ចូរ​មក​តាម​ខ្ញុំ
ថ្ងៃ​ទី ២៨ ខែ កញ្ញា–ថ្ងៃ​ទី ១១ ខែ តុលា នីហ្វៃ​ទី៣ ១៧–១៩ ៖ « មើល​ចុះ សេចក្ដី​អំណរ​របស់​យើង​បាន​ពោរពេញ »


« ថ្ងៃ​ទី ២៨ ខែ កញ្ញា–ថ្ងៃ​ទី ១១ ខែ តុលា នីហ្វៃ​ទី៣ ១៧–១៩ ៖ ‹ មើល​ចុះ សេចក្ដី​អំណរ​របស់​យើង​បាន​ពោរពេញ › » ចូរ​មក​តាម​ខ្ញុំ—សម្រាប់​ថ្នាក់​អង្គការ​បឋមសិក្សា ៖ ព្រះគម្ពីរ​មរមន ឆ្នាំ ២០២០ ( ឆ្នាំ ២០២០ )

« ថ្ងៃ​ទី ២៨ ខែ កញ្ញា–ថ្ងៃ​ទី ១១ ខែ តុលា នីហ្វៃ​ទី៣ ១៧–១៩ » ចូរ​មក​តាម​ខ្ញុំ—សម្រាប់​ថ្នាក់​អង្គការ​បឋមសិក្សា ៖ ឆ្នាំ ២០២០

រូបភាព
ព្រះគ្រីស្ទ​បង្ហាញ​ព្រះកាយ​ដល់​ពួក​សាសន៍​នីហ្វៃ

ពន្លឺ​នៃ​ព្រះភក្ត្រ​របស់​ទ្រង់​បាន​ចាំង​មក​លើ​ពួកគេ ដោយ ហ្គែរី អិល ខាប

ថ្ងៃ​ទី ២៨ ខែ កញ្ញា–ថ្ងៃ​ទី ១១ ខែ តុលា

នីហ្វៃ​ទី៣ ១៧–១៩

« មើលចុះ សេចក្ដី​អំណរ​របស់យើង​បាន​ពោរពេញ »

ពេល​អ្នក​អាន នីហ្វៃ​ទី​៣ ១៧–១៩ សូម​ពិចារណា​​ពី​អ្វី​ដែល​បទគម្ពីរ បទពិសោធន៍ សកម្មភាព និង​រឿង​នានា​ដែល​នឹង​ជួយ​កុមារ​ឲ្យ​យល់​ពី​សេចក្តីពិត​នៅក្នុង​ជំពូក​ទាំង​នេះ ។

កត់ត្រា​ចំណាប់​អារម្មណ៍​របស់​អ្នក

រូបភាព
រូបតំណាង​ចែកចាយ

អញ្ជើញ​ឲ្យ​ចែកចាយ

សូម​បង្ហាញ​រូប​ភាព​នៃ​ព្រះអង្គសង្គ្រោះ ហើយ​អញ្ជើញ​កុមារ​ឲ្យ​​ចែកចាយ​របៀប​ដែល​ពួកគេ​ទទួល​អារម្មណ៍ ប្រសិនបើ​ទ្រង់​យាង​មក​ជួប​ពួកគេ ដូច​ទ្រង់​បាន​យាង​ទៅ​​ជួប​ពួកសាសន៍​នីហ្វៃ ។

