« ធនធានបន្ថែមសម្រាប់បង្រៀនកុមារ » ចូរមកតាមខ្ញុំ—សម្រាប់ថ្នាក់អង្គការបឋមសិក្សា ៖ ព្រះគម្ពីរមរមន ឆ្នាំ ២០២០ ( ២០២០ )
« ធនធានបន្ថែមសម្រាប់បង្រៀនកុមារ » ចូរមកតាមខ្ញុំ—សម្រាប់ថ្នាក់អង្គការបឋមសិក្សា ៖ ឆ្នាំ ២០២០
ធនធានបន្ថែមសម្រាប់បង្រៀនកុមារ
ធនធានទាំងនេះអាចរកបាននៅក្នុងកម្មវិធី Gospel Library ( បណ្ណាល័យដំណឹងល្អ ) និងនៅលើគេហទំព័រ ChurchofJesusChrist.org ។
ចូរមកតាមខ្ញុំ—សម្រាប់បុគ្គលម្នាក់ៗ និងក្រុមគ្រួសារ
អ្នកអាចកែសម្រួលសកម្មភាពមកពី ចូរមកតាមខ្ញុំ—សម្រាប់បុគ្គលម្នាក់ៗ និងក្រុមគ្រួសារ សម្រាប់ប្រើនៅក្នុងថ្នាក់អង្គការបឋមសិក្សារបស់អ្នក ។ សូមកុំបារម្ភ ប្រសិនបើកុមារបានធ្វើសកម្មភាពទាំងនេះជាមួយគ្រួសារពួកគេនៅផ្ទះ ការធ្វើដដែលៗជួយកុមារឲ្យរៀន ។ កុមារអាចប្រាប់អ្នកអំពីរបៀបដែលពួកគេបានធ្វើសកម្មភាពទាំងនេះជាមួយនឹងគ្រួសាររបស់ពួកគេ និងពីអ្វីដែលពួកគេបានរៀន ។
ទំនុកតម្កើង និង សៀវភៅចម្រៀងកុមារ
តន្ត្រីពិសិដ្ឋអញ្ជើញព្រះវិញ្ញាណ ហើយបង្រៀនគោលលទ្ធិនៅក្នុងរបៀបមួយដែលគួរឲ្យចងចាំ ។ បន្ថែមទៅលើកំណែបោះពុម្ពនៃ ទំនុកតម្កើង និង សៀវភៅចម្រៀងកុមារ អ្នកអាចរកបាននូវការថតជាសំឡេង និងការថតវីដេអូនៃទំនុកតម្កើង និងចម្រៀងរបស់កុមារនៅលើគេហទំព័រ music.ChurchofJesusChrist.org និងនៅក្នុងកម្មវិធី LDS Music និងកម្មវិធី LDS Media Library ។
មើលន៎ កូនតូចៗរបស់អ្នករាល់គ្នា
ប្រធានបទជាច្រើនដែលមាននៅក្នុងសៀវភៅសិក្សាថ្នាក់ទារកដ្ឋាន មើលន៎ កូនតូចៗរបស់អ្នករាល់គ្នា ៖ សៀវភៅសិក្សាថ្នាក់ទារកដ្ឋាន គឺស្រដៀងគ្នាទៅនឹងអ្វីដែលអ្នកនឹងបង្រៀននៅក្នុងថ្នាក់បឋមសិក្សា ។ ជាពិសេស នៅពេលដែលអ្នកបង្រៀនកុមារតូចៗ សូមពិចារណាអានសៀវភៅសិក្សាថ្នាក់ទារកដ្ឋាននោះរកមើលចម្រៀង រឿងនិទាន សកម្មភាព និងការសូនរូបបន្ថែមនានា ។
ទស្សនាវដ្ដី ប្រិយមិត្ត និង លីអាហូណា
