក់អង្គការបឋមសិក្សា ៖ ឆ្នាំ ២០២០
ថ្ងៃទី ១៩–២៥ ខែ តុលា
នីហ្វៃទី៣ ២៧–នីហ្វៃទី៤
« គ្មានប្រជាជនណាដែលរីករាយសប្បាយជាងប្រជាជននេះឡើយ »
ពេលអ្នកអាន នីហ្វៃទី៣ ២៧–នីហ្វៃទី៤ សូមពិចារណាអំពីបទពិសោធន៍ គំនិត ខគម្ពីរ និងរឿងនានាដែលនឹងជួយកុមារឲ្យយល់ពីគោលគំនិតនៅក្នុងជំពូកទាំងនេះ ។
កត់ត្រាចំណាប់អារម្មណ៍របស់អ្នក
អញ្ជើញឲ្យចែកចាយ
សូមជួយកុមារឲ្យរំឭកពីអ្វីដែលពួកគេបានរៀនកាលពីពីរបីសប្តាហ៍កន្លងទៅ អំពីអ្វីដែលព្រះយេស៊ូវបានបង្រៀនប្រជាជននៅក្នុងដែនដីបរិបូរណ៍ ។ សូមពន្យល់ថា ព្រះគម្ពីរមរមនប្រាប់យើងអំពីពរជ័យដ៏ច្រើនដែលប្រជាជនបានទទួល ពេលពួកគេបានគោរពតាមអ្វីដែលព្រះយេស៊ូវបានបង្រៀនពួកគេ ។
បង្រៀនគោលលទ្ធិ ៖ កុមារតូចៗ
ខ្ញុំជាសមាជិកសាសនាចក្រនៃព្រះយេស៊ូវគ្រីស្ទ ។
តើបន្ទូលរបស់ព្រះអង្គសង្គ្រោះចំពោះពួកសិស្សទ្រង់អាចជួយកុមារឲ្យយល់ពីសារៈសំខាន់នៃការក្លាយជាសមាជិកសាសនាចក្រនៃព្រះយេស៊ូវគ្រីស្ទតាមរបៀបណា ?
សកម្មភាពដែលអាចជ្រើសរើស
-
សូមឲ្យកុមារម្នាក់ៗប្រាប់ឈ្មោះរបស់ពួកគេ ។ ហេតុអ្វីឈ្មោះរបស់យើងសំខាន់ ? សូមប្រាប់ពួកគេថា ពួកសិស្សរបស់ព្រះយេស៊ូវចង់ដឹងពីអ្វីដែលពួកគេគួរតែដាក់ឈ្មោះសាសនាចក្ររបស់ព្រះគ្រីស្ទ ។ សូមអានចម្លើយរបស់ព្រះអង្គសង្គ្រោះដល់ពួកគេនៅក្នុង នីហ្វៃទី៣ ២៧:៧ ។ តើព្រះយេស៊ូវបានមានបន្ទូលថា សាសនាចក្ររបស់ទ្រង់គួរដាក់ឈ្មោះតាមនរណា ?
-
សូមធ្វើស្លាកសម្គាល់មួយដែលមានពាក្យថា « ខ្ញុំជាសមាជិកសាសនាចក្រនៃព្រះយេស៊ូវគ្រីស្ទនៃពួកបរិសុទ្ធថ្ងៃចុងក្រោយ » ឲ្យកុមារម្នាក់ពាក់វាយកទៅផ្ទះ ។ សូមឲ្យកុមារផាត់ពណ៌ស្លាកសម្គាល់នោះ ។ សូមច្រៀង « សាសនាចក្រព្រះយេស៊ូវគ្រីស្ទ » ( សៀវភៅចម្រៀងកុមារ ទំព័រ ៤៨ ) ជាមួយកុមារក្នុងថ្នាក់ ។ សូមប្រាប់ពីមូលហេតុដែលអ្នកមានអំណរគុណដើម្បីធ្វើជាសមាជិកសាសនាចក្រ ហើយសូមឲ្យសួរកុមារពីមូលហេតុដែលពួកគេមានអំណរគុណចំពោះសាសនាចក្រ ។
-
សូមជួយកុមារឲ្យដាក់រូបផ្គុំនៅលើទំព័រសកម្មភាពនាសប្ដាហ៍នេះជាមួយគ្នា ។ សូមពន្យល់ថា ព្រះយេស៊ូវសព្វព្រះទ័យឲ្យសាសនាចក្ររបស់ទ្រង់ត្រូវបានស្ថាបនាឡើងលើដំណឹងល្អរបស់ទ្រង់ ហើយប្រើទំព័រសកម្មភាព ដើម្បីនិយាយទៅកាន់កុមារអំពីអត្ថន័យរបស់វា ។
ការរស់នៅតាមដំណឹងល្អនាំអំណរមកកាន់ខ្ញុំ ។
