ចូរ​មក​តាម​ខ្ញុំ
ការប្រើ​សៀវភៅ ចូរ​មក​តាម​ខ្ញុំ—សម្រាប់​ថ្នាក់​អង្គការ​បឋមសិក្សា


« ការប្រើ​សៀវភៅ ចូរ​មក​តាម​ខ្ញុំ—សម្រាប់​ថ្នាក់​អង្គការ​បឋមសិក្សា » ចូរ​មក​តាម​ខ្ញុំ—សម្រាប់​ថ្នាក់​អង្គការ​បឋមសិក្សា ៖ ព្រះគម្ពីរ​មរមន ឆ្នាំ ២០២០ ( ២០២០ )

« ការប្រើ​សៀវភៅ ចូរ​មក​តាម​ខ្ញុំ—សម្រាប់​ថ្នាក់​អង្គការ​បឋមសិក្សា » ចូរ​មក​តាម​ខ្ញុំ—សម្រាប់​ថ្នាក់​អង្គការ​បឋមសិក្សា ៖ ឆ្នាំ ២០២០

ថ្នាក់​អង្គការ​បឋម​សិក្សា​លេង​ល្បែង​កម្សាន្ត

ការប្រើ​សៀវភៅ ចូរ​មក​តាម​ខ្ញុំ—សម្រាប់​ថ្នាក់​អង្គការ​បឋមសិក្សា

ការរៀបចំ​បង្រៀន​នៅក្នុង​​ថ្នាក់​អង្គការ​បឋមសិក្សា

ការសិក្សា​ផ្ទាល់​ខ្លួន និង​ការសិក្សា​ជា​គ្រួសារ​នៅ​គេហដ្ឋាន គួរ​តែជា​មជ្ឈមណ្ឌល​នៃ​ការ​រៀនសូត្រ​ដំណឹងល្អ ។ ការណ៍​នេះ​ពិត​ចំពោះ​អ្នក និង​ចំពោះ​កុមារ​ដែល​អ្នក​បង្រៀន ។ នៅ​ពេល​អ្នក​រៀប​ចំ​ខ្លួន​បង្រៀន សូម​ចាប់ផ្ដើម​ដោយ​មាន​បទពិសោធន៍​ផ្ទាល់​ខ្លួន​នៅ​ក្នុង​បទគម្ពីរ ។ ការ​រៀបចំ​ខ្លួន​ដ៏​សំខាន់​បំផុត​របស់​អ្នក​នឹង​កើត​ឡើង នៅ​ពេល​អ្នក​ស្រាវជ្រាវ​បទគម្ពីរ និង​ស្វែង​រក​ការ​បំផុស​គំនិត​មក​ពី​ព្រះវិញ្ញាណ​បរិសុទ្ធ ។

ចូរ​មក​តាម​ខ្ញុំ—សម្រាប់​បុគ្គល​ម្នាក់ៗ និង​ក្រុមគ្រួសារ ក៏​ជា​ផ្នែក​មួយ​ដ៏​សំខាន់​ទាំង​សម្រាប់​ការសិក្សា​ផ្ទាល់​ខ្លួន​របស់​អ្នក និង​ការ​រៀបចំ​ខ្លួន​របស់​អ្នក​​ដើម្បី​បង្រៀន ។ វា​នឹង​ជួយ​អ្នក​ឲ្យ​ទទួល​បាន​ការ​យល់​ដឹង​ដ៏​ស៊ី​ជម្រៅ​មួយ​អំពី​គោលការណ៍​ខាង​គោលលទ្ធិ​ទាំងឡាយ​ដែល​មាន​នៅ​ក្នុង​បទគម្ពីរ ។

អំឡុងពេល​អ្នក​រៀបចំ​មេរៀន នោះ​គំនិត និង​ចំណាប់​អារម្មណ៍​ផ្សេងៗ​នឹង​កើត​ឡើង​ដល់​អ្នក​អំពី​កុមារ​ដែល​អ្នក​បង្រៀន ។ អ្នក​នឹង​ទទួល​បាន​ការយល់ដឹង​អំពី​របៀប​ដែល​គោលការណ៍​នៅក្នុង​ព្រះគម្ពីរ​ទាំងនេះ​នឹង​ប្រទានពរ​ជ័យ​ដល់​ជីវិត​របស់​ពួកគេ ។ អ្នក​នឹង​ត្រូវ​បាន​ដឹកនាំ​ដើម្បី​​បំផុស​គំនិត​​​ពួកគេ​ឲ្យ​រកឃើញ​នូវ​គោលការណ៍​ទាំងនោះ កាល​ពួកគេ​រៀន​ចេញពី​ព្រះគម្ពីរ​ដោយ​ខ្លួនឯង និង​ជាមួយ​នឹង​ក្រុមគ្រួសារ​របស់​ពួកគេ ។ សូម​កុំ​ភ្លេច​ត្រូវ​ប្រយ័ត្ន​ជាមួយ​នឹង​កុមារ​ដែល​មាន​គ្រួសារ​មិន​សូវ​គាំទ្រ​ដល់​ការសិក្សា​ព្រះគម្ពីរ​ជា​គ្រួសារ និង​រាត្រី​ជួបជុំ​ក្រុមគ្រួសារ​ជាប្រចាំ ។