រូបភាព
រូបតំណាង​ការ​បង្រៀន

បង្រៀន​គោលលទ្ធិ ៖ កុមារ​តូចៗ

នីហ្វៃ​ទី​៣ ១៧:៧, ២០–២៥

ព្រះអង្គសង្គ្រោះ​ស្រឡាញ់​​​បុត្រាបុត្រី​គ្រប់​រូប​របស់​ព្រះវរបិតាសួគ៌ ។

ព្រះយេស៊ូវ​បង្ហាញ​សេចក្តីស្រឡាញ់​របស់​ទ្រង់​ដល់​បុត្រាបុត្រី​ទ្រង់ ពេល​ទ្រង់​ប្រសិទ្ធពរ និង​អធិស្ឋាន​សម្រាប់​ពួកគេ ។ តើ​អ្នក​អាច​ជួយ​កុមារ​ដែល​អ្នក​បង្រៀនឲ្យ​ទទួល​អារម្មណ៍​នៃ​សេចក្តីស្រឡាញ់​របស់​ទ្រង់​សម្រាប់​ពួកគេ​ដោយ​របៀប​ណា ?

សកម្មភាព​ដែល​អាច​ជ្រើសរើស

  • សូម​សង្ខេប​​ដំណើរ​រឿង​នៅក្នុង នីហ្វៃ​ទី​៣ ១៧ ខណៈពេល​បង្ហាញ​​រូបភាព​មួយ ដូច​ជា​រូបភាព​មួយ​នៅក្នុង គម្រោងមេរៀន​សប្ដាហ៍​នេះ នៅក្នុង ចូរ​មក​តាម​ខ្ញុំ—សម្រាប់​បុគ្គល​ម្នាក់ៗ និង​ក្រុម​គ្រួសារ ។ ឬ អ្នក​អាច​ប្រើ « ជំពូក​ទី ៤៤ ៖ ព្រះយេស៊ូវគ្រីស្ទ​ប្រទាន​ពរ​ដល់​កូន​ក្មេង » ( ដំណើរ​រឿង​ព្រះគម្ពីរ​មរមន ទំព័រ ១២៤–១២៥ ឬ​មើល​វីដេអូ​ដូច​គ្នា​នេះ​នៅ​គេហទំព័រ ChurchofJesusChrist.org ) ។ សូម​អាន​ឃ្លា ឬ​ខគម្ពីរ​មក​ពី នីហ្វៃ​ទី​៣ ១៧ ដែល​គូស​បញ្ជាក់​អំពី​សេចក្តីស្រឡាញ់​របស់​ព្រះ​អង្គសង្គ្រោះ​សម្រាប់​ប្រជាជន ( ដូចជា ខ​គម្ពីរ ៧ និង ២០–២៥ ) ។ សូម​ឲ្យ​កុមារ​ប្ដូរ​វេន​គ្នា​កាន់​រូបភាព ហើយ​ប្រាប់​ពី​អ្វី​ដែល​ព្រះយេស៊ូវ​បាន​ធ្វើ ដោយសារ​ទ្រង់​ស្រឡាញ់​មនុស្ស ។

  • សូម​ប្រើ​ទំព័រ​សកម្មភាព​សប្ដាហ៍​នេះ ដើម្បី​ជួយ​កុមារ​ឲ្យ​​គូរ​រូបភាព​អំពីពួកគេ​ជាមួយ​ព្រះយេស៊ូវ ។ នៅពេល​អ្នក​ធ្វើ​ដូច្នេះ សូម​ជួយ​ពួកគេ​ឲ្យ​គិត​ពី​របៀប​នានា ដែល​ព្រះយេស៊ូវ​បាន​បង្ហាញ​សេចក្តីស្រឡាញ់​របស់​ទ្រង់​សម្រាប់​ពួកគេ ។