ទស្សនាវដ្ដី ប្រិយមិត្ត និង លីអាហូណា ផ្ដល់នូវរឿងនិទាន និងសកម្មភាពនានាដែលអាចជួយបញ្ជាក់បន្ថែមលើគោលការណ៍ដែលអ្នកកំពុងបង្រៀនចេញពីសៀវភៅ ចូរមកតាមខ្ញុំ—សម្រាប់ថ្នាក់បឋមសិក្សា ។
ដំណើររឿងព្រះគម្ពីរមរមន
ដំណើររឿងព្រះគម្ពីរមរមន អាចជួយកុមារឲ្យរៀនគោលលទ្ធិ និងរឿងទាំងឡាយដែលមាននៅក្នុងព្រះគម្ពីរមរមន ។ អ្នកក៏អាចរកបាននូវវីដេអូនៃរឿងទាំងនេះនៅលើគេហទំព័រ medialibrary.ChurchofJesusChrist.org ។
បណ្ណាល័យប្រព័ន្ធផ្សព្វផ្សាយ
រូបគំនូរ វីដេអូ និងប្រព័ន្ធផ្សព្វផ្សាយផ្សេងទៀតអាចជួយកុមារដែលអ្នកបង្រៀនឲ្យមើលឃើញគោលលទ្ធិ និងដំណើររឿងដែលមាននៅក្នុងព្រះគម្ពីរមរមន ។ សូមមើលគេហទំព័រ medialibrary.ChurchofJesusChrist.org ដើម្បីរុករកការប្រមូលផ្ដុំនៃធនធានប្រព័ន្ធផ្សព្វផ្សាយរបស់សាសនាចក្រ រួមបញ្ចូលទាំងការប្រមូលផ្តុំវីដេអូព្រះគម្ពីរមរមន ដែលបង្ហាញពីព្រឹត្តិការណ៍នានានៅក្នុងព្រះគម្ពីរមរមន ។ ធនធានប្រព័ន្ធផ្សព្វផ្សាយនានាក៏មាននៅលើកម្មវិធី LDS Media Library ផងដែរ ។
រូបភាពដំណឹងល្អ
គំនូរអាចជួយកុមារឲ្យមើលឃើញរូបភាពនៃគោលលទ្ធិ និងរឿងជាច្រើនចេញពីព្រះគម្ពីរមរមន ។ រូបភាពជាច្រើនដែលអ្នកអាចប្រើនៅក្នុងថ្នាក់រៀនមាននៅក្នុងសៀវភៅ សៀវភៅរូបភាពដំណឹងល្អ និងនៅលើគេហទំព័រ medialibrary.ChurchofJesusChrist.org និងនៅក្នុងកម្មវិធី LDS Music និង LDS Media Library ។
ពិតចំពោះសេចក្តីជំនឿ
ប្រសិនបើអ្នកត្រូវការជំនួយបន្ថែម ដើម្បីយល់ដឹងពីគោលការណ៍មូលដ្ឋានគ្រឹះដែលអ្នកនឹងបង្រៀនដល់កុមារ សូមគិតពីការអានសៀវភៅ ពិតចំពោះសេចក្ដីជំនឿ ។ សេចក្ដីយោងនេះផ្ដល់នូវការពន្យល់ងាយៗអំពីប្រធានបទដំណឹងល្អ ដែលរាយតាមលំដាប់អក្ខរក្រម ។
ការបង្រៀនតាមរបៀបរបស់ព្រះអង្គសង្គ្រោះ
សៀវភៅ ការបង្រៀនតាមរបៀបរបស់ព្រះអង្គសង្គ្រោះ អាចជួយអ្នកឲ្យរៀនសូត្រ ហើយអនុវត្តគោលការណ៍ទាំងឡាយនៃការបង្រៀនដូចជាព្រះគ្រីស្ទ ។ គោលការណ៍ទាំងនេះត្រូវបានពិភាក្សា ហើយអនុវត្តនៅក្នុងការប្រជុំក្រុមប្រឹក្សាគ្រូបង្រៀន ។