« ធនធានបន្ថែមសម្រាប់បង្រៀនកុមារ » ចូរមកតាមខ្ញុំ—សម្រាប់ថ្នាក់បឋមសិក្សា ៖ ព្រះគម្ពីរសញ្ញាថ្មី ឆ្នាំ ២០១៩ ( ២០១៩ )
« ធនធានបន្ថែមសម្រាប់បង្រៀនកុមារ » ចូរមកតាមខ្ញុំ—សម្រាប់ថ្នាក់បឋមសិក្សា ៖ ឆ្នាំ ២០១៩
ធនធានបន្ថែមសម្រាប់បង្រៀនកុមារ
ធនធានទាំងអស់នេះអាចរកបាននៅលើគេហទំព័រ LDS.org និង លើកម្មវិធី Gospel Library ។
ចូរមកតាមខ្ញុំ—សម្រាប់បុគ្គល និងក្រុមគ្រួសារ
អ្នកអាចសម្របសកម្មភាពណាមួយចេញពីធនធាននេះ ដើម្បីប្រើនៅក្នុងថ្នាក់បឋមសិក្សារបស់អ្នក ។ ទោះបីជាឪពុកម្ដាយខ្លះកំពុងប្រើសកម្មភាពទាំងនេះជាមួយនឹងកូនៗរបស់ពួកគាត់នៅផ្ទះក្ដី ក៏សូមធ្វើសកម្មភាពនេះម្ដងទៀត ព្រោះការធ្វើសារឡើងវិញអាចជាវិធីមួយជួយដល់កុមារឲ្យរៀនសូត្រ ។ កុមារអាចប្រាប់អ្នកអំពីរបៀបដែលពួកគេបានធ្វើសកម្មភាពទាំងនេះជាមួយនឹងគ្រួសាររបស់ពួកគេ និងពីអ្វីដែលពួកគេបានរៀន ។
មើលន៍ កូនតូចៗរបស់អ្នករាល់គ្នា ៖ សៀវភៅសិក្សាថ្នាក់ទារកដ្ឋាន
ប្រធានបទជាច្រើនដែលបង្រៀននៅក្នុងសៀវភៅសិក្សាថ្នាក់ទារកដ្ឋានគឺស្រដៀងគ្នាទៅនឹងអ្វីដែលអ្នកនឹងបង្រៀននៅក្នុងថ្នាក់បឋមសិក្សា ។ ជាពិសេស នៅពេលដែលអ្នកបង្រៀនកុមារតូចៗ សូមពិចារណាអានសៀវភៅសិក្សាថ្នាក់ទារកដ្ឋាននោះរកមើលចម្រៀង រឿងនិទាន សកម្មភាព និងការសូនរូបបន្ថែមនានា ។
ទស្សនាវដ្ដី Friend និង លីអាហូណា ផ្សេងៗ
ទស្សនាវដ្ដី Friend និង លីអាហូណា ផ្ដល់នូវរឿងនិទាន និងសកម្មភាពនានាដែលអាចជួយបញ្ជាក់បន្ថែមលើគោលការណ៍ដែលអ្នកកំពុងបង្រៀនចេញពីសៀវភៅ ចូរមកតាមខ្ញុំ—សម្រាប់ថ្នាក់បឋមសិក្សា ។
ទំនុកតម្កើង និង សៀវភៅចម្រៀងកុមារ
តន្ដ្រីដ៏ពិសិដ្ឋនឹងយាងព្រះវិញ្ញាណ ហើយបង្រៀនពីគោលលទ្ធិតាមរបៀបដែលអាចចងចាំមួយ ។ បន្ថែមលើសៀវភៅដែលបានបោះពុម្ពដូចជា ទំនុកតម្កើង និង សៀវភៅចម្រៀងកុមារ អ្នកក៏អាចរកបាននូវចម្រៀងជាសំឡេង និងវីដេអូនៃទំនុកតម្កើង និងសៀវភៅចម្រៀងកុមារទាំងនេះជាច្រើននៅលើ music.lds.org ឬ លើកម្មវិធី LDS Music ។