    រូបភាព
    ព្រះយេស៊ូវ​ប្រទានពរ​ដល់​ពួក​កូន​ក្មេង​សាសន៍​នីហ្វៃ

    មើល​ន៎ កូន​តូចៗ​របស់​អ្នក​រាល់​គ្នា ដោយ ហ្គែរី អិល ខាប

នីហ្វៃ​ទី​៣ ១៨:១–១២

ខ្ញុំ​អាច​គិត​អំពី​ព្រះយេស៊ូវ ​​ពេលខ្ញុំ​ទទួលទាន​​សាក្រាម៉ង់ ។

មាន​រឿង​ជាច្រើន​ដែល​​អាច​បង្វែរ​​អារម្មណ៍​របស់​កុមារ​អំឡុងពេល​សាក្រាម៉ង់ ។ តើ​អ្នក​អាច​ជួយ​កុមារ​នៅក្នុង​ថ្នាក់​របស់​អ្នក​ឲ្យ​យល់​ពី​សារៈសំខាន់​នៃ​ការ​គិត​អំពី​ព្រះអង្គសង្គ្រោះ និង​សេចក្តីស្រឡាញ់​របស់​ទ្រង់​ដល់​ពួកគេ អំឡុងពេល​ពិធីបរិសុទ្ធ​ដ៏​ពិសិដ្ឋ​នេះ​ដោយ​របៀប​ណា ?

សកម្មភាព​ដែល​អាច​ជ្រើសរើស

  • សូម​ឲ្យ​កុមារ​ប្រាប់​អ្នក​អំពី​អ្វី​ដែល​កើត​ឡើង​​អំឡុងពេល​សាក្រាម៉ង់ ។ សូម​អាន​ខគម្ពីរ​មក​ពី​ដំណើរ​រឿង​អំពី​ព្រះយេស៊ូវបម្រើ​សាក្រាម៉ង់​ដល់​ពួក​សាសន៍​នីហ្វៃ​ ( សូមមើល នីហ្វៃ​ទី​៣ ១៨:១–១២ ) ហើយ​សូម​ឲ្យ​កុមារ​ក្រោក​ឈរ ពេល​ពួកគេ​ស្តាប់​ឮ​អ្វី​ដែល​ស្រដៀង​នឹង​អ្វី​ដែល​ពួកគេ​ធ្វើ​អំឡុងពេល​សាក្រាម៉ង់ ។ តើ​ព្រះយេស៊ូវគ្រីស្ទ​សព្វ​ព្រះទ័យ​ឲ្យ​យើង « ចងចាំ » ឬ​គិត​អំពី​អ្វី​អំឡុង​ពេល​សាក្រាម៉ង់​ ? ( សូមមើល នីហ្វៃ​ទី​៣ ១៨:៧, ១១ ) ។

  • ធ្វើ​សំឡេងហ៊ឹមៗ ច្រៀង ឬ​ចាក់​បទ​ទំនុកតម្កើង ឬ​ចម្រៀង​អង្គការ​បឋម​សិក្សា អំឡុងពេល​កុមារ​ផាត់​ពណ៌​រូបភាព ដែល​អាច​ជួយ​ពួកគេ​ចងចាំ​ព្រះអង្គសង្គ្រោះ​អំឡុងពេល​សាក្រាម៉ង់ ( សូមមើល​ទំព័រ​សកម្មភាព​សប្តាហ៍​នេះ ) ។ សូម​លើក​ទឹកចិត្ត​ពួកគេ​ឲ្យមើល​រូបភាព​ទាំង​នេះ ដើម្បី​ជួយ​ពួកគេ​​ឲ្យ​ចងចាំ​ព្រះយេស៊ូវ ពេល​ពួកគេ​ទទួលទាន​សាក្រាម៉ង់ ។

នីហ្វៃ​ទី​៣ ១៨:១៥, ២០–២១, ២៤; ១៩:១៦–១៧, ៣០

ព្រះយេស៊ូវ​បង្រៀន​ខ្ញុំ​​អំពី​របៀប​អធិស្ឋាន ។

តើអ្នក​រៀន​អ្វីខ្លះ​អំពី​​ការអធិស្ឋាន​ពេល​អ្នក​សិក្សា នីហ្វៃ​ទី៣ ១៧–១៩ ? តើ​អ្នក​អាច​ប្រើ​អ្វី​ដែល​អ្នក​បាន​រៀនទៅ​​បង្រៀន​កុមារ​អំពីរបៀប​អធិស្ឋាន​​យ៉ាង​ដូចម្ដេច ?