សុភមង្គលរបស់ប្រជាជនដែលបានពិពណ៌នានៅក្នុង នីហ្វៃទី៤ អាចជួយកុមារឲ្យរៀនអំពីអំណរដែលកើតឡើងពីការរស់នៅតាមដំណឹងល្អ ។
សកម្មភាពដែលអាចជ្រើសរើស
-
សូមឲ្យកុមារនិយាយអំពីអ្វីដែលធ្វើឲ្យពួកគេសប្បាយ ។ ដើម្បីប្រាប់កុមារអំពីសុភមង្គលរបស់ប្រជាជននៅក្នុង នីហ្វៃទី៤ សូមអានឃ្លាគន្លឹះមកពី ខទី ២–៣ និង ១៥–១៧ ។ អ្នកក៏អាចមើលផងដែរនៅ « ជំពូកទី ៤៨ ៖ ភាពសុខសាន្តនៅទ្វីបអាមេរិក » ( ដំណើររឿងព្រះគម្ពីរមរមន ទំព័រ ១៣៦–១៣៧ ឬមើលវីដេអូដូចគ្នានេះនៅគេហទំព័រ ChurchofJesusChrist.org ) ។ សូមគូសបញ្ជាក់ថា ប្រជាជនមានចិត្តសប្បាយរីករាយ ដោយសារពួកគេបានប្រែចិត្តជឿលើព្រះអម្ចាស់ ពួកគេបានរស់នៅតាមបទបញ្ញត្តិ ហើយពួកគេស្រឡាញ់គ្នាទៅវិញទៅមក ។
-
សូមបង្ហាញរូបភាពមនុស្សសប្បាយរីករាយ ។ សូមពន្យល់ថា ប្រជាជននៅក្នុង នីហ្វៃទី៤ មានសុភមង្គលស្ទើរតែជិត ២០០ ឆ្នាំ ដោយសារពួកគេទាំងអស់គ្នាបានព្យាយាមអស់ពីសមត្ថភាពរបស់ពួកគេដើម្បីរស់នៅតាមដំណឹងល្អ ។ សូមជួយកុមារឲ្យគិតអំពីបទបញ្ញត្តិមួយចំនួនដែលពួកគេបានគោរពតាម ។ ឧទាហរណ៍ អ្នកអាចអាន នីហ្វៃទី៤ ១:១៥ ឲ្យពួកគេស្តាប់ ដើម្បីបង្រៀនថា ប្រជាជនពុំប្រយុទ្ធគ្នាតទៅទៀតទេ ។ សូមអញ្ជើញកុមារឲ្យសម្តែងការគោរពតាមបទបញ្ញត្តិដែលពួកគេគិតអំពីវា ។ សូមច្រៀងចម្រៀងមួយបទជាមួយគ្នាអំពីអំណរដែលកើតមកពីការរស់នៅតាមដំណឹងល្អ ដូចជាបទ « ពេលយើងជួយ » ( សៀវភៅចម្រៀងកុមារ ទំព័រ ១០៨ ) ។
-
សូមអានឃ្លានានាមកពី នីហ្វៃទី៤ ១:២៤–២៩, ៣៤–៣៥ និង ៤៣ ដែលពិពណ៌នាពីអ្វីដែលបានកើតឡើង ពេលពួកសាសន៍នីហ្វៃមួយចំនួនឈប់គោរពបទបញ្ញត្តិ ។ ពេលអ្នកធ្វើដូច្នេះ សូមអញ្ជើញកុមារឲ្យធ្វើមុខកើតទុក្ខ ពេលពួកគេឮអ្វីដែលមិនរីករាយ ។ សូមថ្លែងទីបន្ទាល់ថា ការរក្សាបទបញ្ញត្តិនាំទៅរកសុភមង្គល ។
បង្រៀនគោលលទ្ធិ ៖ កុមារធំៗ
ខ្ញុំជាសមាជិកសាសនាចក្រនៃព្រះយេស៊ូវគ្រីស្ទ ។
សូមពិចារណាអំពីរបៀបដែលអ្នកនឹងជួយកុមារដែលអ្នកបង្រៀនឲ្យទទួលស្គាល់ពរជ័យដ៏អស្ចារ្យដែលកើតមកពីការធ្វើជាសមាជិកសាសនាចក្រនៃព្រះយេស៊ូវគ្រីស្ទ ។
សកម្មភាពដែលអាចជ្រើសរើស
-
សូមជួយកុមារឲ្យអាន នីហ្វៃទី៣ ២៧:៣ ដោយរកមើលសំណួរដែលពួកសិស្សរបស់ព្រះយេស៊ូវបានសួរទ្រង់ ។ បន្ទាប់មក សូមឲ្យពួកគេមើលក្នុង នីហ្វៃទី៣ ២៧:៥–៨ ដើម្បីរកមើលចម្លើយ ។ ស្របតាមខគម្ពីរទាំងនេះ ហេតុអ្វីឈ្មោះរបស់សាសនាចក្រមានសារៈសំខាន់ ?