គំនិត​សម្រាប់​ការ​បង្រៀន

ពេល​អ្នក​រៀបចំ​​បង្រៀន អ្នក​អាច​ទទួល​បាន​ការបំផុស​គំនិត​បន្ថែម​ដោយ​ការមើល​ពី​គម្រោង​មេរៀន​បង្រៀន​នៅក្នុង​ធនធាន​នេះ ។ សូម​កុំ​គិត​ថា គំនិត​ទាំង​នេះ​គឺជា​សេចក្ដី​ណែនាំ​លម្អិត​ឡើយ ប៉ុន្តែ​ផ្ទុយ​ទៅ​វិញ​សូម​គិត​ថា វា​ជា​យោបល់​ដើម្បី​បង្កើត​ការ​បំផុស​គំនិត​ផ្ទាល់​របស់​អ្នក​ប៉ុណ្ណោះ ។ អ្នក​ស្គាល់​កុមារ​ទាំង​នេះ—ហើយ​អ្នក​នឹង​ស្គាល់​ពួកគេ​កាន់តែ​ច្បាស់​ថែម​ទៀត ពេល​​អ្នក​ទាក់ទង​ជាមួយ​ពួកគេ​នៅ​ក្នុង​ថ្នាក់ ។ ព្រះអម្ចាស់​ស្គាល់​ពួកគេ​ផងដែរ ទ្រង់​នឹង​បំផុស​គំនិត​ដល់​អ្នក​តាម​វិធី​ដ៏​ល្អ​បំផុត​ដើម្បី​បង្រៀន និង​ផ្ដល់​ពរជ័យ​ដល់​កុមារ​ទាំងនេះ ។

មាន​ធនធាន​ផ្សេងៗ​ទៀត​ជាច្រើន​សម្រាប់​អ្នក ដើម្បី​ប្រើប្រាស់ ពេល​អ្នក​រៀបចំ​ខ្លួន រួម​បញ្ចូល​ទាំង​គំនិត​នៅ​ក្នុង ចូរ​មក​តាម​ខ្ញុំ—សម្រាប់​បុគ្គល​ម្នាក់ៗ និង​ក្រុមគ្រួសារ និង​ទស្សនាវដ្ដី​សាសនាចក្រ​ផង​ដែរ ។ សម្រាប់​ព័ត៌មាន​បន្ថែម​អំពី​ធនធាន​ទាំងនេះ និង​ធនធាន​ផ្សេងទៀត សូមមើល « ធនធាន​បន្ថែម​សម្រាប់​បង្រៀន​កុមារ » នៅក្នុង​ធនធាន​នេះ ។

រឿង​មួយ​ចំនួន​ដែល​ត្រូវ​ចងចាំ

  • ឪពុកម្តាយ​មាន​ការទទួល​ខុសត្រូវ​ជា​ចម្បង​ក្នុង​ការបង្រៀន​ដល់​កូនៗ​របស់​ពួកគេ ។ ក្នុង​នាម​ជា​គ្រូបង្រៀន​ម្នាក់ អ្នក​មាន​ការ​ទទួល​ខុស​ត្រូវ​ដ៏​សំខាន់​មួយ​ដើម្បី​គាំទ្រ លើក​ទឹក​ចិត្ត ហើយ​ស្ថាបនា​លើ​ការ​រៀនសូត្រ​ដំណឹងល្អ​នៅ​ក្នុង​គេហដ្ឋាន ។ សូម​ប្រយ័ត្ន​ជាមួយ​នឹង​កុមារ​ដែល​មាន​ឪពុកម្ដាយ​ដែល​មិន​បង្រៀន​ដំណឹងល្អ​នៅឯ​គេហដ្ឋាន​របស់​ពួកគេ ។ សូម​រួម​បញ្ចូល​កុមារ​ទាំងអស់​នៅក្នុង​ការពិភាក្សា​អំពី​ដំណឹងល្អ ដោយ​មិន​គិត​អំពី​កាលៈទេសៈ​កើតឡើង​នៅ​ផ្ទះ​របស់​ពួកគេ​ឡើយ ។