សកម្មភាព​ដែល​អាច​ជ្រើសរើស

  • សូម​បង្ហាញ​រូបភាព​មនុស្ស​អធិស្ឋាន ( ដូចជា​រូបភាព​នៅក្នុង « ជំពូក​ទី ៤៦ ៖ ព្រះយេស៊ូវគ្រីស្ទ​បង្រៀន និង​អធិស្ឋាន​ជាមួយ​ពួក​សាសន៍​នីហ្វៃ » នៅក្នុង ដំណើរ​រឿង​ព្រះគម្ពីរ​មរមន ទំព័រ ១២៨–១៣០ ) ។ សូម​ឲ្យ​កុមារ​ចង្អុល​បង្ហាញ​នូវ​សេចក្ដី​លម្អិតនៅក្នុង​រូបភាព​ដែល​បង្ហាញ​ថា មនុស្ស​ទាំងនេះ​កំពុង​អធិស្ឋាន ។ សូម​អាន នីហ្វៃ​ទី​៣ ១៩:១៦–១៧ ដើម្បី​ពន្យល់​ថា ព្រះយេស៊ូវ​បាន​បង្រៀន​យើង​អំពី​របៀប​អធិស្ឋាន ។ សូម​ឲ្យ​កុមារ​​ប្រាប់​អ្នក​អំពី​​អារម្មណ៍​ពួកគេ ពេល​ពួកគេ​អធិស្ឋាន ។

  • សូមអាន នីហ្វៃ​ទី៣ ១៨:២១ ហើយ​អញ្ជើញ​កុមារ​ឲ្យ​​គូរ​រូបភាព​អំពី​ពួកគេ ឬ​គ្រួសារ​ពួកគេ​អធិស្ឋាន ។ សូម​លើកទឹក​ចិត្ត​កុមារ​ឲ្យ​អញ្ជើញ​គ្រួសារ​ពួកគេ​ឲ្យ​អធិស្ឋាន​ជាមួយ​ពួកគេ ។

  • សូម​ច្រៀង​ចម្រៀង​មួយ​បទ​អំពី​ការអធិស្ឋាន​ជាមួយ​គ្នា ដូចជា​បទ « ការអធិស្ឋាន​របស់​កុមារ » ( សៀវភៅ​ចម្រៀង​កុមារ ទំព័រ ៦–៧ ) ។ សូម​ឲ្យ​កុមារ​ចែកចាយ​អ្វី​ដែល​ពួកគេ​បាន​រៀន​អំពី​ការអធិស្ឋាន​មក​ពី​ចម្រៀង ។ សូមចែកចាយទីបន្ទាល់របស់អ្នកអំពី​ការអធិស្ឋាន ។

រូបភាព
រូបតំណាង​ការ​បង្រៀន

បង្រៀន​គោលលទ្ធិ ៖ កុមារ​ធំៗ

នីហ្វៃទី៣ ១៧

ព្រះអង្គសង្គ្រោះ​ស្រឡាញ់​​​បុត្រាបុត្រី​របស់​ព្រះវរបិតាសួគ៌ ។

ប្រធាន អ៊ែសរ៉ា ថាហ្វ ប៊ែនសឹន បាន​បង្រៀន​ថា ៖ « ក្មួយៗ​ជា​ទីស្រឡាញ់ ខ្ញុំ​សូម​សន្យា​នឹង​ក្មួយៗថា ពួកទេវតា​នឹង​ផ្តល់​ការងារ​បម្រើ​ដល់​ក្មួយ​ផងដែរ ។ ក្មួយៗ​ពុំ​អាច​ឃើញ​ពួកទេវតា​ទេ​ ប៉ុន្តែពួកទេវតា​គង់​នៅ​ទីនោះ​ដើម្បី​ជួយ​ក្មួយៗ ហើយ​ក្មួយៗ​នឹង​ទទួល​អារម្មណ៍​នៃ​វត្តមាន​របស់​ពួកទ្រង់ » ( « To the Children of the Church » Ensign ខែ ឧសភា ឆ្នាំ ១៩៨៩ ទំព័រ ៨៣ ) ។