-
សូមឲ្យកុមារគិតពីក្រុមផ្សេងៗគ្នាដែលពួកគេនៅក្នុងក្រុមនោះ ដូចជា ក្រុមគ្រួសារ ឬ ថ្នាក់បឋមសិក្សា ។ សូមឲ្យពួកគេប្រាប់អ្នកអំពីអ្វីដែលពួកគេចូលចិត្តក្នុងការធ្វើជាសមាជិកក្រុមនីមួយៗ ។ សូមឲ្យកុមារជួយអ្នកសរសេរពាក្យនីមួយៗអំពីឈ្មោះរបស់សាសនាចក្រនៅលើក្រដាសមួយសន្លឹកដាច់ដោយឡែក ។ បន្ទាប់មកសូមច្របល់ក្រដាសចូលគ្នា ហើយសូមអញ្ជើញកុមារឲ្យរៀបពាក្យទាំងនេះតាមលំដាប់លំដោយ ។ តើពរជ័យអ្វីខ្លះដែលយើងបានទទួលដោយសារយើងគឺជាសមាជិកនៃសាសនាចក្រនៃព្រះយេស៊ូវគ្រីស្ទនៃពួកបរិសុទ្ធថ្ងៃចុងក្រោយ ?
សាសនាចក្ររបស់ព្រះយេស៊ូវគ្រីស្ទត្រូវបានស្ថាបនាឡើងនៅលើដំណឹងល្អរបស់ទ្រង់ ។
ព្រះអង្គសង្គ្រោះបានសង្ខេបដំណឹងល្អរបស់ទ្រង់នៅក្នុង នីហ្វៃទី៣ ២៧ ។ តើបន្ទូលរបស់ទ្រង់អាចជួយកុមារឲ្យយល់ពីអត្ថន័យនៃដំណឹងល្អដោយរបៀបណា ?
សកម្មភាពដែលអាចជ្រើសរើស
-
សូមពន្យល់កុមារថា ពាក្យ ដំណឹងល្អ មានន័យថា « ដំណឹងល្អ » ( សូមមើល Bible Dictionary « Gospels » ) ។ សូមជួយកុមារឲ្យស្រាវជ្រាវ នីហ្វៃទី៣ ២៧:១៣–១៥ រកមើលអ្វីដែលជាដំណឹងល្អសម្រាប់ពួកគេ ។ ហេតុអ្វីយើងមានអំណរគុណក្នុងការស្គាល់ដំណឹងល្អព្រះយេស៊ូវគ្រីស្ទ ?
-
សូមសរសេរគោលការណ៍នៃដំណឹងល្អដូចជា សេចក្តីជំនឿ ការប្រែចិត្ត បុណ្យជ្រមុជទឹក ព្រះវិញ្ញាណបរិសុទ្ធ និង ការកាន់ខ្ជាប់ដរាបដល់ទីបំផុត ។ សូមឲ្យកុមារស្រាវជ្រាវ នីហ្វៃទី៣ ២៧:១៩–២១ ដោយរកមើលពាក្យទាំងនេះ ឬស្រដៀងនេះនៅក្នុងការពិពណ៌នារបស់ព្រះយេស៊ូវអំពីដំណឹងល្អរបស់ទ្រង់ ។
-
សូមឲ្យកុមារស្រមៃថា ពួកគេមានមិត្តម្នាក់ដែលសួរពួកគេអំពីជំនឿរបស់ពួកគេក្នុងនាមជាសមាជិកសាសនាចក្រ ។ សូមជួយពួកគេរកឃើញសេចក្តីពិតនៅក្នុង នីហ្វៃទី៣ ២៧:១៣–២១ ដែលពួកគេអាចចែកចាយដើម្បីសង្ខេបអ្វីដែលអ្នកជឿ ។
-
សូមឲ្យកុមារជ្រើសរើសសេចក្តីពិតមួយនៃដំណឹងល្អដែលព្រះអង្គសង្គ្រោះបានបង្រៀននៅក្នុង នីហ្វៃទី៣ ២៧:១៣–២១ ដែលពួកគេចង់រៀនបន្ថែមទៀត ។ សូមជួយពួកគេឲ្យប្រើលេខយោង Topical Guide ឬ សេចក្ដីណែនាំដល់បទគម្ពីរទាំងឡាយ ដើម្បីស្វែងរកខគម្ពីរមួយ ឬពីរដែលទាក់ទងនឹងសេចក្តីពិតនោះ ។ សូមអញ្ជើញពួកគេឲ្យចែកចាយខគម្ពីររបស់ពួកគេទៅវិញទៅមក និងអ្វីដែលពួកគេបានរៀន ។ ហេតុអ្វីយើងមានអំណរគុណក្នុងការស្គាល់ដំណឹងល្អព្រះយេស៊ូវគ្រីស្ទ ?
