ចូរ​មក​តាម​ខ្ញុំ
លំនាំ​សម្រាប់​ការ​បង្រៀន


« លំនាំ​សម្រាប់​ការបង្រៀន » ចូរ​មក​តាម​ខ្ញុំ—សម្រាប់​ថ្នាក់​អង្គការ​បឋមសិក្សា ៖ ព្រះគម្ពីរ​មរមន ឆ្នាំ ២០២០ ( ២០២០ )

« លំនាំ​សម្រាប់​ការបង្រៀន » ចូរ​មក​តាម​ខ្ញុំ—សម្រាប់​ថ្នាក់​អង្គការ​បឋមសិក្សា ៖ ឆ្នាំ ២០២០

គ្រូបង្រៀន​លេង​ជាមួយ​កូនក្មេង

លំនាំ​សម្រាប់​ការ​បង្រៀន

នៅ​ក្នុង​ធនធាន​នេះ អ្នក​នឹង​រក​ឃើញ​លំនាំ​ដូច​តទៅ​នេះ​ដដែលៗ​បី​ជំហាន នៅ​ក្នុង​គម្រោង​មេរៀន​នីមួយៗ ៖ អញ្ជើញ​ឲ្យ​ចែកចាយ បង្រៀន​គោលលទ្ធិ ហើយ​លើក​ទឹក​ចិត្ត​ឲ្យ​មាន​ការ​រៀន​សូត្រ​នៅ​ឯ​គេហដ្ឋាន ។ នៅ​ក្នុង​ករណី​ជាច្រើន នៅ​ពេល​អ្នក​បង្រៀន នោះ​ធាតុ​ទាំងឡាយ​នៃ​លំនាំ​នេះ​អាច​នឹង​ជាន់​គ្នា ឬ​កើត​ឡើង​ក្នុង​លំដាប់​ខុស​គ្នា​មួយ ។ ឧទាហរណ៍ សូម​ពិចារណា​ថា ការ​ចែក​ចាយ​គឺជា​ឱកាស​មួយ​ដើម្បី​បង្រៀន​គោលលទ្ធិ ហើយ​ការ​បង្រៀន​គោលលទ្ធិ​គួរ​តែ​ទាក់​ទង​នឹង​ការ​អញ្ជើញ​ឲ្យ​ចែកចាយ ។ ដូចគ្នា​នេះ​ដែរ ការ​លើក​ទឹក​ចិត្ត​ឲ្យ​មាន​ការ​រៀន​សូត្រ​នៅ​ឯ​គេហដ្ឋាន​អាច​កើត​មាន​ឡើង​ពេញ​ការ​ពិភាក្សា​ក្នុង​ថ្នាក់​មួយ ។ សូម​អនុញ្ញាត​ឲ្យ​មាន​ការកែតម្រូវ​នៅក្នុង​លំនាំ​នេះ​ប្រព្រឹត្ត​ទៅ​ដោយ​សម្រួល ដោយ​ធ្វើតាម​ការបំផុស​គំនិត​ពី​ព្រះវិញ្ញាណ​ដើម្បី​បំពេញ​តាម​តម្រូវការ​របស់​កុមារ​ដែល​អ្នក​បង្រៀន ។

រូបតំណាង​ចែកចាយ

អញ្ជើញ​ឲ្យ​ចែកចាយ

ជា​ផ្នែក​មួយ​នៃ​គ្រប់​ម៉ោង​បង្រៀន សូម​អញ្ជើញ​កុមារ​ឲ្យ​ចែកចាយ​ពី​អារម្មណ៍ ការយល់ដឹង និង​បទពិសោធន៍​នានា​អំពី​គោលការណ៍​​ដែល​អ្នក​កំពុង​បង្រៀន ។ មតិ​របស់​ពួកគេ​គួរតែ​រួមមាន​នូវ​បទពិសោធន៍​ដែល​ពួកគេ​បាន​រៀនសូត្រ​នៅ​ផ្ទះ ។ អ្នក​ក៏​អាច​រំឭក​អំពី​អ្វី​ដែល​ពួកគេ​បាន​រៀន​កាល​ពី​សប្ដាហ៍​មុន ហើយ​សួរ​ពី​របៀប​ដែល​មេរៀន​នោះ​បាន​ជះឥទ្ធិពល​លើ​ជីវិត​របស់​ពួកគេ​ផងដែរ ។

រូបតំណាង​ការ​បង្រៀន

បង្រៀន​គោលលទ្ធិ

ចូរ​មក​តាម​ខ្ញុំ—សម្រាប់​បុគ្គល​ម្នាក់ៗ និង​ក្រុមគ្រួសារ អាច​ជួយ​អ្នក​ឲ្យ​យល់​ពី​គោលលទ្ធិ​ដែល​អ្នក​នឹង​បង្រៀន​ដល់​កុមារ​ទាំងនេះ​បាន​កាន់តែ​ប្រសើរ​ឡើង ។ សូម​ពិចារណា​ខគម្ពីរ សម្ដី​ដកស្រង់ បទពិសោធន៍ សំណួរ និង​ធនធាន​ផ្សេង​ទៀត ដែល​អ្នក​អាច​យក​មក​ចែកចាយ ដើម្បី​ជួយ​ដល់​កុមារ​ឲ្យ​រៀនសូត្រ និង​ធ្វើ​តាម​គោលការណ៍​ដំណឹងល្អ ។ សូម​ស្វែងរក​វិធី​ដ៏​ប្រកប​ដោយ​គំនិត​ច្នៃប្រឌិត​ដើម្បី​ជួយ​ដល់​ពួកគេ​ឲ្យ​មាន​ចិត្ត​រំភើប​ចំពោះ​អ្វី​ដែល​ពួកគេ​កំពុង​រៀន ។

រូប​តំណាង​ការ​រៀនសូត្រ

លើក​ទឹក​ចិត្ត​ឲ្យ​មាន​ការ​រៀន​សូត្រ​នៅ​ឯ​គេហដ្ឋាន

ដោយសារគេហដ្ឋាន​គឺជា​មជ្ឈដ្ឋាន​ដ៏​សំខាន់​នៃ​ការរៀនសូត្រ​ដំណឹងល្អ នោះ​គោលដៅ​មួយ​របស់​អ្នក​ក្នុង​នាម​ជា​គ្រូបង្រៀន​ថ្នាក់​បឋមសិក្សា​គឺ​លើក​ទឹកចិត្ត​ឲ្យ​រៀនសូត្រ​នៅគេហដ្ឋាន ។ តើ​អ្នក​អាច​ជួយ​កុមារ​ឲ្យ​ចែកចាយ​ជាមួយ​នឹង​ក្រុមគ្រួសារ​របស់​ពួកគេ​នូវ​អ្វី​ដែល​ពួកគេ​បាន​រៀន​នៅក្នុង​ថ្នាក់​ដោយ​របៀប​ណា ? តើ​អ្នក​អាច​លើក​ទឹកចិត្ត​កុមារ និង​ឪពុកម្ដាយ​របស់​ពួកគេ​ឲ្យ​បន្ដ​រៀនសូត្រ​ពី​ព្រះគម្ពីរ​មរមន​នៅ​គេហដ្ឋាន​ដោយ​របៀប​ណា ?