សកម្មភាព​ដែល​អាច​ជ្រើសរើស

  • សូម​អាន​ខគម្ពីរ​មួយ​ចំនួន​មក​ពី នីហ្វៃ​ទី​៣ ១៧ ជាមួយ​គ្នា​ដែល​អ្នក​យល់​ថា​មាន​អត្ថន័យ​ចំពោះ​កុមារ​ដែល​អ្នក​បង្រៀន ។ ពេល​អ្នក​អាន​ខគម្ពីរ​នីមួយៗ សូម​ឲ្យ​កុមារ​ជ្រើសរើស​ពាក្យ ឬ​ឃ្លា​មួយ​ដែល​ពួកគេ​គិត​ថា សំខាន់ ហើយ​បន្ទាប់​មក​ចែកចាយ​​ពី​មូលហេតុ​ដែល​ពាក្យ​ទាំង​នោះ​មាន​ន័យ​ចំពោះ​ពួកគេ ។ សូម​ថ្លែង​ទីបន្ទាល់​ថា ព្រះយេស៊ូវ​ស្រឡាញ់​កុមារ​ខ្លាំង​ណាស់ ហើយ​នេះ​ជា​មូលហេតុ​ដែល​ទ្រង់បាន​ប្រទានពរ និង​អធិស្ឋាន​សម្រាប់​ពួកគេ ។

  • សូម​អញ្ជើញ​កុមារ​ឲ្យ​ចែកចាយ​អារម្មណ៍​របស់​ពួកគេ ប្រសិនបើ​ពួកគេ​បាន​នៅក្នុង​ចំណោម​កុមារ​ដែល​ព្រះអង្គសង្គ្រោះ​ប្រទាន​ពរ ។ ប្រសិនបើ​អាច សូម​បង្ហាញ​វីដេអូ « My Joy Is Full » ( ChurchofJesusChrist.org ) ដើម្បី​ជួយ​ពួកគេ​ឲ្យ​ស្រមៃ​ពី​ព្រឹត្តិការណ៍​នេះ ។ តើ​ព្រះអង្គសង្គ្រោះ​បានធ្វើ​អ្វីខ្លះ​​ដើម្បី​បង្ហាញ​សេចក្តីស្រឡាញ់​របស់​ទ្រង់ ? តើ​យើង​អាច​ធ្វើ​អ្វី​ខ្លះ ដើម្បី​រៀបចំ​ខ្លួន​យើង​នៅជាមួយ​ទ្រង់ ពេល​ទ្រង់​យាង​មក​ម្តង​ទៀត​ ?

នីហ្វៃ​ទី​៣ ១៨:១–១២

ពេល​ខ្ញុំ​ទទួលទាន​សាក្រាម៉ង់ នោះ​ខ្ញុំ​ពោរពេញ​ដោយ​ព្រះវិញ្ញាណ​បរិសុទ្ធ ។

យើងអាច​រៀនមកពី នីហ្វៃ​ទី​៣ ១៨ អំពី​សារៈសំខាន់​នៃ​ពិធី​សាក្រាម៉ង់​ចំពោះ​ព្រះអង្គសង្គ្រោះ ។ តើ​អ្នក​អាច​ជួយ​កុមារ​ឲ្យ​ទទួល​អារម្មណ៍​ថា វា​សំខាន់​ចំពោះ​ពួកគេ​តាមរបៀប​ណា ?