ការរស់នៅតាមដំណឹងល្អនាំអំណរមកកាន់ខ្ញុំ ។
ដោយសារពួកគេបានប្រែចិត្តជឿដល់ព្រះយេស៊ូវគ្រីស្ទ និងដំណឹងល្អរបស់ទ្រង់ នោះប្រជាជនដែលត្រូវបានពិពណ៌នានៅក្នុង នីហ្វៃទី ៤ អាចបង្កើតសង្គមមួយដែលមានភាពសុខសាន្ត និងសាមគ្គីភាព ។ តើកុមារអាចរៀនអ្វីទៀតមកពីពួកគេ ?
សកម្មភាពដែលអាចជ្រើសរើស
-
សូមរៀបចំបន្ទះក្រដាសដែលមានឃ្លានានាមកពី នីហ្វៃទី៤ ១:២–៣, ៥ និង ១៥–១៧ ដែលពិពណ៌នាអំពីពរជ័យដែលប្រជាជនបានទទួល ( ដូចជា « គ្មានការទាស់ទែងគ្នានៅលើដែនដីឡើយ » ) ។ សូមដាក់ក្រដាសនោះទៅក្នុងប្រអប់មួយ ហើយសូមឲ្យកុមារជ្រើសរើសក្រដាសមួយ ហើយអានវា ។ សូមលើកទឹកចិត្តកុមារឲ្យរកមើលឃ្លានានារបស់ពួកគេមកពី នីហ្វៃទី៤ ។ តើយើងអាចរៀនអ្វីខ្លះមកពីឃ្លាទាំងនេះ ? តើយើងឃើញភាពស្រដៀងគ្នាអ្វីខ្លះរវាងខគម្ពីរទាំងនេះ និងនិយមន័យនៃពាក្យស៊ីយ៉ូននៅក្នុង ម៉ូសេ ៧:១៨ ?
-
ដើម្បីជួយកុមារអនុវត្តអ្វីដែលត្រូវបានបង្រៀននៅក្នុង នីហ្វៃទី៤ ១:១៥–១៦ សូមបង្ហាញនូវស្ថានភាពដែលប្រជាជនខឹងសម្បារគ្នា ។ សូមឲ្យពួកគេដើរតួសម្តែងថា តើវាមានស្ថានភាពបែបណា ប្រសិនបើពួកគេបានព្យាយាមរស់នៅដោយ « គ្មានការទាស់ទែងគ្នា » នោះ ។ ហេតុអ្វីវាងាយដើម្បីចៀសវាងពីការទាស់ទែងគ្នា ពេលយើងមាន « សេចក្ដីស្រឡាញ់របស់ព្រះ » នៅក្នុងដួងចិត្តយើង ?
-
សូមអានខគម្ពីរខាងក្រោមជាមួយកុមារ ហើយអញ្ជើញពួកគេឲ្យរកមើលហេតុផលដែលពួកសាសន៍នីហ្វៃ និងពួកសាសន៍លេមិន គ្មានភាពសុខសាន្ត និងសុភមង្គលតទៅទៀតឡើយ នីហ្វៃទី៤ ១:២០, ២៤–២៩, ៣៤–៣៥ និង ៤៣ ។ តើយើងអាចចៀសវាងពីគ្រោះថ្នាក់ទាំងនេះតាមរបៀបណា ? សូមជួយកុមាររកមើលរបៀបនានាដែលពួកគេអាចចៀសវាងពីការមានភាពឆ្មើងឆ្មៃដោយរំឭក Teachings of Presidents of the Church: Ezra Taft Benson ( ឆ្នាំ ២០១៤ ) ទំព័រ ២៣៨–២៣៩ ។
លើកទឹកចិត្តឲ្យមានការរៀនសូត្រនៅឯគេហដ្ឋាន
សូមលើកទឹកចិត្តកុមារឲ្យសម្រេចចិត្តលើកិច្ចការមួយដែលពួកគេនឹងធ្វើ ដើម្បីនាំយកភាពសុខសាន្ត និងសុភមង្គលមកគេហដ្ឋានរបស់ពួកគេបន្ថែមទៀត ហើយចែកចាយវាជាមួយក្រុមគ្រួសាររបស់ពួកគេ ។