រឿងព្រះគម្ពីរសញ្ញាថ្មី
រឿងព្រះគម្ពីរសញ្ញាថ្មី ( ឆ្នាំ ២០០៥ ) អាចជួយកុមារឲ្យរៀនសូត្រពីគោលលទ្ធិ និងរឿងនិទានជាច្រើនចេញពីព្រះគម្ពីរសញ្ញាថ្មី ។ អ្នកក៏អាចរកបាននូវវីដេអូនៃរឿងទាំងនេះនៅលើ medialibrary.lds.org ។
បណ្ណាល័យប្រព័ន្ធផ្សព្វផ្សាយ
គំនូរ វីដេអូ និងប្រព័ន្ធផ្សព្វផ្សាយផ្សេងទៀតអាចជួយអ្នក និង កុមារឲ្យមើលឃើញរូបភាពនៃគោលលទ្ធិ និងរឿងនិទានជាច្រើនចេញពីព្រះគម្ពីរសញ្ញាថ្មី ។ សូមចូលទៅ medialibrary.lds.org ដើម្បីស្វែងរកបណ្ដុំនៃធនធានប្រព័ន្ធផ្សព្វផ្សាយរបស់សាសនាចក្រ រួមមាននូវខ្សែរឿងវីដេអូព្រះគម្ពីរប៊ីប ដែលចាក់បង្ហាញនូវព្រឹត្តិការណ៍នៅក្នុងព្រះគម្ពីរសញ្ញាថ្មី ។
រូបភាពដំណឹងល្អ
គំនូរអាចជួយកុមារឲ្យមើលឃើញរូបភាពនៃគោលលទ្ធិ និងរឿងនិទានជាច្រើនចេញពីព្រះគម្ពីរសញ្ញាថ្មី ។ រូបភាពជាច្រើនដែលអ្នកអាចប្រើនៅក្នុងថ្នាក់រៀនមាននៅក្នុងសៀវភៅ សៀវភៅរូបភាពដំណឹងល្អ និងនៅលើគេហទំព័រ medialibrary.lds.org ។
ជំនួយមេរៀនសម្រាប់បង្រៀនកុមារ
នៅលើ lds.org/children/resources អ្នកអាចរកបាននូវលិបិក្រមនៃអត្ថបទទស្សនាវដ្ដី សកម្មភាពជាច្រើន ព្រមទាំងប្រព័ន្ធផ្សព្វផ្សាយស្ដីពីប្រធានបទដំណឹងល្អផ្សេងៗ ។
ពិតចំពោះសេចក្ដីជំនឿ
ប្រសិនបើអ្នកត្រូវការជំនួយបន្ថែមដើម្បីយល់ដឹងពីគោលការណ៍មូលដ្ឋានគ្រឹះដែលអ្នកនឹងបង្រៀនដល់កុមារ សូមពិចារណាអានសៀវភៅ ពិតចំពោះសេចក្ដីជំនឿ ( ឆ្នាំ ២០០៤ ) ។ សេចក្ដីយោងនេះផ្ដល់នូវការពន្យល់ងាយៗអំពីប្រធានបទដំណឹងល្អ ដែលរាយតាមលំដាប់អក្ខរក្រម ។
ការបង្រៀនតាមរបៀបរបស់ព្រះអង្គសង្គ្រោះ
ធនធាននេះអាចជួយដល់អ្នកឲ្យរៀន និងអនុវត្តតាមគោលការណ៍នៃការបង្រៀនឲ្យដូចជាព្រះយេស៊ូវគ្រីស្ទ ។ គោលការណ៍ទាំងនេះត្រូវបានពិភាក្សា និងអនុវត្តនៅក្នុងការប្រជុំក្រុមប្រឹក្សាគ្រូបង្រៀន ។