សកម្មភាព​ដែល​អាច​ជ្រើសរើស

  • សូម​ជួយ​កុមារ​​ឲ្យ​អាន នីហ្វៃ​ទី​៣ ១៨:១–១២ ។ តើ​ពួកគេ​រៀនអ្វី​ខ្លះ​អំពីសាក្រាម៉ង់​មកពី​ខគម្ពីរទាំង​នេះ ? សូម​ជួយ​ពួកគេ​អាន​ការអធិស្ឋាន​សាក្រាម៉ង់​នៅក្នុង គោលលទ្ធិ និង សេចក្ដីសញ្ញា ២០:៧៧ និង ៧៩ ហើយ​ស្វែងរក​ពាក្យ និង​ឃ្លា​នានា​នៅក្នុង​ការអធិស្ឋាន ដែល​មាន​នៅក្នុង នីហ្វៃ​ទី​៣ ១៨:១–១២ ផងដែរ ។ តើ​ពាក្យ ឬ​ឃ្លា​ទាំង​នេះ​មានន័យ​ដូចម្តេច ? តើ​យើង​អាច​រៀបចំ​ខ្លួន​ដើម្បី​ទទួលទាន​សាក្រាម៉ង់​ដោយ​របៀប​ណា ? តើ​យើង​សន្យា ឬ​ចុះ​សេចក្ដី​សញ្ញា​ថា​ធ្វើ​អ្វី​ខ្លះ នៅពេល​យើង​ទទួល​ទាន​សាក្រាម៉ង់ ?

  • សូម​ច្រៀង​ចម្រៀង​មួយ​បទ​អំពី​គារវភាព ដូចជា​បទ « ដោយ​គោរព ដោយ​ស្ងៀមស្ងាត់ » ( សៀវភៅ​ចម្រៀង​កុមារ ទំព័រ ១១ ) ។ តើ​ការទទួលទាន​សាក្រាម៉ង់​ដោយ​មាន​គារវភាព​ជួយ​យើងឲ្យ​​ទទួល​អារម្មណ៍​ពី​ព្រះវិញ្ញាណ​ដោយ​របៀប​ណា ? តើ​វា​ជួយ​យើង​ឲ្យ​រើស​យក​ជម្រើស​ត្រឹមត្រូវ​យ៉ាង​ដូចម្ដេច ?

នីហ្វៃ​ទី​៣ ១៨:១៥–២៤; ១៩:៦–៩, ១៥–៣៦

ការអធិស្ឋាន​នឹង​ជួយ​ខ្ញុំ​ឲ្យ​មាន​អារម្មណ៍​ថា​នៅក្បែរ​នឹង​ព្រះវរបិតាសួគ៌ ។

យើង​អាច​មាន​អារម្មណ៍​ថា ព្រះវរបិតាសួគ៌​គង់​នៅ​ក្បែរ​យើង​​តាមរយៈការ​អធិស្ឋាន ។ តើ​សារលិខិត​​អ្វី​ស្តីពី​ការអធិស្ឋាន​នៅក្នុង នីហ្វៃ​ទី​៣ ១៨–១៩ នឹង​ជួយ​កុមារ​ដែល​អ្នក​បង្រៀន​កែលម្អ​ការអធិស្ឋាន​របស់​ពួកគេ ?

សកម្មភាព​ដែល​អាច​ជ្រើសរើស

  • សូម​សរសេរ​បទគម្ពីរ​យោង​ខាង​ក្រោម​នេះ​នៅលើ​ក្រដាស​ ហើយ​ឲ្យ​វា​ទៅ​កុមារ​ម្នាក់ៗ ឬ​កុមារ​ជា​ក្រុម​តូចៗ ៖ នីហ្វៃ​ទី​៣ ១៨:១៥; នីហ្វៃ​ទី​៣ ១៨:២០; នីហ្វៃ​ទី​៣ ១៨:២១; នីហ្វៃ​ទី​៣ ១៩:១៩ និង នីហ្វៃ​ទី​៣ ១៩:២៤ ។ សូម​អញ្ជើញ​កុមារ​ឲ្យ​អាន​ខគម្ពីរ​ទាំងនេះ ដោយ​​រកមើល​​អ្វី​ដែល​ព្រះយេស៊ូវគ្រីស្ទ ឬ​ពួកសិស្ស​ទ្រង់​បានប​ង្រៀន​​អំពី​ការអធិស្ឋាន ។ សូម​ឲ្យ​ពួកគេ​រាយការណ៍​ពី​អ្វី​ដែល​ពួកគេ​រៀន​ដល់​សិស្ស​ក្នុង​ថ្នាក់ ។