  • ការធ្វើ​សារឡើង​វិញ​គឺ​ល្អ ។ កុមារ​រៀន​ពី​សេចក្ដីពិត​ដំណឹងល្អ​យ៉ាង​មាន​ប្រសិទ្ធភាព​ជាងមុន នៅពេល​ដែល​សេចក្ដីពិត​ទាំងនេះ​ត្រូវបាន​បង្រៀន​ម្ដង​ហើយ​ម្ដង​ទៀត​តាមរយៈ​សកម្មភាព​ផ្សេងៗ​គ្នា ។ ប្រសិនបើ​អ្នក​រកឃើញ​ថា សកម្មភាព​រៀនសូត្រ​មួយ​មាន​ប្រសិទ្ធភាព​សម្រាប់​កុមារ សូម​ពិចារណា​ធ្វើ​វា​សារឡើងវិញ ជាពិសេស​នៅពេល​ដែល​អ្នក​បង្រៀន​ដល់​កុមារ​តូចៗ ។ អ្នក​ក៏​អាច​រំឭក​សកម្មភាព​មួយ​មកពី​មេរៀន​មុន​ផងដែរ ។

  • ព្រះវរបិតា​សួគ៌​សព្វ​ព្រះទ័យ​ឲ្យ​អ្នក​ទទួល​បាន​ជោគ​ជ័យ​ក្នុង​នាម​ជា​គ្រូបង្រៀន​ម្នាក់ ។ ទ្រង់​បាន​ប្រទាន​ធនធាន​ជាច្រើន​ដើម្បី​ជួយ​អ្នក រួម​បញ្ចូល​ទាំង​ការប្រជុំ​ក្រុម​ប្រឹក្សា​គ្រូបង្រៀន​ផង​ដែរ ។ នៅ​ក្នុង​ការ​ប្រជុំ​ទាំង​នេះ អ្នក​អាច​ប្រឹក្សា​ជាមួយ​នឹង​គ្រូបង្រៀន​ផ្សេង​ទៀត​អំពី​ឧបសគ្គ​នានា​ដែល​អ្នក​ជួប​ប្រទះ ។ អ្នក​ក៏​អាច​ពិភាក្សា ហើយ​អនុវត្ត​គោលការណ៍​ទាំងឡាយ​នៃ​ការ​បង្រៀន​ដូចជា​ព្រះគ្រីស្ទ​ផង​ដែរ ។

  • ប្រសិនបើ​អ្នក​បង្រៀន​ដល់​កុមារ​តូចៗ ហើយ​ត្រូវការ​ជំនួយ​បន្ថែម សូម​មើល « ការបំពេញ​តាម​តម្រូវការ​របស់​កុមារ​តូចៗ » នៅក្នុង​ធនធាន​នេះ ។

  • ធនធាន​នេះ​រួម​មាន​នូវ​គម្រោង​មេរៀន​រាល់​សប្ដាហ៍​សម្រាប់​ឆ្នាំ​នោះ​លើក​លែង​តែ​ពីរ​សប្ដាហ៍​ពេល​មាន​សន្និសីទ​ទូទៅ​ប៉ុណ្ណោះ ។ នៅ​ថ្ងៃអាទិត្យ​ណា​ដែល​មិន​មាន​ថ្នាក់​អង្គការ​បឋមសិក្សា ដោយសារ​តែ​មាន​សន្និសីទ​ស្ដេក ឬ​ហេតុផល​ផ្សេង​ទៀត​ណាមួយ នោះ​ក្រុមគ្រួសារ​គួរតែ​បន្ដ​អាន​ព្រះគម្ពីរ​មរមន​នៅ​គេហដ្ឋាន ស្របតាម​កាលវិភាគ​នៃ​គម្រោង​មេរៀន ។ ដើម្បី​បង្រៀន​ឲ្យ​ទាន់​កាលវិភាគ​ថ្នាក់​អង្គការ​បឋមសិក្សា​របស់​អ្នក អ្នក​អាច​រំលង​មេរៀន​មួយ ឬ​បញ្ចូល​មេរៀន​ពីរ​ទៅជា​មេរៀន​តែមួយ​ក៏​បាន ។ ដើម្បី​ចៀសវាង​ការភាន់ច្រឡំ​នានា នោះ​ប្រធាន​ថ្នាក់​បឋមសិក្សា​នឹង​ផ្ដល់​ការណែនាំ​ដល់​គ្រូបង្រៀន​អំពី​ការកែតម្រូវ​ទាំងនេះ​ទុក​ជាមុន ។

ក្រុម​គ្រួសារ​សិក្សា​ដោយ​ប្រើ​កុំព្យូទ័រ​យួរដៃ