  • សូម​សរសេរលើ​ក្តារខៀន ទូលបង្គំ​សូម​អរគុណ​ទ្រង់​សម្រាប់  ។ សូម​ទុក​ពេល​មួយ​នាទី​ឲ្យ​កុមារ​គិត​អំពី​អ្វី​ជាច្រើន​ដែល​ពួកគេ​អាច​គិត​ឃើញ ដើម្បី​បំពេញ​ចន្លោះ​នេះ ។ ហេតុអ្វី​ក៏​វា​ល្អ​សម្រាប់​យើង​ដើម្បី​​បង្ហាញ​អំណរគុណ​ចំពោះ​ព្រះវរបិតាសួគ៌ ? បន្ទាប់​មក សូម​សរសេរ ទូលបង្គំ​សូម​ទ្រង់​ឲ្យ នៅលើ​ក្តារខៀន ហើយ​អាន នីហ្វៃ​ទី​៣ ១៨:១៨–២១ និង ១៩:៩, ២៣ ជាមួយ​គ្នា ដោយស្វែងរក​គំនិត​នានា​អំពី​អ្វី​ដែល​យើង​គួរ​អធិស្ឋាន​ទូលសូម ។

  • សូម​ចែកចាយ​​ទីបន្ទាល់ ឬ​បទពិសោធន៍​ផ្ទាល់​ខ្លួន​អំពី​ឥទ្ធិពល​នៃ​ការអធិស្ឋាន ហើយ​លើក​ទឹកចិត្ត​កុមារ​ឲ្យ​ចែកចាយ​ទីបន្ទាល់ ឬ​បទពិសោធន៍​របស់​ពួកគេ ។

រូបភាព
រូប​តំណាង​ការ​រៀនសូត្រ

លើក​ទឹក​ចិត្ត​ឲ្យ​មាន​ការ​រៀន​សូត្រ​នៅ​ឯ​គេហដ្ឋាន

សូមលើក​ទឹកចិត្ត​កុមារ​ឲ្យ​ប្រាប់​ឪពុកម្ដាយ​របស់​ពួកគេ ឬ​សមាជិក​គ្រួសារ​ផ្សេង​ទៀត​អំពី​របៀប​ដែល​ពួកគេ​​អាច​មាន​បទពិសោធន៍​កាន់តែ​មាន​អត្ថន័យ​ជាមួយ​ពិធីសាក្រាម៉ង់​នៅ​សប្តាហ៍​បន្ទាប់ ។

ការ​កែលម្អ​ការ​បង្រៀន​របស់​យើង

សូម​ជួយ​កុមារ​តូចៗ​ឲ្យ​រៀន​ចេញ​ពី​ព្រះគម្ពីរ ។ ដើម្បី​ជួយ​កុមារ​តូចៗ​ឲ្យ​រៀន​ចេញពី​ព្រះគម្ពីរ សូម​ផ្ដោត​លើ​ខគម្ពីរ​តែ​មួយ ឬ​តែ​ឃ្លា​គន្លឹះ​មួយ​ឃ្លា​ប៉ុណ្ណោះ ។ អ្នក​អាច​នឹង​អញ្ជើញ​កុមារ​ឲ្យ​ក្រោក​ឈរ​ឡើង នៅ​ពេល​ពួកគេ​ឮ​ពាក្យ ឬ​ឃ្លា​ណាមួយ​ជាក់លាក់ ។

បោះពុម្ព